Quantcast
Channel: ខ្មែរអ្នកអាន
Viewing all 1748 articles
Browse latest View live

ប្រមុខ LDP ៖ ទស្សនៈលោកគ្រូ គូ សុភាព គ្រាន់តែដើម្បីអោយគេថា ខ្លួនជាមនុស្សល្អតែប៉ុណ្ណោះ

$
0
0

លោក ខឹម វាសនា ប្រមុខគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ តាំងពីដើមរៀងមក លោកពុំបានខ្វល់ខ្វាយនឹងការរិះគន់ និងការគាំទ្រមហាជនចំពោះរូបលោកថាត្រូវឬខុសឡើយ អ្វីដែលលោកគិតថាខុស លោកបញ្ចេញទស្សនៈភ្លាមៗ ។

ដូចជាក្នុងរឿងទ្រឹស្ដីលោកគ្រូ គូ សុភាព ដែលត្រូវបានមហាជនទទួលស្គាល់ថាជាព្រះសង្ឃចាស់វស្សា និងត្រូវបានធ្វើការបង្រៀនក្នុងវគ្គជោគជ័យផងដែរ ដែលបានធ្វើការបញ្ចេញទស្សនៈដោយខ្លាចអ្នកដទៃស្អប់​ និងអាចរងអំពើបាបជាដើម ដែលផ្ទុយពីលោក ខឹម វាសនា គិតថា ទ្រឹស្ដីលោកគ្រូ គូ សុភាព ម្នាក់នេះ ជាទ្រឹស្ដីដែលនិយាយ ឬសរសេរគ្រាន់តែឲ្យអ្នកដទៃគិតថាខ្លួនលោកជាមនុស្សល្អប៉ុណ្ណោះ តែធាតុពិតលោកមិនដឹងថាអំពើបាបនោះជាអ្វីនោះឡើយ ។

មានមតិទស្សនៈជាច្រើនបានលើកឡើងថា នេះជាទ្រឹស្ដីដែលឆ្កួតលីលាទៀតផង ដែលកំពុងធ្វើការបាចសាចទៅក្នុងសង្គមខ្មែរ​ ដែលគិតថាលោកមិនសមជាវាគ្មិនកិត្តិយសក្នុងកម្មវិធីណាមួយលើប៉ុស្ដិ៍ទូរទស្សន៍ដើម្បីជជែកវែកញែករឿងជីវិតនោះទេ ។

ជាក់ស្ដែងទ្រឹស្ដីនេះអ្នកបកស្រាយម្នាក់បានកាត់តរូបភាពដោយដាក់ខ្វែងលើលោកគ្រូ គូ សុភាពដោយបាននិយាយថា ទ្រឹស្ដីនេះ មិនទាន់គ្រប់គ្រាន់នោះទេ គឺការនិយាយដើមគេមិនខុសទេ តែកុំឲ្យតែនិយាយមិនពិតពីគេប៉ុណ្ណោះ ។

បើយោងតាមលោក Kin Sa លោកបានលើកឡើងនៅក្នុងបណ្ដាញសង្គមថា ៖ មិនបាច់និយាយអីរ៉េ តិចបាប ហើយមិនបាច់ថាអោយពួកអាខួចទេ តិចបាប ( ទស្សនះ អាត្មានិយម ) ។ រវល់ខ្លាចគេស្អប់ មិនហ៊ានថាអោយគេទេ ចឹងៗតើបានពួកអាខួច វាខ្លាំងដៃណាស់ ទស្សនះឆ្កូតៗ ។

លោក Reth Dara ក៏បានមានមតិក្នុងរឿងនេះដែរ​ដោយលោកបានសរសេរថា ៖

តើការនិយាយដើមអ្នកដទៃអាក្រក់ឬ?
ប្រសិនបើការនិយាយដើមគេនោះ ដើម្បីលើកតម្លៃខ្លួន ដើម្បីបានប្រយោជន៍មកខ្លួន ជាការពិតណាស់ថា ការនិយាយដើមគឺអាក្រក់នេះពោរពេញទៅដោយភាពអាត្មានិយម។ ប៉ុន្តែបើការនិយាយដើមគេ មិនមែនដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ហើយបែរជាមានប្រយោជន៍សម្រាប់អ្នកស្ដាប់ ចូរនិយាយចុះ។ ចូរផ្ទៀងផ្ទាត់ដោយវចីកម្ម4យ៉ាង
១ -មុសាវាទោ កិរិយាពោលនូវពាក្យកុហក។
២ -បិសុណាវាចា កិរិយាពោលនូវពាក្យញុះញង់បំបែកបំបាក់អ្នកដទៃ។
៣ – ផរុសវាចា កិរិយាពោលនូវពាក្យអាក្រក់ មានពាក្យទ្រគោះបោះបោក ជេរប្រទេចអ្នកដទៃជាដើម។ ។
៤ – សម្ផប្បលាបោ កិរិយាពោលនូវពាក្យរោយរាយឥតប្រយោជន៍។
ខ្ញុំចង់និយាយថារាល់ការនិយាយដើមមិនមែនសុទ្ធតែអាក្រក់ឡើយ។ អាក្រក់ល្អ បុណ្យឬបាបគឺអាស្រ័យលើចេតនាអ្នកនិយាយ។ បើការនិយាយដើមគេសុទ្ធតែអាក្រក់ សួរព្រះសម្មាសម្ពុទ្ធ។

បើសិន អ្នកយល់ ក៏បានសរសេរយ៉ាងដូច្នេះដែរចំពោះទ្រឹស្ដីនេះផងដែរថា ៖

និយាយដើមគេណា?បើគេនោះជា..ចោលថង់យាម អាចនិយាយដើមវាបានទេ..?បើគេនោះជាមនុស្សអាក្រក់ អត់អោយនិយាយដើមវាដែររឺ..?ហើយបើនិយាយដើមគេមិនបាន ចុះលោកដែលកំពុងបញ្ចេញគំនិតនេះ ចង់និយាយដើមអ្នកណាដែរ…?

ងាកមកកាន់អាខោនហ្វេសប៊ុក Lee Kimhuy ក៏បានសរសេររៀបរាប់ និងបកស្រាយរឿងចំណុចនេះផងដែរថា ៖

និយាយទៅជាតិសាសន៍ខ្មែរទោរទន់ទៅរកតែគំនិតអវិជ្ជមានចឹងៗតែម្តង ត្រង់គំនិតល្អៗមានប្រយោជន៍សម្រាប់ពួកគាត់ មិនសូវជាយកត្រចៀកស្តាប់ទេ។

ការមិនចេះនិយាយពីអ្នកដទៃ អ្នកនោះគ្រាន់តែជាមនុស្សនិយាយយករួចខ្លួន ឬជាមនុស្សនិយាយអោយគេឃើញថាខ្លួនល្អ ឬមួយទៀតគឺជាមនុស្សល្ងង់តែម្តង! មិនដឹងថាអ្វីគួរនិយាយ និងអ្វីដែលមិនគួរនិយាយ។ ការនិយាយពីនរណាម្នាក់ដោយចិត្តច្រណែនឈ្នានីសចង់បំផ្លាញអ្នកដទៃ នេះទើបជាចិត្តបាប។ ចំនែកការនិយាយពីនរណាម្នាក់ ដើម្បីបើកបង្ហាញការពិត បានជាប្រយោជន៍ដល់អ្នកដទៃអោយចេះគិតពិចារណាដឹងខុសដឹងត្រូវ នេះទើបជាចិត្តបុណ្យពិតប្រាកដ។

ខាងក្រោមនេះជាមតិមួយចំនួនរបស់អ្នកដែលកំពុងតែគិតថាទ្រឹស្ដីនេះបម្រើផលប្រយោជន៍ជាតិមិនបាននោះទេ ថែមទាំងធ្វើឲ្យខ្មែរកាន់តែទៅរកភាពទន់ខ្សោយទៅវិញ ៖

ប្រភព៖ Facebook

The post ប្រមុខ LDP ៖ ទស្សនៈលោកគ្រូ គូ សុភាព គ្រាន់តែដើម្បីអោយគេថា ខ្លួនជាមនុស្សល្អតែប៉ុណ្ណោះ appeared first on Khmer Readers.


មេធាវី​ ៤ ​រូប​សុំ​លាឈប់​ការពារ​ក្តី​ឲ្យ​លោក កឹម សុខា និងមិនបំភ្លឺដល់អ្នកសារព័ត៌មាន

$
0
0

ភ្នំពេញៈ មេធាវី​ការពារ​ក្តី​លោក កឹម សុខា ចំនួន​ ៤ រូប​បាន​ដាក់​លិខិត​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃ​ម្សិលមិញ​ដើម្បី​សុំ​ឈប់​ធ្វើជា​តំណាង​អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ​នៅក្នុង​សំណុំ​រឿង​ «​ក្បត់ជាតិ​» ​ដោយ​មិន​បាន​ពន្យល់​អំពី​មូលហេតុ​នៃ​ការលាលែង​នេះ​ឡើយ​។

មេធាវី​ទាំង​ ៤ ​រូប​នេះ​រួមមាន លោក ជូង ជូងី លោក សំ សុគង់ លោក កែត ឃី និង​លោក​ ហែម សុជាតិ បាន​លាលែង​ឈប់​ពី​ការ​ធ្វើ​ជា​តំណាង​លោក កឹម សុខា ដោយ​មិន​មាន​ការពន្យល់​អ្វី​ទាំងអស់​។ លោក​ ជូង ជូងី បាន​ថ្លែង​ថា​៖ «​យើង​ទាំង​ ៤ ​នាក់​បាន​ដាក់​សំណើសុំ​ឈប់​ការពារ​ក្តី​របស់​គាត់​ [​លោក កឹម សុខា​]​។ យើង​បាន​ដាក់​លិខិត​នា​រសៀល​នេះ​ (​ថ្ងៃ​អង្គារ​) ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​»​។

លោក ជូង ជូងី
លោក ជូង ជូងី
លោក សំ សុគង់
លោក សំ សុគង់
លោក​ ហែម សុជាតិ
លោក​ ហែម សុជាតិ

នៅពេល​សួរ​ថា ហេតុអ្វី​អ្នក​ទាំង​ ៤ ​ឈប់​ធ្វើ​ជា​មេធាវី​របស់​លោក កឹម សុខា ឬ​ក៏​ដោយសារ​តែ​ទទួល​រងសម្ពាធ លោក ជូងី គ្រាន់តែ​ឆ្លើយ​ថា លោក​សូម​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​អំពី​មូលហេតុ​ដែល​ពួកលោក​លាឈប់​។ «​សូម​យល់ ខ្ញុំ​មិន​ចង់​ធ្វើ​អត្ថាធិប្បាយ​ទៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទេ​។ ខ្ញុំ​មិន​អាច​និយាយ​ច្រើន​ជាង​នេះ​បាន​ទេ​»​។

មេធាវី​ ៣ ​រូប​ផ្សេង​ទៀត​ដែល​លាឈប់​ដែរ​នោះ​មិន​អាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បាន​ទេ​។

លោក​ ផែង ហេង ​មេធាវី​ដែល​នៅ​តែ​តំណាង​លោក កឹម សុខា បាន​ថ្លែង​ថា លោក​មិន​បាន​ដឹង​អំពី​មូលហេតុ​នៃ​ការលាឈប់​នេះ​ទេ ហើយ​លោកស្រី ម៉េង សុភារី ដែល​នៅ​តែ​បន្ត​ធ្វើ​ជា​មេធាវី​តំណាង​លោក កឹម សុខា ដែរ​នោះ​ក៏​មិន​បាន​ដឹង​ពី​មូលហេតុ​នៃ​ការលាលែង​នេះ​ដូចគ្នា​ផង​ដែរ​។ លោកស្រី សុភារី បាន​ថ្លែង​ថា​៖ «​ខ្ញុំ​មិន​ដឹង​អំពី​ព័ត៌មាន​នោះ​ទេ​។ យើង​គ្រោង​ជួប​លោក កឹម សុខា នៅ​ចុង​ខែ​នេះ​។ កាល​ចូល​ឆ្នាំ​ខ្មែរ យើង​មិន​បាន​ទៅ​ជួប​លោក កឹម សុខា ទេ​»៕ PS

ប្រភព៖ ភ្នំពេញប៉ុស្ដិ៍

The post មេធាវី​ ៤ ​រូប​សុំ​លាឈប់​ការពារ​ក្តី​ឲ្យ​លោក កឹម សុខា និងមិនបំភ្លឺដល់អ្នកសារព័ត៌មាន appeared first on Khmer Readers.

រដ្ឋាភិបាល​ចេញ​វីដេអូ ​ក្រុម​ប្រឆាំង​​ដោយ​ចាត់ទុក​ជា​ចលនា​នាំ​គ្រោះ និងបានចាប់ខ្លួន សម សេរី

$
0
0

ភ្នំពេញៈ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​ផ្សាយ​វីដេអូ​ឯកសារ​ដោយ​បាន​ចាត់ទុក​អតីត​បក្ស​ប្រឆាំង និង​ចលនា​នានា​ដែល​រិះគន់​​រដ្ឋាភិបាល​ថា​ជា​ «​ក្រុម​ចលនា​ដែល​​នាំ​គ្រោះថ្នាក់​សម្រាប់​ជាតិ​» ​និង​ប្ដេជ្ញា​ទប់ស្កាត់ និង​បំផ្លាញ​ផែនការ​ «​ទុច្ចរិត​» ​របស់​ពួកគេ​ដោយ​​ចាត់ទុក​ថា​ជា​ «​ក្រុម​ភេរវករ​» ​ប៉ុន្តែ​​អ្នក​រង​ការចោទប្រកាន់​ម្នាក់​បាន​ច្រានចោល​។

នៅក្នុង​វីដេអូ​ឯកសារ​រយៈពេល​ ១៨ ​នាទី​ចេញ​ផ្សាយ​ដោយ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​កាលពី​យប់​ថ្ងៃ​ចន្ទ​ក្រោម​ចំណងជើង​ថា​ «​ក្រុម​ចលនា​ដែល​នាំ​គ្រោះថ្នាក់​សម្រាប់​ជាតិ​» មាន​រូបភាព​លោក សម រង្ស៊ី ដឹកនាំ​បាតុកម្ម​ក្រោយ​ការបោះឆ្នោត​ជាតិ​ឆ្នាំ​ ២០១៣ និង​ដើម​ឆ្នាំ​ ២០១៤ ​ដែល​ឈាន​ដល់​អំពី​ហិង្សា​នៅ​​លើ​កំណាត់​ផ្លូវ​វេងស្រេង និង​​បណ្ដាល​ឲ្យ​កម្មករ​យ៉ាង​តិច​​ ៥ ​រូប​បាន​បាត់បង់​ជីវិត ខណៈ​រាប់សិប​នាក់​ផ្សេង​ទៀត​រងរបួស និង​ត្រូវ​បាន​ចាប់​ខ្លួន​។

វីដេអូ​នេះ​អម​ដោយ​ខ្លឹមសារ​ជា​សំឡេង​ថា​៖ «…​សុខសន្តិភាព​…​តែងតែ​មាន​ការរំខាន​ពី​ក្រុម​ឧទ្ទាម​មួយ​ចំនួន​ដែល​សហការ​ជាមួយ​បរទេស​បង្កើត​ចលាចល បង្ក​ភាពវឹកវរ​ម្ដង​ហើយ​ម្ដង​ទៀត ក្រោម​មហិច្ឆតា​ដណ្ដើម​អំណាច​ផ្លូវ​កាត់ ចង់​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​​ដែល​កើតចេញ​ពី​ការបោះឆ្នោត តែ​ទោះ​ជា​យ៉ាង​ណា ចេតនា​ទុច្ចរិត​ទាំងនោះ​មិន​បាន​សម្រេច​ទេ ក្រោម​ការដឹកនាំ​របស់​ស្ថាបនិក​សន្តិភាព​សម្ដេច​ [​ហ៊ុន សែន​] ​។ ​លោក​មិន​អនុញ្ញាត​ឲ្យ​ជន​ទុច្ចរិត​ទាំង​នោះ​ឆក់​ប្លន់​សន្តិភាព ដែល​យក​អាយុ​ជីវិតរ​បស់​វីរជន​ខ្មែរ​ទៅ​ប្ដូរ​មក​នោះ​បាន​ជា​ដាច់ខាត​»​។

ដោយ​បាន​រំឭក​ពី​ការព្រមាន​របស់​លោក ហ៊ុន សែន ចំពោះ​ការរៀប​គម្រោង​បំផ្ទុះ​គ្រាប់បែក​ចំនួន​ ២ ​កន្លែង​ក្នុង​ឱកាស​ថ្ងៃ​ចូលឆ្នាំ​ថ្មី​នៅ​វត្តភ្នំ រាជធានី​ភ្នំពេញ និង​ខេត្ត​សៀមរាប​របស់​លោក សម សេរី ប្រធាន​រណស្សិ​រំដោះជាតិ​ខ្មែរ និង​ចាត់​ទុក​ថា​ជា​ «​មេភេរវករ​» ​ប៉ុន្តែ​ត្រូវ​ចលនា​បាន​បដិសេធ​ភ្លាម​នោះ វីដេអូ​នេះ​ក៏​បាន​បន្ត​ចាក់ផ្សាយ​ឡើង​វិញ​នូវ​ខ្សែអាត់​សំឡេង​សន្ទនា​តាម​ទូរស័ព្ទ​ដែល​ចោទ​ថា​ជា​សំឡេង​ទាក់ទង​គ្នា​របស់​ក្រុម​ភេរវករ​ជាដើម​។ ​ទន្ទឹម​នឹង​នេះ​វីដេអូ​នេះ​ក៏​ជំនួស​មក​វិញ​នូវ​សកម្មភាព​រាំ​សប្បាយ​របស់​ពលរដ្ឋ និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ភរិយា​នាឱកាស​អង្គរសង្ក្រាន្ត​នៅក្នុង​ខេត្ត​សៀមរាប​ផង​ដែរ​។

អ្នក​អត្ថាធិប្បាយ​ក្នុង​វីដេអូ​ថា​៖ «​ជា​លទ្ធផល ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​សប្បាយ​រីករាយ​ដោយ​មិន​មាន​ការរំខាន​អ្វី​ឡើយ​»​។

ក្រៅពី​នោះ​ក៏​បាន​លើក​ឡើង​ពី​ទំនាក់​ទំនង​រវាង​អតីត​មេបក្ស​ប្រឆាំង​លោក សម រង្ស៊ី និង​លោក សម សេរី នៅ​ក្រៅ​ប្រទេស​រៀបចំ​កម្លាំង​បង្កប់​ដើម្បី​បំផ្លាញ​ការបោះឆ្នោត និង​ចាត់ទុក​លោក «​សម សេរី មាន​ទំនាក់ទំនង​ជាមួយ​ជន​ក្បត់ជាតិ សម រង្ស៊ី យ៉ាង​ស្អិតល្មួត និង​បាន​ឃុបឃិត​គ្នា​ធ្វើ​សកម្មភាព​ជា​សម្ងាត់​ដើម្បី​ប្រឆាំង​​រាជរដ្ឋាភិបាល​» ​ផង​ដែរ​។

ទន្ទឹម​នឹង​នេះ​រដ្ឋាភិបាល​ក៏​បាន​ចោទប្រកាន់​ចំពោះ​ការសហការ​គ្នា​នាពេល​​កន្លង​មក​ក្នុង​ការ​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា និង​បាន​ដុត​ទង់ជាតិ​វៀតណាម​ជាដើម​។ ការសហការ​ជាមួយ​លោក សួន សេរី រដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ មុន​ពេល​លោក​ត្រូវ​បាន​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ពី​បទ​បង្ខូច​ទឹក​ចិត្ត​កងទ័ព​។

ជាមួយ​គ្នា​នេះ​នៅក្នុង​វីដេអូ​ក៏​ឮ​និយាយ​ពី​ចលនា​ផ្សេងៗ​ដែល​មិន​សូវ​ឮ​ឈ្មោះ​ផង​ដែរ ដូចជា​ចលនា​រំដោះ​ទឹកដី​កម្ពុជា​ក្រោម ដឹកនាំ​ដោយ តាំង ម៉េងគូ ជាដើម​។

វីដេអូ​នេះ​សង្កត់​ធ្ងន់​ថា​៖ «​ភ័ស្តុតាង​នេះ​បាន​បញ្ជាក់​ឲ្យ​ឃើញ​ថា​ក្រុម​ចលនា​ឧទ្ទាម​ក្បត់ជាតិ​ដឹកនាំ​ដោយ សម រង្ស៊ី និង សម សេរី និង​បក្ខពួក​ពិត​ជា​បាន​សហការ​គ្នា​ជា​ប្រព័ន្ធ​ដោយ​មាន​ការ​ជ្រោមជ្រែង​ពី​បរទេស ពិតជា​មាន​ចេតនា​បំផ្លាញ​ភាព​សុខសាន្ត​របស់​ពលរដ្ឋ​ក្នុង​មហិច្ឆតា​ដណ្ដើម​អំណាច​ឲ្យ​ខាង​តែ​បាន បើ​ទោះបី​ជា​អំពើ​ទាំង​នោះ​បង្ក​ការខូចខាត​ធ្ងន់ធ្ងរ​ ឬ​នាំ​ឲ្យ​ប្រទេស​ជាតិ​វឹកវរ​ចលាចល​យ៉ាង​ណា​ក្ដី​។

ដោយ​បាន​បង្ហាញ​ពី​ការប្រើប្រាស់​គ្រឿង​សព្វាវុធ​ទំនើបៗ​របស់​កងយោធពល​ខេមរភូមិន្ទ រួមមាន រថក្រោះ រថពាស​ដែក ព្រម​ទាំង​កាំជ្រូច BM21 ផង​​នោះ រដ្ឋាភិបាល​ប្ដេជ្ញា​ «​បំផ្លាញ​ផែនការ​ទុច្ចរិត​» ​របស់​ចលនា​ទាំងនោះ ទោះ​ក្នុង​តម្លៃ​ណា​ក៏ដោយ​។

រដ្ឋាភិបាល​ប្ដេជ្ញា​តាមរយៈ​អ្នក​អត្ថាធិប្បាយ​ថា​៖ «​ដូច្នេះ​ទោះ​ក្នុង​តម្លៃ​ណា​ក៏ដោយ​រាល់​ចំណាត់ការ​តាម​ផ្លូវ​ច្បាប់​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​ទប់ស្កាត់​ ឬ​បំផ្លាញ​ផែនការ​ទុច្ចរិត​របស់​ក្រុម​ភេរវជន​ ឬ​ចលនា​ឧទ្ទាម​ណា​មួយ​ដែល​មាន​ផែនការ​កខ្វក់​បង្ក​គ្រោះថ្នាក់​ដល់​សង្គម​ជាតិ​គឺជា​ការ​ចាំបាច់​បំផុត​ដើម្បី​ការពារ​រដ្ឋធម្មនុញ្ញ​ និង​ធានា​ឲ្យ​បាន​ជា​ដាច់ខាត​នូវ​សុខសន្តិភាព​ដើម្បី​ភាព​សុខសាន្ត​របស់​ពលរដ្ឋ​កម្ពុជា​។

លោក ឯក ថា អនុប្រធាន​នាយកដ្ឋាន​ព័ត៌មាន​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​បដិសេធ​អត្ថាធិប្បាយ​ចំពោះ​វីដេអូ​នេះ​ដោយ​បង្វែរ​សំណួរ​ទៅ​លោក​ ផៃ ស៊ីផាន អ្នក​​នាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ដែល​មិន​​អាច​ទាក់ទង​បាន​កាលពី​ម្សិលមិញ​។

ទាក់ទង​នឹង​បញ្ហា​នេះ​លោក សម សេរី បាន​ថ្លែង​ពី​ក្រៅ​ប្រទេស​មក​ថា​៖ «​ខ្ញុំ​គ្មាន​ផែនការ​ក្នុង​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​ណា​​មួយ ដូច​ការចោទ​ប្រកាន់​ខ្ញុំ​ទេ​។ ពួកគេ​ខ្លួនឯង​ចង់​បង្កើត​ព្រឹត្តិការណ៍​ និង​ច្នៃប្រឌិត​ភ័ស្តុតាង​ដើម្បី​ធ្វើឲ្យ​មាន​វិបត្តិ​នយោបាយ​កាន់តែ​ជ្រៅ​ទៅ​។ ខ្ញុំ​គឺជា​ខ្មែរ ខ្ញុំ​មាន​សិទ្ធិ​បញ្ចេញ​មតិយោបល់​ ឬ​ក៏​បើក​គណបក្ស​នយោបាយ​យោង​តាម​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស និង​រដ្ឋធម្មនុញ្ញ​»​។

លោក​បន្ត​ថា​៖ «​នៅពេល​ដែល​គេ​ហាមឃាត់​ខ្ញុំ​វា​គឺជា​កំហុស​របស់​ពួកគេ​ដែល​បាន​ភ្ជាប់​ខ្ញុំ ប្រសិន​បើ​ពួកគេ​ដោះលែង​អ្នក​ទោស​នយោបាយ និង​បើក​ផ្លូវ​ឲ្យ​យើង​បង្កើត​គណបក្ស​នយោបាយ​ដើម្បី​ចូលរួម​ការបោះឆ្នោត​ដូច​អ្នកដទៃ ដំណោះស្រាយ​នយោបាយ​នឹង​ត្រូវ​បាន​ដោះស្រាយ​ និង​មិន​មាន​វិបត្តិ​នយោបាយ​ទៀត​នោះ​ទេ​។ បើ​ពួកគេ​បន្ត​តាម​ចាប់​ខ្ញុំ​ ឬ​ក៏​សមាជិក​ចលនា​រំដោះ​ជាតិ​ខ្មែរ​ផ្សេង​ទៀត នោះ​វិបត្តិ​នយោបាយ​នឹង​កាន់តែ​ជ្រៅ​ទៅ​»​។

លោក សម រង្ស៊ី មិន​ទាន់​បាន​ឆ្លើយតប​យ៉ាង​ណា​នៅ​ឡើយ​ទេ​កាលពី​ម្សិលមិញ​។

លោក ហង្ស វិទូ ប្រធាន​ក្រុម​អ្នក​វិភាគ​វ័យក្មេង​បាន​គាំទ្រ​ចំណាត់ការ​របស់​រាជរដ្ឋាភិបាល ប្រសិន​បើ​ក្រុម​ឧទ្ទាម​ណា​ចង់​បំផ្លាញ​សន្តិភាព​មែន «​ប៉ុន្តែ​មុន​ការចោទប្រកាន់​ទៅ​លើ​នរណា​មួយ​គឺ​យ៉ាង​ហោច​ក៏​ត្រូវ​តែ​មាន​ការបញ្ជាក់​ភ័ស្តុតាង​ឲ្យ​បាន​ច្បាស់លាស់ មិនមែន​ចេះតែ​ថា ហើយ​ពេល​ខ្លះ​ក៏​យើង​ត្រូវ​មើល​ភ័ស្តុតាង​ឯកសារ​ ឬ​មួយ​ការទម្លាយ​ទិន្នន័យ​មួយ​ចំនួន តើ​វា​ជា​ការ​រៀបចំ​ ឬ​ជា​ភ័ស្តុតាង​ពិតប្រាកដ​»​។

លោក​បាន​បញ្ជាក់​ថា​៖ «​ការបង្ហាញ​សាច់ដុំ កម្លាំង​ទ័ព កាំភ្លើង​ធុន​ធ្ងន់​អី​មុន​ការបោះឆ្នោត ខ្ញុំ​យល់ឃើញ​ថា​រដ្ឋាភិបាល​អាច​មាន​គំនិត​ ២ គំនិត​ទី​ ១ ចង់​​បង្ហាញ​ ឬ​ពញ្ញាក់​អារម្មណ៍​ទៅ​បក្សប្រឆាំង​ ឬ​ក៏​ក្រុម​ណា​មួយ​ដែល​ចង់​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ដើម្បី​កុំ​ឲ្យ​ហ៊ាន​ធ្វើ​ចលនា​ណា​មួយ​ដែល​នាំ​កើត​ទុក្ខភ័យ មាន​ន័យ​ថា​អាច​នឹង​កើតមាន​សង្គ្រាម​ ឬ​ក៏​ប្រសិន​បើ​ចូល​មក​ក៏​មិន​អាច​ហក់​រួច​ពី​រដ្ឋាភិបាល​ដែរ​។ ទី​ ២ ការបង្ហាញ​សព្វាវុធ​ ឬ​កម្លាំង​ទ័ព​បែប​នេះ​នៅ​មុន​ថ្ងៃ​បោះឆ្នោត​គឺ​អាច​ជា​ការ​បង្ហាញ​ទៅ​ប្រជាជន​ថា​មាន​តែ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​ទេ​ដែល​អាច​ការពារ​ប្រទេសជាតិ​បាន​»៕

ប្រភព៖ ភ្នំពេញប៉ុស្ដិ៍

Fresh News ៖ លោក សម សេរី ប្រធានចលនារណសិរ្សរំដោះជាតិខ្មែរ ត្រូវបានសមត្ថកិច្ចថៃចាប់ឃាត់ខ្លួន, សមត្ថកិច្ចកម្ពុជាកំពុងទំនាក់ទំនងដើម្បីសុំនាំខ្លួនមកទីក្រុងភ្នំពេញ

(ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណ៩-១០ព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ សមត្ថកិច្ចរបស់ថៃបានចាប់ឃាត់ខ្លួន លោក សម សេរី ប្រធានចលនារណសិរ្សរំដោះជាតិខ្មែរ ដែលមានវត្តមាននៅក្នុងទឹកដីថៃ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់នគរបាលកម្ពុជា ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងនៅយប់ថ្ងៃនេះ។

មន្រ្តីជាន់ខ្ពស់នគរបាលកម្ពុជាដដែលរូបនោះ បានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាកំពុងទំនាក់ទំនងទៅកាន់អាជ្ញាធរថៃ ដើម្បីនាំខ្លួនលោក សម សេរី មកកាន់ក្រុងភ្នំពេញ។

តាមរយៈការផ្សាយរបស់វិទ្យុអាស៊ីសេរី​ នៅថ្ងៃទី២៥ ខែ​មេសា ឆ្នាំ២០១៨នេះបានឲ្យដឹងថា «លោក សម សេរី បាន​ផ្ញើ​សារ​អ៉ីមែល​មក​កាន់​អាស៊ីសេរី​មុន​ការ​ចាប់ខ្លួន​ថា សមត្ថកិច្ច​ថៃ​បាន​ឃាត់​ខ្លួន​លោក នៅ​ពេល​លោកកំពុង​បន្ត​ទិដ្ឋាការ​ស្នាក់នៅ​ក្នុង​ប្រទេស​ថៃ។ មនុស្ស​ជំនិត​របស់​លោក សម សេរី ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដោយ​បារម្ភ​ពី​សុវត្ថិភាព បាន​ប្រាប់​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា​លោក សម សេរី ត្រូវ​បាន​សមត្ថកិច្ច​ថៃ​បញ្ជូន​ទៅ​ឃុំខ្លួន នៅ​មន្ទីរ​ឃុំឃាំង​មួយ​កន្លែង​នៅ​ក្នុង​ទីក្រុងបាងកក​ហើយ»។

សូមជំរាបថា កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០៨ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទម្លាយថា ក្រុមជនធ្វើសកម្មភាពប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយបុគ្គលឈ្មោះ «សម សេរី» ដែលមានមូលដ្ឋាននៅប្រទេសដាណឺម៉ាក បានរៀបចំផែនការបំផ្លាញការសប្បាយរបស់ប្រជាពលរដ្ឋខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ។ ប៉ុន្តែបញ្ហាទាំងអស់នេះត្រូវបានសម្តេចតេជោ ហ៊ុន សែន ដឹងរួចរាល់ហើយ ព្រមទាំងបានរៀបចំវិធានការរក្សាសន្តិសុខតឹងរឹងបំផុត មិនឲ្យបំណងទុច្ចរិតរបស់ក្រុមជន ដែលសម្តេចហៅថាជនក្បត់ជាតិនេះធ្វើបានសម្រេចនោះឡើយ៕

ប្រភព ៖ Fresh News

The post រដ្ឋាភិបាល​ចេញ​វីដេអូ ​ក្រុម​ប្រឆាំង​​ដោយ​ចាត់ទុក​ជា​ចលនា​នាំ​គ្រោះ និងបានចាប់ខ្លួន សម សេរី appeared first on Khmer Readers.

មិនប្រយ័ត្នជាមួយមិត្តភក្តិ ធ្វើឱ្យប្រពន្ធត្រូវគេរំលោភ ហើយថែមទាំង…

$
0
0

ពិតជា​ថ្លើមធំ​មែន​គ្រាន់តែ​បានឃើញ​ប្រពន្ធ​មិត្តភក្តិ​ស្អាត​ក៏​ឆ្លៀត​រក​ឱកាសល្អប្តីគេមិននៅ​ក៏​យក​ពូថៅ​ទៅ​គម្រាម រួច​ចាប់រំលោភ​រហូត​បានសម្រេច ។ ករណី​គំរាម​សម្លាប់​ដើម្បី​ចាប់រំលោភនោះបាន​កើតឡើង​នៅក្នុង ភូមិ​ត្រពាំង​ថ្លឹង​៣ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ តាំងពី ថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០១៨ ហើយ​ត្រូវ​ប្តីជនរងគ្រោះ​សម្រេច​ប្តឹង នៅ​ថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០១៨ ។

ជនសង្ស័យ​មានឈ្មោះ ម៉ោង មករា អាយុ ២៣ ឆ្នាំ មុខរបរ​កម្មករសំណង់ ស្នាក់​នៅក្នុង​ការដ្ឋាន​សំណង់​រស់នៅ ភូមិ​ត្រពាំង​ថ្លឹង​៣ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ចំណែក​ស្ត្រី​រងគ្រោះ​មានឈ្មោះ ម ស ប អាយុ ២៣ ឆ្នាំ មាន​ប្ដី និង​ កូន​ម្នាក់ មានមុខរ​បរជា​កម្ម​ការិនី​រោងចក្រ​កាត់ដេរ ហើយ​ស្នាក់នៅ​បន្ទប់​ជួល ភូមិ​ត្រពាំង​ថ្លឹង​៣ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​

ស្ត្រី​រងគ្រោះ​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា ​មូលហេតុ​ដែល​ខ្លួន​ទុក​រយៈពេល​យូរ​បាន​ឱ្យប្តីដឹង​ដោយសារតែ​ក្លាច​ជនសង្ស័យ​សម្លាប់ខ្លួន និង ​កូន ព្រោះ​នៅក្រោយ​ចាប់រំលោភ​នោះគេ​បាន​យក​ពូថៅ​មក​គំ​រាម​សម្លាប់​បើ​មិន​ឱ្យគេ​រំលោភ ហើយ​បើ​នាង​ប្រាប់​គេ​ឱ្យ​បែកការ​ជនសង្ស័យ​សម្លាប់​នាង និង កូន ​ចោល ទើបតែ​ល​ពេលនេះ​ជនសង្ស័យ​ចង់​មករំលោភ​ម្តងទៀត​ទើប​នាង​សម្រេចចិត្ត​ប្រាប់​ប្តី​ឱ្យ​ប្តឹង​ចាប់​តែ​ខ្លួន​ជនសង្ស័យ​តែម្តង ៕ សុថា​ត់

ប្រភព ៖ Popular

The post មិនប្រយ័ត្នជាមួយមិត្តភក្តិ ធ្វើឱ្យប្រពន្ធត្រូវគេរំលោភ ហើយថែមទាំង… appeared first on Khmer Readers.

កូនប្រុសវ័យ ២៥ ឆ្នាំ ញៀនថ្នាំម្នាក់ អារកសម្លាប់ម្តាយ យ៉ាងព្រៃផ្សៃនៅលើផ្ទះ

$
0
0

ពិត​ជាតិ​រិ​ច្ឆា​ន​ណាស់ដែល​កូនប្រុស​ម្នាក់នេះ​បាន​លើកដៃ​អា​រក​សម្លាប់​ម្តាយបង្កើត​ខ្លួនឯង​យ៉ាងឃោរឃៅ ​ព្រៃផ្សៃ​ក្រៃលែង ។ ​ករណីនេះ​បាន​បង្ក​ភាព​ភ្ញាក់ផ្អើល​កាល​ម៉ោង ​១០ និង ៣០ យប់ ថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០១៨ នៅ ភូមិ​ដំណាក់​កន្ទួត ឃុំ​ដំណាក់​កន្ទួត​ខា​ត្បូង ស្រុក កំពង់ត្រាច ខេត្តកំពត ។

​កូន​តិ​រិ​ច្ឆា​ន​នេះ​មានឈ្មោះ​ ណុំ សុ​រឿន អាយុ ២៥ ឆ្នាំ​បាន​រត់គេចខ្លួន​ក្រោយពេល​សម្លាប់​ម្តាយ​រួច ឯ​ជនរងគ្រោះ​ជា​ម្តាយ មានឈ្មោះ រៀម ហែ ភេទ​ស្រី អាយុ ៥០ ឆ្នាំ នាក់ ​ទាំងពីររស់នៅភូមិ​ដំណាក់​កន្ទួត ឃុំ​ដំណាក់​កន្ទួត​ខា​ត្បូង ស្រុក កំពង់ត្រាច ខេត្តកំពត ។ ​បើតាម​ប្តី​ស្ត្រីរងគ្រោះ​បាន​និយាយប្រាប់​សម​ត្ថ​កិច្ច​ថា ថ្ងៃកើតហេតុ​គាត់​ទៅផ្ទះ​ម្តាយ​គាត់លុះត្រឡប់ដល់ផ្ទះវិញនៅ​ម៉ោង​ ១០ និង ៣០​នាទី ស្រាប់តែ​ឃើញ​ឈាម​ស្រក់ នៅក្រោម​ផ្ទះ ហើយ​ផ្ទះចាក់សោរ​ពី​ក្រៅ​ទៀត ពេលនោះគាត់​ក៏គាស់​ជញ្ជាំង​ផ្ទះ​មើល ក៏​ឃើញ​ប្រពន្ធ​ដេកស្លាប់ ទើប​រាយការណ៍​ទៅ​សមត្ថកិច្ច​តែម្តង គាត់​ថា​កូន​របស់​គាត់ធ្លាប់​ត្រូវ​បានសមត្ថកិច្ច​ចាប់​ខ្លួ​ន​ម្តង​ហើយ​ពីបទ​ប្រើប្រាស់​គ្រឿងញៀន ។​

តាម​ការសនិដ្ឋាន​រប​ស់​នគរបាល​ថា ជនរងគ្រោះ​ពិតជា​ត្រូវ​ជនដៃដល់​ជា​កូនបង្កើត​អាក​សម្លាប់​ប្រាកដ​មែន ហើយ​ករណី​ឃាត​កម្មនេះ​បាន​កើតឡើង​តាំងពី​ម៉ោង​ប្រមាណ ៧ និង ៣០ នាទី​យប់​មក​ម៉្លេះពេលនេះ​ជនបង្ក​ត្រូវបាន​សមត្ថកិច្ច​កំពុង​តាម​ចាប់ខ្លួន ៕ សុថា​ត់​

ប្រភព៖ Popular

The post កូនប្រុសវ័យ ២៥ ឆ្នាំ ញៀនថ្នាំម្នាក់ អារកសម្លាប់ម្តាយ យ៉ាងព្រៃផ្សៃនៅលើផ្ទះ appeared first on Khmer Readers.

ទៅមើលវីដេអូជាក់ស្ដែងពេលថ្ងៃ និងវីដេអូដែលថតពេលយប់ ថាមានករណីលួចកាត់ដែកស្ពានទន្លេសាប

$
0
0

ក្រោយ​ផ្ទុះ​ករណី​ថា មាន​ក្រុមចោរ​លួច​កាត់ ដែក​ក្រោម​ស្ពាន និង​បង្កា​ន់​ស្ពាន ឆ្លងកាត់​ទន្លេសាប មន្ត្រី​ក្រសួង​សាធារណការ និង​ជា​តំណាង​ក្រុមហ៊ុន​សាងសង់​ស្ពាន បាន​ចេញមុខ​អះអាង នៅ​ព្រឹក​ថ្ងៃទី​០៩ ឧសភា​នេះ​ថា ពុំ​មាន​ករណី​នេះ កើតឡើង​នោះ​ទេ​។ ចង់​ដឹង​រឿង​ពិត នៃ​ករណី​នេះ​យ៉ាងណា​នោះ សូម​អានសំណេររបស់លោក សៅ វិសាល​។

​ដោយ​ទទួលបាន​ព័ត៌មាន​ពី​ករណី​លួច​កាត់​យក​ដែក នៅក្រោម​ស្ពាន​បេឡេ​ឫស្សីកែវ នៅ​ព្រឹក​ថ្ងៃទី​៩​ខែ​ឧសភា​ឆ្នាំ​២០១៨​នេះ ក្រុម​វិស្វករ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ និង​វិស្វករ​ការដ្ឋាន​របស់​ក្រុមហ៊ុន OCIC បាន​ចុះ​ពិនិត្យ​តួ​ស្ពាន​នៅ​ទីតាំង​កន្លែង​កើតហេតុ ឃើញថា មាន​ករណី​ប្រជាពលរដ្ឋ​ជិះ​ទូក​មក​យក​ដែក​ដែល​សេសសល់​ពី​ការសំអាត​ការដ្ឋាន និង​ដែក​ការពារ​សុវត្ថិភាព​ការដ្ឋាន​ក្នុងពេល​សាងសង់​កន្លងមក ដែល​ការដ្ឋាន​កំពុង​រុះរើ​សំអាត​ដឹក​ចេញ ។

​ចំពោះ​ដែក​បេឡេ​តួ​ស្ពាន​ទាំងមូល គឺ​មិន​មាន​ការបាត់បង់ ឬ​ប៉ះពាល់​ដល់​គ្រោង​ដែក​សំណង់​ស្ពាន​ឡើយ​។​ដូច្នេះ​សូម​ប្រជាពលរដ្ឋ កុំ​មាន​ការយល់ច្រឡំ ស្ពាន​នេះ​គឺ​អាច​ធ្វើ​ចរាចរ​ឆ្លងកាត់​ជាធម្មតា​។ នេះ​បើ​តាម​ការបញ្ជាក់ លើ​ទំព័រ​ហ្វេ​សប៊ុក សាធារណការ រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​០៩ ឧសភា​នេះ​។​ ​ការអះអាង​យ៉ាង​ដូច្នេះ បន្ទាប់ពី​មាន​បណ្តាញ​សង្គម និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន បាន​ចុះផ្សាយ​ថា មាន​អ្នក​លួច​កាត់​ដែក​ក្រោម​ស្ពាន ឬ​បង្កាន់ដៃស្ពាន​។​

​យ៉ាងណាមិញ ជុំវិញ​ករណី​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់ រួម​នឹង​វត្ថុតាង​មួយ​ចំនួន បញ្ជូនទៅ​ការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វារ ដើម្បី​សាកសួរ​ផងដែរ​។​

​សូមបញ្ជាក់​ថា ស្ពាន​បាឡេ​ថ្មី ឆ្លងកាត់​ទន្លេសាប ពី​ចំណុចឃ្លាំង​ស្តុក​ប្រេងឥន្ធនៈ​សូ​គី​មិច ផ្លូវជាតិ​លេខ​៥ ក្នុង​ខណ្ឌ​ឬ​ស្សី​កែវ មាន​ប្រវែង​ជាង​៥០០​ម៉ែត្រ ទទឹង​១២​ម៉ែត្រ ដោយ​បាន​ចំណាយ​ការសាងសង់​ប្រមាណ​៩​លាន​ដុល្លារ​អាមេរិក​។ ស្ពាន​នេះ ក៏​ទើបតែ​បើកសម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់ ជា​ផ្លូវការ កាលពី​រសៀល​ថ្ងៃ​ទី​០៨ ឧសភា ក្រោម​វត្តមាន លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​៕

ដោយៈ​សៅ វិសាល​ វិទ្យុសម្លេងវាយោ & Pheng Vannak Facebook & កូនអ្នកក្រនៅកម្ពុជា

The post ទៅមើលវីដេអូជាក់ស្ដែងពេលថ្ងៃ និងវីដេអូដែលថតពេលយប់ ថាមានករណីលួចកាត់ដែកស្ពានទន្លេសាប appeared first on Khmer Readers.

បក្សមហាសាមគ្គីខ្មែរ និងបក្សសិទ្ធិមនុស្សគ្មានលុយតម្កល់ សម្រាប់ចូលរួមបោះឆ្នោតជាតិខាងមុខ

$
0
0

គណបក្ស​ចំនួន​២​ទៀត បាន​ប្រកាស​ថា នឹង​មិន​ចូលរួម​ការបោះឆ្នោត​រដ្ឋសភា អាណត្តិ​ទី​៦ តាម​ការរៀបចំ​របស់​របប​ក្រុងភ្នំពេញ​ទេ។ ប្រធាន​គណបក្ស​ទាំងពីរ​នេះ អះអាង​ថា ដោយសារ​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​មាន​សភាព​តានតឹង រឹតត្បិត​សេរីភាព​បញ្ចេញមតិ គ.ជ.ប មិន​ឯករាជ្យ ឯក​បក្ស និង​ដោយសារ​សមាជិក​របស់​គណបក្ស​មួយ​ចំនួន ត្រូវ​បាន​គេ​បំបិទ​សិទ្ធិ​មិន​ឲ្យ​ធ្វើ​នយោបាយ ប៉ុន្តែការពិតគឺដោយសារតែខ្លួនពុំមានថវិការទ្រទ្រង់គ្រប់គ្រាន់ និងមានសង្ឃឹមថា ខ្លួនទទួលបានកៅអីរដ្ឋសភាប៉ុណ្ណោះ ។

គណបក្ស​ទាំងពីរ ដែល​ប្រកាស​មិន​ចូលរួម​ការបោះឆ្នោត​អាណត្តិ​ទី​៦ មាន​គណបក្ស​មហា​សាមគ្គី​ជាតិខ្មែរ និង​គណបក្ស​សិទ្ធិមនុស្ស ។

ប្រធាន​គណបក្ស​មហា​សាមគ្គី​ជាតិខ្មែរ លោក ញ៉ែម វណ្ណថន ឲ្យ​ដឹង​ថា មាន​មូលហេតុ​៣​យ៉ាង ដែល​គណបក្ស​ថ្មីថ្មោង​របស់​លោក ប្រកាស​ពហិការ​ការ​ចូល​រួម​ប្រជែង​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៦ គឺ​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន ដែល​មានការ​រឹតត្បិត​សេរីភាព​បញ្ចេញមតិ​ធ្ងន់ធ្ងរ ការ​បង្កើត ឬ​វិសោធនកម្ម​ច្បាប់ នាំ​ឲ្យ​ប៉ះពាល់​ដល់​លទ្ធិប្រជាធិបតេយ្យ ស្ថានភាព​ហិរញ្ញវត្ថុ​បក្ស ព្រោះ​រដ្ឋ​បាន​តម្រូវ​ឲ្យ​បង់​ប្រាក់ តម្កល់​ចូល​រដ្ឋ​ច្រើនពេក និង​នីតិវិធី​ស្មុគស្មាញ​នៅ​គ.ជ.ប និង​ស្ថានភាព​ការងារ​របស់​គ.ជ.ប បច្ចុប្បន្ន​មិន​ឯករាជ។

គណបក្ស​មហា​សាមគ្គី​ជាតិខ្មែរ​ត្រូវ​បាន​ក្រសួងមហាផ្ទៃ ប្រកាស​ទទួលស្គាល់​សុពលភាព កាលពី​កំឡុង​ពេល​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ឆ្នាំ​២០១៧។ ប្រធាន​បក្ស​នេះ អះអាង​ថា គណបក្ស​លោក​មិន​ធ្លាប់​បាន​ចូលរួម​ការប្រកួតប្រជែង​បោះឆ្នោត​ទេ ព្រោះ​ក្រសួង​ប្រកាស​សុពលភាព​ប្រថុចញ៉ុច កៀក​នឹង​ការបោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០១៧ ទើប​គណបក្ស​នេះ ខកខាន​ការចូលរួម។ សម្រាប់​ការបោះឆ្នោត​សកល ឆ្នាំ​២០១៨ ប្រធាន​បក្ស​នេះ យល់ថា ជា​ឱកាស​ល្អ ក្នុង​ការ​ចូលរួម​ប្រកួត ប៉ុន្តែ ដោយសារ​ស្ថានភាព​នយោបាយ​តានតឹង​ទើប​បង្ខំចិត្ត​បញ្ឈប់​ការចូលរួម​ប្រកួត ។

សម្រាប់​គណបក្ស​សិទ្ធិមនុស្ស​វិញ លោក សឺន ស៊ូប៊ែរិ៍ ប្រធាន​បក្ស ឲ្យ​ដឹង​ថា គណបក្ស​នេះ ផ្អាក​សកម្មភាព​យូរហើយ ដូច្នេះ​នឹង​មិន​ចូលរួម​ការ​បោះឆ្នោត​ខាងមុខ​ទេ។ លោក សឺន ស៊ូប៊ែរិ៍ បញ្ជាក់​ថា បើ​ក្រសួងមហាផ្ទៃ ចង់​ឲ្យ​បក្ស​នេះ ធ្វើ​សមាជ​រំលាយ​ខ្លួន តាម​ការ​ចង់​បាន ត្រូវ​អនុញ្ញាត​ឲ្យ​បក្ស​សង្គ្រោះជាតិ​ដំណើរការ​វិញ ព្រោះ​សមាជិក​បក្ស​សង្គ្រោះជាតិ​ជាច្រើន មាន​ឈ្មោះ​ជា​អង្គ​សមាជ​របស់​គណបក្ស​សិទ្ធិមនុស្ស ។

នៅសល់​តែមួយ​សប្ដាហ៍​ទៀត គ.ជ.ប​នឹង​បិទ​បញ្ជី​ការ​ចុះឈ្មោះ​គណបក្ស​នយោបាយ សម្រាប់​ការ​ប្រកួតប្រជែង សមាជិក​រដ្ឋសភា អាណត្តិ​ទី​៦ ។

គិត​មក​មកដល់​ថ្ងៃ​ទី៧ ឧសភា មាន​គណបក្ស​ចំនួន​៤​ហើយ ដែល​ប្រកាស​មិន​ចូលរួម​ការបោះឆ្នោត ក្នុង​នោះ​មាន គណបក្ស​អំណាច​ខ្មែរ គណបក្ស​ភ្លើង​ទៀន អតីត​គណបក្ស​សម រង្ស៊ី គណបក្ស​មហាសាមគ្គី​ជាតិខ្មែរ និង​គណបក្ស​សិទ្ធិមនុស្ស ដែល​បង្កើត​ឡើង​ដោយ លោក កឹម សុខា។

គណបក្ស​នយោបាយ​ទាំងនោះ​អះអាង​ថា ដើមចម ដែល​នាំ​ឲ្យ​មាន​ភាព​ចម្រូងចម្រាស​ក្នុង​ការ​បោះឆ្នោត​នៅ​អាណត្តិ​ទី​៦ ឆ្នាំ​២០១៨​នេះ ដោយសារ​គណបក្សប្រឆាំង និង​សហគមន៍​អន្តរជាតិ មើល​ឃើញ​ថា របប​ក្រុងភ្នំពេញ បាន​កម្ទេច​ចោល​គ្រឹះ​នៃ​លទ្ធិប្រជាធិបតេយ្យ នៅ​កម្ពុជា ហើយ​ប្រើ​យុទ្ធសាស្ត្រ បង្កើត​ឡើង​នូវ​លទ្ធិប្រជាធិបតេយ្យ​ក្លែងក្លាយ បន្លំ​ភ្នែក​អន្តរជាតិ និង​ពលរដ្ឋ​ក្នុង​ប្រទេស ដើម្បី​បន្ត​ក្រាញ​អំណាច​បន្ត​ទៀត។

មេដឹកនាំ​របប​ក្រុងភ្នំពេញ និង​អ្នកនាំពាក្យ​គ.ជ.ប អះអាង​ថា ការ​ចូលរួម ឬ​មិន​ចូលរួម​របស់​គណបក្ស​នយោបាយ គឺ​មិន​បាន​ប៉ះពាល់​ដល់​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​នោះ​ទេ ព្រោះ​នៅ​មាន​គណបក្ស​ច្រើន​ទៀត ចូលរួម​ការបោះឆ្នោត។ លោក ហ៊ុន សែន ធ្លាប់​អះអាង​ថា ការ​បោះឆ្នោត​ខាងមុខ នឹង​មាន​គណបក្ស​នយោបាយ​ចូលរួម តិច​បំផុត​២១​បក្ស។

មន្ត្រី​ជាន់ខ្ពស់​នៃ​អង្គការ​ខុមហ្វ្រែល (Comfrel) លោក កន សាវាង្ស យល់ថា កត្តា​បរិយាកាស​នយោបាយ​នៅ​ពេល​នេះ ជា​ចំណុច​សំខាន់ ដែល​គួរតែ​ត្រូវ​បាន​ដោះស្រាយ ដើម្បី​ឲ្យ​មានការ​ចូលរួម​បាន ពី​គ្រប់​ភាគី​ពាក់ព័ន្ធ។ សង្គម​ស៊ីវិល​មើល​ឃើញ​ថា ប្រសិនបើ​កត្តា​បរិយាកាស​នយោបាយ​នេះ មាន​ភាព​ធូរស្រាល​ល្អ មិនមែន​គណបក្ស​នយោបាយ​ទេ ដែល​ចូលរួម​វិញ សូម្បី​ពលរដ្ឋ​ដែល​មាន​គំនិត​ពហិការ ក៏​នឹង​ប្រែចិត្ត​ត្រលប់​ទៅ​បោះឆ្នោត​វិញ​ដែរ។

មន្ត្រី​ជាន់ខ្ពស់​នៃ​អង្គការ​ខុមហ្វ្រែល (Comfrel) លោក កន សាវាង្ស
មន្ត្រី​ជាន់ខ្ពស់​នៃ​អង្គការ​ខុមហ្វ្រែល (Comfrel) លោក កន សាវាង្ស

ប្រធាន​គណបក្ស​មហា​សាមគ្គី​ជាតិខ្មែរ លោក ញ៉ែម វណ្ណថន អះអាង​ថា ចាប់​ពី​ថ្ងៃ​ចេញ​សេចក្ដីថ្លែងការណ៍​នេះ រហូតដល់​ថ្ងៃ​បញ្ចប់​បិទ​បញ្ជី​ចុះឈ្មោះ​គណបក្ស​នយោបាយ (១៤ ឧសភា​) នៅសល់​មួយ​សប្ដាហ៍​ទៀត ប្រសិន​ស្ថានភាព​នយោបាយ​មាន​ភាព​ធូរស្រាល​ឡើងវិញ ហើយ​របប​ក្រុងភ្នំពេញ ព្រម​យក​អនុសាសន៍​ល្អៗ របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ​មក​អនុវត្តន៍​តាម គណបក្ស​មួយ​នេះ នឹង​ពិចារណា​ឡើងវិញ ក្នុង​ការ​ចូល​រួមការ​បោះឆ្នោត​អាណត្តិ​ទី​៦​។ ប៉ុន្តែ​ប្រសិនបើ​ស្ថានភាព​គ្មាន​អ្វី​ប្រែប្រួល​ទេ គណបក្ស​នេះ នៅតែ​រក្សា​ជំហរ​មិន​ចូលរួម​ការបោះឆ្នោត​ដដែល៕

ប្រភព ៖ វិទ្យុអាស៊ីសេរី

The post បក្សមហាសាមគ្គីខ្មែរ និងបក្សសិទ្ធិមនុស្សគ្មានលុយតម្កល់ សម្រាប់ចូលរួមបោះឆ្នោតជាតិខាងមុខ appeared first on Khmer Readers.

សង្ឃចាក់សាក់នៅខេត្តសៀមរាប ចង់ឈ្នះបក្សជួងពេក! គុណម៉ែ គឺយកម៉ែមកគុណ

$
0
0

លោកសង្ឃមួយអង្គដែលគង់នៅវត្តគោកចក ខេត្តសៀមរាប មានព្រះនាមពិត អ៊ំ វិចិត្រ (Facebook Oum Vichet) ត្រូវបានមហាជន ក៏ដូចជាប្រមុខគណបក្សសើចចម្អកថាប្រហែលជាឆ្កួតឬយ៉ាងណាទើបនិយាយថា គុណម៉ែយកម៉ែមកគុណ គុណលេខ គុណលេខ គឺយកលេខមកគុណ ។

ទំនាស់រវាងអ្នកគាំទ្រគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ក្នុងការវែកញែករឿងគុណឪពុកម្ដាយ បានធ្វើឲ្យសង្ឃដែលមានមុខរបរផ្ទាល់ខ្លួន សាក់រូប និងគូសគំនូរដើម្បីបានបច្ច័យចាយវាយនេះ បានធ្វើឲ្យមហាជនចាប់អារម្មណ៍ និងទទួលស្គាល់ថា ការដែលលោកបញ្ចេញទស្សនៈនេះ កាន់តែវែងឆ្ងាយ និងចង់ឈ្នះរហូតដល់លែងខ្វល់ពីរឿងល្អអាក្រក់ទៀតហើយ ។

គួរបញ្ជាក់ផងដែរថា សង្ឃមួយអង្គនេះ ធ្លាប់បានចូលរួមក្នុងវេទិការសាធារណៈរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ កាលពីឆ្នាំ ២០១៦ ផងដែរ ដោយលោកបានសរសេរក្នុងបណ្ដាញសង្គមហ្វេសប៊ុកថា ការគិតមិនដូចគ្នាទេ 

តបទៅរឿងគុណឪពុកម្ដាយ លោក ខឹម វាសនា ប្រមុខគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបាននិយាយជាច្រើនលើកច្រើនសារក្នុង ឃ្លីបសម្លេងខ្លីៗ របស់លោក ដែលចែកចាយតាមបណ្ដាញសង្គម និង YouTube ដែលមានអត្ថន័យដូចខាងក្រោម ៖

ប្រភព ៖ Facebook

The post សង្ឃចាក់សាក់នៅខេត្តសៀមរាប ចង់ឈ្នះបក្សជួងពេក! គុណម៉ែ គឺយកម៉ែមកគុណ appeared first on Khmer Readers.


អតីតអ្នកគាំទ្រសង្គ្រោះជាតិស្រីម្នាក់ ថាខ្លួននឹងដេកអេះប្រដាប់ភេទខ្លួន បើគ្មានបក្ស CNRP

$
0
0

អតីតអ្នកគាំទ្រមកពីគណបក្សសង្គ្រោះជាតិម្នាក់ ទំនងជាស្រីចូលចិត្តដើរលេងយប់ បានធ្វើការ Comment នៅលើវិទ្យុអាស៊ីសេរី ដែលកំពុងឡាយផ្ទាល់ថា ខ្លួននឹងដេកអេះប្រដាប់ភេទខ្លួន បើគ្មាន គណបក្សសង្គ្រោះជាតិរបស់ខ្លួនចូលរួមបោះឆ្នោតខាងមុខ ។

បើតាមការចែកចាយបន្ដៗគ្នានៅលើបណ្ដាញសង្គម មានពាក្យរិះគន់ និងតិះដៀលជាខ្លាំងទៅលើនារីម្នាក់នេះ ដែលបានធ្វើឲ្យអាប់អោនដល់អ្នកគាំទ្រឯទៀតរបស់បក្សខ្លួន និងប្រើភាសាមិនសមជាស្រ្តីខ្មែរផង និងគ្មានការពិចារណាក្នុងខ្លួន និងខ្វះសីលធម៌ក្នុងការនិយាយស្ដីផង ដែលហាក់បង្ហាញថា បក្សនេះសំបូរទៅដោយបណ្ដុំមនុស្សគ្មានសីលធម៌ ដែលធ្វើឲ្យអ្នកគាំទ្របក្សនេះផ្សេងទៀត មិនពេញចិត្តចំពោះពាក្យសម្ដីនេះឡើយ ។

មានអ្នកចូល Comment ផ្សេងទៀតបានធ្វើការចូល Comment ថាខ្លួននឹងមិនចូលរួមបោះឆ្នោតដែរ បើគ្មានបក្សសង្គ្រោះជាតិរបស់ខ្លួនរស់ឡើងវិញ និងបាននិយាយថា ខ្លួននឹងផឹកនៅផ្ទះ (ផឹកស្រា) និងស៊ីសាច់ឆ្កែជាដើម ដែលនេះជាភាសាដែលមិនសមគួរជាអ្នកគាំទ្រថ្លៃថ្នូ របស់អ្នកគាំទ្រសង្គ្រោះជាតិមួយចំនួនដែលប្រើប្រាស់នាពេលកន្លងទៅនោះទេ ពោលគឺពុំគប្បីនិយាយពាក្យទាំងនេះនោះឡើយ ។

 

សូមជម្រាបជូនអ្នកអានឲ្យបានជ្រាបថា ការទៅបោះឆ្នោត និងមិនទៅបោះឆ្នោតជាសិទ្ធិរបស់ពលរដ្ឋ ក៏ប៉ុន្តែលក្ខខណ្ឌរបស់ប្រទេសកម្ពុជា និងស្ថានភាពនយោបាយ គឺតម្រូវឲ្យពលរដ្ឋចូលរួមបោះឆ្នោត បើមិនដូចនោះទេ អាចនឹងមានរឿងនាំទុក្ខដាក់ខ្លួនកាន់តែច្រើនថែមទៀត ក្នុងការរស់នៅ ដោយទទួលបានភាពរើសអើងពីសំណាក់បក្សកាន់អំណាច បើសិនជាពួកគេមិនចូលរួមបោះឆ្នោតខាងមុខទេនោះ ។

ប្រភព ៖ បណ្ដាញសង្គមហ្វេសប៊ុក

The post អតីតអ្នកគាំទ្រសង្គ្រោះជាតិស្រីម្នាក់ ថាខ្លួននឹងដេកអេះប្រដាប់ភេទខ្លួន បើគ្មានបក្ស CNRP appeared first on Khmer Readers.

តោះឆ្លើយ! តើស្រីម្នាក់ ជាមួយនឹងប្ដីអ្នកថត បានសត្វព្រៃកម្រពីណាមកថតបង្ហោះ YouTube?

$
0
0

បើតាមប្រភពព័ត៌មានស្ដីពីការថតវីដេអូសកម្មភាពធ្វើសត្វព្រៃ សត្វកម្រ មិនថាតែស្រុកខ្មែរទេ ដែលផ្អើលនិងជ្រួលច្របល់ សម្រាប់បរទេសឯណោះវិញ ក៏មានការសោកស្ដាយខ្លាំងណាស់ដែរ ព្រោះសត្វទាំងនោះត្រូវបានសម្លាប់ស្ទើរផុតពូជអស់ទៅហើយ តែនៅឡើយមាននៅស្រុកខ្មែរ ប៉ុន្តែត្រូវបានបង្ហាញយ៉ាងច្បាស់ពីការធ្វើម្ហូបស៊ីយ៉ាងឆ្ងាញ់ទៅវិញ ។

បើទោះជាយ៉ាងនេះក្ដី ប្រសិនបើគ្មានការបាញ់សម្លាប់ ក៏មិនមានការថតវីដេអូកើតដែរ ទាល់តែមានការបាញ់សម្លាប់ ឬប្រើវិធីសម្លាប់ ដែលភាគច្រើនសម័យបច្ចុប្បន្ន គេមិនប្រើប្រាស់ជំពាមកៅស៊ូ ឡើយ គឺត្រូវតែប្រើកាំភ្លើង ។ តើកាំភ្លើងបានមកពីណា?

សូមជម្រាបជូនថា សត្វព្រៃហិនហោច មិនមែនដោយសារអ្នកថតប្រុសស្រី ២នាក់នេះថតតែម្យ៉ាងនោះឡើយ គឺមានការចូលរួមសហការពីអាជ្ញាធរផងដែរ ហើយភាគច្រើនព័ត៌មានពុំសូវបែកធ្លាយរឿងថតបាន ឬចាប់ទៅលើការសម្លាប់សត្វព្រៃដើម្បីលក់ទៅប្រទេសក្រៅនោះទេ ព្រោះអាជីវកម្មសត្វព្រៃជាអាជីវកម្មខុសច្បាប់ តែចំណេញប្រាក់ច្រើនលើសលុប ប៉ុន្តែបើសិនជាចាប់បានវិញ គឺចាប់ទៅលើអ្នកស្រុកព្រៃមួយចំនួន ដែលលក់ដើម្បីបានលុយកាក់បន្ដិចបន្ដួចចិញ្ចឹមក្រពះប៉ុណ្ណោះ ។ ហើយចាប់បានតើយកសត្វព្រៃនោះទៅណា? គឺយកទៅធ្វើម្ហូបផឹកស៊ីខ្លួនឯង ក្នុងការិយាល័យរៀងខ្លួនប៉ុណ្ណោះ!

ដូចជាការកាប់បំផ្លាញព្រៃឈើជាដើម អ្នកកាប់បំផ្លាញធំៗ ដឹកឡានធំៗរាប់សិបតោនចាប់មិនបាន បែរជាចាប់បានអ្នកកាប់អុសរកឈើធ្វើសសរផ្ទះតូចតាចទៅវិញ ។ រឿងអយុត្តិធម៌ច្រើនណាស់ក្នុងសង្គមខ្មែរ មិនមែនតែរឿងក្មេងប្រុសនិងស្រីខាងលើនោះទេ ដែលជារឿងមិនសមគួរ មានរឿងសមគួរច្រើនជាងនេះរាប់សិបដងឯណោះ ក្នុងសង្គមនេះ ។

ហេតុដូចនេះ រឿងពិតរបស់សង្គម និងមូលដ្ឋាន សម្រាប់រឿងហេតុសម្លាប់សត្វព្រៃដ៏ច្រើននេះ បើគ្មានការសហការពីអាជ្ញាធរប្រដាប់អាវុធទេ គឺពុំមានការហិនហោចសត្វព្រៃនោះឡើយ ការចុះផ្សាយរបស់អង្គភាព Fresh News គ្រាន់តែជាលេសដើម្បីបង្ហាញថាមន្រ្តីអនុវត្តន៍ច្បាប់ខ្លួន ជាមនុស្សត្រឹមត្រូវប៉ុណ្ណោះ តែតាមការពិតពុំមែនដូច្នោះទាំងអស់ឡើយ គឺមានរឿងហេតុធំៗជាងនោះទៅទៀត ។

តែទោះជាយ៉ាងណាក៏ដោយ មនុស្សដែលមានមនសិការស្រឡាញ់ជាតិ ស្រឡាញ់ធម្មជាតិសត្វព្រៃ ជាដើម ពួកគេពុំដែលធ្វើរឿងដោយមិនបានប្រើវិចារណញ្ញាណ និងផលប៉ះពាល់ក្នុងសង្គមដើម្បីប្រាក់ឡើយ រីឯការថតវីដេអូធ្វើម្ហូបបែបនេះ គឺបង្ហាញពីការបំផ្លិចបំផ្លាញសត្វព្រៃផង បង្ហាញពីការចង់បានលុយហួសហេតុក្នុងយុគសម័យរកលុយតាមអនឡាញផង ។

គួរបញ្ជាក់ផងដែរថា វីដេអូដែលមានសម្លាប់សត្វព្រៃកម្រមួយចំនួន ត្រូវបានលុបចោលហើយនាពេលថ្មីៗនេះ បន្ទាប់ពីមានការចុះផ្សាយជាបន្ទាន់របស់អង្គភាព Fresh News ។

បើតាមប្រភពរបស់សារព័ត៌មាន Fresh News បានចុះផ្សាយយ៉ាងធំៗថា ៖

អ្នកនាំពាក្យ៖ ក្រសួងបរិស្ថានកំពុងប្រមូលព័ត៌មាន ស្រ្តីដែលសម្លាប់សត្វព្រៃបង្ហោះតាម Youtube និងឈានទៅចាត់វិធានការតាមច្បាប់ (Video Inside)

(ភ្នំពេញ)៖ រូបភាព និងវីដេអូនារីម្នាក់ ដែលសម្លាប់សត្វព្រៃជាច្រើនប្រភេទ យកធ្វើជាម្ហូបហើយបង្ហោះតាម Youtube បាននាំឲ្យមានការចាប់អារម្មណ៍ និងរិះគន់ខ្លាំងពីអ្នកលេងបណ្តាញសង្គម Facebook និងទាមទារឲ្យមានចំណាត់ការទៅលើសកម្មភាពរបស់នារីវ័យក្មេងរូបនេះផងដែរ។

លោក សៅ សុភាព អ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ថា ក្រសួងបរិស្ថានបានទទួលព័ត៌មាននេះអស់ហើយ ហើយក៏កំពុងប្រមូលព័ត៌មានបន្ថែមទៀតជុំវិញករណីនេះ។ បើតាមលោក សៅ សុភាព ករណីនេះ គឺរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ បានបញ្ជាឲ្យចាត់វិធានការបន្ទាន់តែម្តង។

លោក សៅ សុភាព បានបញ្ជាក់យ៉ាងដូច្នេះ «ជាគោលការណ៍មកគឺឯកឧត្តមរដ្ឋមន្រ្តី គាត់បានបញ្ជាឲ្យចាត់វិធានការបន្ទាន់ហើយ។ យើងនឹងប្រមូលព័ត៌មាន ហើយយើងនឹងហៅគាត់មកអប់រំណែនាំ ហើយប្រសិនបើរកឃើញថា ការសម្លាប់សត្វនេះមានកម្រិតធ្ងន់ធ្ងរនឹងឈានទៅចាត់ការតាមច្បាប់របស់ក្រសួងថែមទៀតផង»។

មិនត្រឹមតែចាត់វិធានការចំពោះនារីរូបនេះនោះទេ ក្រសួងបរិស្ថាន ក៏នឹងស្នើទៅខាង Youtube ដើម្បីដកវីដេអូទាំងនេះចេញពី Youtube ថែមទៀតផង។ នេះបើតាមការបញ្ជាក់របស់លោក សៅ សុភាព។

សូមបញ្ជាក់ថា នារីដែលគេមិនទាន់ស្គាល់អត្តសញ្ញាណរូបនេះ បានបង្កើតទំព័រ Youtube មួយឈ្មោះ «Natural Life TV» ហើយបានបង្ហាញសកម្មភាពយកសត្វព្រៃជាច្រើនប្រភេទ មានសត្វខ្លះជាប្រភេទសត្វកម្រថែមទៀតមកបង្ហោះលើទំព័រ Youtube របស់នាង។ ការបង្ហោះនេះ គឺមានគោលបំណងស្វែងរកការមើលឲ្យបានច្រើន ដើម្បីទទួលបានថវិកានៃការផ្សព្វផ្សាយពាណិជ្ជកម្មនានាតាមរយៈក្រុមហ៊ុន Google៕

ប្រភព ៖ Fresh News

The post តោះឆ្លើយ! តើស្រីម្នាក់ ជាមួយនឹងប្ដីអ្នកថត បានសត្វព្រៃកម្រពីណាមកថតបង្ហោះ YouTube? appeared first on Khmer Readers.

មន្ត្រី​កាំកុងត្រូល ថាមិនដែលឃើញ «កាហ្វេចង្អុលមេឃ» នេះទេ តើវាហោះចូលតាមណា?

$
0
0

អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម ឆ្លើយថា ដូចជា​មិនដែល​លឺឈ្មោះ​ក្រុមហ៊ុន ដែល​នាំចូល​ផលិតផល​កាហ្វេ​ចង្អុល​មេឃ​ក្លែងក្លាយ ដែល​គេ​ប្រើប្រាស់​សម្រាប់​បង្កើន​តណ្ហា​ផ្លូវ​ភេទបុរស ខណៈ​ផលិតផល​ប្រភេទ​នេះ ត្រូវបាន​ក្រសួងសុខាភិបាល ឱ្យ​ប្រមូល​ត្រឡប់មកវិញ​ឱ្យអស់ ដើម្បី​យកទៅ​កម្ទេចចោល​។ ជាមួយគ្នា​នោះ លោក សៀង ថៃ បាន​អះអាងថា មន្ត្រី​កាំកុងត្រូល មិនដែល​ឆែក​ឃើញ​ផលិតផល​កាហ្វេ​ចង្អុល​មេឃ​ក្លែងក្លាយ​នេះ​ទេ​។ (​សេង បារាំង​) 

​ប៉ុន្មាន​ថ្ងៃ​មុននេះ ក្រសួងសុខាភិបាល​កម្ពុ​ជា បាន​បញ្ជា​ឱ្យ​ប្រមូល​ត្រឡប់មកវិញ នូវ​ផលិតផល​កាហ្វេ​ចង្អុល​មេឃ​ក្លែងក្លាយ មាន​ផ្ទុក​ឱសថ​ឈ្មោះ Sildenafil ដែល​គេ​ប្រើប្រាស់​សម្រាប់​បង្កើន​តណ្ហា​ផ្លូវ​ភេទបុរស​។ មជ្ឈមណ្ឌល​ជាតិ​ពិសោធន៍​សុខាភិបាល បាន​អះអាងថា ឱសថ​ប្រភេទ​នេះ អាច​បង្ក​ការគ្រោះថ្នាក់​ដល់​អាយុជីវិត​អ្នកប្រើប្រាស់ ពិសេស​ចំពោះ​អ្នក​ចូលចិត្ត​ផឹក​កាហ្វេ​ចង្អុល​មេឃ​នេះ​។ កាហ្វេ​នេះ ត្រូវបាន​នាំចូល​មក​កម្ពុជា ដោយ​ក្រុមហ៊ុន​ឈ្មោះ កាហ្វេ​ចង្អុល​មេឃ ឯ​.​ក​។​

​តើ​មូលហេតុ​អ្វី​ក្រសួងសុខាភិបាល​កម្ពុជា ទើបតែ​មាន​ចំណាត់ការ​បែបនេះ ពីព្រោះថា ផលិតផល​កាហ្វេ​ចង្អុល​មេឃ​នេះ បាន​ដាក់លក់​ជា​យូរយា​ណាស់​មកហើយ ហើយ​មុននឹង​នាំចូល​ម្ដេច​មិន​ត្រួតពិនិត្យ​ឱ្យ​បានច្បាស់លាស់​? នេះ​ជា​សំណួរ​របស់​ប្រជាពលរដ្ឋ ដែល​បាន​ចោទសួរ​ទៅលើ​មន្ត្រី​ជំនាញ ជាពិសេស​គឺ​មន្ត្រី​កាំកុងត្រូល និង​គយ​ជាដើម បូក​រួមទាំង​ក្រសួង​ពាណិជ្ជកម្ម ដែល​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​ឈ្មោះ កាហ្វេ​ចង្អុល​មេឃ ឯ​.​ក នេះ នាំចូល​ចរាចរ​លក់​នៅលើ​ទីផ្សារ​ផងដែរ​។

​អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម លោក សៀង ថៃ បាន​បញ្ជាក់ប្រាប់​វិទ្យុ​វាយោ​ថា ឈ្មោះ​ក្រុមហ៊ុន​កាហ្វេ​ចង្អុល​មេឃ ឯ​.​ក ដែល​នាំចូល​កាហ្វេ​ចង្អុល​មេឃ​ក្លែងក្លាយ លោក​មិនដែល​លឺឈ្មោះ​ក្រុមហ៊ុន​នេះឡើយ ហើយ​លោក​មិនដឹងថា ក្រុមហ៊ុន​នេះ បាន​ចុះបញ្ជី​នៅ​ក្រសួង​ត្រឹមត្រូវ​ឬ​អត់​នោះដែរ​។ ក្នុងករណី​ប្រសិនបើ​ក្រុមហ៊ុន​នេះ​ប្រព្រឹត្ត​ខុស និង​គ្មាន​ច្បាប់ ក្រសួង​ពាណិជ្ជក​កម្ម​នឹង​ចាត់វិធានការ​។ យ៉ាងណាក៏ដោយ លោក សៀង ថៃ បាន​អះអាងថា ផលិតផល​កាហ្វេ​ចង្អុល​មេឃ​ក្លែងក្លាយ​នេះ ប្រហែលជា​នាំចូល​គេចពន្ធ ហើយ​មន្ត្រី​កាំកុងត្រូល​មិនដែល​ឆែក​ឃើញ​ផលិតផល​នេះ​ទេ ។

ក្រសួង​សុខាភិបាល ក៏បាន​បញ្ជា​ទៅ​ក្រុមហ៊ុន កាហ្វេ​ចង្អុល​មេឃ ឯ​.​ក​, តូប​លក់ទំនិញ និង​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ប្រមូល​ត្រឡប់មកវិញ​ជាបន្ទាន់​នូវ​ផលិតផល​កាហ្វេ​ចង្អុល​មេឃ ក្លែងក្លាយ​នេះ ដើម្បី​កម្ទេចចោល​។ ជាមួយគ្នា​នោះ​ក្រសួង​សុខាភិបាល ក៏បាន​អំពាវនាវ​ឱ្យ​ផ្តល់ព័ត៌មាន​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច ក្នុងករណី​ជួបប្រទះ កំពុង​ប្រើប្រាស់ លក់ ឬ​ចែកចាយ​នូវ​កាហ្វេ​ប្រភេទ​នេះ ០១១ ៥៧៤ ៧៨៧, ០៩៥ ៣៥៩ ៥៩៩ និង​០១២ ៩៨៣ ៣៣៤​។​

​សូមបញ្ជាក់ថា បញ្ហា​ផលិតផល​គ្មាន​គុណភាព និង​គ្មាន​ស្តង់ដា​ដែល​នាំចូល​មក​លក់​នៅ​កម្ពុជា ត្រូវបាន​គេ​មើលឃើញថា មិនមែនជា​រឿង​ថ្មី​ទេ​សម្រាប់​ប្រទេសមួយ​នេះ ជាពិសេស​ផលិតផល​គ្រឿង​បរិភោគ គ្រឿងសំអាង និង​បន្លែ​ផ្លែឈើ​ជាដើម នៅតែមាន​តាំង​លក់​នៅលើ​ទីផ្សារ បើទោះបីជា​មន្ត្រី​មាន​សមត្ថកិច្ច​ខំប្រឹង​ចាប់​ដកហូត​យកទៅ​កម្ទេចចោល​យ៉ាងណាក៏ដោយ​។ ជាពិសេស​ដូចជា​កាហ្វេ​ចង្អុល​មេឃ​នេះ​តែម្ដង ដែល​ក្រសួង​ទើបតែ​រកឃើញថា អាច​បង្ក​ការគ្រោះថ្នាក់​ដល់​អាយុជីវិត​អ្នកប្រើប្រាស់​។

​ដូច្នេះ​ដើម្បី​ចៀសវាង​ប៉ះពាល់​ដល់​សុខភាព ប្រជាពលរដ្ឋ​ខ្លួនឯង​គប្បី​ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ មិនត្រូវ​ទិញ​ផលិតផល​ណា ដែល​គ្មាន​ការទទួលស្គាល់​ដោយ​ក្រសួង​ជំនាញ ហើយ​គ្មាន​ប្រភព​ច្បាស់លាស់​ជាដាចខាត ជាពិសេស​ផលិតផល​គ្រឿង​បរិភោគ និង​គ្រឿងសំអាង​ជាដើម ​៕

The post មន្ត្រី​កាំកុងត្រូល ថាមិនដែលឃើញ «កាហ្វេចង្អុលមេឃ» នេះទេ តើវាហោះចូលតាមណា? appeared first on Khmer Readers.

លោក សាម អ៊ិន ប្រាប់ថា គណបក្សលោកចូលរួមបោះឆ្នោត គឺដើម្បីផ្ដល់ឱកាសឲ្យខ្មែរ

$
0
0

បន្ទាប់ពីនិយាយ និងបកស្រាយថាខ្លួនប្រឆាំងនឹងរដ្ឋាភិបាល ដើម្បីយកចិត្តអ្នកគាំទ្រអតីតសង្គ្រោះជាតិដែលបានរំលាយ លោកសាម អ៊ិន ហាក់ដូចជាមិនចង់ចូលរួមបោះឆ្នោតនោះទេ តែវាគ្រាន់តែជាល្បិចរបស់អ្នកនយោបាយដែលស្វែងរកសន្លឹកឆ្នោតប៉ុណ្ណោះ ។ តែទោះជាយ៉ាងណាក៏ដោយ លោកក៏បានចូលរួមក្នុងការបោះឆ្នោត និងពន្យល់ទៅកាន់ UN ដើម្បីទាក់ទាញសមាណចិត្តរស់អ្នកគាទ្រអតីតសង្គ្រោះជាតិឲ្យមានសង្ឃឹមលើខ្លួន ក្នុងការប្រកួតរដ្ឋាភិបាល នៅលើវិទ្យុបារាំង RFI នាពេលថ្មីៗនេះ ។

បើទោះជាមិនចង់និយាយឲ្យចំថា ចង់ឲ្យអតីតអ្នកគាំទ្រសង្គ្រោះជាតិបោះឆ្នោតឲ្យគណបក្សខ្លួន ក៏ចេតនារបស់លោក សាម អ៊ីនបានបញ្ជាក់រួចហើយថា សម្រាប់​បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ការ​ចូល​រួម​ការ​បោះ​ឆ្នោត គឺ​ជា​ឱកាស​មួយ​សម្រាប់​ឲ្យ​គណបក្ស បាន​ផ្សព្វ​ផ្សាយ​ពី​វប្បធម៌​នយោបាយ​ថ្មី គោល​នយោបាយ​ថ្មី និង​ផ្តល់​ជា​ជម្រើស​ដល់​ប្រជាពលរដ្ឋ​ខ្មែរ។ ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ចង់​បាន​នូវ​ការ​ផ្លាស់​ប្តូរ និង​ចង់​បាន​នូវ​អ្វី​ដែល​ថ្មី​សម្រាប់​ប្រទេស​កម្ពុជា។ នេះបើតាមសារព័ត៌មានវិទ្យុបារាំង RFI ជាខេមរភាសាចុះផ្សាយនាពេលថ្មីៗនេះ ដែលមានព័ត៌មានពិស្ដារដូចតទៅនេះ ៖

ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ជួប​ជាមួយ​ប្រតិភូ​អង្គការ​សហប្រជាជាតិ ដើម្បី​ពិភាក្សា​ពី​ស្ថានភាព​នយោបាយ ដំណើរ​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត និង​បាន​ប្រាប់​ពី​ហេតុ​ផល​ដែល​គណបក្ស​នេះ​សម្រេច​ចិត្ត​ចូល​រួម​ការ​បោះ​ឆ្នោត​ជាតិ។ ក្រៅ​ពី​ប្រតិភូ​អង្គការ​សហប្រជាជាតិ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ក៏​គ្រោង​ជួប​ជាមួយ​ទូត​បារាំង កាណាដា និង​តំណាង​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​ផង​ដែរ។

នៅ​ក្នុង​ជំនួប​នៅ​ទី​ស្នាក់​ការ​អង្គការ UNDP គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​បាន​រៀប​រាប់​ប្រាប់​ប្រតិភូ​អង្គការ​សហប្រជាជាតិ​ពី​ដើម​កំណើត គោល​ជំហរ និង​គោល​នយោបាយ​របស់​គណបក្ស។ នេះ​បើ​តាម​ការ​បញ្ជាក់​ប្រាប់​ពី​លោក​សាម​ អ៊ីន ដែល​ជា​អគ្គលេខាធិការ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន។ ក្រៅ​ពី​នេះ ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ក៏​បាន​ពន្យល់​ប្រតិភូ​អង្គការ​សហប្រជាជាតិ ពី​ហេតុ​ផល​ដែល​ខ្លួន​សម្រេច​ចូល​រួម​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​នេះ​ផង​ដែរ។ សម្រាប់​បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ការ​ចូល​រួម​ការ​បោះ​ឆ្នោត គឺ​ជា​ឱកាស​មួយ​សម្រាប់​ឲ្យ​គណបក្ស បាន​ផ្សព្វ​ផ្សាយ​ពី​វប្បធម៌​នយោបាយ​ថ្មី គោល​នយោបាយ​ថ្មី និង​ផ្តល់​ជា​ជម្រើស​ដល់​ប្រជាពលរដ្ឋ​ខ្មែរ។ ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ចង់​បាន​នូវ​ការ​ផ្លាស់​ប្តូរ និង​ចង់​បាន​នូវ​អ្វី​ដែល​ថ្មី​សម្រាប់​ប្រទេស​កម្ពុជា។

ប្រតិភូ​អង្គការ​សហប្រជាជាតិ​មិន​បាន​វាយ​តម្លៃ និង​ធ្វើ​ការ​សន្និដ្ឋាន​បែប​ណា​មួយ​នៅ​ឡើយ​ទេ។ តែ​ទោះ​ជា​យ៉ាង​ណា បើ​តាម​ការ​លើក​ឡើង​របស់​លោក​សាម​ អ៊ីន គណៈប្រតិភូ​នេះ​បាន​សម្តែង​នូវ​ការ​ស្វាគមន៍​ចំពោះ​វត្តមាន​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​នៅ​លើ​ឆាក​នយោបាយ​កម្ពុជា។

សូម​បញ្ជាក់​ថា​ ក្រៅ​តែ​ពី​ប្រតិភូ​អង្គការ​សហប្រជាជាតិ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ក៏​គ្រោង​ជួប​ជាមួយ​ទូត​បារាំង​នៅ​ថ្ងៃ​ទី​១១ ឧសភា និង​ទូត​កាណាដា ព្រម​ទាំង​តំណាង​សហភាព​អឺរ៉ុប​នៅ​សប្តាហ៍​ក្រោយ។ ជំនួប​ទាំង​នេះ​គ្រោង​ឡើង​តាម​ការ​អញ្ជើញ​របស់​ស្ថានទូត​បរទេស​ទាំង​នោះ​ផ្ទាល់​តែ​ម្ដង​។ លោក​សាម អ៊ីន បាន​វាយ​តម្លៃ​ថា ការណ៍​ដែល​ស្ថានទូត​ប្រទេស​ធំៗ​ទាំង​នេះ​ចាប់​អារម្មណ៍​លើ​គណបក្ស​របស់​លោក គឺ​ដោយ​សារ​តែ​ពួក​គេ​យល់​ថា គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គឺ​ជា​ជម្រើស​ថ្មី​ដែល​ពោរ​ពេញ​ទៅ​សមត្ថភាព និង​សក្កានុពល​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា។

ជា​ការ​កត់​សម្គាល់​ថា គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​បាន​រង​នូវ​ការ​រិះ​គន់​យ៉ាង​ខ្លាំង​ពី​សំណាក់​មហាជន ពិសេស​អ្នក​គាំទ្រ​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​តែ​ម្តង ក្រោយ​ពេល​ដែល​គណបក្ស​ដ៏​ក្មេង​ខ្ចី​នេះ សម្រេច​ចូល​រួម​ការ​បោះ​ឆ្នោត​ជាតិ​នា​ខែ​កក្កដា។ ប៉ុន្តែ​ថ្នាក់​ដឹក​នាំ​បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​អះអាង​តប​ទៅ​វិញ​ថា​ ការ​សម្រេច​នេះ គឺ​ធ្វើ​ឡើង​តាម​ឆន្ទៈ​នៃ​អ្នក​គាំទ្រ​របស់​ខ្លួន មិន​មែន​ស្តាប់​តាម​អ្នក​គាំទ្រ​គណបក្ស​ផ្សេង​ទេ។ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គ្រោង​នឹង​យក​ពាក្យ​ស្នើ​សុំ​ចុះ​បញ្ជី​គណបក្ស​និង​បេក្ខជន​គណបក្ស​ទៅ​ដាក់​នៅ​គ.ជ.ប នៅ​ថ្ងៃ​ទី​១១ ខែ​ឧសភា ដោយ​នឹង​ដាក់​បេក្ខជន​ឈរ​ឈ្មោះ​នៅ​គ្រប់​២៥ រាជធានី-ខេត្ត​តែ​ម្តង។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​សាម អ៊ីន៕

ប្រភព ៖ RFI Khmer

The post លោក សាម អ៊ិន ប្រាប់ថា គណបក្សលោកចូលរួមបោះឆ្នោត គឺដើម្បីផ្ដល់ឱកាសឲ្យខ្មែរ appeared first on Khmer Readers.

អតីតអ្នកគាំទ្រ CNRP បបួលពេជ្រ ស្រស់ភ្នាល់ដាក់លុយ រឿងកៅអីរដ្ឋសភាបក្សខ្លួន

$
0
0

ក្រោយពីបានធ្វើការរំលាយគណបក្សសង្គ្រោះជាតិ ដោយបណ្ដឹងគណបក្សចំនួន ២ គឺគណបក្សយុវជនកម្ពុជា និងគណបក្សហ្វុនស៊ិនប៉ិច ដែលមានការគាំទ្រពីបក្សកាន់អំណាច និងបក្សសញ្ជាតិកម្ពុជា បានធ្វើឲ្យអតីតអ្នកគាំទ្របក្សសង្គ្រោះជាតិមានការខឹងសម្បារជាខ្លាំង ចំពោះការរំលាយនេះ ជាមួយគណបក្សដែលពាក់ព័ន្ធ ។

ជាក់ស្ដែងលោកពេជ្រ ស្រស់ ប្រធានបក្សយុវជនកម្ពុជានាពេលថ្មីៗនេះ បានចាប់យកវិស័យកីឡាប្រដាល់ ដែលចាប់ផ្ដើមពីកីឡាករធឿន ធារ៉ា ដែលបានប្រកួតជាមួយកីឡាករ Kitti នៅ Max Muay Thai កាលពីពេលកន្លងទៅ ដោយកីឡាករកម្ពុជាបានចាញ់នៅទឹកទី២ ដោយសន្លប់ ។

លោកពេជ្រ បានធ្វើការឧបត្ថមទៅដល់កីឡាករធឿនធារ៉ា ចំនួន ១០០០ដុល្លារ និងចែកចាយនៅលើបណ្ដាញសង្គមហ្វេសប៊ុកផងដែរ ដែលមានការចាប់អារម្មណ៍ពីមហាជនក្នុងរឿងនេះ ។ ជាក់ស្ដែងលោកពេជ្រ ស្រស់ក៏បានចេញវីដេអូ Live ផងដែរថាលោកនឹងធ្វើការផ្ដល់ប្រាក់ខែសុទ្ធតែខ្ទង់ពាន់ដុល្លារដល់គ្រូបង្វឹកក៏ដូចជាកីឡាករឆ្នើមកម្ពុជា បើសិនជាលោកជាប់ជាតំណាងរាស្រ្តក្នុងរដ្ឋសភាណាមួយ ។

នាពេលថ្មីៗនេះ សារព័ត៌មាន ដើមអំពិលក៏បានចុះផ្សាយផងដែរថា លោកនឹងធ្វើការប្រគល់ទឹកប្រាក់ ៥០០០ដុល្លារដល់កីឡាករ កែវ រំចង់ ដែលនឹងធ្វើការប្រកួតជាមួយនឹង សែន ស្ថាន នាពេលខាងមុខដែលជាកីឡាករថៃ មានឈ្មោះបោះសម្លេង ក្នុងករណី កែវ រំចង់ឈ្នះ ។ តែប្រសិនបើចាញ់វិញ លោកនឹងធ្វើការប្រគល់ទឹកប្រាក់ ត្រឹមតែ ២០០០ដុល្លារប៉ុណ្ណោះ ជាការលើកទឹកចិត្ត ។

ងាកមកអតីតអ្នកគាំទ្រសង្គ្រោះជាតិវិញ ក៏បានសរសេរសារឌឺដងទៅកាន់លោកពេជ្រ ស្រស់ដែលជាប្រធានបក្សសត្រូវរបស់ពួកគេថា បើសិនជាលោកពេជ្រ ស្រស់មាន ១ កៅអីក្នុងរដ្ឋសភាជាតិនិតិកាលទី៦ នេះ ពួកគេនឹងផ្ដល់ប្រាក់ដល់លោកពេជ្រ ស្រស់ ចំនួន ៦០០០ដុល្លារ និងអ្នកខ្លះចង់ភ្នាល់ថា បើសិនជាលោកពេជ្រ ស្រស់បានកៅអីមែន គេនឹងឲ្យប្រាក់ ១ម៉ឺនដុល្លារ (១០,០០០ដុល្លារ) តែបើលោកពេជ្រ ស្រស់គ្មានកៅអីទេ លោកនឹងត្រូវប្រគល់ទឹកប្រាក់ ១ម៉ឺនដុល្លារនោះ ដល់ខ្លួនវិញ ។

តែទោះជាយ៉ាងណាក្ដី លោកពេជ្រ ស្រស់បានធ្វើការ Save ទុករូបភាព និងបង្ហោះរួចជាស្រេច ហាក់ដូចជាមានសង្ឃឹមច្រើនក្នុងការទទួលបានសម្លេងឆ្នោត និងទទួលបានកៅអីរដ្ឋសភាយ៉ាងតិចមួយ ។ គួរបញ្ជាក់ផងដែរថា លោកពេជ្រ ស្រស់បានធ្វើការប្ដឹងរំលាយបក្សសង្គ្រោះជាតិនាពេលកន្លងទៅ ដែលស្របទៅនឹងរដ្ឋាភិបាលកម្ពុជា ។ នេះជាសុទិដ្ឋិនិយមរបស់លោក ពេជ្រ ស្រស់ក្នុងការភ្នាល់រឿងនេះផងដែរ តែអ្វីដែលសំខាន់ លោកពេជ្រ ស្រស់ កំពុងតែយកសមាណចិត្តអ្នកគាំទ្រមួយចំនួនដែលកំពុងងប់ងល់ក្នុងវិស័យកីឡាប្រដាល់នេះយ៉ាងស្រស្រាក់ស្រស្រាំ ។

បើទោះជាយ៉ាងនេះក្ដី មានអ្នកគាំទ្រមួយចំនួនធំ បានធ្វើការនិយាយថា លោកពេជ្រ ស្រស់កំពុងមានលុយដែល នាយករដ្ឋមន្រ្តី ហ៊ុន សែនជួយពីក្រោយ ការរំលាយបក្សសង្គ្រោះជាតិ រាប់ពាន់ដងឯណោះ ហើយចាត់ទុកថារឿងនេះ គឺជាការបោកប្រាសសុទ្ធសាធរបស់លោកប្រធានបក្សយុវជនកម្ពុជារូបនេះ ។

ប្រភព ៖ Facebook

The post អតីតអ្នកគាំទ្រ CNRP បបួលពេជ្រ ស្រស់ភ្នាល់ដាក់លុយ រឿងកៅអីរដ្ឋសភាបក្សខ្លួន appeared first on Khmer Readers.

ទីបំផុត! ប្ដីប្រពន្ធធ្វើវីដេអូចម្អិនសត្វព្រៃ បង្ហោះ YouTube ចូលខ្លួនសារភាព (មានវីដេអូ)

$
0
0

នៅ​រសៀល ​ថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០១៨ ស្ត្រី ឈ្មោះ ចាន់ ប៉ូ​លីន និង ប្តី ដែល​បានបង្ហោះ​រូបទាក់ទង​នឹង​អ្នកប្រព្រឹត្ត​ល្មើស​សម្លាប់សត្វ​ព្រៃ ក្នុង​ប្រ​ព័​ន្ឋ​សង្គម បាន​ចូលទៅ​ក្រសួង បរិស្ថាន ដើម្បី​សារភាព និង ទទួលកំហុស​ចំពោះ​ការប្រព្រឹត្ត​នាពេល​កន្លងមក នៅ​ចំពោះមុខសមត្ថកិច្ច​ពាក់​ព័​ន្ឋ​នៅ​ក្រសួងបរិស្ថាន ។

ពិធី​ចូល​សារភាព​នេះ​ត្រូវបាន​ក្រសួងបរិស្ថាន ធ្វើការ​ផ្សាយ​ផ្ទា​ល់ពី​ការចូលទៅ​សារភាព របស់​ស្ត្រី ឈ្មោះ ចាន់ ប៉ូ​លីន និង ប្តី ព្រមទាំង​មាន​សរសេរ​កិច្ចសន្យា​នានា​ផងដែរ​ ។ គួររំលឹកថា កាលពី ថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០១៨ មានការ​ផ្សាយ​តៗ​គ្នា នូវ​រូបភាព និង វីដេអូ ស្តីពី​សកម្មភាព​បទល្មើស​សត្វព្រៃ​របស់​ស្ត្រី ឈ្មោះ ចាន់ ប៉ូ​លីន​តាម Youtube ដែល​ធ្វើឱ្យ​អ្នក​លែង និង ​អ្នក​ស្រឡាញ់​សត្វព្រៃ​មានកា​រិះគន់​យ៉ាងខ្លាំង ។​

​ក្រោយពី​បែកធ្លាយ​ព័ត៌មាន​នេះ​ក្រសួងបរិស្ថាន​បានបង្ហាញ​ពី​ចំណាត់ការ ស្វែងរក​ស្ត្រី​រូប​នោះមក​ផ្តន់ទារទោស​តាមច្បាប់ រហូតដល់​មានការ​ចេញមក​សារភាព​របស់​សមី​ខ្លួន​តែម្តង ៕ សុថា​ត់

The post ទីបំផុត! ប្ដីប្រពន្ធធ្វើវីដេអូចម្អិនសត្វព្រៃ បង្ហោះ YouTube ចូលខ្លួនសារភាព (មានវីដេអូ) appeared first on Khmer Readers.

បក្សប្រជាជនកម្ពុជាប្រើលុយរដ្ឋ បក្សជួងប្រើលុយរាស្រ្ត ចុះបក្សដទៃបានលុយពីណាប្រើ?

$
0
0

ក្រោយរំលាយគណបក្សសង្គ្រោះជាតិ និងបែងចែកកៅអីរដ្ឋសភាទៅឲ្យគណបក្សដទៃ រដ្ឋាភិបាលបក្សកាន់អំណាច ទទួលបានយ៉ាងជោគជ័យក្នុងការទាក់ទាញសមាជិកគណបក្សរបស់គណបក្សប្រឆាំងមួយនេះ គ្រប់ទិសទីចុះចូល ដែលធ្វើឲ្យអ្នកគាំទ្រហាក់អស់សង្ឃឹមក្នុងការចូលរួមបោះឆ្នោតខាងមុខ ។

ដោយឡែកគណបក្សចំនួន ៣ បានធ្វើការគាំទ្រទៅនឹងការរំលាយរបស់គណបក្សសង្គ្រោះជាតិកាលពីឆ្នាំ ២០១៧ កន្លងទៅ ដែលរួមមានគណបក្ស យុវជនកម្ពុជា ដឹកនាំដោយលោក ពេជ្រ ស្រស់ គណបក្សហ្វុនស៊ិនប៉ិច ដឹកនាំដោយ សម្ដេច នរោត្តម រណឫទ្ធិ បក្សសញ្ជាតិកម្ពុជា ដែលមានរូបព្រះអាទិត្យ និងព្រះច័ន្ទជួបគ្នា ដឹកនាំដោយលោក សេង សុ​ខេង ។

ដោយសារតែគណបក្សទាំង ៣ នេះគាំទ្ររដ្ឋាភិបាលក្នុងការរំលាយគណបក្សសង្គ្រោះជាតិផង និងចាប់ខ្លួនកឹម សុខាផង ពួកគេគ្មានផ្លូវណាដែលត្រូវជ្រើសរើសនោះឡើយ ព្រោះគណបក្សដែលមានអ្នកគាំទ្របក្សប្រឆាំងដែលបានរំលាយចោល កំពុងចោមរោមស្អប់ និងខឹមសំបារ មិនទាន់បាត់នៅឡើយ រឿងរំលាយបក្សខ្លួន និងគាំទ្ររដ្ឋាភិបាល ដែលពួកគេយល់ថាផ្ដាច់ការ ។

ចំពោះគណបក្សយុវជនកម្ពុជា លោកពេជ្រ ស្រស់ដែលជាប្រធានបក្ស កំពុងតែធ្វើការយកចិត្តទុកដាក់ទៅលើវិស័យកីឡា និងមានការភ្នាល់ក៏ដូចជាលើកទឹកចិត្តទៅលើកីឡាករល្បីៗកម្ពុជា មានដូចជាធឿនធារ៉ា និងកីឡាករកែវ រំចង់ផងដែរ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺសមាជិកអតីតអ្នកគាំទ្របក្សសង្គ្រោះជាតិក៏បានកំពុងធ្វើការភ្នាល់លេងជាមួយលោកពេជ្រ ស្រស់រឿងកៅអីរដ្ឋសភារបស់បក្សនេះផងដែរ ។

ងាកទៅកាន់គណបក្សសញ្ជាតិកម្ពុជាឯណោះវិញ បក្សនេះកំពុងធ្វើការលើកស្លាកធំៗស្អាតៗនៅតាមដងផ្លូវជាតិធំៗក្នុងប្រទេស និងទីប្រជុំជននានាថ្មីៗជាច្រើន ដែលមិនដឹងចំណូលមកពីខាងណានោះទេ កាលពីឆ្នាំ២០១៣ ដូចមិនមានសកម្មភាពលើកស្លាកច្រើនដល់ថ្នាក់នេះឡើយ? តើបក្សនេះបានចំណូលពីខាងណាមករាប់ពាន់ម៉ឺនដុល្លារ?

ដោយឡែកគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចបានធ្វើការយ៉ាងស្រស្រាក់ស្រស្រាំក្នុងការយកចិត្តទុកដាក់លើម្ចាស់ឆ្នោតតាមភូមិឃុំ និងបញ្ជារឲ្យមន្រ្តីគ្រប់លំដាប់ថ្នាក់ធ្វើការឲ្យបានល្អដើម្បីឲ្យម្ចាស់ឆ្នោតគាំទ្រខ្លួនបន្ដទៅអាណត្តិក្រោយគឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានប្រមុខដឹកនាំ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ។ បក្សនេះបានធ្វើការចំណាយទៅលើពលការនី ក៏ដូចជាតាមតំបន់សំខាន់ៗជាច្រើន អស់ទឹកប្រាក់ខ្ទង់លានដុល្លារ ដើម្បីយកចិត្តប្រជាពលរដ្ឋម្ចាស់ឆ្នោត និងសម្រួលមុនការបោះឆ្នោតមកដល់ ។

ចុងក្រោយនេះគឺគណបក្សដែលប្រើប្រាស់ធនធានមនុស្ស និងថវិការតាមមូលដ្ឋានផ្ទាល់ខ្លួន គឺគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានធ្វើការចំណាយថវិការផ្ទាល់ខ្លួន គ្រប់វេទិការ និងលើកស្លាក ប្ដូរស្លាកថ្មីៗ នៅតាមភូមិឃុំរៀងៗខ្លួន ហើយជាពិសេសកំពុងនឹងស្វែងរកអ្នកសង្កេតការ គ្រប់ការិយាល័យ ដើម្បីជួយតាមដានសម្លេងឆ្នោតរបស់អ្នកគាំទ្រខ្លួន ចៀសវាងភ្លាត់ស្នៀត បាត់សម្លេងអ្នកគាំទ្រខ្លួនពិតប្រាកដតាមភូមិឃុំ ។

គណបក្សនេះបានធ្វើការអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរតាមដាននយោបាយឲ្យបានគ្រប់គណបក្ស និងធ្វើការសម្រេចចិត្តនាពេលខាងមុខ ។ ចំពោះអ្នកគាំទ្រអតីតសង្គ្រោះជាតិ បក្សនេះក៏កំពុងធ្វើការប្រាប់ទៅកាន់ពួកគេផងដែរ ឲ្យទៅចូលរួមបោះឆ្នោតចៀសវាងការធ្វើទុកបុកម្នេញពីសំណាក់អាជ្ញាធរតាមភូមិឃុំ ដែលខ្លួនរស់នៅ ដោយឲ្យជ្រើសរើសគណបក្សផ្សេង ដោយការធ្វើទៅតាមជាក់ស្ដែងនៃស្ថានភាពនយោបាយប្រទេសខ្មែរ ។

ក្នុងការវិភាគផ្នែកនយោបាយ ស្ថានភាពនយោបាយតម្រូវមានគណបក្សតែពីរគត់ ក្នុងការជ្រើសរើសនៅក្នុងឆ្នាំ ២០១៨ គឺគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយបក្សកាន់អំណាច និងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ តំណាងឲ្យចលនាប្រជាពលរដ្ឋទៅដណ្ដើមសិទ្ធិនិងអំណាចនាពេលខាងមុខ នេះ ហើយភាគច្រើនមនុស្សដែលធ្លាប់គាំទ្របក្សសង្គ្រោះជាតិមួយចំនួនធំ ក៏កំពុងងាកមកតាមដានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យផងដែរ ដោយសារតែតំណាងរបស់ខ្លួនតាមភូមិឃុំ ចុះចូលបក្សកាន់អំណាចស្ទើរតែទាំងអស់ ។

ជម្រើសសម្រាប់អ្នកក្នុងឆ្នាំ ២០១៨ តើជាជម្រើសមួយណាក្នុងចំណោមជម្រើសទាំងពីរ?

The post បក្សប្រជាជនកម្ពុជាប្រើលុយរដ្ឋ បក្សជួងប្រើលុយរាស្រ្ត ចុះបក្សដទៃបានលុយពីណាប្រើ? appeared first on Khmer Readers.


ពលរដ្ឋខ្មែរចូលទឹកដីថៃ ដេកព្រៃដើម្បី ប្រថុយជីវិតរកការងារ គេចប៉ូលីសខុសច្បាប់

$
0
0

ពេល​ឃើញ​រូបភាព​ទាំងនេះ ពិតជា​គួរឱ្យ​អាណិត​ដល់​ពលករ​ខ្មែរ ដែល​ធ្វើ​ចំណាក់ស្រុក​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​ខ្លាំងណាស់ ដែល​ពួកគាត់​មានការ​ប្រថុយប្រថាន​ក្នុង​ជីវិត​យ៉ាងខ្លាំង នៅពេលដែល​ពួកគាត់​ដើរ​ឆ្លងដែន​តាម​ច្រករបៀង​ចូលទៅក្នុង​ទឹកដី​នៃ​ប្រទេស​ថៃ ។ ដោយ​ពួកគាត់​បាន​ដើរ​ឆ្លងកាត់​ព្រៃ ដេក​នៅក្នុង​ព្រៃ ហាលភ្លៀង ហាលថ្ងៃ​ក្តៅ ដើម្បី​គេច​ពី​សមត្ថកិច្ច​ប៉ូលីស​របស់​ថៃ មើលទៅ​ពិតជា​វេទនា និង កម្សត់​រក​អ្វី​មក​ប្រៀបផ្ទឹម​ពុំបាន​ឡើយ ។​

​នៅពេល​សួរថា តើ​ពួកគាត់​ចង់ទៅ​ធ្វើការ​ងារ​នៅ​ស្រុក​គេ ឬ ចង់​លំបាក​បែបនេះ​ទេ ?​ចម្លើយ​ប្រាកដជា​មានតែ​ពីរ​មាត់គត់​គឺ​« មិន​ចង់ »​ប៉ុន្តែ​ដើម្បី​ក្រពះ​ប្រចាំថ្ងៃ និង ជីវភាព​គ្រួសារ ពួកគាត់​សុខចិត្ត​ព្រាត់ប្រាស់​ពី​ក្រុមគ្រួសារ និង ឃ្លាត់​ឆ្ងាយ​ពី​ស្រុកកំណើត​ទៅរក​ការងារ​ធ្វើ​នៅ​ស្រុក​គេ ។ រហូតមកដល់​ពេលនេះ ប្រទេស​កម្ពុ​ជាមាន​ពល​ករ​ចំណាកស្រុក​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ ប្រមាណ​ជា ១​លាន ៦​ម៉ឺន​នាក់ ទាំង​ពលករ​ស្របច្បាប់ និង ទាំង​ពលករ​ដែល​គ្មាន​ឯកសារ​អត្តសញ្ញាណ​ត្រឹមត្រូវ ។ ប៉ុន្តែ​ក្នុងចំណោម​តួលេខ​នេះ គឺមាន​ពលករ​ចំណាកស្រុក​តែ ៣​សែន និង ៦​ម៉ឺន​នាក់ ប៉ុណ្ណោះ ដែល​គ្មាន​ឯកសារ​ត្រឹមត្រូវ ។

​កន្លងមក ឯកឧត្តម ហេង សួរ មន្ត្រី​អ្នកនាំពាក្យ​ក្រសួង​ការងារ និង បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ធ្លាប់បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ពលករ​ចំណាកស្រុក​ខ្មែរ ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ ទាំង​អ្នក​ស្របច្បាប់ ទាំង​អ្នក​គ្មាន​ឯកសារ​ត្រឹមត្រូវ ផ្ញើ​ប្រាក់​ត្រលប់មក​ស្រុកកំណើត​វិញ​ក្នុង​មួយឆ្នាំៗ មាន​ប្រមាណ​ជា ១​ពាន់​លាន​ដុល្លារ ៕ ឧ​ត្ត​ម​

ប្រភព ៖ Popular Magazine

The post ពលរដ្ឋខ្មែរចូលទឹកដីថៃ ដេកព្រៃដើម្បី ប្រថុយជីវិតរកការងារ គេចប៉ូលីសខុសច្បាប់ appeared first on Khmer Readers.

លែងបារម្ភនាំចូលហើយ! ក្រុមហ៊ុនវៀតណាម វិនិយោគលើការដាំដុះបន្លែ និង ផ្លែឈើនៅកម្ពុជាផ្ទាល់តែម្ដង

$
0
0

ក្រុមហ៊ុនវៀតណាម FLC Group  គ្រោងបោះទុន ១ពាន់លានដុល្លារ វិនិយោគលើការដាំដុះបន្លែ និង ផ្លែឈើនៅកម្ពុជា !

ប្រទេសកម្ពុជាគឺជាប្រទេសកសិកម្មដ៏ធំមួយ ដែលមានប្រជាពលរដ្ឋជាង៧០ភាគរយប្រកបរបរកសិកម្ម ដោយមើលឃើញពីសក្តានុពលលើវិស័យកសិកម្មនេះហើយ មានក្រុមហ៊ុនវៀតណាមមួយឈ្មោះ ក្រុមហ៊ុនវៀតណាម FLC Group  មានគម្រោងមកបោះទុនវិនិយោគលើវិស័យកសិកម្ម ទេសចរណ៍ អាកាសចរណ៍ និង សណ្ឋាគារ ដោយក្រុមហ៊ុននេះ គ្រោងបោះទុនវិនិយោគចំនួន ១ពាន់លានដុល្លារលើវិស័យទាំងអស់នេះ។

កាលពីថ្ងៃទី ១០ ខែ ឧសភា ​ឆ្នាំ ២០១៨នេះ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម  រុក្ខាប្រមាញ់ និង នេសាទ បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុនវៀតណាម FLC Group ដែលមានបំណងចង់បោះទុនវិនិយោគលើវិស័យកសិកម្ម  ទេសចរណ៍  អាកាសចរណ៍ និង សណ្ឋាគារ បានចូលជួបពិភាក្សាការងារ ។

ដោយកិច្ចពិភាក្សានោះ បានផ្តោតលើចំណុចសំខាន់ៗមួយចំនួនរួមមាន ៖

១- ការបោះទុនវិនិយោគលើការដាំដុះបន្លែ ម្ទេស និង ផ្លែឈើមួយចំនួន សម្រាប់ធ្វើការនាំចេញ និង ការផ្គត់ផ្គង់ទេសចរក្នុងស្រុក ។

២-ការកែឆ្នៃ និង វិចខ្ចប់ ផលិតផលកសិកម្ម នៅកម្ពុជាក្នុងគោលបំណងនាំចេញ ។

ទាក់ទងទៅនឹងផែនការវិនិយោគខាងលើនេះ  ក្រុមហ៊ុនបានបញ្ជាក់ថា ក្រុមហ៊ុនបានត្រៀមទុន ប្រមាណជា ១ពាន់លានដុល្លារ ក្នុងការបោះទុនវិនិយោគនៅកម្ពុជាក្នុងឆ្នាំ២០១៩ ខាងមុខនេះ ៕ ឧត្តម

ប្រភព ៖ Popular Magazine

The post លែងបារម្ភនាំចូលហើយ! ក្រុមហ៊ុនវៀតណាម វិនិយោគលើការដាំដុះបន្លែ និង ផ្លែឈើនៅកម្ពុជាផ្ទាល់តែម្ដង appeared first on Khmer Readers.

ហាម​ប្រពន្ធផឹកស្រាមិនស្ដាប់ បុរសម្នាក់លោតពីលើផ្ទះ​ ប្រពន្ធមិនជួយ ចុះមកដាក់ថែមសន្លប់ឈឹង

$
0
0

ភ្នំពេញៈ បុរសម្នាក់ ខឹងចិត្តបាន​លោតពីលើជាន់ទី១ នៃ​ផ្ទះជួល ហើយត្រូវប្រពន្ធវាយថែម បណ្ដាលឲ្យសន្លប់ស្ដូកស្ដឹង ក្រោយពី​ទាស់​សម្ដីគ្នាមួយប្រាវ រឿងកុំប្រពន្ធផឹក តែប្រពន្ធមិនព្រមស្ដាប់ ។

ករណីហិង្សាខាងលើនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២និង១៥នាទីរសៀល ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផ្ទះជួលស្ថិតនៅក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

បុរសជាប្ដីឈ្មោះ ផាន់ ណា អាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់ ប្រពន្ធឈ្មោះ ហ៊ល សុឃីម ហៅឃីម អាយុ២៦ឆ្នាំ មុខរបរកម្មការិនីរោងចក្រកាត់ដេរ ស្នាក់នៅផ្ទះជួលកើតហេតុខាងលើ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ស្ត្រីជាប្រពន្ធបានផឹកស៊ី ពេលនោះប្ដីបានហៅឲ្យឈប់ផឹក តែប្រពន្ធមិនព្រមឈប់ រហូតមានទំនាស់គ្នា ធ្វើឲ្យ​ប្ដីខឹងចិត្ត ម្យ៉ាងដោយកន្លងមកខឹងប្រពន្ធរំលូតកូនចោលផងនោះ​ ក៏​លោតសម្លាប់ខ្លួនពីជាន់ទី១ ខណៈអ្នកផឹកស៊ីជាមួយប្រពន្ធនាំគ្នាឃាត់ តែមិនឈ្នះ។ លុះពេលលោតចុះមកដល់ដី បុរសជាប្ដីមិនកើតង្វីឡើយ បន្តិចក្រោយមកក៏ដួល ឃើញដូចនោះប្រពន្ធស្មានថាប្ដី ធ្វើពុតជាដួល ក៏រើដុំឥដ្ឋទៅវាយគូទប្ដីថែម ចៃដន្យប្ដីបានប្រែខ្លួនដេកផ្ញារ បណ្ដាលឲ្យត្រូវចំពងប្រកាច់សន្លប់ស្ដូក។

ក្រោយពេលកើតហេតុស្ត្រីជាប្រពន្ធ ត្រូវបានសមត្ថកិច្ចហៅមកសួនាំ ហើយឲ្យ​ត្រឡប់ទៅមើលថែប្តីវិញ៕

The post ហាម​ប្រពន្ធផឹកស្រាមិនស្ដាប់ បុរសម្នាក់លោតពីលើផ្ទះ​ ប្រពន្ធមិនជួយ ចុះមកដាក់ថែមសន្លប់ឈឹង appeared first on Khmer Readers.

លោក ហ៊ុន ម៉ាណែត ណែនាំសកម្មជនបក្ស ខិតខំពន្យល់ប្រាប់ពលរដ្ឋខ្មែរ ពីចំណុចល្អរបស់បក្ស CPP

$
0
0

(តាកែវ)៖ លោក ហ៊ុន ម៉ាណែត សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា បានណែនាំដល់យុវជនរបស់បក្សប្រជាជនកម្ពុជា ឲ្យត្រូវខិតខំពន្យល់ប្រាប់ប្រជាពលរដ្ឋនូវការអភិវឌ្ឍសមិទ្ធផលក្នុងមូលដ្ឋាន ដែលជាគុណសម្បត្តិរបស់គណបក្សប្រជាជនកម្ពុជា និងត្រូវបំពេញចំណុចខ្វះខាតរបស់ខ្លួនក្នុងការបម្រើប្រជាពលរដ្ឋ ដើម្បីទទួលការគាំទ្រពីប្រជាពលរដ្ឋមកលើគណបក្សប្រជាជនកម្ពុជា។

លោក ហ៊ុន ម៉ាណែត ណែនាំបែបនេះ ត្រូវបានធ្វើឡើងក្នុងឱកាសជួបជាមួយសកម្មជនរបស់បក្សប្រជាជនកម្ពុជា ប្រចាំមូលដ្ឋានស្រុកព្រៃកប្បាស ខេត្តតាកែវ នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨។

លោកបានលើកឡើងថា យុវជនជនគណបក្សប្រជាជនជំនាន់មុន បានខិតខំកពុះពារការលំបាកគ្រប់បែបយ៉ាង ក្នុងការរំដោះប្រទេសជាតិឱ្យរួចផុតពីសង្រ្គាម ហើយបានខិតខំកសាងប្រទេសគ្រប់បែបយ៉ាង សម្រាប់យុវជនជំនាន់នេះ សម្រាប់ជាតិ និងប្រជាជនទូទាំងប្រទេស ដូច្នេះយុវជនជំនាន់ថ្មីនេះ ត្រូវបន្តថែរក្សារាល់សមិទ្ធផលស្នាដៃទាំងអស់ សម្រាប់កូនចៅជំនាន់ក្រោយ។

លោក ហ៊ុន ម៉ាណែត បានបន្តថា យុវជនត្រូវខិតខំចូលរួមកសាងសមិទ្ធផលបន្ថែមទៀត និងប្រព្រឹត្តតែអំពើល្អ ដើម្បីជាអត្តសញ្ញាណបក្ស ព្រោះបក្សដែលខ្លាំង គឺខ្លាំងដោយអត្តសញ្ញាណ និងអំពើល្អរបស់សមាជិកបក្សដែលបម្រើប្រជាជនចេញពីបេះដូង និងឆន្ទៈរបស់យុវជន។

លោកប្រធានបានបន្ថែមទៀតថា គុណសម្បត្តិរបស់គណបក្សប្រជាជនមានច្រើនណាស់ គ្មានគណបក្សណាមួយប្រៀបផ្ទឹមបានឡើយ ដូច្នេះយុវជនមិនត្រូវខ្លាចនិយាយពីសមិទ្ធផលរបស់បក្ស ព្រោះគ្មានបក្សណាកសាងក្រៅពីគណបក្សប្រជាជននោះទេ យុវជនត្រូវក្តាប់ឱ្យបាននូវតំរូវការរបស់ប្រជាពលរដ្ឋ ថាមានបញ្ហាប្រឈមអ្វីខ្លះ និងត្រូវដោះស្រាយជូនពួកគាត់ឲ្យលឿន រហ័សទាន់ចិត្ត មានតម្លាភាព និងមានប្រសិទ្ធភាព។

លោកបន្តណែនាំដល់យុវជនឲ្យត្រូវខិតខំពន្យល់បកស្រាយប្រាប់ប្រជាពលរដ្ឋនូវអ្វីដែលល្អ ពីការអភិវឌ្ឍសមិទ្ធផលនៅក្នុងមូលដ្ឋាន ជាគុណសម្បត្តិរបស់បក្ស ហើយត្រូវខិតខំស្វែងរកចំណុចខ្វះខាតរបស់ខ្លួន និងត្រូវបំពេញបន្ថែមនូវចំណុចខ្លាំង ដើម្បីបម្រើប្រជាពលរដ្ឋ និងដើម្បីទទួលការជឿជាក់ និងគាំទ្ររបស់ប្រជាពលរដ្ឋមកលើគណបក្សប្រជាជនកម្ពុជា កុំឲ្យលង់ជឿតាមការញុះញង់របស់គណបក្សប្រឆាំង ដែលទទូចមិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត នាពេលខាងមុខ។

លើសពីនេះ លោកបានដាស់តឿនថា យុវជនរបស់បក្សត្រូវរៀបចំផែនការសកម្មភាព របៀបរបបការងារ បង្កើនសមត្ថភាព លទ្ធភាពប្រកបដោយឆន្ទៈខ្ពស់បម្រើជាតិ និងប្រជាជន ដើម្បីទាញបេះដូងស្រលាញ់ចូលចិត្ត គាំទ្រគណបក្សប្រជាជនកម្ពុជា ពីសំណាក់ប្រជាពលរដ្ឋឲ្យបានច្រើនលើសលប់ ក្នុងការដណ្តើមប្រៀបឈ្នះសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលនឹងធ្វើនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ៕

ប្រភព ៖ Fresh News

The post លោក ហ៊ុន ម៉ាណែត ណែនាំសកម្មជនបក្ស ខិតខំពន្យល់ប្រាប់ពលរដ្ឋខ្មែរ ពីចំណុចល្អរបស់បក្ស CPP appeared first on Khmer Readers.

សកម្មជន​អតីត CNRP ត្រូវ​តម្កល់​ឲ្យ​ជាប់គុក​ពី​​ ៧ ​ទៅ​ ២០ ​ឆ្នាំ​ដដែល

$
0
0
ភ្នំពេញៈ សាលាឧទ្ធរណ៍​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​ ១០ ខែ​ឧសភា បាន​បើក​សវនាការ​ប្រកាស​សាលដីកា​ដោយ​តម្កល់​ការសម្រេច​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ទុក​ជា​បានការ​ហើយ​ឲ្យ​បន្ត​ឃុំ​ខ្លួន​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ១១ ​រូប​ឲ្យ​ជាប់​ពន្ធនាគារ​ពី ៧ ទៅ ២០ ​ឆ្នាំ​ដដែល​ក្រោម​បទចោទ​ដឹកនាំ​ និង​ចូលរួម​ធ្វើ​កុបកម្ម​។

លោក ប្លង់ សំណាង ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សាលា​ឧទ្ធរណ៍​បាន​បើក​សវនាការ​ប្រកាស​សាលដីកា​រយៈពេល​ ២ ​នាទី​ដោយ​បដិសេធ​បណ្ដឹង​សារទុក្ខ​របស់​ជនជាប់ចោទ​ទាំង​ ១១ រូប​ហើយ​ឲ្យ​បន្ត​ឃុំ​ខ្លួន​ពួកគេ​តទៅ​ទៀត ដោយ​មិន​បាន​ពន្យល់​ហេតុផល​នៃ​ការយល់ឃើញ​របស់​ចៅក្រម​ឡើយ​។

លោក ប្លង់ សំណាង ថ្លែង​នៅ​ចំពោះ​មុខ​ជនជាប់ចោទ​ទាំង​ ១១ ​រូប និង​អ្នក​ឃ្លាំមើល​សិទ្ធិមនុស្ស​ថា​៖ «​ទី​ ១ តុលាការ​សម្រេច​ទទួល​បណ្ដឹង​សារទុក្ខ​របស់​មេធាវី ទី​ ២ ​តម្កល់​សាលក្រម​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​របស់​ជន​ជាប់ចោទ​ទាំង ១១ រូប​ទុក​ជា​បានការ ទី​ ៣ បន្ត​ឃុំ​ខ្លួន​ជន​ជាប់ចោទ​ទាំង ១១ តទៅទៀត​»​។

សាលដីកា​នេះ​ធ្វើ​ឡើង​ក្រោយ​ពេល​សាលាឧទ្ធរណ៍​បាន​បើក​សវនាការ​ជំនុំជម្រះ​អស់​រយៈពេល ៤ ថ្ងៃ​កាលពី​ខែ​មុន​។

កាលពី​ឆ្នាំ​ ២០១៥ លោក មាជ សុវណ្ណារ៉ា លោក អឿ ណារិត និង​លោក ឃិន ជំរឿន ត្រូវ​បាន​តុលាការ​កាត់ទោស​ដាក់​ពន្ធនាគារ ២០ ឆ្នាំ​ពី​បទ «​ដឹកនាំ​កុបកម្ម​» ចំណែក​សកម្មជន ៨ រូប​ផ្សេង​ទៀត​ត្រូវ​បាន​កាត់​ឲ្យ​ជាប់ ៧ ឆ្នាំ​ពី​បទ​ «​ចូលរួម​កុបកម្ម​»​។

ភ្លាមៗ​ក្រោយ​ប្រកាស​សាលដីកា​ជន​ជាប់ចោទ​ជាច្រើន ប្រតិកម្ម​ដោយ​ចោទ​ថា​តុលាការ​ «​តេឡេ​» ឬ​ «​តុលាការ​ឧក្រិដ្ឋ​»​។

លោក អ៊ុក ពេជ្រសំណាង ដែល​មាន​សម្តី​ឆៅ​និយាយ​មិន​ខ្លាច​បាន​ថ្លែង​ថា​៖ «​នេះ​ជា​តុលាការ​តេឡេ ជា​តុលាការ​ឧក្រិដ្ឋ​ដោះលែង​តែ​មេចោរ តែ​ពួកយើង​អត់​មាន​កំហុស គេ​មិន​លែង​ទេ​»​។ លោក​បន្ថែម​ថា​លោក​ត្រូវ​បាន​គេ​ដាក់​នៅ​ក្នុង​បន្ទប់​មួយ​ទទឹង ៣,៥ ម៉ែត្រ និង​បណ្ដោយ ៤ ម៉ែត្រ ដែល​មាន​គ្នា​សរុប ១៥ នាក់ នៅ​ពន្ធនាគារ​ព្រៃស​។

ក្រុម​គ្រួសារ​សកម្មជន​អតីត​បក្សប្រឆាំង និង​មេធាវី​ថ្លែង​ថា​ការផ្តន្ទាទោស​លើ​ពួកគេ​គឺជា​រឿង​អយុត្តិធម៌​។ អ្នកស្រី ពេជ្រ ចាន់ឌី អាយុ​ ៣២ ​ឆ្នាំ​ភរិយា​របស់ សាន គឹមហេង ដែល​មាន​កូនស្រី​អាយុ ២ ឆ្នាំ​មក​ជាមួយ​បាន​និយាយ​ថា​៖ «​ប្តី​ខ្ញុំ​អត់​បាន​ធ្វើ​អ្វី​ខុស​សោះ ចាប់​គាត់​តាំងពី​ខ្ញុំ​មាន​ផ្ទៃពោះ ២ ខែ ឥឡូវ​កូន​ខ្ញុំ​អាយុ ២ ឆ្នាំ​ហើយ​។ គាត់​មិន​បាន​ទៅ​កាប់​ចាក់​អ្នកណា ឬ​ទៅ​ប្រព្រឹត្ត​ជួញដូរ​គ្រឿងញៀន​អ្វី​ទេ​»​។

លោក មាជ សុវណ្ណារ៉ា ដែល​ត្រូវ​តុលាការ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ ២០ ឆ្នាំ​ដោយ​ចោទ​ថា ជា​អ្នកដឹកនាំ​កុបកម្ម​នោះ​មិន​មាន​ការ​ក្រេវក្រោធ​អ្វី​ទេ ដោយ​លោក​គ្រាន់​តែ​និយាយ​ថា ករណី​នេះ​ជា​រឿង​នយោបាយ ដែល​ត្រូវ​ដោះស្រាយ​ដោយ​នយោបាយ​។ លោក​បញ្ជាក់​ថា​៖ «​រឿង​នេះ​ទាល់តែ​អ្នក​នយោបាយ​ទាំងអស់ ត្រូវ​រ៉ូវ​គ្នា​ទើប​ដោះ​បាន​។ ពួកយើង​គ្រាន់​តែ​ជា​ចំណាប់ខ្មាំង​ទេ​។ ខ្ញុំ​សង្ឃឹម​ថា លោក​នាយក​រដ្ឋមន្ត្រី​នឹង​ដោះលែង​ពួកយើង​នៅ​ពេល​គាត់​ជាប់​ឆ្នោត​ខាង​មុខ​»​។

លោក​មេធាវី កែត ឃី ដែល​ការពារ​ជនជាប់ចោទ ៤ រូប ក្នុង​ចំណោម ១១ ​រូប​ថ្លែង​ថា​វា​ជា​រឿង​អយុត្តិធម៌ ហើយ​លោក​កំពុង​រៀបចំ​ប្តឹង​ទៅ​កំពូល​បន្ត​ទៀត​។

លោក​ថ្លែង​ថា​៖ «​រឿង​នេះ​យើង​ដឹង​គ្រប់​គ្នា​ថា ពាក់ព័ន្ធ​នឹង​នយោបាយ ដោយសារ​តែ​ពួកគាត់​ជា​សមាជិក​របស់​គណបក្ស​សង្គ្រោះ​ជាតិ អ៊ីចឹង​វា​មិនមែន​រឿង​បច្ចេកទេស​ទេ​។ អ្នក​បង្ក​មិនមែន​ជា​ពួកគាត់​ទេ​បើ​យើង​មើល​លើ​វីដេអូឃ្លីប ពួកគាត់​គ្រាន់​តែ​ជា​អ្នក​ជួយ​សង្គ្រោះ​ដល់​ជនរងគ្រោះ​ដែល​រង​ការវាយដំ​មាន​របួសស្នាម តែ​ទីបំផុត​គេ​យក​គាត់​មក​ដាក់គុក អ៊ីចឹង​វា​អយុត្តិធម៌​ចំពោះ​ពួកគាត់​»​។

ស្រដៀង​គ្នា​នេះ​លោក អំ សំអាត ប្រធាន​បច្ចេកទេស​ឃ្លាំ​មើល​ការរំលោភ​សិទ្ធិ​មនុស្ស​របស់​អង្គការ​លីកាដូ​ក៏​យល់​ថា វា​ជា​រឿង​នយោបាយ​ដែរ​ដោយ​លោក​ថ្លែង​ថា​៖ «​ខ្ញុំ​គិត​ថា​វា​គ្រាន់​តែ​ជា​បាតុកម្ម​ទាមទារ តែ​ហិង្សា​កើតឡើង ដោយសារ​តែ​មាន​ការប្រើប្រាស់​ហិង្សា​ទៅវិញ​ទៅមក​។ មេធាវី​ថា​មិន​សម​កុបកម្ម​ទេ​។ យើង​ឃើញ​ថា អំពើហិង្សា​កើត​មាន​មែន តែ​បទល្មើស​ព្រហ្មទណ្ឌ គឺ​សក់​អ្នក​ណា​ក្បាល​អ្នក​ហ្នឹង គឺ​អ្នកណា​ប្រព្រឹត្ត​អ្នក​នោះ​ទទួល​ខុសត្រូវ​។ តែ​ក្នុង​សវនាការ ជន​ទាំងអស់​ថា​មិន​បាន​ប្រព្រឹត្ត ហើយ​ជនរងគ្រោះ​មិន​បាន​ស្គាល់​អ្នក​វ៉ៃ​គាត់​ទៀត​។ នៅ​អំឡុង​ពេល​នោះ​គឺ​ស្ថានភាព​នយោបាយ​តានតឹង​»​។

លោក Phil Robertson នាយករង​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស Human Rights Watch ប្រចាំ​តំបន់​អាស៊ី​ថ្លែង​ថា​តុលាការ​ដាក់​ទោស​មនុស្ស​ខុស​ដោយ​លោក​អះអាង​ថា​អ្នក​ខ្លះ​ក្នុង​ចំណោម ១១ រូប​បាន​ជួយ​ការពារ​កុំ​ឲ្យ​ហិង្សា​កើតឡើង ហើយ​ពួកគាត់​ខ្លះ​ក៏​បាន​រងរបួស​ដោយ​សន្តិសុខ​ខណ្ឌ​ដូនពេញ​ដែល​ជា​អ្នក​បង្ក​ហិង្សា​នោះ​។ លោក​ថា តុលាការ​មិន​បាន​ស៊ើបអង្កេត​រក​អ្នក​ទទួល​ខុសត្រូវ​ពិត​ប្រាដក ប៉ុន្តែ​យក​ព្រឹត្តិការណ៍​នេះ​ «​ធ្វើ​ជា​ការ​សងសឹក​នយោបាយ​លើស​កម្មជន​ទាំង​ ១១ ​រូប​»​។

លោក​បន្ថែម​ថា​ការ​ធ្វើ​បាតុកម្ម​ហើយ​មាន​ហិង្សា ជាមួយ​សមត្ថកិច្ច​បែប​នេះ​មិនមែន​ជា​អំពើ​កុបកម្ម​នោះ​ទេ ព្រោះ​បាតុករ​មិន​មាន​បំណង​ផ្តួលរំលំ​រដ្ឋាភិបាល​ទេ​។

លោក​និយាយ​ថា​ការ​ចោទប្រកាន់​របស់​រដ្ឋាភិបាល​លើ​ពួកគេ​ដោយ​បទ​ចោទ​នេះ​គឺ​ «​ធ្វើ​ឡើង​តាម​អំពើ​ចិត្ត ផ្តេសផ្ដាស អយុត្តិធម៌ ហើយ​ជំរុញ​ទឹកចិត្ត​ដោយ​របៀបវារៈ​នយោបាយ ដើម្បី​ដាក់​ទណ្ឌកម្ម​ពួកគេ​ដោយសារ​ពួកគេ​ជា​សកម្មជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​»​។

លោក លី ច័ន្ទតុលា មេធាវី​ការពារ​ដើមបណ្ដឹង ៣៩ នាក់​ដែល​ជា​សន្តិសុខ​ខណ្ឌ​ដូនពេញ​ថ្លែង​ថា​លោក​ពេញ​ចិត្ត​នឹង​សាលដីកា​នេះ​ដោយ​ថ្លែង​ថា​៖ «​ថ្វី​ដ្បិត​ខ្ញុំ​ក្នុង​នាម​ជនរងគ្រោះ​មិន​សូវ​ពេញចិត្ត​ខ្លាំង ចំពោះ​ការសម្រេច​ចិត្ត​របស់​សាលាដំបូង​ក៏ដោយ តែ​ដោយសារ​យើង​មិន​បាន​ប្តឹង​ឧទ្ធរណ៍ ប៉ុន្តែ​ការ​កាត់​សេចក្តី​នេះ​ខាង​យើង​ខ្ញុំ​ទទួល​យក​បាន​»៕

ប្រភព ៖ PostKhmer

The post សកម្មជន​អតីត CNRP ត្រូវ​តម្កល់​ឲ្យ​ជាប់គុក​ពី​​ ៧ ​ទៅ​ ២០ ​ឆ្នាំ​ដដែល appeared first on Khmer Readers.

Viewing all 1748 articles
Browse latest View live