Quantcast
Channel: ខ្មែរអ្នកអាន
Viewing all 1748 articles
Browse latest View live

ចុម! អភិបាល​រាជធានី​ភ្នំពេញ ឧបត្ថម្ភ​មន្ត្រីរាជការ​ក្នុង​ម្នាក់ៗ ១០០​ដុល្លារ​ និង​ស្រា​បៀ២​កេស ផឹកអបអរចូលឆ្នាំខ្មែរ

$
0
0

ភ្នំពេញ ​៖ អភិបាល​រាជធានី​ភ្នំពេញ​លោក​ឃួ​ង ស្រេង​បាន ឧបត្ថម្ភ​ដល់​មន្ត្រីរាជការ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក្នុង​ម្នាក់ៗ ចំនួន​១០០​ដុល្លារ រួម​នឹង​ស្រា​បៀ​២​កេស ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​នេះ ដើម្បី​ឲ្យ​បងប្អូន​មានឱកាស​សប្បាយរីករាយ​ក្នុង​ពិធីបុណ្យ​ប្រពៃណី​នេះ ហើយក៏​ជា​ការ​លើកទឹកចិត្ត​ដែល​បងប្អូន​បាន​បំពេញការងារ​បាន​ល្អ​អស់​មួយឆ្នាំ​កន្លងមកនេះ​។

ការ​ផ្តល់​ជា​អំណោយ​សម្រាប់​ចូលឆ្នាំថ្មី​នេះ ​បាន​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​៥​រោច​ ខែចេត្រ ឆ្នាំរកា​ នព្វស័ក​ព​-​ស​២៥៦១​ ត្រូវ​នឹង​ថ្ងៃទី​០៥ មេសា ២០១៨ ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រី របស់​រដ្ឋបាល​រាជធានី​នៅ​សាលា​រាជធានី​ភ្នំពេញ។

លោក​ឃួ​ង ស្រេង​បាន​មានប្រសាសន៍ថា កិច្ច​ការងារ​រដ្ឋបាល​រាជធានី​ភ្នំពេញ​មាន​ច្រើន​និង​មមាញឹក​ណាស់ ដែល​ធ្វើ​ឲ្យ​មន្ត្រី​របស់​យើង​មួយចំនួន​ថ្ងូរ​ថា ការងារ​ច្រើន តែ​កុំ​ថ្ងូរ​ត្រូវ​រិះរក​គន្លឹះ​ដើម្បី​ធ្វើ​ឲ្យបាន​សម្រេច​និង​ជោគជ័យ ក្នុងការ​បម្រើសេវា​ជូន​ប្រជាពលរដ្ឋ។

លោក​បញ្ជាក់​ថា បញ្ហា​រឿង​គ្រូ​យក​លុយ​សិស្ស ទោះបីជា​យ៉ាងណាក្តី​ឃើញថា បាន​សាបរលាប​ហើយ​ដែរ ដែល​នេះ​ដោយសារតែ ការ​ខិតខំ​របស់​យើង​ទាំងអស់គ្នា​។ ការ​ខំប្រឹង​របស់​យើង​មិនមែន​មានន័យថា​ ឥតប្រយោជន៍​នោះ​ទេ គឺ​យើង​ទទួល​បាន​ការ​កោតសរសើរ​ពី​ប្រជាជន ធ្វើ​ឲ្យ​យើង​កាន់​តែមាន​កម្លាំងចិត្ត​ក្នុង​ការ​ធ្វើ​ឲ្យ​ភ្នំពេញ​កាន់តែ​ល្អ និង​កាន់តែ​មានការ​អភិវឌ្ឍ​។

លោក​ឃួ​ង ស្រេង ក្នុងឱកាស​នោះ​ក៏បាន​ធ្វើការ​ណែនាំ​ឲ្យ​ម​ន្ត្រី​ទាំងអស់ ពេល​ប្រជាពលរដ្ឋ​តេ​ទូរស័ព្ទ​មក ត្រូវ​ប្រើប្រាស់​សំដី​ឲ្យ​បាន​ល្អ​ទៅកាន់​ពួកគាត់​វិញ បើ​ទោះ​បី​ការ​ពឹង​ពាក់​នោះ​មិន​ចំ​គោលដៅ​ឬ​ខុស​នីតិវិធី​ក៏​ដោយ​ចុះ។ លោក​បញ្ជាក់ថា គេ​តេ​មក​យើង​មានន័យថា គេ​ជឿជាក់​លើ​យើង​ហើយ ក្នុង​ការ​ពឹងពាក់​យើង​ឲ្យជួយ​គាត់ តែបើ យើង​ប្រើប្រាស់​សំដី​មិនល្អ គាត់​ពិតជា​អស់សង្ឃឹម ហើយក៏​លែង​ជឿជាក់​លើ​យើង​ទៀត​ដែរ ។​ដូច្នេះ​យើង​ត្រូវតែ​ប្រើប្រាស់​សំដី​ឲ្យ​បាន​ល្អជា​មួយ​ពួកគាត់​។

គួរ​បញ្ជាក់​ថា សម្រាប់​មន្ត្រី​របស់​រដ្ឋ​បាល​ខណ្ឌ ក៏ត្រូវ​បាន​លោក​អភិបាល​រាជធានី​ភ្នំពេញ ផ្តល់ជូន​ជា​ស្រា​បៀ​១​កេស​ម្នាក់​ផង​ដែរ​៕

ប្រភព ៖ កម្ពុជាថ្មី

The post ចុម! អភិបាល​រាជធានី​ភ្នំពេញ ឧបត្ថម្ភ​មន្ត្រីរាជការ​ក្នុង​ម្នាក់ៗ ១០០​ដុល្លារ​ និង​ស្រា​បៀ២​កេស ផឹកអបអរចូលឆ្នាំខ្មែរ appeared first on Khmer Readers.


បទវិភាគ ៖ អតីតអ្នកគាំទ្រ CNRP ភាគច្រើន ជាមនុស្សដែលគិតពីបក្ស និងបុគ្គលជាង រឿងប្រទេសជាតិ

$
0
0

បើតាមសម្ដីរបស់អ្នកគាំទ្រក្នុងស្រុក ដែលមានអ្នកក្រៅស្រុក ពិសេសខាងមន្រ្តីអតីតគណបក្សប្រឆាំងដ៏ធំនៅកម្ពុជា ដែលត្រូវបានរំលាយ ពួកគេបានប្រាប់សមាជិកខ្លួនថា កុំឲ្យចូលរួមបោះឆ្នោតនាពេលខាងមុខដើម្បីបង្ហាញពីការជំទាស់ ប៉ុន្តែមិនដូច្នោះឡើយ គណបក្សកាន់អំណាចបានរៀបចំជើងព្រួលរួចស្រេច ក្នុងការជ្រើសរើសមន្រ្តីខ្លួនត្រៀមក្នុងការយកកៅអីរដ្ឋសភា និងមន្រ្តីរបស់ខ្លួនក្នុងការកាន់អំណាចទៅលើអ្នកគាំទ្រគណបក្សដែលបានរំលាយគឺ CNRP ។

ផលវិបាករបស់អ្នកគាំទ្រអតីត CNRP បានធ្វើឲ្យអ្នកគាំទ្រមួយចំនួនងាកមកតាមដាននយោបាយរបស់គណបក្សផ្សេងវិញ ដោយភាគច្រើនបានធ្វើការតាមដានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ហៅកាត់ថា LDP ជាងគណបក្សដទៃទៀតដោយសារតែគណបក្សរាជានិយម គណបក្សហ្វុនស៊ិនប៉ិច និងគណបក្សយុវជនកម្ពុជា ជាអ្នកដែលចូលរួមប្ដឹងឲ្យរំលាយបក្សខ្លួន ដែលធ្វើឲ្យបក្សនេះទាល់ច្រកមិនដឹងថាត្រូវបោះឆ្នោតទៅខាងណា ដោយសារស្អប់រដ្ឋាភិបាលផង និងស្អប់បក្សទាំងពីរនោះផង ។

ហេតុដូចនេះ យើងសូមលើកយកការវិភាគមួយដែលនិយាយថា «អតីតអ្នកគាំទ្រ CNRP ភាគច្រើន ជាមនុស្សដែលគិតពីបក្ស និងបុគ្គលជាង រឿងប្រទេសជាតិ» ដែលការវិភាគនេះយើងសូមលើកឧទាហរណ៍ជាក់ស្ដែងគឺ អតីតអ្នកគាំទ្របក្សសង្គ្រោះជាតិ មិនអាចបោះឆ្នោតបានទេ ឬអាចនឹងទៅបោះឆ្នោតដោយគូសសន្លឹកឆ្នោតចោល ឬអាចបោះឆ្នោតដោយគូរសញ្ញារូបព្រះអាទិត្យជាដើម្បីធ្វើការប្រឆាំងសម្លេងខ្លួន ទៅលើរដ្ឋាភិបាល តែការពិតគឺគ្មានប្រយោជន៍ឡើយ គឺបក្សកាន់អំណាចនឹងគ្រប់គ្រងអាសនៈរបស់អ្នកគាំទ្រទាំងនេះ ដោយខាងតែបាន ។

អត្តចរិតរបស់អ្នកគាំទ្រ CNRP ភាគច្រើនជាមនុស្សដែលគិតពីបក្សរបស់ខ្លួន ហើយមិនបានគិតរឿងប្រទេសជាតិនោះឡើយ គឺតែងតែគិតថាមានតែបក្សខ្លួនប៉ុណ្ណោះ ដែលខ្លួនពេញចិត្ត និងបោះឆ្នោតគាំទ្រដោយមិនបានស្វែងយល់ពីគោលនយោបាយរបស់គណបក្សនោះឡើយ ដោយមូលហេតុស្អប់រដ្ឋាភិបាល ដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តីហ៊ុន សែនពេក និងស្អប់មន្រ្តីបក្សកាន់អំណាចជិះជាន់ខ្លួនពេក ទើបបោះឆ្នោតទម្លាក់កាលពីពេលកន្លងទៅបាន ៥៥ កៅអី ។

អតីតមេដឹកនាំបក្សសង្គ្រោះជាតិប្រើប្រាស់នយោបាយ ដោយសន្យាខ្យល់ និងមិនផ្ដល់នូវគោលដៅច្បាស់លាស់នោះឡើយ ដែលជានយោបាយសម្រាប់ត្រងការគាំទ្រពីប្រជាពលរដ្ឋដែលមានការឈឺចាប់នឹងរដ្ឋាភិបាល ហើយធ្វើការចូលសភា និងមានរឿងអាស្រូវជាបន្ដបន្ទាប់ ទៅលើរឿងនេះ ដោយមិនអាចប្រកែកបាន ដែលមានអ្នកបកស្រាយជាច្រើនជុំវិញបញ្ហានេះ គឺមានដូចជាលោក ខាន់ សុវណ្ណ និងលោក ជេម សុខជាដើម ។

ងាកមកអ្នកគាំទ្រឯណោះវិញ បើទោះបីជាដឹងថាមេដឹកនាំខ្លួនមានរឿងអាស្រូវ និងធ្វើឲ្យខ្លួនអស់សង្ឃឹមយ៉ាងណាក៏ដោយ ក៏ខ្លួននៅតែគាំទ្រមួយរយភាគរយ ដដែល ដោយមិនយកចិត្តទុកដាក់នឹងរឿងទាំងនោះឡើយ ដែលរឿងនេះបានធ្វើឲ្យអ្នកគាំទ្រមួយចំនួនបានងាកចេញពីគណបក្សនេះទៅគាំទ្របក្សកាន់អំណាច និងបក្សដទៃវិញ ដោយសារចរិតហួសហេតុរបស់អ្នកគាំទ្របក្សសង្គ្រោះជាតិនេះឯង ។

បើតាមសម្ដីលោក ខឹម វាសនា និងអ្នកគាំទ្របក្ស LDP បាននិយាយថា បក្សសង្គ្រោះជាតិរលាយដោយសារតែសមាជិកអ្នកគាំទ្ររបស់ខ្លួនមិនយល់ពីបញ្ហាដែលកំពុងកើតមាន និងមានអត្តចរិតរុញស៊ីក្លូចូលឡាន ជ្រុលនិយមនិងមិនស្វែងយល់ពីគណបក្សដែលជាជម្រើសនាពេលបច្ចុប្បន្នតែព្យាយាមរំលាយខ្លួនឯង ដោយមិនទៅបោះឆ្នោត ដែលប្រការនេះបក្សកាន់អំណាចនឹងយកអាសនៈ និងរៀបចំមន្រ្តីថ្នាក់ក្រោមមកត្រួតត្រាទាំងអស់ ហើយគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដូចកាលបក្សកាន់អំណាចចែកអាសនៈសភាចឹង បក្សនេះនឹងមិនទទួលអាសនៈដែលបក្សកាន់អំណាចចែកឡើយ បើទោះបីជាក្បួនបោះឆ្នោតសមមាត្រអាចឲ្យ LDP មានអាសនៈក្ដី ។

ជាចុងក្រោយ យើងវិភាគឲ្យឃើញថាអតីតបក្សសង្គ្រោះជាតិនឹងរងទុក្ខវេទនាជាមួយនឹងបក្សកាន់អំណាចជាបន្ដទៀត ៥ ឆ្នាំប្រសិនបើសមាជិកបក្សនេះមិនចូលរួមបោះឆ្នោតគាំទ្របក្សផ្សេង ពិសេសគឺបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលមិនយកកៅអីខ្លួន ដោយសារតែមិនចង់បម្រើខ្លួននេះឯង ។

២៥.កុម្ភ:.២០១៨ / គសប ស្រុកសំឡូត ក្រុមការងារគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ស្រុកសំឡូត ខេត្តបាត់ដំបង បានធ្វើសកម្មភាពលើកស្លាកសញ្ញាគណបក្សចំនួន១ ទំហំ ២០០សម គុណ ៣០០សម ស្ថិតនៅឃុំតាសាញ។
២៥.កុម្ភ:.២០១៨ / គសប ស្រុកសំឡូត
ក្រុមការងារគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ស្រុកសំឡូត ខេត្តបាត់ដំបង បានធ្វើសកម្មភាពលើកស្លាកសញ្ញាគណបក្សចំនួន១ ទំហំ ២០០សម គុណ ៣០០សម ស្ថិតនៅឃុំតាសាញ។
២៥ កុម្ភ: ២០១៨ / គសប ស្រុកសង្កែ ក្រុមការងារគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ស្រុកសង្កែ បានធ្វើសកម្មភាពលើកស្លាកសញ្ញាគណបក្សនៅឃុំរាំកេសី និងរៀបចំកិច្ចប្រជុំប្រចាំខែ នៅឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។
២៥ កុម្ភ: ២០១៨ / គសប ស្រុកសង្កែ
ក្រុមការងារគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ស្រុកសង្កែ បានធ្វើសកម្មភាពលើកស្លាកសញ្ញាគណបក្សនៅឃុំរាំកេសី និងរៀបចំកិច្ចប្រជុំប្រចាំខែ នៅឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។
២៥.កុម្ភៈ.២០១៨ / គសប ស្រុកសំពៅលូន កំរងរូបភាព នៃសកម្មភាពខ្លះៗក្នុងការលើកស្លាកខ្នាតយក្ស ដោយក្រុមការងារគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ស្រុកសំពៅលូន ទំហំ ៣០០សម គុណ ៤៥០សម ស្ថិតក្នុងទីប្រជុំជនឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។
២៥.កុម្ភៈ.២០១៨ / គសប ស្រុកសំពៅលូន
កំរងរូបភាព នៃសកម្មភាពខ្លះៗក្នុងការលើកស្លាកខ្នាតយក្ស ដោយក្រុមការងារគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ស្រុកសំពៅលូន ទំហំ ៣០០សម គុណ ៤៥០សម ស្ថិតក្នុងទីប្រជុំជនឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។
២៥.កុម្ភៈ.២០១៨ / គសប ស្រុកឯកភ្នំ សកម្មភាពជួសជុលស្លាកសញ្ញាគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដោយសមាជិក និងអ្នកគាំទ្រគណបក្ស ដែលមានទីតាំងនៅឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ស្លាកទំហំ ២០០សម គុណ ៣០០សម។
២៥.កុម្ភៈ.២០១៨ / គសប ស្រុកឯកភ្នំ
សកម្មភាពជួសជុលស្លាកសញ្ញាគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដោយសមាជិក និងអ្នកគាំទ្រគណបក្ស ដែលមានទីតាំងនៅឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ស្លាកទំហំ ២០០សម គុណ ៣០០សម។
០៤.មីនា.២០១៨/កិច្ចប្រជុំ និងលើកស្លាក គសប ស្រុកបាណន់ កិច្ចប្រជុំ ក្រុមការងារគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ស្រុកបាណន់ ដែលរៀបចំឡើងនៅទីស្នាក់ការគណបក្សស្រុក និងសកម្មភាពលើកស្លាកសញ្ញាគណបក្សចំនួន១ ទំហំ ២០០សម គុណ ៣០០សម នៅផ្ទះលោក យាយ ទុំ សុខុម ភូមិវត្តកន្ទឺ ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង។
០៤.មីនា.២០១៨/កិច្ចប្រជុំ និងលើកស្លាក គសប ស្រុកបាណន់
កិច្ចប្រជុំ ក្រុមការងារគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ស្រុកបាណន់ ដែលរៀបចំឡើងនៅទីស្នាក់ការគណបក្សស្រុក និងសកម្មភាពលើកស្លាកសញ្ញាគណបក្សចំនួន១ ទំហំ ២០០សម គុណ ៣០០សម នៅផ្ទះលោក យាយ ទុំ សុខុម ភូមិវត្តកន្ទឺ ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង។
០៩.មិនា.២០១៨/គសប ស្រុករុក្ខគិរី សកម្មភាពធ្វើការជួបជុំ និងលើកស្លាកសញ្ញាគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដោយសមាជិក សមាជិកា និងអ្នកគាំទ្រគណបក្ស ស្រុករុក្ខគិរី ខេត្តបាត់ដំបង ដោយបានលើកស្លាកទំហំ ២០០សម គុណ ៣០០សម នៅភូមិតាព្រាត់ ឃុំមុខរាហ៌។
០៩.មិនា.២០១៨/គសប ស្រុករុក្ខគិរី
សកម្មភាពធ្វើការជួបជុំ និងលើកស្លាកសញ្ញាគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដោយសមាជិក សមាជិកា និងអ្នកគាំទ្រគណបក្ស ស្រុករុក្ខគិរី ខេត្តបាត់ដំបង ដោយបានលើកស្លាកទំហំ ២០០សម គុណ ៣០០សម នៅភូមិតាព្រាត់ ឃុំមុខរាហ៌។
១០.មិនា.២០១៨/គសប ស្រុករតនមណ្ឌល កិច្ចប្រជុំប្រចាំខែ និងសកម្មភាពជួសជុលស្លាកសញ្ញា គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដោយក្រុមការងារគណបក្សនៅទីស្នាក់ការស្រុក និងបន្តជួសជុលស្លាកសញ្ញាគណបក្សចំនួន ២ស្លាក ដោយបិតស្ទីកគ័រចំណាំងផ្លាត។
១០.មិនា.២០១៨/គសប ស្រុករតនមណ្ឌល
កិច្ចប្រជុំប្រចាំខែ និងសកម្មភាពជួសជុលស្លាកសញ្ញា គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដោយក្រុមការងារគណបក្សនៅទីស្នាក់ការស្រុក និងបន្តជួសជុលស្លាកសញ្ញាគណបក្សចំនួន ២ស្លាក ដោយបិតស្ទីកគ័រចំណាំងផ្លាត។
១១.មិនា.២០១៨ / គសប ស្រុកថ្មគោល សកម្មភាពលើកស្លាកសញ្ញាគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ស្ថិតនៅភូមិត្រាង ឃុំអូតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ទំហំ ១២០សម គុណ ១៨០សម ដោយក្រុមការងារស្រុកថ្មគោល។
១១.មិនា.២០១៨ / គសប ស្រុកថ្មគោល
សកម្មភាពលើកស្លាកសញ្ញាគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ស្ថិតនៅភូមិត្រាង ឃុំអូតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ទំហំ ១២០សម គុណ ១៨០សម ដោយក្រុមការងារស្រុកថ្មគោល។
១១.មិនា.២០១៨ / គសប ស្រុកបាណន់ សកម្មភាពលើកស្លាកសញ្ញាគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ចំនួន ៣ស្លាក ខ្នាត ១២០សម គុណ ១៨០សម ដោយក្រុមការងារគណបក្សស្រុកបាណន់ខេត្តបាត់ដំបង ១ស្លាកនៅឃុំស្នឹង និង ២ស្លាកនៅឃុំចែងមានជ័យ។
១១.មិនា.២០១៨ / គសប ស្រុកបាណន់
សកម្មភាពលើកស្លាកសញ្ញាគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ចំនួន ៣ស្លាក ខ្នាត ១២០សម គុណ ១៨០សម ដោយក្រុមការងារគណបក្សស្រុកបាណន់ខេត្តបាត់ដំបង ១ស្លាកនៅឃុំស្នឹង និង ២ស្លាកនៅឃុំចែងមានជ័យ។
១៥.មិនា.២០១៨ / គសប ស្រុករុក្ខគិរី សកម្មភាពលើកស្លាកសញ្ញាគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដោយសមាជិក និងអ្នកគាំទ្រ គណបក្សស្រុករុក្ខគិរី ខេត្តបាត់ដំបង ទំហំ ១២០សម គុណ ១៨០សម ស្ថិតនៅចំនុចអូរអង្ក្រង ភូមិបាសាក់ ឃុំបាសាក់។
១៥.មិនា.២០១៨ / គសប ស្រុករុក្ខគិរី
សកម្មភាពលើកស្លាកសញ្ញាគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដោយសមាជិក និងអ្នកគាំទ្រ គណបក្សស្រុករុក្ខគិរី ខេត្តបាត់ដំបង ទំហំ ១២០សម គុណ ១៨០សម ស្ថិតនៅចំនុចអូរអង្ក្រង ភូមិបាសាក់ ឃុំបាសាក់។

ស្លាកក្នុងឆ្នាំ២០១៧
ស្លាកក្នុងឆ្នាំ២០១៧

១៨.មីនា.២០១៨ / គសប ស្រុកឯកភ្នំ សកម្មភាពលើកស្លាកសញ្ញាគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដោយសមាជិក និងអ្នកគាំទ្រគណបក្ស ស្ថិតនៅកនៅភូមិរហាលសួង និងភូមិព្រែកត្រប់ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ស្លាកទី១ ៕
១៨.មីនា.២០១៨ / គសប ស្រុកឯកភ្នំ
សកម្មភាពលើកស្លាកសញ្ញាគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដោយសមាជិក និងអ្នកគាំទ្រគណបក្ស ស្ថិតនៅកនៅភូមិរហាលសួង និងភូមិព្រែកត្រប់ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង
ស្លាកទី១ ៕
១៥.មិនា.២០១៨ / គសប ស្រុកភ្នំព្រឹក សកម្មភាពលើកស្លាកសញ្ញាគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដោយសមាជិក និងអ្នកគាំទ្រ គណបក្សស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ទំហំ ១២០សម គុណ ១៨០សម ស្ថិតនៅចំនុចគល់ស្ពាន ភូមិដំណាក់ក្សាន្ត ឃុំបួរ។
១៥.មិនា.២០១៨ / គសប ស្រុកភ្នំព្រឹក
សកម្មភាពលើកស្លាកសញ្ញាគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដោយសមាជិក និងអ្នកគាំទ្រ គណបក្សស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ទំហំ ១២០សម គុណ ១៨០សម ស្ថិតនៅចំនុចគល់ស្ពាន ភូមិដំណាក់ក្សាន្ត ឃុំបួរ។

តើអ្នកយល់យ៉ាងម៉េចដែរ?

The post បទវិភាគ ៖ អតីតអ្នកគាំទ្រ CNRP ភាគច្រើន ជាមនុស្សដែលគិតពីបក្ស និងបុគ្គលជាង រឿងប្រទេសជាតិ appeared first on Khmer Readers.

សំណុំរឿង​ ឡាយ​ វណ្ណៈ​ ជាឃាតក ពេលនេះបិទបញ្ចប់ហើយ​ ក្រោយវាំងននខ្មៅត្រូវលាតត្រដាង

$
0
0

ភ្នំពេញៈ រហូតមកទល់នឹងពេលនេះ តុលាការក្រុងភ្នំពេញបានបិទបញ្ចប់សំណុំរឿងឃាតកម្មនៅក្រុងដូនកែវ​ហើយ​ បន្ទាប់ពី​អតីតអភិបាលខេត្តតាកែវ​ លោក​ ឡាយ​ វណ្ណៈ​ និងបងប្រុសរបស់លោកឈ្មោះ​ ឡាយ​ ណារិទ្ធ​ អតីតស្នងការរងនគរបាលខេត្តតាកែវទទួលបន្ទុកសេដ្ឋកិច្ចព្រមទាំងគូកន២នាក់ទៀត​ ត្រូវតុលាការចោទ និងចេញដីកាសម្រេចឃុំខ្លួន​នៅព្រលប់ថ្ងៃអង្គារនេះ​ ខណៈ២នាក់ទៀតត្រូវបាន​ដោះលែង​ ។

ជនជាប់ចោទ៤នាក់ ក្នុងចំណោម៦នាក់​ ក្នុងនោះមាន​លោក​ ឡាយ​ វណ្ណៈ​ និងឡាយ​ ណារិទ្ធ​ នៅព្រលប់ថ្ងៃអង្គារ ៣រោច​ ខែចេត្រ​ ឆ្នាំរកា​ នព្វស័ក​ ព.ស.២៥៦១​ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨ ត្រូវចៅក្រមស៊ើបសួរលោក​ ខូយ​ សៅ បានសម្រេចចេញដីកាឃុំខ្លួនជាបណ្តោះអាសន្ន​ ក្រោយពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ​ លោក សៀង សុខ បានសម្រេចចោទប្រកាន់២បទល្មើស​ គឺពីបទឃាតកម្ម និងលាក់បាំងតម្រុយ ។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ​ លោក​ លី​ សុផាន់ណា​ នៅព្រលប់ថ្ងៃអង្គារនេះបានប្រាប់អ្នកសារព័ត៌មានថា ពេលនេះតុលាការបានសម្រេចឃុំខ្លួនលោក​ ឡាយ​ វណ្ណៈ​ ហើយ និងគូកនហើយ ​។

បើតាមលោក​ លី​ សុផាន់ណា​ បញ្ជាក់តាមប្រព័ន្ធ Telegram ថា​ “បន្ទាប់ពីបានពិនិត្យឯកសារសំណុំរឿង និងកិច្ចពិភាក្សាដេញដោលចំពោះមុខរួចមក ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្តោះអាសន្នលើឈ្មោះ ឡាយ វណ្ណៈ និងឈ្មោះ ឡាយ ណារិទ្ធ ពីបទឃាតកម្ម តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ ហើយឈ្មោះ ម៉េន សាម៉ៃ និងឈ្មោះ ជឹម វុធ ពីបទ លាក់បាំងតម្រុយ តាមមាត្រា ៥៣២ នៃក្រមព្រហ្មទណ្ឌ និងបញ្ជូនបុគ្គលទាំងនេះទៅមណ្ឌលឃុំខ្លួនតាមនីតិវិធី“ ។

យោងតាមច្បាប់ក្រមព្រហ្មទណ្ឌ ព្រះរាជាណាចក្រកម្ពុជាបានចែងថា​ តាមមាត្រា១៩៩ បទឃាតកម្ម៖ អំពើសម្លាប់មនុស្សដោយចេតនា ដោយប្រើអាវុធ ឬមិនប្រើអាវុធ ដោយគ្មានស្ថានទម្ងន់ណាមួយដូចបានកំណត់ក្នុងមាត្រា​២០០ (បទឃាតកម្មគិតទុកជាមុន) ដល់មាត្រា២០៥ (បទឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ ឬអំពើរំលោភសេពសន្ថវៈ) នៃក្រមនេះ គឺជាឃាតកម្ម។ ឃាតកម្មត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១០(ដប់)​ឆ្នាំ ទៅ១៥(ដប់ប្រាំ)ឆ្នាំ។​ ចំណែកមាត្រា៥៣២៖ បទលាក់បំបាំងតម្រុយ៖ អំពើកែប្រែ លុបបំបាត់ ឬលាក់បំបាំងតម្រុយ ឬស្លាកស្នាមនៅលើទីកន្លែងនៃបទឧក្រិដ្ឋ ឬបទមជ្ឈិម ក្នុងគោលបំណងធ្វើជាឧបសគ្គដល់ការស្វែងរកឲ្យឃើញនូវការពិត ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១(មួយ)ឆ្នាំ ទៅ៣(បី)ឆ្នាំ និងពិន័យជាប្រាក់ពី ២,០០០,០០០(ពីរលាន)រៀល ទៅ៦,០០០,០០០(ប្រាំមួយលាន)រៀល ។

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ ស្ត្រីម្នាក់ ឈ្មោះ ចេវ សុវឌ្ឍនា អាយុ៣៦ឆ្នាំ មានកូន៣នាក់ក្នុងបន្ទុក ទីលំនៅបច្ចុប្បន្នស្នាក់នៅបុរីប៉េងហួត ផ្លូវជាតិ​លេខ២ មានមុខងារជាសមាជិក នៃក្រុមយុវជន ក១៥៧ និងជាអ្នកបម្រើការនៅរដ្ឋសភា​ ត្រូវបានអ្នកបម្រើប្រទះឃើញចងកស្លាប់នៅក្នុងបន្ទប់ដេក ស្ថិតក្នុងភូមិផ្សារតាកោរ សង្កាត់​រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ។

ក្នុងរបាយការណ៍នគរបាលក្រុងដូនកែវ បានបញ្ជាក់ថា ស្ត្រីឈ្មោះ ចេវ សុវឌ្ឍនា បានយកខ្សែវាំងននបង្អួចចងកសម្លាប់ខ្លួន នៅកម្ពស់ពីកម្រាលឥដ្ឋ២៤០សង់ទីម៉ែត្រ ពីចុងជើង មកកម្រាលឥដ្ឋ២០សង់ទីម៉ែត្រ ។

ប៉ុន្តែការស្លាប់នេះ ត្រូវបានសាច់ញាតិ និងមហាជនដាក់ការ​សង្ស័យថា មិនមែនជាករណីអត្តឃាតចងកឡើយ ព្រោះស្ថានភាពស្លាប់បង្កប់នូវចំណុចគួរឲ្យសង្ស័យច្រើន ដែល​បានធ្វើឲ្យក្រុមគ្រួសារមានមន្ទិល ហើយក៏ត្រូវបានសមត្ថកិច្ចក្រសួងមហាផ្ទៃ បើកការស៊ើបអង្កេតជាថ្មីម្តងទៀត​ រហូត​ឃាត់ខ្លួនមន្ត្រីនគរបាលខេត្តតាកែវ ៨នាក់ មកសាកសួរ ក្នុងនោះ មានឈ្មោះ ឡាយ ណារិទ្ធ ជាបងប្រុសរបស់លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ ដែល​ត្រូវបានរាជរដ្ឋាភិបាល ដកតំណែងកាលពីពេលថ្មីៗនេះ ។

លោក ឡាយ វណ្ណៈ គឺជាកូនប្រុសរបស់ថៅកែហាងមាស និងពេជ្រឈ្មោះ គង់ ហុង នៅផ្សារថ្មី និងជាកូនប្រសារបស់លោក ស៊ូ ភារិន្ទ អតីតចៅហ្វាយខេត្តសៀមរាប។ ចំណែក​លោក ឡាយ ណារិទ្ធ ជាបងប្រុសបង្កើតលោក ឡាយ វណ្ណៈ ពោលគឺជាកូនប្រសារលោក ឯក ក្រិត ។

សមត្ថកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨​ បានបញ្ជូនលោក ឡាយ វណ្ណៈ អតីតចៅហ្វាយខេត្តតាកែវ មកកាន់សាលាដំបូងរាជធានី​ភ្នំពេញដើម្បីបកឬសគល់ខ្លួនក្រោមការចោទពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ​ លោក សៀង សុខ​ ក្រោយពីប៉ូលិសចាប់ខ្លួន១ថ្ងៃនៅក្រុងដូនកែវ ។

ជនសង្ស័យទាំង៥នាក់ដែលអយ្យការអមសាលាដំបូង​រាជធានីភ្នំពេញសួរយកចម្លើយដំបូងមាន ទី១.លោក ឡាយ ណារិទ្ធ អតីតស្នងការរងនគរបាលខេត្តតាកែវ ទី២.ឈ្មោះ ជឹម វុធ អ្នកបម្រើក្នុងផ្ទះជនរងគ្រោះ ទី៣.ឈ្មោះ ចាន់ រី អ្នកបម្រើក្នុងផ្ទះជនរងគ្រោះ ទី៤.ឈ្មោះ មែន សម័យ ជាអង្គរក្សលោក ឡាយ វណ្ណៈ ទី៥.ឈ្មោះ សាក់ រតនា ជាអង្គរក្សលោក ឡាយ ណារិទ្ធ ។

សូមរំលឹកថា ក្នុងប៉ុន្មានសប្ដាហ៍នេះ សំណុំរឿងឃាតកម្មសម្លាប់ស្ត្រីមេម៉ាយកូន៣នៅក្រុងដូនកែវ បានធ្វើឲ្យកក្រើកពិភពសារព័ត៌មាន ដោយសារសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យមួយចំនួន ក្នុងនោះមានទាំងស្នងការរងម្នាក់ផង ហើយនៅថ្ងៃទី១ ខែមេសា សមត្ថកិច្ចបានឃាត់ខ្លួនលោក ឡាយ វណ្ណៈ ដែលទើបដកហូតតំណែងថ្មីៗនេះ បញ្ជូនមកតុលាការ ។

ដំបូងឡើយសំណុំរឿងឃាតកម្មនេះ ហាក់នៅស្រពេចស្រពិល ប៉ុន្តែក្រោយពីអ្នកបម្រើនៅក្នុងផ្ទះស្រ្តីរងគ្រោះបានសារភាព ទើបគេកំណត់បានថា លោក ឡាយ វណ្ណៈ និងបងប្រុសឈ្មោះ ឡាយ ណារិទ្ធ គឺជាមេក្លោងឃាតកសម្លាប់ជនរងគ្រោះដោយផ្ទាល់ដៃ ។

តាមចម្លើយរបស់ឈ្មោះ ចាន់ រី និងប្តីឈ្មោះ ជឹម វុធ បានសារភាពថា នៅថ្ងៃកើតហេតុ លោក ឡាយ វណ្ណៈ និងបងប្រុសរបស់លោកឈ្មោះ ឡាយ ណារិទ្ធ បានចូលទៅបន្ទប់ អ្នកស្រី ចេវ សុវឌ្ឍនា ប្រមាណកន្លះម៉ោង។ ក្រោយមកចេញមកវិញ ហើយប្រាប់ពួកគាត់ថា អាវឌ្ឍនា ស្លាប់ហើយ ពួកឯងចាត់ចែងយកសពទៅចង.កទៅ ។

ស្ត្រីឈ្មោះ ចាន់ រី និងប្តីឈ្មោះ ជឹម វុធ បានសារភាពទៀតថា កាលពីអំឡុងឆ្នាំ២០១៧ លោក ឡាយ វណ្ណៈ បានឲ្យខ្លួន២នាក់ប្តី-ប្រពន្ធទៅបម្រើផ្ទះរបស់ប្រពន្ធចុងគាត់ ឈ្មោះ ចេវ សុវឌ្ឍនា ។

អ្នកទាំងពីនិយាយថា កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ វេលាថ្ងៃត្រង់ ខ្លួនបានឃើញលោក ឡាយ វណ្ណៈ ជិះរថយន្តម៉ាកឡង់គ្រីស័រ ពណ៌ខ្មៅ ជាមួយអ្នកបើកបរឈ្មោះ មែន សម័យ ហើយឈ្មោះ ឡាយ វណ្ណៈ បានទៅអង្គុយជជែកគ្នាជាមួយអ្នកស្រី ចេវ សុវឌ្ឍនា។ មួយសន្ទុះក្រោយមក អ្នកទាំងពីរបានឈ្លោះប្រកែកគ្នាពីរឿង លោក ឡាយ វណ្ណៈ មានស្រីខាងក្រៅផ្សេងទៀត ហើយយកមកដេកនៅក្នុងផ្ទះជួលនេះ ។

លុះព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ អ្នកស្រី ចេវ សុវឌ្ឍនា បានឲ្យខ្លួន និងប្តីរៀបចំអីវ៉ាន់ទៅភ្នំពេញជាមួយគាត់។ ពេលទៅដល់ភ្នំពេញវេលាថ្ងៃត្រង់ ស្រាប់តែលោក ឡាយ វណ្ណៈ បានទូរស័ព្ទឲ្យពួកគាត់ត្រឡប់ទៅខេត្តតាកែវវិញដើម្បីចាំផ្ទះ។ ពេលនោះអ្នកស្រី ចេវ សុវឌ្ឍនា បានបើករថយន្តជូនពួកខ្លួនត្រឡប់មកផ្ទះវិញ ។

អ្នកបម្រើស្រីសារភាពទៀតថា ពេលទៅដល់ផ្ទះ ជនរងគ្រោះបានឲ្យខ្លួន (ចាន់ រី) រៀបចំហូបបាយទឹកដូចធម្មតា។ លុះដល់ម៉ោងប្រហែ៦ល្ងាច ខ្លួនបានឃើញលោក ឡាយ វណ្ណៈ និងលោក ឡាយ ណារិទ្ធ មានអ្នកបើកបររថយន្តឈ្មោះ មែន សម័យ ឈ្មោះ សាក់ រតនា បានទៅដល់ផ្ទះ ជនរងគ្រោះ ហើយបានឡើងទៅដល់ជាន់ទី១ ជាបន្ទប់ដេករបស់អ្នកស្រី ចេវ សុវឌ្ឍនា។ ចំណែកអ្នកបើកបររថយន្តនៅអង្គុយលេងជាមួយប្តីរបស់គាត់ ក្នុងបរិវេណផ្ទះនោះដែរ។ ពេលឡើងទៅបន្ទប់អ្នកស្រី ចេវ រតនា បានប្រហែល៣០នាទី ក៏ឃើញលោក ឡាយ វណ្ណៈ និងលោក ឡាយ ណារិទ្ធ ចុះពីលើមកវិញហើយប្រាប់ថា អាវឌ្ឍនា ស្លាប់ហើយ ពួកឯងចាត់ចែងយកសពទៅចង.ក នៅក្បែរបង្អួចទៅ បើប៉ូលិសសួរប្រាប់ថា វាចង.កសម្លាប់ខ្លួនឯង ។

បន្ទាប់មក២នាក់បងប្អូនក៏ឡើងរថយន្តចេញដំណើរទៅបាត់ ។ ពេលបងប្អូនពីរនាក់នោះចេញផុត ខ្លួន និងប្តីព្រមទាំងឈ្មោះ មែន សម័យ ជាអ្នកបើកបរឲ្យលោក ឡាយ វណ្ណៈ បានឡើងទៅលើ ស្រាប់តែឃើញទ្វារបន្ទប់ចំហ ហើយឃើញជនរងគ្រោះដេកផ្ងារស្លាប់នៅលើគ្រែពូកបាត់ទៅហើយ ។ ភ្លាមនោះ ឈ្មោះ មែន សម័យ និងប្តីខ្លួន ជឹម វុធ បានលើកសាកសពយកទៅផ្អឹបនឹងជញ្ជាំងបន្ទប់ ក្បែរបង្អួចដែលមានខ្សែរីដូបង្អួចធ្លាក់ចុះ ហើយប្តីខ្លួនបានយកខ្សែរីដូនោះចងរឹត.កអ្នកស្រី សុវឌ្ឍនា ហើយឈ្មោះ មែន សម័យ បានលើកដៃទាំងពីររបស់នាង សុវឌ្ឍនា ដាក់ជាប់ និងកដូចក្នុងរូបភាពដែលចង.កនោះ ។ ពេលធ្វើសកម្មភាពហើយ ពួកគេបានចុះក្រោមវិញ ហើយឈ្មោះ មែន សម័យ បានចាក់សោទ្វារបន្ទប់ រួចក៏ចេញពីផ្ទះនោះទៅបាត់ ហើយខ្លួន ចាន់ រី បានទូរស័ព្ទប្រាប់ទៅសាច់ញាតិជនរងគ្រោះឲ្យដឹងថា អ្នកស្រី សុវឌ្ឍនា បានចង.កស្លាប់ហើយ ព្រមទាំងបានទូរស័ព្ទប្រាប់ឈ្មោះ មែន សម័យ ឲ្យទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាន ដើម្បីឲ្យដឹងហេតុការណ៍នេះ ដែលមានមនុស្សចង.កសម្លាប់ខ្លួននៅក្នុងផ្ទះនោះ ។

ខាងលើនេះ ជាចម្លើយសារភាពរបស់ជនសង្ស័យដែលពាក់ព័ន្ធក្នុងហេតុការឃាតកម្មសម្លាប់អ្នកស្រី ចេវ សុវឌ្ឍនា នៅក្នុងក្រុងដូនកែវ ។

ឥឡូវនេះ ព្រះរាជអាជ្ញាអមតុលាការបានសម្រេចចោទប្រកាន់បើកការសើុបសួរលើលោក ឡាយ វណ្ណៈ និងបងប្រុសពីបទឃាតកម្ម ហើយបុរស២នាក់ទៀតត្រូវចោទពីបទលាក់កំបាំងតម្រុយ ហើយបញ្ជូនសំណុំរឿង និងជនត្រូវចោទទៅឲ្យចៅក្រមចាត់ការបន្តតាមនីតិវិធី ៕

ប្រភព ៖ Campost

The post សំណុំរឿង​ ឡាយ​ វណ្ណៈ​ ជាឃាតក ពេលនេះបិទបញ្ចប់ហើយ​ ក្រោយវាំងននខ្មៅត្រូវលាតត្រដាង appeared first on Khmer Readers.

សង្ឃចាប់រំលោភកុមារី១៣ឆ្នាំ រហូតមានកូន លន់ សុវណ្ណដា បានរត់គេចខ្លួន កាលពីយប់ម្សិលមិញនេះ

$
0
0

បើតាមប្រភពព័ត៌មានច្បាស់ការមួយបានបញ្ជាក់ឲ្យដឹងថា សង្ឃកំហូច លន់ សុវណ្ណដា ដែលជាជនសង្ស័យក្នុងករណីចាប់រំលោភ កុមារីរងគ្រោះកាលពីអាយុ១៣ឆ្នាំរហូតមានកូន និងរំលូត២ទៅ៣ដង បានធ្វើការរត់គេចខ្លួនពីវត្តស្វាយជ្រុំនាថ្ងៃម្សិលមិញនេះ ដោយអ្នកកាសែត និងអ្នកសារព័ត៌មានបានសុំធ្វើការបំភ្លឺរឿងនេះ ប៉ុន្តែត្រូវបានមន្រ្តីនគរបាល មួយចំនួននៅក្លោងទ្វារមិនឲ្យចូលក្នុងវត្តនោះទេ ។

ក្នុងការហាមឃាត់នោះ ហាក់ដូចជាមានការអន្តរាគមន៍ពី លោកចៅអធិការវត្តស្វាយជ្រុំ ដែលត្រូវជាមាបង្កើតរបស់សង្ឃកំហូចលន់ សុវណ្ណដា បានធ្វើការការពារសង្ឃកំហូចម្នាក់នោះ កុំឲ្យជួបអ្នកសារព័ត៌មាន និងទុកចម្ងល់នេះឲ្យនៅមានភាពមិនច្បាស់លាស់ ប៉ុន្តែវាហាក់ដូចជាបានចេញការពិតបន្ដិចម្ដងៗរួចទៅហើយ ដោយសារតែសង្ឃកំហូចម្នាក់នេះព្យាយាមរត់គេចខ្លួនជាញឹកញាប់ និងមិនព្រមជួបអ្នកសារព័ត៌មាន ក្រោយពេលមានបទសម្ភាសន៍ជាមួយនារីរងគ្រោះដែលត្រូវសង្ឃកំហូចនេះ​ចាប់រំលោភកន្លងមក ។

ប្រភពនេះគឺបានមកពី បណ្ដាញសង្គមហ្វេសប៊ុកបានលើកឡើងថា ៖

តាមប្រភពច្បាស់ការ បានបញ្ជាក់ថា សង្ឃកំហូច ឈ្មោះ លន់ សុវណ្ណដា ដែលជាជនសង្ស័យក្នុងករណីចាប់រំលោភ កុមារីរងគ្រោះកាលពីអាយុ 13 ឆ្នាំ… ត្រូវបានគេចខ្លួនចេញពីវត្តស្វាយជ្រំប៉ុន្មានម៉ោងមុននេះ …

សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាលឱ្យបានជ្រាបថា នៅថ្ងៃស្អែក ត្រូវថ្ងៃអង្គារ៍ ទី10 ខែមេសា ឆ្នាំ 2018 ម៉ោង 7ព្រឹកនឹងមានក្រុមអ្នកសាព័ត៍មានជាច្រើន ចុះទៅវត្តស្វាយជ្រំម្តងទៀតដើម្បីឱ្យចៅអធិការវត្ត លន់ សុគន្ធា បង្ហាញមុខជនសង្សយ័ដែលត្រូវជាក្មួយបង្កើតរបស់ខ្លួន ចេញមុខដោះស្រាយជាបន្ទាន់ជាមួយប្រជាពលរដ្ឋនិងក្រុមគ្រួសារជនរងគ្រោះ បើមិនដូច្នេះទេ ចៅអធិការវត្តត្រូវទទួលខុសត្រូវចំពោះ មុខច្បាប់និងមហាជន …!

គួរបញ្ជាក់ផងដែរថាសារព័ត៌មានជាច្រើនបានចុះផ្សាយរួមទាំងសារព័ត៌មានកោះសន្ដិភាពដ៏ល្បីឈ្មោះរបស់ប្រទេសកម្ពុជាក៏បានចុះផ្សាយអំពីរឿងនេះផងដែរ ៖

សូមអានព័ត៌មានពិស្ដារដូចតទៅ កាលពីខែមុន ៖

ជាថ្មីម្ដងទៀត! ក្នុងការលើកយកព័ត៌មានមកនេះគឺដើម្បីក្រើនរំលឹក និងធ្វើការស្វែងរកយុត្តិធម៌ដល់នារីរងគ្រោះ និងក្មេងស្រីផ្សេងទៀត ដែលរងគ្រោះដោយសារសង្ឃកំហូច លន់ សុវណ្ណដា ដែលហាក់ដូចជាមានខ្សែធំក្នុងចង្កោមសង្ឃ មិនត្រូវបានចាត់ការទាល់តែសោះ បណ្ដោយឲ្យសង្ឃនេះ នៅតែមានសេចក្ដីសុខ និងបន្ដអំពើថោកទាបរបស់ខ្លួន បន្ដក្នុងភេទជាសង្ឃ ដែលជាភេទថ្លៃថ្នូរក្នុងសង្គមខ្មែរ ។

ករណីព័ត៌មានលម្អិតត្រូវបានលើកយកមកនេះ គឺយកពីសារព័ត៌មានជួយសង្គម ដែលមានលោក សុភ័ក្រ្ត បានធ្វើការសម្ភាសន៍ផ្ទាល់ជាមួយរឿងនេះ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍សង្ឃកំហូច លន់ សុវណ្ណដា ម្នាក់នេះ មានត្រៀមថ្នាំពន្លូតកូន សម្រាប់សម្លាប់ជីវិតមនុស្សថែមទៀត ដែលជាហេតុធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ។ សូមអានព័ត៌មានលម្អិត និងទស្សនាវីដេអូសម្ភាសន៍របស់គាត់នៅខាងក្រោម ដូចតទៅនេះ ៖

ខេត្តកណ្ដាល៖ រឿងរ៉ាវអាស្រូវផ្លូវភេទរបស់ព្រះសង្ឃ ព្រះមហា លន់ សុវណ្ណដា ដែលជាគ្រូសូត្រស្ដាំនៅវត្តស្វាយជ្រំ បានក្លាយជាប្រធានបទដ៏ក្ដៅគគុកមួយ ដែលប្រជាពលរដ្ឋខ្មែរភាគច្រើន​ជាពុទ្ធសាសនិកមួយនគរ​កំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត។

សូមរំលឺកថា កាលពីពេលថ្មីនេះ ព្រះសង្ឃ ព្រះមហា លន់ សុវណ្ណដា ជាព្រះគ្រូសូត្រស្ដាំ វត្តស្វាយជ្រុំ ត្រូវបានក្មេងស្រីម្នាក់ដាក់ពាក្យបណ្ដឹងទៅ​សមត្ថកិច្ចកងរាជអាវុធហត្ថស្រុកខ្សាច់កណ្ដាល នឹងទៅ ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ពីបទ៖ រួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ។​ នៅក្នុងពាក្យបណ្ដឹងនោះបានរៀបរាប់អោយដឹងថា កាលពីឆ្នាំ២០១៣ ព្រះសង្ឃ ព្រះមហា លន់ សុវណ្ណដា បានទូរសព្ទមកទាក់ទងក្មេងស្រីរងគ្រោះ​ដោយយកលេសជាទិញបបរ ហើយអោយក្មេងស្រីរងគ្រោះនោះយកទៅអោយដល់កុដិ ស្រាប់តែពេលនោះព្រះសង្ឃ ព្រះមហា លន់ សុវណ្ណដា ជាព្រះគ្រូសូត្រស្ដាំ វត្តស្វាយជ្រំ បានចាប់បង្ខំក្មេងស្រីរងគ្រោះរួមភេទបានសំរេច ទោះជាក្មេងស្រីរងគ្រោះបង្ហាញពីការឈឺចាប់លើប្រដាប់ភេទខ្លាំងយ៉ាងណាក៍ដោយ។ ចាប់ពីពេលនោះមក ព្រះសង្ឃ ព្រះមហា លន់ សុវណ្ណដា ក៍លួងលោមដើម្បីបង្កើត​ទំនាក់ទំនងស្នេហា​ជាមួយក្មេងស្រីរងគ្រោះ រហូតដល់មានកូនចំនួន២ដង តែត្រូវព្រះសង្ឃ ព្រះមហា លន់ សុវណ្ណដា បង្ខំអោយយកកូនចេញ ដោយព្រះសង្ឃអង្គនោះអោយថ្នាំទៅក្មេងស្រីរងគ្រោះដាក់ចូលក្នុងប្រដាប់ភេទដើម្បីរំលូតកូនចេញ ។

ដោយមើលឃើញនូវទង្វើរមិនទទួលខុសត្រូវ ហើយថែមទាំងមានទំនាក់ទំនង​ជាមួយក្មេងស្រីផ្សេងៗជាច្រើនទៀតផងនោះ​ ជនរងគ្រោះក៏បានសម្រេចដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ច​អោយជួយរកយុត្ថិធម៌អោយនាងផង។

បើតាមការអះអាងរបស់ប្រជាពលរដ្ឋ​នៅក្បែរវត្ដស្វាយជ្រុំនោះបានអោយដឹងថា ព្រះសង្ឃ ព្រះមហា លន់ សុវណ្ណដា ជាព្រះគ្រូសូត្រស្ដាំ នេះ ទំនងជាមានខ្នងបង្អែកធំណាស់ ព្រោះព្រះសង្ឃអង្គនេះ ទើបតែបួសទេ ក៏ប៉ុន្ដែបានក្លាយទៅជាព្រះគ្រូសូត្រស្ដាំ នឹងមានតួនាទីជា ទីប្រឹក្សាផ្ទាល់ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ទទួលបន្ទុកការផ្សាយព្រះពុទ្ធសាសនា នឹងសង្គម បន្ថែមលើមុខងារបច្ចុប្បន្ន​ និងថែមទាំងត្រូវជាក្មួយបង្កើតរបស់លោកចៅអធិការវត្តស្វាយជ្រុំ ព្រះនាម លន់ សុគន្ធា ព្រះអនុគុណស្រុកខ្សាច់កណ្ដាលទៀតផង ។

ទោះបីជាមានពាក្យបណ្ដឹងរបស់ក្មេងស្រីរងគ្រោះក៍ដោយ រហូតមកដល់ពេលនេះ គេសង្កេតឃើញថា សមត្្ថកិច្ចពុំទាន់មានចំណាត់ការលើបណ្ដឹង​របស់ក្មេងស្រីរងគ្រោះទន់ខ្សោយនេះនៅឡើយទេ។​ ហើយក៍មានការរិះគន់យ៉ាងខ្លាំងចំពោះភាពយឺតយ៉ាវ​ក្នុងការស្វែងរកយុត្ថិធម៌ជូនក្មេងស្រីរងគ្រោះ។

អ្នកច្បាប់មួយចំនួនបានលើកឡើងថា ករណីនេះជនរងគ្រោះជាអនីតិជន(អាយុក្រោម១៥ឆ្នាំ ជនរងគ្រោះកើតថ្ងៃទី០៨ ខែកុម្ភះ ឆ្នាំ ១៩៩៩ យោងតាមឯកសារអត្រានុកូលដ្ឋាន) នោះមានន័យថា ក្មេងស្រីរងគ្រោះទើបតែមានអាយុ១៤ឆ្នាំទេ នៅពេលដែលត្រូវព្រះសង្ស ព្រះមហា លន់ សុវណ្ណដា ចាប់បង្ខំរួមភេទកាលពីឆ្នាំ២០១៣នោះ។ អ្នកច្បាប់ដដែលបានបន្ថែមទៀតថា ទោះបីជាមានការព្រមព្រៀងពីជនរងគ្រោះក៏ដោយ ក៏អ្នកដែលរួមភេទជាមួយអនីតិជននោះត្រូវមានទោសដែរ ព្រោះនេះជាបទល្មើសព្រហ្មទណ្ឌធ្ងន់ធ្ងរ។

ពុទ្ធបរិស័ទម្នាក់បានលើកឡើងថា នៅក្នុងវិន័យធម៌របស់ព្រះពុទ្ធសាសនានៅកម្ពុជា រាល់ភិក្ខុ និងសាមណេរ ទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវទសសិល ដែលនៅក្នុងនោះមានសិក្ខាបទទី៣ ចែងថា «កាមេសុមិច្ឆាចារា» រាល់បុព្វជិតដែលកាន់សិក្ខាបទនេះត្រូវជៀសអោយផុតពីផ្លូវកាម។ ដូច្នេះបើអ្នកបួសណាម្នាក់ប្រព្រឹត្តផ្លូវកាម នោះមានន័យថាប្រាស់ចាកវិន័យ គឺត្រូវតែផ្សឹកចោល។

ពុទ្ធបរិស័ទជាច្រើននាក់រួមទាំងជនរងគ្រោះបានសំណូមពរទៅក្រសួងធម្មការ និងសាសនា ថាសូមមានវិធានការជាបន្ទាន់ចំពោះព្រះសង្ឃទាំងឡាយណាដែលកំពុងបំផ្លាញព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។

ទាក់ទិននឹងរឿងរ៉ាវចោទប្រកាន់មួយនេះ សារព័ត៌មានជួយសង្គមបានព្យាយាមទាក់ទងទៅព្រះសង្ឃ ព្រះមហា លន់ សុវណ្ណដា ជាច្រើនដងដើម្បីសុំការបំភ្លឺ តាមរយៈទូរសព្ទលេខ 017 3000xx និង 070 3000xx ប៉ុន្តែគ្មាននាក់ទទួល ចំណែកព្រះគ្រូចៅអធិការវត្តស្វាយជ្រំវិញ ទទួលទូរសព្ទប៉ុន្តែយកលេសថារវល់រហូត ។

ពាក់ព័ន្ធនិងរឿងនេះដែរ អង្គការសង្គមស៊ីវិលជាច្រើនដែលធ្វើការពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងការពារអនីតិជន កំពុងតែយកចិត្តទុកដាក់ និងតាមដានករណីនេះយ៉ាងល្អិតល្អន់ជាទីបំផុត ។

The post សង្ឃចាប់រំលោភកុមារី១៣ឆ្នាំ រហូតមានកូន លន់ សុវណ្ណដា បានរត់គេចខ្លួន កាលពីយប់ម្សិលមិញនេះ appeared first on Khmer Readers.

សង្ឃម្នាក់ទៀតហើយ លក់ឡាន Lexus 570 តម្លៃជាង២០ម៉ឺនដុល្លារ ដើម្បីកសាងស្ពានត្រឹមតែ ២ម៉ឺនដុល្លារ

$
0
0

លក់រថយន្ដដើម្បីកសាងនេះ កសាងនោះ ក្នុងតម្លៃទាបជាងរថយន្ដ ៩០ភាគរយ (ស្ពានប្រហែល២ម៉ឺនដុល្លារប៉ុណ្ណោះ ឡានគឺមានតម្លៃដល់ទៅ២០ម៉ឺនដុល្លារ) តើមានន័យយ៉ាងណា? គឺអាចថាបង្កើតជាលេសដើម្បីធ្វើការលក់រថយន្ដដើម្បីយកលុយកាក់ ទុកសម្រាប់ធ្វើការងារបម្រើតណ្ហារបស់ខ្លួននោះហើយ ដែលសង្ឃនាពេលឥឡូវនេះ បន្ទាប់ពីមានញាតិញោមប្រគេនខ្លួន ក៏ធ្វើការប្រកាសលក់តែម្ដង ។

នាពេលថ្មីៗនេះ មានសង្ឃ ៣ អង្គរួចទៅហើយដែលបានធ្វើរឿងនេះ និងបានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក ដើម្បីឲ្យអ្នកដទៃគិតថាលោកមានសទ្ធាជ្រះថ្លាក្នុងការធ្វើរឿងកសាងកុដិ កសាងស្ពានជាដើម ដើម្បីឲ្យអ្នកដទៃយល់ឃើញថាលោកមានចិត្តសប្បុរសក្នុងការជួយអ្នកដទៃ តែក្នុងការវិភាគរបស់យើងខ្ញុំ វាគ្រាន់តែជាលេសក្នុងការបំពេញមុខមាត់ និងលក់រថយន្ដដើម្បីយកលុយធ្វើរឿងផ្សេងប៉ុណ្ណោះ ដែលល្បិចគេហៅថា បាញ់ព្រួញមួយបានសត្វដល់ទៅរាប់រយ ។

ប្រភពព័ត៌មានពី Dialyread.Asia បានធ្វើការចុះផ្សាយយ៉ាងដូច្នេះថា ៖

ថ្មីៗនេះព្រះសង្ឃមួយអង្គព្រះនាម ឃុត ដារ៉ូ ដែលគង់នៅវត្តឧណ្ណាលោម បានប្រកាសលក់រថយន្ត Lexus 570 ទំនើបកប់ស៊េរីមួយគ្រឿង ពណ៌ខ្មៅដែលញាតិញោមបានប្រគេនដើម្បីយកបច្ច័យមកកសាងស្ពានមួយកន្លែងនៅខេត្តបាត់ដំបង ។

ព្រះតេជគុណ រក្ខិត្តមុនីវង្សោ ឃុត ដារ៉ូ ដែលគង់នៅវត្តឧណ្ណាលោម បានប្រកាសថា ព្រះអង្គមានរថយន្ត Lexus 570 មួយគ្រឿងមានស្លាកលេខ 6789 ដែលញាតិញោមប្រគេនអោយ ដើម្បីយកបច្ច័យមកកសាងស្ពាន(តម្លៃសាងសង់ស្ពាន20000$ ដែលមានទំហំធំ 4mx30m)ដើម្បីអោយប្អូនៗសិស្សានុសិស្ស ឆ្លងកាត់នារដូវវស្សាសម្រាប់មកសិក្សានៅក្នុងសាលា។ តាមរយៈការបង្ហោះនៅលើ Facebook របស់ព្រះតេជគុណ បានអោយដឹងថា៖

“ខ្ញុំព្រះករុណា អាត្មាភាព រក្ខិត្តមុនីវង្សោ ឃុត ដារ៉ូ (គុណម្ចាស់បុទុម) គង់នៅវត្តឧណ្ណាលោម ក្រុងភ្នំពេញ និងលក់ឡានLX 570 ស្លាក់លេខ A… 67 89 ដែរញ្ញោមប្រគេន ដើម្បីយកបច្ច័យមកកសាងស្ពាន(តម្លៃសាងសង់ស្ពាន20000$ ដែលមានទំហំធំ 4mx30m)ដើម្បីអោយប្អូនៗសិស្សានុសិស្ស ឆ្លងកាត់នារដូវវស្សាសម្រាប់មកសិក្សានៅក្នុងសាលា។

 

ព្រោះថានារដូវវស្សាគឺស្ពាននេះត្រូវទឹកលិចហើយសិស្សានុសិស្សទាំងអស់ពុំអាចឆ្លងមកសាលាបាន ហើយមានប្អូនៗមួុយចំនួុនគឺឆ្លងកាត់ទឹកអូរនេះដោយការ ជិះធុង កានទឹក គល់ឈើជាដើមដើម្បីឆ្លងទឹកមកសាលា ណាមួុយស្ពាននេះក៏ទ្រុឌទ្រោមខ្លាំងណាស់ទៅហើយ ជម្រើសចុងក្រោយរបស់ខ្ញុំគឺមានតែសម្រេចចិត្តលក់ឡាននេះ ដើម្បីជួុយអោយប្អូនៗទាំងអស់បានបន្ដការសិក្សាទៅមុខទៀត ។

សម្រាប់ទាក់ទងទិញរថយន្ដ tel:090444435/0974444185 Thanks (ស្ពាននេះស្ថិតនៅក្នុងភូមិអន្លុងក្រូច ឃុំបួុរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង)”

ប្រភព ៖ DialyRead

The post សង្ឃម្នាក់ទៀតហើយ លក់ឡាន Lexus 570 តម្លៃជាង២០ម៉ឺនដុល្លារ ដើម្បីកសាងស្ពានត្រឹមតែ ២ម៉ឺនដុល្លារ appeared first on Khmer Readers.

ក្មេងវត្តទាត់បណ្ឌិតបារាំង! សម្ដេច ហ៊ុន សែនមើលងាយការវិភាគ សម រង្ស៊ី រឿងបោះឆ្នោត

$
0
0

«ហេតុតែគ្នាវាល្ងង់ គិតខាងយុទ្ធសាស្រ្តខុសពេកហើយ» ជាពាក្យសម្ដីរបស់សម្ដេច ហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍បន្ទាប់ពីខាងទណ្ឌិតដែលមានសញ្ជាតិបារំាងនៅក្រៅស្រុកធ្វើការ និយាយប្រាប់និងអំពាវនាវឲ្យប្រជាពលរដ្ឋកុំឲ្យចូលរួមបោះឆ្នោតខាងមុខ ។ លោកនាយករដ្ឋមន្រ្តី បានបន្ដថា ការធ្វើបែបនេះជារឿងឆោតល្ងង់ដ៏ធំមួយ ដែលពុំធ្លាប់មានសោះឡើយ គឺអំពាវនាវឲ្យដៃគូសត្រូវមិនចូលរួមបោះឆ្នោត ដែលលោកថា អំពាវនាវបានតែអ្នកដែលគាំទ្រខ្លួនប៉ុណ្ណោះ ព្រោះសមាជិកអ្នកគាំទ្របក្សកាន់អំណាចនឹងចូលរួមបោះឆ្នោតខាងមុខ មិនស្ដាប់តាមសម រង្ស៊ី​ នោះទេ ។

លោកនាយករដ្ឋមន្រ្តីបាននិយាយថា អ្នកដែលទៅបោះឆ្នោតគេមិនមែនបោះឆ្នោតឲ្យយើងឯណា ចឹងមិនបាច់ខ្វល់ព្រះអាទិត្យឬមិនព្រះអាទិត្យអីទេ សំខាន់គេបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជាហ្នុងហើយ! ក្នុងន៍យនេះសបញ្ជាក់ឲ្យឃើញថា សម រង្ស៊ី ពិតជាឆោតល្ងង់ ពិតមែនក្នុងការមើលស្ថានភាពនយោបាយកម្ពុជា និងអាចជារឿងបោកប្រាសអ្នកគាំទ្រមួយក្ដារទៀត ចុងក្រោយនៃជីវិតនយោបាយរបស់ខ្លួន ។

ការលើកឡើងរបស់នាយករដ្ឋមន្រ្តីកម្ពុជាជាង៣០ឆ្នាំនេះបានបន្ដទៀតថា នាយករដ្ឋមន្រ្តីបារាំង ក៏ដូចជាអាមេរិកមានសន្លឹកឆ្នោតមិនដល់ ៥០ភាគរយនៃផ្ទៃប្រទេសគេនោះឡើយ ហើយគេនៅតែអាចបន្ដ និងធ្វើជានាយករដ្ឋមន្រ្តីបាន គេអាចធ្វើជាប្រធានាធិបតីបាន ចុះហេតុអ្វីបានជាប្រទេសកម្ពុជាប្រជាពលរដ្ឋប៉ុន្មានលាននាក់ មិនអាចទទួលលទ្ធផលឆ្នោតបាននោះ ។

គួរបញ្ជាក់ផងដែរថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ បានជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកត្រឹមតែសម្លេង របស់ប្រជាពលរដ្ឋ នៃ៥៥%ប៉ុណ្ណោះ នូវចំនួនអ្នកទៅបោះឆ្នោតសរុប កាលពីឆ្នាំ២០១៦ ដែលនេះសបញ្ជាក់ថានាយករដ្ឋមន្រ្តី ហ៊ុន សែនលើកឡើងខាងលើពិតជាត្រឹមត្រូវសម្រាប់ពិភពលោក ។

សម្ដេច ហ៊ុន សែនបាននិយាយថា អានេះល្ងង់អីក៏ល្ងង់ម្លេះ? ទៅកាន់លោក សម រង្ស៊ី ដែលជាអ្នកទោសក្រៅសំណាញ់ច្បាប់ដែលរត់គេចខ្លួនទៅនៅប្រទេសបារាំង ថាយុទ្ធសាស្រ្តនេះពិតជាល្ងង់ពេកហើយក្នុងការប្រឆាំងនឹងនាយករដ្ឋមន្រ្តី ហ៊ុន សែន ។

ងាកទៅលោក ខឹម វាសនាឯណោះវិញ លោកក៏បានបញ្ជាក់ថា សម រង្ស៊ី ពិតជាធ្វើឲ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែនទាត់មួយជើងបានមែន ដោយសារតែការវិភាគដ៏ល្ងង់ខ្លៅរបស់អ្នកនយោបាយរូបនេះ ចំពោះអ្នកគាំទ្រខ្លួន ។ លោកក៏បាននិយាយពីការចាប់សម្ដីរបស់លោក ខឹម វាសនា ផងដែរថា លោក នាយករដ្ឋមន្រ្តី ហ៊ុន សែនក៏កំពុងធ្វើការចាប់កំហុសរបស់សម្ដីលោកផងដែរ ប៉ុន្តែលោកបាននិយាយថា ខ្មែរបានដឹងអស់រួចទៅហើយពីបញ្ហានេះ មានដូចជារឿងម៉ែឪគ្មានគុណ នាយករដ្ឋមន្រ្តីមិនឲ្យមានកងអង្គរក្ស ឬតែងតាំងជាដើម ដែលជារឿងដែលប្រជាពលរដ្ឋខ្មែរបានដឹងថាវាជារឿងមិនពិតដូចការបកស្រាយឡើយ ។

លោកបាននិយាយថា នយោបាយជាសិល្បៈដើម្បីសម្រេចគោលដៅ លោកថាលោកនឹងមិននិយាយទៀតឡើយដែលធ្វើឲ្យកំដៅនយោបាយកាន់តែផ្ទុះឡើងដូចសម រង្ស៊ី បើសិនជាប្រជាពលរដ្ឋសួរនាំរឿងសារសម្លេងសំខាន់ៗលោកឲ្យទៅរកកាសែតចាស់ៗពីមុន ឬរកតាមហ្វេសប៊ុក ឬ YouTube ហើយលោកនឹងនិយាយរឿងផ្សេងជំនួសវិញ ដោយលោកបាននិយាយថា បើសិនជាខ្មែរស្ដាប់មិនបានទេ មិនទៅទេ ស្លាប់ទាំងអស់គ្នាចុះ លោកគ្មានបញ្ហាអ្វីឡើយ ព្រោះលោកចេញមកជួយសុទ្ធសាធ ។

សូមស្ដាប់សម្លេងខាងក្រោមពាក់ព័ន្ធនឹង សម រង្ស៊ី លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក ខឹម វាសនា ៖

The post ក្មេងវត្តទាត់បណ្ឌិតបារាំង! សម្ដេច ហ៊ុន សែនមើលងាយការវិភាគ សម រង្ស៊ី រឿងបោះឆ្នោត appeared first on Khmer Readers.

បន្លែផ្លែឈើរាប់សិបតោន ពិសេសការ៉ុតប្រើគីមី ត្រូវប៉ូលិសវៀតណាមបង្ក្រាបបាន (មានវីដេអូ)

$
0
0

រៀតណាម៖ នៅថ្ងៃទី ១៤ ខែមេសា កន្លងទៅ កម្លាំងសមត្ថកិច្ចវៀតណាម បានធ្វើការបង្ក្រាបទីតាំងមួយកន្លែង ដែលមានប្រើប្រាស់សារធាតុគីមីនៅក្នុងបន្លែផ្លែឈើ។ យោងតាមប្រភពព័ត៌មានវៀតណាមបានឲ្យដឹងថា ការ៉ុតជាង៦តោនត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរៀតណាមធ្វើឲ្យដកហូតនៅតំបន់ Thu Duc ទីក្រុង Ho Chi Minh ប្រទេសវៀតណាម។ ក្នុងប្រតិបត្តិការនោះ ប៉ូលិសវៀតណាមបានធ្វើការឃាត់ខ្លួនបុគ្គលិកជាច្រើន ដែលកំពុងប្រើសារធាតុគីមីដាក់ក្នុងទឹកត្រាំការ៉ុង

ម្ចាស់អាជីវកម្មបានប្រាប់ថា គេបានប្រើប្រាស់ម៉្សៅសរឺម៉្សៅធ្វើអោយស្រស់នេះ (Bleach) យកទៅលាងសម្អាតបន្លែ និងការ៉ុតប្រមាណជាង៧ទៅ៨តោនជារៀងរាល់ថ្ងៃ។ លើសពីនេះទៀតប៉ូលីសបានធ្វើការត្រួតពិនិត្យទីតាំងចំនួន៣កន្លែងបន្ថែមទៀតនៅក្បែរនោះ ហើយឃាត់ខ្លួនបុគ្គលិក ដែលយកសារធាតុគីមី ដើម្បីត្រាំម្ទេសជាង ៣.២តោន និងរឹបអូសសារធាតុគីមីជាង៤គីឡូក្រាម។ សមត្ថកិច្ចជំនាញបានឲ្យដឹងថា ការប្រើប្រាសសារធាតុគីមីនេះ ក្នុងកំរិតមិនត្រឹមត្រូវវាអាចបំផ្លាញប្រព័ន្ធរំលាយអាហាររបស់យើងប៉ុណ្ណោះទេ វាថែមទាំងបណ្តាលអោយកើតមានជម្ងឺមហារីកទៀតផង៕

ប្រភព៖ Khmernote

The post បន្លែផ្លែឈើរាប់សិបតោន ពិសេសការ៉ុតប្រើគីមី ត្រូវប៉ូលិសវៀតណាមបង្ក្រាបបាន (មានវីដេអូ) appeared first on Khmer Readers.

ប្រធានាធិបតី អ៊ុយហ្គាន់ដា ចង់ចេញច្បាប់ហាមឃាត់ការរួមភេទតាមមាត់ ព្រោះតែហេតុផលថា “មាត់សម្រាប់ប្រើញ៉ាំអាហារ” (មាន​វីដេអូ)

$
0
0

ប្រធានាធិបតីនៃប្រទេស អ៊ុយហ្គាន់ដា លោក Yoweri Museveni បានមានប្រសាសន៍ថា លោកចង់ចេញច្បាប់ ហាមឃាត់ពលរដ្ឋរបស់ប្រទេសខ្លួនមិនឱ្យរួមភេទតាមមាត់ពីព្រោះ “មាត់សម្រាប់តែញុាំអាហារ” ។កាលពីថ្ងៃអាទិត្យ កន្លងទៅ លោកប្រធានាធិបតី Yoweri Museveni បានបន្ទោសដល់ជនបរទេសថាបានព្យាយាមបញ្ចុះបញ្ចូលជនជាតិអ៊ុយហ្គាន់ដា ឲ្យរួមភេទតាមមាត់ ទៅវិញទៅមក លោកក៏បាននិយាយថា ខ្លួនក៏បានចេញការព្រមានជាសាធារណៈអំពីរឿងរ៉ាវមួយនេះផងដែរ។

លោកប្រធានាធិបតីបានបន្តប្រាប់សារពត៌មានថា: “អនុញ្ញាតឱ្យខ្ញុំឆ្លៀតឱកាសនេះដើម្បីព្រមានប្រជាជន អ៊ុយហ្គាន់ដា របស់យើងជាសាធារណៈអំពីការប្រព្រឹត្ដខុសឆ្គងដែលត្រូវបានលើកទឹកចិត្តនិងលើកកម្ពស់ដោយអ្នកខាងក្រៅមួយចំនួន ពីការរួមភេទតាមមាត់នេះ”។ គួរបញ្ជាក់ផងដែរថាកាលពីឆ្នាំ២០១៤ លោកប្រធានាធិបតី Yoweri Museveni បានចុះហត្ថលេខាលើច្បាប់ប្រឆាំងអំពើស្រឡាញ់ភេទដូចគ្នា ដោយក្នុងការកែក្លាយជាមនុស្សភេទទី៣ នៅក្នុងប្រទេសអ៊ុយហ្គាន់ដា គឺជារឿងខុសច្បាប់៕

The post ប្រធានាធិបតី អ៊ុយហ្គាន់ដា ចង់ចេញច្បាប់ហាមឃាត់ការរួមភេទតាមមាត់ ព្រោះតែហេតុផលថា “មាត់សម្រាប់ប្រើញ៉ាំអាហារ” (មាន​វីដេអូ) appeared first on Khmer Readers.


ឪពុកក្មេកស្រវឹងស្រាកៀកស្មាកូនប្រសា ទៅថើបនៅលើឆាកក្នុងពិធីរៀបការ ត្រូវប៉ូលិសឃាត់ខ្លួន

$
0
0

ប្រទេសចិន ​៖ ថ្ងៃរៀបការជាថ្ងៃសិរីមង្គលរបស់គូស្វាមីភរិយាថ្មី ពួកគេមិនចង់អោយមានរឿងមិនល្អណាមយយកើតឡើងឡើយក្នុងថ្ងៃដ៏ពិសេសនេះ។ ប្រភពព័ត៌មានចិនបានចុះផ្សាយករណីហួសចិត្តមួយ ដែលឪពុកក្មេកស្រវឹងស្រាចាប់ថើបកូនប្រសារកណ្តាលកម្មវិធីមង្គលការ​ដែលមានមនុស្សរាប់រយនាក់ចូលរួម។

​តាមប្រភពបានអោយដឹងថាពិធីរៀបការនេះបានប្រព្រឹត្តទៅយ៉ាងរលូនរហូត ដោយមិនមានការរំខានអ្វីទាំងអស់។ រហូតដល់កម្មវិធីទទួលភ្ញៀវពេលល្ងាចឪពុកក្មេករបស់កូនក្រមុំក្នុងអាការៈស្រវឹងបានកៀកស្មារបស់នាងឡើងទៅលើឆាក ជាមួយនឹងទឹកមុខមិនសូុវស្រស់របស់កូនក្រមុំ។

រំពេចនោះគាត់ក៏បានចាប់ថើបមាត់របស់កូនក្រមុំនៅលើឆាកនោះតែម្តង ក្រោមក្រសែភ្នែករបស់មនុស្សរាប់រយនាក់ដែលបានមកចូលរួមនៅទីនោះ។ កូនក្រមុំបានព្យាយាមបំបែកខ្លួនចេញពីឪពុកក្មេកស្របជាមួយនឹងសម្រែកហ៊ោកញ្ជៀវរបស់ភ្ញៀវជាច្រើននោះ។

គ្រួសារខាងកូនក្រមុំបានរត់ចូលទៅជួយបំបែក ហើយនាំនាងចាកចេញពីលើឆាកនោះទៅផ្ទះឪពុកម្តាយនាងវិញតែម្តង។ គ្រួសារខាងស្រីក៏បានប្តឹងប៉ូលិសពីករណីមួយនេះផងដែរ ប៉ូលិសបានធ្វើការឃាត់ខ្លួនបុរសជាឪពុកក្មេកនោះទុក។ គ្រួសារខាងកូនកំលោះបានធ្វើការអង្វករអោយមានការដោះលែងឪពុកមកវិញ ព្រោះរឿងនេះជារឿងដែលកើតឡើងដោយមិនបានរំពឹងទុកជាមុន។ ដោយសារតែរឿងនេះធ្វើអោយស្ថានភាពរបស់គ្រួសារទាំងពីរដូចជាមិនល្អនឹងគ្នានោះទេ ព្រោះកូនក្រមុំទើបតែរៀបការស្រាប់តែមានរឿងបែបនេះទៅហើយ៕

ប្រភព៖ Khmernote

The post ឪពុកក្មេកស្រវឹងស្រាកៀកស្មាកូនប្រសា ទៅថើបនៅលើឆាកក្នុងពិធីរៀបការ ត្រូវប៉ូលិសឃាត់ខ្លួន appeared first on Khmer Readers.

សម្ដេច ហ៊ុន សែន និយាយថាកម្ពុជា​រួច​ផុត​ពី​ភាព​ក្រីក្រ ក្លាយ​ជា​ខ្លា​សេដ្ឋកិច្ច​ថ្មី​មួយ​នៅ​តំបន់​អាស៊ី

$
0
0

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃ​សុក្រ​នេះ បាន​សំដែង​មោទនភាព​ថា ប្រទេស​កម្ពុជា​ត្រូវ​បាន​ទទួល​ស្គាល់​និង​ចាត់​ទុក​ថា ​ជា​ខ្លា​សេដ្ឋកិច្ច​ថ្មី​មួយ​នៅ​តំបន់​អាស៊ី បន្ទាប់​ពី​ប្រទេស​នេះ​បាន​រួច​ផុត​ពី​បន្ទាត់​នៃ​ប្រទេស​ដែល​ក្រី​ក្រ​បំផុត។ ប៉ុន្តែ​អ្នក​វិភាគ​សេដ្ឋកិច្ច ស្ទាក់​ស្ទើរ​ក្នុង​ការ​ហៅ​កម្ពុជា​ថា​ជា​ខ្លា​សេដ្ឋកិច្ច​ថ្មី​មួយ​នៅ​តំបន់​អាស៊ី​នេះ។

ក្នុង​ពិធី​ប្រជុំ​ត្រួត​ពិនិត្យ​ប្រចាំ​ឆ្នាំ នៃ​ការ​អនុវត្ត​កម្មវិធី​កែ​ទម្រង់​ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុ​សាធារណៈ នៅ​ថ្ងៃ​សុក្រ​នេះ ក្រៅ​តែ​ពី​អះអាង​ថា​កម្ពុជា​ត្រូវ​បាន​ទទួល​ស្គាល់​និង​ចាត់​ទុក​ថា ​ជា​ខ្លា​សេដ្ឋកិច្ច​ថ្មី​មួយ​នៅ​តំបន់​អាស៊ី លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​រំពឹង​ទុក​ថា ​នៅ​ឆ្នាំ​២០៣០​កម្ពុជា​នឹង​ក្លាយ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ ហើយ​ឆ្នាំ​២០៥០​ កម្ពុជា​នឹង​ក្លាយ​ទៅ​ជា​ប្រទេស​ដែល​មាន​ចំណូល​ខ្ពស់​តែ​ម្តង។

តាម​លោក​ប្រមុខ​រដ្ឋាភិបាល​ខ្មែរ អាណត្តិ​នេះ កម្ពុជា​បាន​ប្រែ​ក្លាយ​ខ្លួន​ពី​ប្រទេស​មាន​ចំណូល​ទាប ទៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប​រួច​ទៅ​ហើយ ហើយ​កំពុង​តែ​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​ឋានៈ​ប្រទេស​អភិវឌ្ឍន៍​តិច​តួច នៅ​ក្នុង​ពេល​ខាង​មុខ។

ប៉ុន្តែ​អ្នក​វិភាគ​សេដ្ឋកិច្ច​វិញ ហាក់​ស្ទាក់​ស្ទើរ​ក្នុង​ការ​​ហៅ​ប្រទេស​កម្ពុជា ​ថា​ជា​ខ្លា​សេដ្ឋកិច្ច​ថ្មី​មួយ​នៅ​តំបន់​អាស៊ី​នេះ។

លោក ងែត ជូ ទី​ប្រឹក្សា​ជាន់​ខ្ពស់​ផ្នែក​សេដ្ឋកិច្ច​និង​អភិវឌ្ឍ នៃ​ក្រុមហ៊ុន EMC លើក​ឡើង​ថា ប្រទេស​ដែល​ត្រូវ​ចាត់​ទុក​ថា​ជា​​ខ្លា​សេដ្ឋកិច្ច​ គឺ​ទាល់​តែ​មាន​លក្ខណៈ​ជឿន​លឿន​ផ្នែក​ឧស្សាហកម្ម​ខ្លាំង ជាង​កម្ពុជា​បច្ចុប្បន្ន​។

លោក ងែត ជូ ទី​ប្រឹក្សា​ជាន់​ខ្ពស់​ផ្នែក​សេដ្ឋកិច្ច​និង​អភិវឌ្ឍ នៃ​ក្រុមហ៊ុន EMC
លោក ងែត ជូ ទី​ប្រឹក្សា​ជាន់​ខ្ពស់​ផ្នែក​សេដ្ឋកិច្ច​និង​អភិវឌ្ឍ នៃ​ក្រុមហ៊ុន EMC

បើ​តាម លោក ងែត ជូ ការ​រំពឹង​ដែល​ថា កម្ពុជា​នឹង​ក្លាយ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ ហើយ​ឆ្នាំ​២០៥០​ កម្ពុជា​នឹង​ក្លាយ​ទៅ​ជា​ប្រទេស​ដែល​មាន​ចំណូល​ខ្ពស់​តែ​ម្តង​ ទំនង​ជា​មិន​អាច​ទៅ​រួច​នៅ​ឡើយ​ទេ ខណៈ​កម្ពុជា​នៅ​មាន​បញ្ហា​ប្រឈម​ជា​ច្រើន​ទៀត។ បញ្ហា​ប្រឈម​ទាំង​នោះ​មាន​ដូច​ជា​កង្វះ​ធន​ធាន​មនុស្ស​ និង​បញ្ហា​សេដ្ឋកិច្ច​ផុយ​ស្រួយ។ លើស​ពី​បញ្ហា​ទាំង​នេះ បញ្ហា​នយោបាយ​ក៏​អាច​ជះ​ឥទ្ធិពល​រដ្ឋ​ដល់​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ដែរ។ នេះ​បើ​តាម លោក ងែត ជូ។

កាល​ពី​ថ្ងៃ​ទី​១១​ខែ​មេសា​នេះ​ ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅ​កាត់​ថា ADB បាន​ព្យាករណ៍​ថា សេដ្ចកិច្ច​កម្ពុជា​នឹង​កើន​ឡើង​ក្នុង​កម្រិត ៧​ភាគ​រយ​នៅ​ឆ្នាំ​នេះ និង​ឆ្នាំ​ក្រោយ ប៉ុន្តែ ក៏​បាន​លើក​ឡើង​ផង​ដែរ​អំពី​បញ្ហា​ប្រឈម​នានា​ដែល​អាច​បំផ្លាញ​ភាព​ប្រកួត​ប្រជែង​របស់​ប្រទេស​នេះ។

បើ​ប្រៀប​ធៀប​ទៅ​នឹង​បណ្ដា​ប្រទេស​នៅ​ក្នុង​តំបន់ ធនាគារ​អភិវឌ្ឍន៍​អាស៊ី បាន​បង្ហាញ​ថា កម្ពុជា​មាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ជាង​គេ និង​តាម​ពីក្រោយ​ដោយ​ប្រទេស​ភូមា និង​ឡាវ​ដែល​មាន​កំណើន​ ៦.៨​ភាគរយ​ដូច​គ្នា ខណៈ​ដែល​ប្រទេស​ថៃ ត្រូវ​បាន​ព្យាករណ៍​ថា មាន​កំណើន​​ត្រឹម​តែ ៤​ភាគរយ​ប៉ុណ្ណោះ៕

ប្រភព ៖ វិទ្យុបារាំងRFI

The post សម្ដេច ហ៊ុន សែន និយាយថាកម្ពុជា​រួច​ផុត​ពី​ភាព​ក្រីក្រ ក្លាយ​ជា​ខ្លា​សេដ្ឋកិច្ច​ថ្មី​មួយ​នៅ​តំបន់​អាស៊ី appeared first on Khmer Readers.

កូន​ប្រសារ​សម្ដេច ហ៊ុន សែន ត្រូវ​បាន​តែង​តាំង​ជា ​ប្រធាន​ក្រុមប្រឹក្សាភិបាល​ទូរគមនាគមន៍​កម្ពុជា

$
0
0

កូន​ប្រុស​ច្បង​របស់​លោក សុខ អាន អតីត​រដ្ឋមន្រ្តី​ទីស្តីការគណៈរដ្ឋមន្រ្តី និង​ជា​កូន​ប្រសារ​របស់​លោក ហ៊ុន សែន គឺ​លោក សុខ ពុទ្ធិវុធ ដែល​ល្បី​ឈ្មោះ​ជំនាញ​ខាង​បាញ់​សម្លាប់​សត្វ​ព្រៃ​រំលោភ​ច្បាប់​នៅ​កម្ពុជា និង​មាន​ទ្រព្យ​សម្បតិ្ត​មហាសាល​ទាំង​នៅ​វ័យ​ក្មេង​នោះ ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ទូរគមនាគមន៍​កម្ពុជា សម្រាប់​អាណត្តិ​ទី​៥ ឆ្នាំ​២០១៨ នេះ។

លោក សុខ ពុទ្ធិវុធ នៅ​ក្នុង​ពិធី​សម្ភោធ​សមិទ្ធផល​ផ្សេងៗ ក្នុង​វត្ត​ព្រៃ​មៀន ស្ថិត​ក្នុង​ឃុំ​ព្រៃ​ស្លឹក ស្រុក​ទ្រាំង ខេត្តតាកែវ នៅ​ថ្ងៃ​ទី​១៩ ខែ​តុលា ឆ្នាំ​២០១៧។
លោក សុខ ពុទ្ធិវុធ នៅ​ក្នុង​ពិធី​សម្ភោធ​សមិទ្ធផល​ផ្សេងៗ ក្នុង​វត្ត​ព្រៃ​មៀន ស្ថិត​ក្នុង​ឃុំ​ព្រៃ​ស្លឹក ស្រុក​ទ្រាំង ខេត្តតាកែវ នៅ​ថ្ងៃ​ទី​១៩ ខែ​តុលា ឆ្នាំ​២០១៧។

ការ​តែង​តាំង​នេះ គឺ​ជា​ការ​បន្ថែម​ទៅ​លើ​មុខ​តំណែង​មួយ​ចំនួន​ធំ​របស់​លោក ដែល​មាន​ស្រាប់ ក្នុង​តំណែង​ទាំង​នោះ រួម​មាន ជា​អនុរដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​ជា​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា។ ពិធី​តែង​តាំង​លោក សុខ ពុទ្ធិវុធ នេះ ត្រូវ​មន្រ្តី​របប​លោក ហ៊ុន សែន អះអាង​ថា គឺ​ដើម្បី​ពង្រឹង និង​ពង្រីក​ការងារ​អាជីវកម្ម​ក្នុង​ទីផ្សារ ប្រកួត​ប្រជែង និង​បន្ត​អភិវឌ្ឍន៍​វិស័យ​ទូរគមនាគមន៍​នៅ​កម្ពុជា។

ទូរគមនាគមន៍​កម្ពុជា ឬ​ហៅ​ជា​ភាសា​អង់គ្លេស​ថា Telecom Cambodia គឺ​ជា​ក្រុមហ៊ុន​របស់​រដ្ឋ ដែល​ត្រូវ​បាន​បង្កើត​ឡើង កាល​ពី​ឆ្នាំ​២០០៥ ដើម្បី​ធ្វើ​ប្រតិបត្តិការ​បណ្តាញ និង​ផ្តល់​សេវាកម្ម​ទូរគមនាគមន៍​ដ៏​ទូលំទូលាយ ទាំង​នៅ​ក្នុង និង​នៅ​ក្រៅ​ប្រទេស និង​ចូលរួម​ចំណែក​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍ និង​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​នៅ​កម្ពុជា។ កាល​ពី​ពេល​អតីតកាល ក្រុមហ៊ុន​រដ្ឋ​មួយ​នេះ ធ្លាប់​ជួប​ប្រទះ​នូវ​រឿងរ៉ាវ​អាស្រូវ​ពុក​រលួយ​ផ្ទៃក្នុង កឹបកេង​ប្រាក់​ចំណូល​រដ្ឋ ដោយសារ​ការ​គ្រប់គ្រង​មិន​ត្រឹមត្រូវ និង​បាន​បណ្តាល​ឲ្យ​មាន​ការ​ផ្ទុះ​ការ​តវ៉ា​ពី​បុគ្គលិក ជា​ច្រើន​លើក​ច្រើន​សា។ ដោយសារ​មូលហេតុ​នេះ ក្រុមហ៊ុន​រដ្ឋ​មួយ​នេះ នៅ​តែ​មិន​ទាន់​អាច​ដាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​ដាក់​លក់​ទីផ្សារ​មូលបត្រ​កម្ពុជា CSX ដូច​ក្រុមហ៊ុន​រដ្ឋ​ដទៃ​ទៀត​បាន​នៅ​ឡើយ​ទេ រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ។

លោក សុខ ពុទ្ធិវុធ កើត​ក្នុង​ឆ្នាំ​១៩៨០ គឺ​ជា​កូន​ប្រុស​ម្នាក់​ក្នុង​ចំណោម​កូន ៥​នាក់ របស់​លោក សុខ អាន។ លោក​បាន​រៀបការ​ជាមួយ​កូន​ស្រី​ពៅ​របស់​លោក ហ៊ុន សែន គឺ​អ្នកស្រី ហ៊ុន ម៉ាលី។ មួយ​ខែ​ក្រោយ​មរណភាព​ឪពុក​របស់​លោក កាល​ពី​ដើម​ខែ​មីនា ឆ្នាំ​២០១៧ ក្នុង​រូប​ភាព​បែក​ធ្លាយ​ជា​ច្រើន​នៅ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក បង្ហាញ​ថា លោក សុខ ពុទ្ធិវុធ គឺ​ជា​អ្នក​ចូល​ចិត្ត​បាញ់​សម្លាប់​សត្វព្រៃ ដែល​ជា​អំពើ​ល្មើស​ច្បាប់​មួយ​នៅ​កម្ពុជា ហើយ​ដែល​អាច​ប្រឈម​នឹង​ការ​ដាក់​ពន្ធនាគារ​ពី ១​ឆ្នាំ ដល់ ៥​ឆ្នាំ។

របាយការណ៍​អង្គការ​ឃ្លាំ​មើល​ពិភពលោក Global Witness ស្តីពី​ការ​ក្តោបក្តាប់​អាជីវកម្ម​នៅ​កម្ពុជា របស់​អធិរាជ​ត្រកូល ហ៊ុន ឲ្យ​ដឹង​ថា ទាំង​លោក សុខ ពុទ្ធិវុធ និង​ទាំង​ភរិយា​របស់​លោក គឺ​ជា​ម្ចាស់​ក្រុមហ៊ុន​អាជីវកម្ម​ខ្នាត​ធំ​យ៉ាង​ហោច​ណាស់ ១៣​ក្រុមហ៊ុន​នៅ​កម្ពុជា ដែល​មាន​ទឹក​ប្រាក់​វិនិយោគ​រាប់​រយ​លាន​ដុល្លារ រក​ស៊ី​ខាង​វិស័យ​សំណង់ ថាមពល នាវា​ដឹក​ភ្ញៀវ​ទេសចរ ភោជនីយដ្ឋាន និង​លក់​ថ្នាំ​ពេទ្យ​ជា​ដើម។

កូនៗ របស់​លោក សុខ អាន សុទ្ធតែ​មាន​តួនាទី​ធំៗ ក្នុង​ជួរ​របប​លោក ហ៊ុន សែន ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​អំពើ​បក្ស​ពួក​ខ្សែ​ស្រឡាយ​និយម​ជា​ប្រព័ន្ធ​នៅ​ក្នុង​របប​នេះ។ កូន​ប្រុស​ទី​២ លោក សុខ អាន គឺ​លោក សុខ សូកេន មាន​តួនាទី​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស ហើយ​ជា​កូន​ប្រសារ​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​លោក ចម ប្រសិទ្ធ។ កូន​ប្រុស​ទី​៣ គឺ​លោក សុខ សូកាន ជា​តំណាង​រាស្ត្រ​មណ្ឌល​តាកែវ និង​កូន​ប្រុស​ពៅ គឺ​លោក សុខ សង្វារ គឺ​ជា​អគ្គនាយក​រង​នៃ​អាជ្ញាធរ​ជាតិ​អប្សរា។ កាល​នៅ​មាន​ជីវិត ឪពុក​របស់​លោក គឺ​លោក សុខ អាន ត្រូវ​បាន​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ ដាក់​រហ័ស្សនាម​ឲ្យ​ថា ជា «ព្រះនរាយណ៍» ដែល​គ្រប់គ្រង​ស្ថាប័ន​រដ្ឋ​រហូត​ដល់​ទៅ ៤៨​ស្ថាប័ន ដែល​សុទ្ធតែ​ជា​ស្ថាប័ន​ក្តោបក្តាប់​ចំណូល​ជាតិ​សំខាន់ៗ នៅ​ទូទាំង​ប្រទេស៕

ប្រភព ៖ អាស៊ីសេរី

The post កូន​ប្រសារ​សម្ដេច ហ៊ុន សែន ត្រូវ​បាន​តែង​តាំង​ជា ​ប្រធាន​ក្រុមប្រឹក្សាភិបាល​ទូរគមនាគមន៍​កម្ពុជា appeared first on Khmer Readers.

គណបក្ស​នយោបាយ​មួយ​ចំនួន ត្រៀម​ចូល​រួម​ចុះ​ឈ្មោះ​បោះ​ឆ្នោត ខណៈ​គណបក្ស​ខ្លះ​នៅ​រារែក​ចិត្ត

$
0
0

គណបក្ស​នយោបាយ​មួយ​ចំនួន​នៅ​កម្ពុជា បាន​ប្រកាស​ត្រៀម​ខ្លួន​រួច​រាល់​ហើយ ដើម្បី​ចូល​រួម​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ខែ​កក្កដា​ខាង​មុខ​នេះ ខណៈ​គណបក្ស​នយោបាយ​ខ្លះ ​នៅ​រា​រែក​ចិត្ត​នៅ​ឡើយ។ ចំណែក​ឯ​អតីត​គណបក្ស​ប្រឆាំង​វិញ ក៏​កំពុង​ស្វះ​ស្វែង​រក​ច្រក ដើម្បី​មក​ចូល​រួម​ការ​បោះ​ឆ្នោត​នៅ​ខែ​កក្កដា​ខាង​មុខ បន្ទាប់​ពី​តុលាការ​កំពូល​បាន​រំលាយ​រួច​មក។

បើ​គ្មាន​ការ​ប្រែ​ប្រួល​ទេ ការ​ចុះ​បញ្ជី​ឈ្មោះ​គណបក្ស​នយោបាយ និង​បញ្ជី​ឈ្មោះ​បេក្ខជន​ឈរ​ឈ្មោះ​សម្រាប់​គណបក្ស​នីមួយៗ នឹង​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី ៣០ មេសា ដល់​ថ្ងៃ​ទី ១៤ ឧសភា​ខាង​មុខ។ គណបក្ស​នយោបាយ​ខ្លះ នៅ​មិន​ទាន់​សម្រេច​ចិត្ត​ចូល​រួម​ការ​បោះ​ឆ្នោត​នៅ​ឡើយ​ទេ តួ​យ៉ាង​ដូច​ជា ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) និង​គណបក្ស​​ភ្លើង​ទៀន អតីត​គណបក្ស​សម រង្ស៊ី ជា​ដើម។

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ បាន​អះអាង​ជា​ថ្មី​ថា ខ្លួន​បាន​ត្រៀម​ខ្លួន​សម្រាប់​ការ​ចូល​រួម​ការ​បោះ​ឆ្នោត​ខាង​មុខ តាម​រយៈ​ការ​ជ្រើស​រើស​បេក្ខជន​តំណាង​រាស្រ្ត​នៅ​ថ្នាក់​មូលដ្ឋាន​អស់​រយៈ​ពេល​​ជា​ច្រើន​ខែ​មក​ហើយ។ ប៉ុន្តែ​ថា​ តើ​ចូល​រួម​ឬ​មិន​ចូល​រួម​ការ​បោះ​ឆ្នោត អ្នក​នាំ​ពាក្យ​គណបក្ស​នេះ បាន​សង្កត់​ធ្ងន់​ថា វា​អាស្រ័យ​លើ​បរិយាកាស​នយោបាយ ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក សាម អ៊ីន អ្នក​នាំ​ពាក្យ​គណបក្ស ។

ចំណែក​គណបក្ស​ភ្លើង​ទៀន អតីត​គណបក្ស សម រង្ស៊ី បាន​អះអាង​ថា គណបក្ស​នេះ នឹង​កោះ​ប្រជុំ​មួយ​នៅ​ចុង​ខែ​មេសា ដើម្បី​សម្រេច​ចិត្ត​ថា នឹង​ចូល​រួម​ការ​បោះ​ឆ្នោត​ឬ​អត់? កន្លង​មក អតីត​គណបក្ស​ប្រឆាំង​មួយ​នេះ បាន​ធ្វើ​សមាជ​ដើម្បី​ផ្លាស់​ប្តូរ​មេ​ដឹក​នាំ​គណបក្ស និង​កែ​លក្ខន្តិកៈ ដើម្បី​បើក​ផ្លូវ​ឲ្យ​គណបក្ស​នេះ អាច​រំលាយ​ខ្លួន​ដូច​គណបក្ស​សិទ្ធិ​មនុស្ស ដើម្បី​ធ្វើ​ការ​តស៊ូ​មតិ ទាមទារ​ឲ្យ​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​រស់​ឡើង​វិញ ។

គណបក្ស​សង្រ្គោះ​ជាតិ ដែល​ជា​គណបក្ស​ប្រឆាំង​ធំ​ជាង​គេ​នៅ​កម្ពុជា ត្រូវ​បាន​តុលាការ​កំពូល សម្រេច​រំលាយ​ចោល​កាល​ពី​ចុង​ឆ្នាំ​២០១៧​​កន្លង​​ទៅ។ យ៉ាង​ណា​ក៏​ដោយ គណបក្ស​ភ្លើង​ទៀង នៅ​តែ​រា​រែក​ចិត្ត​ថា តើ​នឹង​ចូល​រួម​ការ​បោះ​ឆ្នោត​ជាតិ​ខាង​មុខ​ឬ​អត់?

ដោយ​ឡែក​គណបក្ស​នយោបាយ​ផ្សេងៗ​ទៀត​ ដូច​ជា គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​​​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​ខ្មែរ​រួប​រួម​ជាតិ គណបក្ស​ខ្មែរ​អភិវឌ្ឍ​សេដ្ឋកិច្ច គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ និង​គណបក្ស​នយោបាយ​មួយ​ចំនួន​ទៀត សុទ្ធ​តែ​បាន​អះអាង​ថា បាន​ត្រៀម​បញ្ជី​ឈ្មោះ​បេក្ខជន​តំណាង​រាស្រ្ត​របស់​ខ្លួន​រួច​រាល់​ហើយ ដើម្បី​ចូល​រួម​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ខែ​កក្កដា ខាង​មុខ ។

សូម​បញ្ជាក់​ថា ការ​បោះ​ឆ្នោត​ជាតិ​ជ្រើស​តាំង​តំណាង​រាស្រ្ត​នីតិ​កាល​ទី៦ នឹង​ធ្វើ​ឡើង នៅ​​ថ្ងៃ​​អាទិត្យ ទី ២៩ ខែ​កក្កដា ខាង​មុខ ដោយ​មាន​អាសនៈ​ចំនួន​១២៥​នៅ​ទូទាំង​ប្រទេស។ បើ​​តាម​របាយការណ៍​របស់​ក្រសួង​មហាផ្ទៃ មាន​គណបក្ស​នយោបាយ​ប្រមាណ​ជាង​៣០​គណបក្ស​​បាន​ចុះ​បញ្ជី​នៅ​ឯ​ក្រសួង​មហា​ផ្ទៃ ប៉ុន្តែ​គេ​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ថា តើ​នឹង​មាន​គណបក្ស​នយោបាយ​ប៉ុន្មាន ចុះ​ឈ្មោះ​ចូល​រួម​ការ​បោះ​ឆ្នោត​នៅ គជប ចាប់​ពី​ថ្ងៃ​ទី ៣០ មេសា ដល់​ថ្ងៃ​ទី ១៤ ឧសភា​ខាង​មុខ៕

ប្រភព៖ វិទ្យុបារាំងRFI

The post គណបក្ស​នយោបាយ​មួយ​ចំនួន ត្រៀម​ចូល​រួម​ចុះ​ឈ្មោះ​បោះ​ឆ្នោត ខណៈ​គណបក្ស​ខ្លះ​នៅ​រារែក​ចិត្ត appeared first on Khmer Readers.

លោកសួង សុភ័ណ្ឌ ថា «ធម្មជាតិ» បញ្ជាលោកឲ្យធ្វើជា នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា ជំនួសសម្ដេច ហ៊ុន សែន

$
0
0

នៅលើបណ្ដាញសង្គមហ្វេសប៊ុក មានរឿងមួយដែលគួរឲ្យវិភាគ និងហាក់ដូចជាមិនសមហេតុផលទាល់តែសោះដែលប្រធានគណបក្សអំណាចខ្មែរថ្មី គឺលោក សួង សុភ័ណ្ឌ បានដាក់ឃ្លារបស់ខ្លួននៅលើកាសែតវីដេអូភ្នំពេញប៉ុស្ដិ៍ថា «ធម្មជាតិបញ្ជាខ្ញុំឲ្យមកធ្វើជា នាយករដ្ឋមន្រ្តីនៃប្រទេសមួយហ្នឹង» ដែលព័ត៌មានពិស្ដារខាងក្រោមនេះ បានបញ្ជាក់ថា លោកកំពុងលេងសើចនឹងកៅអីនាយករដ្ឋមន្រ្តីដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែនបានកំពុងធ្វើការកាន់អំណាច និងមានអំណាចពោរពាស ដោយលោកថា លោកសុំកក់ទុកសិន ពីរអាណត្តិទៀតលោកនឹងយកមកអង្គុយវិញម្ដង ។

ខែកញ្ញា ឆ្នាំ​២០១៧ សួង ​សុភ័ណ្ឌ ជាប់​ធ្វើ​ប្រធាន​បក្ស​ ខណៈ​​សួន សេ​រីរដ្ឋា ​ជាប់​ពន្ធ​នា​គារ​

ភ្នំពេញៈ អតីត​ប្រធាន​ស្ដីទី​គណបក្ស​អំណាច​ខ្មែរ លោក សួង សុភ័ណ្ឌ កាល​ពី​ម្សិល​មិញ​ត្រូវ​បាន​សមាជ​ជ្រើស​រើស​ជា​ប្រធាន​គណបក្សនេះ​បន្ទាប់​ពី​លោក សួន សេ​រីរដ្ឋា អតីត​ប្រធានបក្ស​ត្រូវ​បាន​តុលាការ​សម្រេច​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ ក្នុង​បទ​ចោទ​ប្រមាថ​កងទ័ព។

លោក សួង សុភ័ណ្ឌ ដែល​ទើប​តែ​ជាប់​ឆ្នោត​ជា ប្រធាន​ថ្មី​បាន​ថ្លែង​ថា ការ​សមាជ​នេះ​មាន​អ្នក​ចូល​រួម​ច្រើន ប៉ុន្តែ​អ្នក​ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត​មាន​តែ ២២ ​នាក់​ទេ។

លោក​ថា បន្ទាប់​ពី​បាន​ជ្រើស​រើស​ប្រធាន​បាន​រួច​នោះយើង​នឹង​កែ​ប្រែ​គោល​នយោបាយ​ចាស់ៗ​មួយ​ចំនួន​ហើយ​ត្រូវ​ជ្រើស​រើស​អនុប្រធាន​មួយ​រូប​ទទួល​បន្ទុក​ផ្នែក​ប្រតិកម្ម​រហ័ស និង​អនុ​ប្រធាន​មួយ​ទៀត អាច​សម្រេច​ការងារ​បន្ទាប់​ពី​ប្រធាន។

លោក​បន្ត​ថា យើង​ក៏​បាន​បង្កើត​ឲ្យ​មាន​អ្នក​បច្ចេក​វិទ្យា​ម្នាក់​សម្រាប់​ទទួល​បន្ទុក​រៀប​ចំ​ជា​វីឌីអូ​ឬរៀប​ចំ​ពាក្យ​ស្លោក​ផ្សេង​មុន​ពេល​ប្រជុំ​ឬ​បង្ហាញ​ទៅ​កាន់​ពលរដ្ឋ។ក្នុង​នោះក៏ប​ង្កើត​គណៈកម្មការ​ទាំង​ ៩ ​ទៀត​ប៉ុន្ដែ​យើង​មិន​ទាន់​បាន​បោះ​ឆ្នោត​ទេ ដោយ​រង់​ចាំ​ការ​បោះ​ឆ្នោត​ឬ​សមាជ​នៅ​ពេល​ខាង​មុខ​ទៀត។

លោក​បន្ថែម​ថា សម្រាប់​គោល​ជំហរ​របស់​យើង​គឺបង្ហាញ​សារ​ទៅ​កាន់​ពលរដ្ឋថា គណបក្ស​អំណាច​ខ្មែរ​ ជា​ក្ដី​សង្ឃឹម​របស់​ពួក​គាត់​ គឺ​មាន​ន័យ​ថា រាល់​ទុក្ខ​កង្វល់​របស់​ពលរដ្ឋ​​ដូច​ជា​បញ្ហា​ដីធ្លីនិង​កា​ររំលោភ​បំពាន​ផ្សេងៗ​គឺ​ពលរដ្ឋ​អាច​ទាក់​ទង​គណបក្ស​អំណាច​ខ្មែរ​បាន​ ដើម្បី​ឲ្យ​ជួយ​ដោះ​ស្រាយ​និង​ប្រឹក្សា​ផ្នែក​ច្បាប់​ផ្សេងៗ​ជាច្រើន​ទៀត។

លោក​បញ្ជាក់​ថា៖«យើង​នឹង​ទិញ​ឡាន​មួយ​គ្រឿង​ដើម្បី​ឲ្យ​សមាជិក​សមាជិកា​របស់​យើង​និង​ពលរដ្ឋ​ប្រើ​ប្រាស់ មាន​ន័យ​ថា​ពលរដ្ឋ​ដែល​មាន​ជំងឺតែ​គ្មាន​មធ្យោ​បាយ​ដឹក​ជញ្ជូន​មក​ពេទ្យ​គឺ​គណបក្ស​នឹង​ជួយ​ពួក​គាត់​ដោយ​មិន​គិត​ថ្លៃ​ហើយ​យើង​នឹង​ចេញ​គោល​ការណ៍​មួយ​ដោយ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​របង​តាម​បណ្ដោយ​ព្រំដែន ប៉ុន្ដែ​បើ​រដ្ឋាភិបាល​មិន​ធ្វើ​ទេ ខ្ញុំ​នឹង​ដឹក​នាំ​ធ្វើ​របង​ព្រំ​ដែន​ដោយ​ខ្លួន​ឯង​ព្រោះ​រដ្ឋាភិបាល​គួរ​ពិចារ​ណា​បញ្ចប់​ជម្លោះ​ជាមួយ​ប្រទេស​ជិត​ខាង»។

អតីត​ប្រធាន​និង​ជា​ស្ថាបនិក​គណបក្ស​អំណាច​ខ្មែរ ​លោក សួន សេរីរដ្ឋា ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឲ្យ​ជាប់​ពន្ធនាគារ ៥ ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​ ១០ ​លាន​រៀលពី​បទ​ចោទ​ថា បាន​ប្រមាថ​កងទ័ព។ គណបក្ស​អំណាច​ខ្មែរ​ប្រឈម​នឹង​រំលាយ​ពេល​ដែល​ប្រធាន​បក្ស​ក្លាយ​ជា​ទណ្ឌិត។

លោក សួង សុភ័ណ្ឌ ​ថា ​ក្រោយ​ពី​សមាជ​សមាជិក​បក្ស​នឹង​ត្រៀម​ខ្លួន​ដាច់​អហង្ការ​ក្នុង​ការ​រិះគន់​ដើម្បី​ស្ថាបនា ដោយ​មិន​លាប​ពណ៌ ​មិន​វាយ​ប្រហារ​និង​មិន​ទម្លាក់​កំហុស។

ទោះ​ជា​យ៉ាង​នេះ​ក្ដីលោក​នៅ​មិន​ទាន់​អាច​បញ្ជាក់​បាន​ទេ​ថា ​គណបក្ស​អំណាច​ខ្មែរនឹង​ចូលរួម​ការ​បោះ​ឆ្នោត​ជាតិ​ខាង​មុខ​នេះឬ​​យ៉ាង​ណា​ទេគឺ​ត្រូវ​រង់​ចាំ​មើល​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ជា​មុន​សិន៕

ប្រភព ៖ ភ្នំពេញប៉ុស្ដិ៍

ចុងខែមករា ២០១៨ លោក សួង សុភ័ណ្ឌនិយាយថា ស្រុក​ខ្មែរ​មាន​មនុស្ស​តែ ២ នាក់​គត់​ដែល​អត់​បង្កើត​បក្ស ប៉ុន្តែ​ធ្វើ​ប្រធានបក្ស

អ្នក​នយោបាយ​វ័យ​ក្មេង​ លោក សួង សុភ័ណ្ឌ ​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ ហាក់​ដូចជា​កំប្លែង​លេង​ពេក​ហើយ​នឹង​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន​ សែន​ ​ដោយ​លោក​កំពុង​សម្លឹង​ឃើញ​កៅអី​នាយក​រដ្ឋមន្ត្រី​របស់​លោក​ ហ៊ុន​ សែន​ សម្រាប់​រយៈពេល​ ២ ​អាណត្តិ​ទៀត​ គឺ​លោក​មាន​សមត្ថភាព​​អាច​ដណ្តើម​យក​មក​អង្គុយ​ ដើម្បី​គ្រប់គ្រង​អំណាច​ម្តង​ ដែល​លោក​ចាត់​ទុក​ថា​ ការ​ទៅ​អង្គុយ​កៅអី​នៅទី​កំពូល​នេះ​វា​ជា​ការ​ផ្លាស់​ប្តូរ​តាម​ច្បាប់​ធម្មជាតិ។

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ថែម​ទៀត​នោះ ​លោក​ សួង​ សុភ័ណ្ឌ ​ដែល​បាន​មក​ធ្វើ​ជា​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ប្រមាណ​ ៤ ខែ​ ដើម្បី​ត្រៀម​ចូល​រួម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​​ឆ្នាំ ២០១៨ ​នេះ លោក​ហ៊ាន​ពោល​ពាក្យ​ថា​ កៅអី​នាយក​​រដ្ឋមន្ត្រី​ ដែល​លោក​ហ៊ុន​ សែន​ កំពុង​អង្គុយ​អស់​រយៈពេល​ជាង​ ៣០ ឆ្នាំ​មក​នេះ​ គឺ​លោក​សុំ​កក់​កៅអី​កំពូល​នេះ​ទុក​សម្រាប់​លោក​ ក្នុង​រយៈពេល​ ២ អាណត្តិ​ទៀត​ លោក​នឹង​ទៅ​អង្គុយ​កៅអី​ទីនោះនោះ​ហើយ។

ពិត​ណាស់​ ច្បាប់​ធម្មជាតិ ​មិន​មាន​នរណា​អាច​ប្រឆាំង​បាន​ឡើយ ​ពោល​គឺ​ កើត​ ចាស់​ ឈឺ​ ស្លាប់​ ប្តូរ​ផ្លាស់ ​គឺជា​ច្បាប់​ធម្មជាតិ។

យ៉ាងណា​មិញ កៅអី​នាយក​រដ្ឋមន្ត្រី​របស់​លោក​ហ៊ុន សែន ក៏​មិន​ស្ថិតស្ថេរ​ដែរ ប៉ុន្តែ ​បើ​វិភាគ​ទៅ​លើ​កៅអី​នាយក​រដ្ឋមន្ត្រី​មួយ​នេះ​ វា​ពិត​ជា​ពិបាក​នឹង​មាន​តួអង្គ​ណា​មួយ​មាន​សមត្ថភាព និង​លទ្ធភាព​អាច​ធ្វើ​ដំណើរ​ទៅ​ដល់​ណាស់។ សូម្បីតែ​ គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ជា​បក្ស​ប្រឆាំង​ដ៏ធំ​នៅ​កម្ពុជា ​ដែល​គេ​មើល​​ឃើញ​ថា​ មាន​សម្ទុះហក់​ជិត​ទៅ​ដល់​ ឬ​ដែល​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​អាច​ទៅ​ដល់​កៅអី​កំពូល​សម្រាប់​ការ​បោះ​ឆ្នោត​ឆ្នាំ​ ២០១៨ ​នេះ​ បែរ​ជា​ត្រូវ​រលាយ​សាប​សូន្យ ​មិន​គួរ​ឲ្យ​ជឿ​សោះ​ឡើយ ​ដោយសារ​បណ្តឹង​របស់​រដ្ឋាភិបាល​នៃ​បក្ស​កាន់​អំណាច​ដែល​ជា​គូ​ប្រជែង។

ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​ ភ្នំពេញប៉ុស្តិ៍​ នៅឯ​ទី​ស្នាក់​ការ​គណបក្ស​​អំណាច​ខ្មែរ​ ក្នុង​ខណ្ឌ​ឫស្សី-​កែវ​ ខាង​ជើង​ជាយ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី ២៣ ខែ មករា​ លោក​សួង​ សុភ័ណ្ឌ ​អតីត​បេក្ខជន​តំណាង​រាស្ត្រ ​នៃ​បក្ស​ប្រឆាំង​ដ៏ធំ​ ដែល​ត្រូវ​បាន​រំលាយ​ចោល​កាល​ពី​ថ្ងៃទី​ ១៦​ ខែ​វិច្ឆិកា​ ឆ្នាំ​ ២០១៧ នោះបាន​ប្រៀប​ធៀប​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ នឹង​ខ្លួន​លោក​ផ្ទាល់​ថា ជា​បុគ្គល​ ២ ​រូប​ ដែល​មាន​វាសនា​ដូច​គ្នា​នៅ​កម្ពុជា ​ដែល​បាន​មក​ធ្វើ​ជា​មេ​គណបក្ស​នយោបាយ ដោយ​មិន​បាច់​ខំប្រឹង​បង្កើត​បក្សដោយ​ខ្លួន​ឯង។

លោក​ ហ៊ុន​ សែន​ មាន​វាសនា​​បាន​មក​ដឹក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា​ ដោយសារ​បក្ស​នេះ​ត្រូវ​​បាន​បង្កើត​ដោយ​អតីត​មេដឹកនាំ​វៀត​ណាម ចំណែក​​រូប​លោក​បាន​មក​ដឹក​នាំ​គណបក្ស​អំណាច​ខ្មែរ ដោយសារ​បក្ស​នេះ​ត្រូវ​បាន​បង្កើត​ឡើងដោយ​លោក​ សួន សេរីរដ្ឋា ដែល​បច្ចុប្បន្ន​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ។

លោក​សួង ​សុភ័ណ្ឌ ​ថ្លែង​ថា៖ «ខ្ញុំ​និយាយ​ដោយ​គ្មាន​ការ​អៀន​ខ្មាស​មួយ​ម៉ាត់​​ទៀត​ចុះ​ ធម្មជាតិ​បញ្ជា​ខ្ញុំ​ឲ្យ​មក​ធ្វើ​នាយក​រដ្ឋមន្ត្រី ​នៃ​ប្រទេស​មួយ​ហ្នឹង​ មក​បម្រើ​ប្រជាពលរដ្ឋ​ដោយ​ស្មោះ។ ទោះ​បី​អ្នក​នយោបាយ​ចាស់ៗ​ចង់​បិទ​ ក៏បិទ​អត់​រួច​ដែរ។ ខ្ញុំហ៊ាន​និយាយ​នៅ​ពេលនេះ​ដោយសារ​អី​ ដោយសារ​ខ្ញុំ​ជា​ប្រធាន​បក្ស​ ហើយ​ប្រធាន​បក្ស​ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​ត្រូវ​តែ​ប្រកួត​ប្រជែង»។

លោក​បញ្ជាក់​ថា​៖«នៅ​ស្រុក​ខ្មែរ​ ២០៣០ ឆ្នាំ​នេះ ​មាន​មនុស្ស​តែ​ ២ នាក់​គត់ ដែល​អត់​បង្កើត​បក្ស​ទេ ​ប៉ុន្តែ​បាន​ធ្វើ​ជា​ប្រធាន​បក្ស។ ទី១​ គឺ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ទី២​គឺ​ សួង ​សុភ័ណ្ឌ។ ​គណបក្ស​ប្រជាជន​ មិន​មែន​លោក​​នាយ​ក​រដ្ឋមន្ត្រី​ហ៊ុន ​សែន​ ជា​អ្នក​បង្កើត​ទេ​ គណបក្ស​អំណាច​​ខ្មែរ​ ក៏​មិន​មែន​ សួង​ សុភ័ណ្ឌ ​ជា​អ្នក​បង្កើត​ដែរ។ ​នេះ​ជា​រឿង​មួយ ​ដែល​វា​ស៊ី​គ្នា»។

ជាមួយនឹង​មហិច្ឆតា​ចង់​ច្បាម​យក​អំណាច​ពី​លោក​ ហ៊ុន​ សែន​ លោក​ សួង ​សុភ័ណ្ឌ​ មិនមាន​ចេតនា​ចង់​អង្គុយ​កៅអី​នាយក​រដ្ឋមន្ត្រី​យូរ​ដូច​លោក​ ហ៊ុន សែន នោះ​ទេ​ ដោយ​លោក​​បង្ហាញ​នូវ​ជំហរ​ថា ​លោក​គ្រាន់​តែ​អង្គុយ​ជំនួស​តំណែង​នាយក​រដ្ឋមន្ត្រី​ មួយ​រយៈពេល ដើម្បី​បង្ហាញ​នូវ​ស្នាដៃ ​និង​ទេពកោសល្យ​ ក្នុង​ការ​អភិវឌ្ឍ​ប្រទេស ​ដោយ​មិន​រុកកួន​អ្នក​ណា​ឡើយ។

គណបក្ស​អំណាច​ខ្មែរ​ ដែល​ដឹក​នាំ​ដោយ​លោក​ សួង​ សុភ័ណ្ឌ​ មាន​សញ្ញា​សម្គាល់​ដោយ​រូប​សញ្ញា​កូន​សោ​ និង​បាវចនា​ ជាតិ​ ភាតរភាព​ អរិយ​ប្រទេស។ គណបក្ស​នេះ ​កាលពី​ដឹក​នាំ​ដោយ​លោក​សួន​ សេរី​រដ្ឋា ​សម្គាល់​ដោយ​រូប​​សញ្ញា​ព្រះវិស្ណុ ​និង​មាន​បាវចនា​ ជាតិ​ សេរីភាព​ វីរជន​។

តាម​លោក សុភ័ណ្ឌ ​គណបក្ស​ដែល​សម្គាល់​ដោយ​រូប​សញ្ញា​កូន​សោ​នេះ ​គឺ​ចង់​បង្ហាញ​ពី​គន្លឹះ​សម្រាប់​​ដំណោះ​ស្រាយ​ ហើយ​តំណាង​​ឲ្យ​សន្តិភាព​ សុវត្ថិភាព​ មាន​ន័យ​ថា ​ការ​ការពារ​ខ្ពស់​។

ផ្អែក​ទៅលើ​ច្បាប់​ធម្មជាតិ​ លោក​សួង​ សុភ័ណ្ឌ ហាក់ដូច​ជា​មាន​ជំនឿ​លើ​ផ្លូវ​ដែល​ត្រូវ​បោះ​ជំហាន ដោយ​​លោក​មាន​ក្តី​រំពឹង​ ថា ​ដំណើរ​របស់​លោក​អាច​នឹង​ទៅ​ដល់​គោលដៅ។

តាំង​ពី​នៅ​សិក្សា រហូតដល់​ពេល​លោត​ចូល​សង្វៀន​នយោបាយ​ អ្នក​នយោ​បាយ​វ័យ​ក្មេង​រូបនេះ​ បាន​កត់​សម្គាល់​ឃើញ​ថា ​គឺលោក​ច្រើន​តែ​ត្រូវ​បានគេ​ផ្តល់​ឲ្យ​នូវ​តំណែង​ជា​ប្រធាន​ រាប់​តាំងពី​ប្រធាន​ថ្នាក់​គ្រប់​ថ្នាក់​ កាលពី​នៅ​រៀន​ និង​មក​ដល់​ឆាក​នយោបាយ​ទទួល​បាន​តំណែង​ជា​ប្រធាន​ក្នុង​ក្រុម​ការងារ​នយោបាយ​ទៀត។

កាល​នៅ​ជា​សកម្មជន​ដំបូង​ នៃ​អតីត​គណបក្ស​ សម រង្ស៊ី លោក សួង សុភ័ណ្ឌ ​ត្រូវ​បាន​តែង​តាំង​ជា​ប្រធាន​យុវជន​សង្កាត់​ស្រះ​ចក​ ឆ្នាំ​ ២០០៨ បន្ទាប់​មក​ជា​ប្រធាន​យុវជន​ខណ្ឌ​ដូន​ពេញ​ឆ្នាំ​ ២០០៩។

ប្រភព ៖ ភ្នំពេញប៉ុស្ដិ៍

The post លោកសួង សុភ័ណ្ឌ ថា «ធម្មជាតិ» បញ្ជាលោកឲ្យធ្វើជា នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា ជំនួសសម្ដេច ហ៊ុន សែន appeared first on Khmer Readers.

សម រង្ស៊ី ហាក់អស់សង្ឃឹម ខណៈ​ប្រទេស ​​ជប៉ុន​ និង​ឥណ្ឌូនេស៊ី​ មិនអើពើ នឹងការអំពាវនាវខ្លួន

$
0
0

ភ្នំពេញៈ​ អតី​ត​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី និង​​លោក​ស្រី មូរ សុខ​​ហួរ បាន​ទៅ​ប្រទេស​ជប៉ុន​ និងឥណ្ឌូនេស៊ី​ កាល​ពី​សប្តាហ៍​មុន​ ដោយ​អំពាវ​នាវ​ឲ្យ​មាន​ការ​ជួយ​ពី​ប្រទេស​​ក្នុង​តំបន់​ទាំងពីរ​​នេះ​ ខណៈ​កំពុង​មាន​​ការ​បង្រ្កាប​ផ្នែក​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា ជាពិសេសទៅលើខ្លួន ដែលកំពុងនារទេសខ្លួនពីការចាប់ខ្លួនក្នុងប្រទេសកម្ពុជាពីបទក្បត់ជាតិ ។

លោក សម រង្ស៊ី ចាប់​ដៃ​ជា​មួយ​លោក Fadli Zon អនុប្រធាន​រដ្ឋ​សភា​ឥណ្ឌូ​នេស៊ី ខណៈ​លោក​ស្រី មូរ សុខ​ហួរ នៅកណ្តាល ក្នុង​ជំនួប​ កាលពី​ថ្ងៃ​ទី ១៨ ខែ​មេសា ឆ្នាំ ២០១៨។ រូប​ថត សហការី​
លោក សម រង្ស៊ី ចាប់​ដៃ​ជា​មួយ​លោក Fadli Zon អនុប្រធាន​រដ្ឋ​សភា​ឥណ្ឌូ​នេស៊ី ខណៈ​លោក​ស្រី មូរ សុខ​ហួរ នៅកណ្តាល ក្នុង​ជំនួប​ កាលពី​ថ្ងៃ​ទី ១៨ ខែ​មេសា ឆ្នាំ ២០១៨។ រូប​ថត សហការី​

ចាប់​តាំង​ពី​ការ​ចាប់​ខ្លួន​ប្រធាន​ អតីត​​គណបក្ស​សង្រ្គោះ​​ជាតិ លោក កឹម សុខា ​កាល​ពី​ខែ​កញ្ញា ឆ្នាំមុន ​និង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​បង្ខំ​ កាល​ពី​ខែ​វិច្ឆិកា​ ​អតី​ត​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​​អំពាវ​នាវ​ឲ្យ​មានការ​ដាក់​សម្ពាធ​ពី​អន្តរជាតិ​​ មក​លើ​រដ្ឋា​ភិបាល​កម្ពុជា ​ប៉ុន្តែហាក់ដូចជាគ្មានការប្រតិកម្មធំដុំសោះខណៈពេលដែល ការបោះឆ្នោតជិតមកដល់ទៅហើយ ។ ​

ខណៈ​សហរដ្ឋ​អាមេរិក ​និង​សហភាព​អឺរ៉ុប ​​បាន​ដក​ថវិកា​សម្រាប់​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ ប្រទេស​ជប៉ុន​ នៅ​តែ​បន្ត​គាំ​ទ្រ​ហិរញ្ញ​វត្ថុ​ ហើយ​កាល​​ពី​ដើម​ខែ​មេសា ​រដ្ឋ​មន្រ្តី​ការបរទេស​ជប៉ុន លោក Taro Kono បាន​ជួប​ជា​មួយ​​​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន និងសម្ដែងការសាទរចំពោះការបោះឆ្នោត និងផ្ដល់ទឹកប្រាក់មួយចំនួនផងដែរក្នុងដំណើរការរៀបចំការបោះឆ្នោតខាងមុខ បើទោះបីជា មិនមានអតីតគណបក្សសង្គ្រោះជាតិក្ដី ។

ក្នុង​អំឡុង​សន្និសីទ​កាសែត​មួយ ​នៅ​ក្លឹប​អ្នក​កាសែត​បរទេស​ ក្នុង​ទីក្រុង​​តូយ្យូ កាល​ពី​ថ្ងៃ​​ទី​​ ១២ ​ខែ​មេសា​ លោក សម រង្ស៊ី បាន​ថ្លែងថា លោក ហ៊ុន សែន «​បាន​សម្លាប់​ប្រជា​ធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា​»​ ​និង​បាន​រារាំង​ចំពោះ​ «​ការ​ងារ​ខិត​ខំ​ប្រឹង​ប្រែង​» ​របស់​សហគមន៍​អន្តរជាតិ រួម​ទាំង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​​ប្រទេស ​​ជប៉ុន​​​ ក្នុង​រយៈ​កាល ​២៥ ​ឆ្នាំ​ចុង​ក្រោយ​នេះ​ តែតាមការពិត លោក សម រង្ស៊ី ទៅវិញទេ ដែលកំពុងព្យាយាមធ្វើយ៉ាងណាដើម្បីឲ្យបានខ្លួនចូលស្រុក ដោយគ្មានការចាប់ខ្លួន និង យកអន្តរជាតិមកបាំងមុខដើម្បីជួយខ្លួន និងបក្សរបស់ខ្លួន ក្នុងគោលបំណងចង់ចូលរួមបោះឆ្នោតនាពេលខាងមុខ និងសង្គ្រោះមន្រ្តីបក្សខ្លួន ពីការនិរទេសខ្លួនក្រៅស្រុក ។

លោក សម រង្ស៊ី ហាក់​បី​ដូច​ជា​យក​វិធី​សាស្រ្ត​ការ​ទូត​​ ដោយ​​ប្រកាស​ការ​ដឹង​គុណ​របស់​លោក​ ចំពោះ​ជំនួយ​របស់​ប្រទេស​ជប៉ុន ​ក្នុង​ការ​កសាង​​ហេដ្ឋា​រចនា​សម្ព័ន្ធ​ និង​ការ​ដោះ​មីន​​ នៅ​តាម​តំបន់​ជន​បទ​ដែល​​ពោរ​ពេញ​ដោយ​មីន​ និង​ថ្លែ​ង​ថា ​ប្រទេស​ជប៉ុន​ មាន​ឥទ្ធិពល​លើ​កម្ពុជា​​ ​ក្នុង​ការ​ភ្ជាប់​រដ្ឋាភិបាល​ ទៅ​រក​ប្រជា​ធិបតេយ្យ ក្នុងន័យនេះប្រហែលជាលោក សម រង្ស៊ី ចង់ប្រើប្រាស់ប្រទេសជប៉ុន ក្នុងការជួយខ្លួនតាមមូលហេតុខាងលើប៉ុណ្ណោះ ។ យ៉ាងណាមិញប្រជាធិបតេយ្យ មិនឋិតលើពាក្យសម្ដីរបស់អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិម្នាក់នេះនោះឡើយ គឺអាស្រ័យលើការយល់ដឹងរបស់ប្រជាពលរដ្ឋទៅវិញ ។

លោក​បាន​ថ្លែង​ថា​៖ «​យើង​យល់​អំពី​ជំហរ​​របស់​ជប៉ុន​… ជប៉ុន​ ជា​មហា​អំណាច​​ក្នុង​តំបន់​។ ​វា​​គឺ​នៅ​ក្នុង​តំបន់​ ​វា​គឺ​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​ល្អ ​ក្នុង​ការ​ដើរ​តួ​ជា​អ្នក​​សម្រប​សម្រួល​​ ដើម្បី​ជួយ​បង្កើត​ឲ្យ​មាន​កិច្ច​សន្ទនា​ឡើង​វិញ​រវាង​គណបក្ស​​ទាំងពីរ​របស់​កម្ពុជា​»។ ពាក្យសម្ដីនេះ ជប៉ុនហាក់ដូចជា គ្មានការចាប់អារម្មណ៍នោះទេ និងយល់ឃើញថា ខ្លួនមិនអាចធ្វើអ្វីបាននោះទេ ព្រោះរាជរដ្ឋាភិបាលកម្ពុជាមានទំនោរទៅខាងប្រទេសចិនបន្ដិចម្ដងៗ មិនឋិតក្រោមការដឹកនាំរបស់សហរដ្ឋអាមេរិក ឬសហគមន៍អឺរ៉ុប ឬប្រទេសជប៉ុនឡើយ ។

ខណៈ​ជប៉ុន ​​បាន​លើក​ឡើង​អំពី​គំនិត​នៃ​ការ​ជជែក​គ្នា​ រវាង​រដ្ឋា​ភិបាល ​និង​គណប​ក្ស​ប្រឆាំង​ ​គំនិត​នេះ ​ត្រូវ​បាន​​ច្រាន​ចោល​ភ្លាមៗ​​ ដោយ​គណបក្ស​ប្រជា​ជន​កម្ពុជា​ ដែលជាសញ្ញាមួយមិនអាចឲ្យសម រង្ស៊ី និងបក្សពួកខ្លួនវិលចូលស្រុកក្នុងនាមជាអ្នកនយោបាយស្របច្បាប់នោះទេ តែជាជនក្បត់ជាតិទៅវិញ ហើយ សម្ដេច ហ៊ុន សែន ក៏បានស្បថហើយដែរថា លោកនឹងមិនមានការសន្ទនា ជាមួយនឹងសម រង្ស៊ីទៀតនោះឡើយ ។

លោក សម រង្ស៊ី ក៏​បាន​លើក​ឡើង​ផង​ដែរ​ អំពី​លទ្ធ​ភាព​ នៃ​ការឈ្លោះ​គ្នា​ផ្ទៃ​ក្នុង ​នៅ​ក្នុង​គណបក្ស​ប្រជា​ជន​កម្ពុជា​ និង​បាន​អះ​អាង​ថា ប្រទេស​វៀត​ណាម ​​​អាច​នឹង​គាំ​ទ្រ​គូបក្ស​ដិបក្ខ​​របស់​លោក ហ៊ុន សែន ​ដើម្បី​​រារាំង​កម្ពុជា​ពី​ការ​ប្រកួត​ប្រជែង​​ ការ​បែរ​ទៅ​រក​ចិន ​ខណៈ​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជា​ជន​កម្ពុជា លោក សុខ ឥសាន ​បាន​ហៅ​ការ​អះ​អាង​នេះ​ថា «​ព័ត៌​មាន​ក្លែង​ក្លាយ​ ព័ត៌​មាន​ប្លាស្ទិក​»។ ត្រង់ចំណុចនេះហាក់ដូចជា លោក សម រង្ស៊ី កំពុងតែព្យាយាមនិយាយថា វៀតណាមនៅកម្ពុជាអាចនឹងគាំទ្ររូបលោក ក្នុងការបោះឆ្នោតខាងមុខ ព្រោះថាបក្សកាន់អំណាចសព្វថ្ងៃកំពុងងាកបន្ដិចម្ដងៗទៅរកចិន ហើយ ។ នេះសបញ្ជាក់ឲ្យឃើញថា សម រង្ស៊ី មានវៀតណាមនៅកម្ពុជាចាំគាំទ្រ តែម្ដង ។

ទន្ទឹម​នឹង​នេះ​ដែរ ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​ទៅ​ប្រទេស​ឥណ្ឌូនេស៊ី​ ដែល​បាន​បញ្ចប់​កាល​ពី​ថ្ងៃ​ទី​ ១៨​ ខែ​មេសា ឆ្នាំ ២០១៨​​ មួរ សុខ​ហួរ និង សម រង្ស៊ី ​បាន​ជួប​ជា​មួយ​ ​លោក Fadli Zon អនុ​ប្រធាន​សភា​ឥណ្ឌូនេស៊ី​ និង​សមាជិក​សភា​ដទៃ​ៗ​ទៀត ​។

មួរ សុខ​ហួរ បាន​ថ្លែង​ថា​៖ «​​យើង​បាន​ពិភាក្សា​អំពី​ការ​ជំរុញ​ប្រជា​ធិបតេយ្យ​ និង​កសាង​ប្រជា​ធិបតេយ្យ​ឡើង​វិញ​ក្នុង​ប្រទេស​កម្ពុជា​… ​ហើយ​ពួក​គេ​ បាន​សន្យា​ថា ពួក​គេ​ នឹង​យក​បញ្ហា​នេះ​​ និង​សារ​របស់​យើង​ និង​ក្តី​បារម្ភ​របស់​យើង​​​ ទៅ​​រដ្ឋា​ភិបាល​ឥណ្ឌូនេស៊ី​ តាម​រយៈ​សភា​» ។ ក្នុងការនិយាយនេះ មួរ សុខហួរហាក់សម្ដែងការព្រួយបារម្ភអំពីការរស់នៅរបស់ខ្លួននៅក្រៅស្រុកដោយមានឈ្មោះថា បក្សពួកក្បត់ជាតិ ក្នុងប្រទេសកម្ពុជា ដោយសារតែប្រព័ន្ធផ្សព្វផ្សាយរបស់បក្សកាន់អំណាចមានច្រើនគ្របដណ្ដប់ពេញផ្ទៃប្រទេស ។

សារ​ព័ត៌​មាន​មួយ ​របស់​ឥណ្ឌូនេស៊ី​ ក៏​បាន​រាយការណ៍​ផង​ដែរ​ថា លោក​ស្រី មូរ សុខ​ហួរ​ បាន​អះ​អាង​ថា ប្រទេស​កម្ពុជា​​ ខិត​ជិត​នឹង​ការ​ក្ស័យ​ធន​ ដោយ​សារ​​បំណុល​​​​ ដែល​ជំពាក់​ចិន​ ធនាគារ​ពិភព​លោក និង​ធនាគារ​អភិវឌ្ឍ​អាស៊ី ​។ តែទោះជាយ៉ាងណាក្ដី ព័ត៌មាននេះពិភពលោក ក៏ដូចជាប្រជាពលរដ្ឋខ្មែរបានដឹងគ្រប់គ្នារួចទៅហើយ នៅតែការសម្រេចចិត្តរបស់ម្ចាស់ប្រទេសប៉ុណ្ណោះ ដោយជ្រើសរើស និងស្វែងយល់ពីគណបក្សនយោបាយថ្មីៗក្នុងប្រទេសជាជាងរង់ចាំវាសនារបស់ខ្លួនទៅលើគណបក្ស ដែលតុលាការរំលាយចោលតាមបណ្ដឹងគណបក្សយុវជនកម្ពុជា របស់លោក ពេជ្រ ស្រស់ និងគណបក្សហ្វុនស៊ិនបិុច របស់សម្ដេចក្រុមព្រះនរោត្តមរណឫទ្ធិ ដែលជាព្រះប្រធានគណបក្ស ។

​បើ​តាម​ការ​វិភាគ​មួយ ​​ដោយ​​កាសែត​ភ្នំ​ពេញ​ប៉ុស្តិ៍​ កាល​ពី​ចុង​ឆ្នាំ​ ២០១៧​ ​ប្រហែល​ពាក់​កណ្តាល​នៃ​បំណុល​របស់​កម្ពុជា​ គឺ​ជំពាក់​​ ចិន​ ។ បំណុល​សរុប​​របស់​កម្ពុជា​ចំនួន​ ៦,២​ ពាន់​លាន​ដុល្លារ ​​គឺ​ប្រហែល​ ២៨​ ភាគ​រយ​នៃ​ GDP​ របស់​ប្រទេស​ ។ រឿងនេះរដ្ឋាភិបាលពុំបានធ្វើការបញ្ចេញឲ្យដឹងនោះទេ ដោយមូលហេតុជិតដល់រដូវបោះឆ្នោតផងនោះ ប៉ុន្តែងាកមកជាការប្រជុំ និងចុះតាមមូលដ្ឋានរបស់មន្រ្តីខ្លួនយ៉ាងញាប់ដៃញាប់ជើងតាមលទ្ធភាពរបស់ខ្លួនទៅវិញ ដែលរឿងនេះ អ្នកនយោបាយក្នុងប្រទេសកម្ពុជាមានការដឹងលឺគ្រប់គ្នា​ ពិសេសប្រជាពលរដ្ឋដែលមាននិន្នាការប្រឆាំងនឹងរដ្ឋាភិបាល និងមិនពេញចិត្តចំពោះការដឹកនាំក៏មានការដឹងលឺផងដែរ ។

លោក Miguel Chanco ​នៅ​ Economist Intelligence Unit ដែល​ជា​ស្ថាប័ន​ស្រាវ​ជ្រាវ​ផ្នែក​សេដ្ឋ​កិច្ច​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​ពុធម្សិលមិញ​ថា លោក​​ «​នឹង​​មិន​ហ៊ាន​និយាយ​ថា [កម្ពុជា​]​ ខិត​ជិត​​ការ​ក្ស័យ​ធន​ទេ​» ខណៈ​​លោក​បាន​ទទួល​ស្គាល់​​អំពី​ការ​ខ្វះ​ខាត​​ភាព​ច្បាស់​លាស់​ អំពី​បំណុល​របស់​កម្ពុជា ។ លោក​បាន​ថ្លែង​ថា ធនាគារ​​ជាតិ​​​ មាន​ទុន​បម្រុង​បរទេស​គ្រប់​គ្រាន់​​ ដើម្បី​បន្ត​​សង​ការ​ប្រាក់​ នៃ​​បំណុល​ដោយ​មិន​មាន​ផល​ប៉ះ​ពាល់ ។

នៅ​ក្នុង​សារ​មួយ​ កាល​ពី​ថ្ងៃ​​ទី ១៨ ​មេ​សា​ លោក​ស្រី សុខ​ហួរ បាន​ថ្លែង​ថា ការ​បោះ​ឆ្នោត​ ដែល​មិន​មាន​​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ​«​​មិន​គួរ​ចាត់​ទុក​ថា ​ជា​ការ​បោះ​ឆ្នោត​​​ត្រឹម​ត្រូវ​ពិត​ប្រាកដ​​នោះ​ទេ​» និង​បាន​ជំរុញ​ប្រទេស​ឥណ្ឌូនេស៊ី​ និង​ប្រទេស​ជប៉ុន​ ឲ្យ​​ពិនិត្យ​មើល​បញ្ហា​ប្រជា​ធិបតេយ្យ​របស់​កម្ពុជា​ថា ​ជា ​«​បញ្ហា​សន្តិសុខ​» ក្នុង​​តំបន់​ ក៏ប៉ុន្តែជាក់ស្ដែង ប្រទេសទាំងពីរគ្មានសិទ្ធិលូកលាន់កិច្ចការផ្ទៃក្នុងរបស់កម្ពុជានោះទេ បានត្រឹមតែសាទរនឹងចំណាត់ការនៃរដ្ឋាភិបាលរបស់ប្រទេសក្នុងតំបន់ខ្លួនប៉ុណ្ណោះ ដែលការស្នើរសុំនេះហាក់ដូចជាកំប្លែងបន្ដិចសម្រាប់រូបលោកដែលជា អនុប្រធានសភាឥណ្ឌូនេស៊ី ។

មួរ សុខហួរ ប្រកាន់ខ្ជាប់​នឹង​ការ​ជឿជាក់​របស់​គាត់ថា ស្ថាន​ភាព​សេដ្ឋ​កិច្ច​ ក្នុង​ប្រទេស​កម្ពុជា​គឺ​« ​ងាយ​ផុយ​ស្រួយ»​ ដោយ​សារ​ «​ការ​ពឹង​ផ្អែក​ធ្ងន់​ធ្ងរ​»​ទៅ​លើ​ឧស្សាហកម្ម​វាយនភ័ណ្ឌ​​ និង ​កម្ចី​អន្តរជាតិ ​។ បើទោះជាយ៉ាងនេះក្ដៅ គេបានដឹងលឺជាច្រើនលើករួចទៅហើយ ហើយក៏គ្មានការចាប់អារម្មណ៍លើសម្ដីរបស់អ្នកនយោបាយនិរទេសខ្លួនម្នាក់នេះដែរ ។

មួរ សុខហួរ ​បាន​បន្ដ​ថា​៖ «​ប្រសិន​បើ​មិន​មាន​ប្រភព​ទាំង​នេះ​ទេ ប្រទេស​កម្ពុជា​អាច​នឹង​ប្រឈម​មុខ​នឹង​ភាព​ក្ស័យ​ធន​» ។ ពាក្យសម្ដីនេះមិនបានឆ្លុះបញ្ចាំងពីការធ្វើនយោបាយការទូតនោះទេ តែអនុប្រធានសភាហាក់ដូចជាយល់ចិត្តទៅនឹងការវិនិច្ឆ័យរបស់ មួរ សុខហួរក្នុងន័យនេះ ដោយហាក់ដូចជាចង់ឲ្យឥណ្ឌូនេស៊ីធ្វើការដាក់សម្ពាធទៅកាន់រាជរដ្ឋាភិបាលកម្ពុជា ដែលជាសម្ព័ន្ធមិត្តទៅវិញ ដែលហាក់ដូចជាមិនអាចទៅរួចទាល់តែសោះ ។

ដោយ​ហៅ​​លោក​ស្រី សុខ​ហួរ និង​លោក រង្ស៊ី ថា «យាយ» និង​«​តា»​ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា កាល​ពី​ថ្ងៃ​ទី ១៨​ ខែ​មេ​សា បាន​ច្រាន​ចោល​ការ​​អះ​អាង​របស់​ពួក​គាត់​ ​ ថា ពួក​គេ​ «​រត់​ទៅ​ឱប​ដៃ​ជើង​បរទេស​» និងសើចចម្អកមិនចេះចប់នៅពេលដែលមានព័ត៌មានណាមួយ ដែលពាក់ព័ន្ធជាមួយ សម រង្ស៊ី និងមួរ សុខហួរ ៕ PS

ប្រភព៖ ភ្នំពេញប៉ុស្ដិ៍ និងកែសម្រួលដោយ Khmer Readers

The post សម រង្ស៊ី ហាក់អស់សង្ឃឹម ខណៈ​ប្រទេស ​​ជប៉ុន​ និង​ឥណ្ឌូនេស៊ី​ មិនអើពើ នឹងការអំពាវនាវខ្លួន appeared first on Khmer Readers.

ក្រោយពីទៅជួបអ្នកសច្ចំ លោក កែម រិ​ទ្ធិ​សិត ថាគណបក្សលោក​ នឹង​ទទួលបាន ​៥​អាសនៈ​ដែរ

$
0
0

ភ្នំពេញ​៖ គណបក្ស​ខ្មែរ​តែមួយ បាន​ត្រៀមខ្លួន​រួចរាល់​ហើយ សម្រាប់​ការចូលរួម​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ ខាងមុខនេះ​។ គណបក្ស​ខ្មែរ​តែមួយ​នេះ ដឹកនាំ​ដោយ​លោក កែម រិ​ទ្ធិ​សិត ប្អូនប្រុស​លោក កែម ឡី​ ។​

​បើទោះជា​គណបក្ស​ដទៃ ហាក់​រារែក​ក្នុងការ​ប្រកួតប្រជែង​បោះឆ្នោត ដោយសារ​បញ្ហានយោបាយ​ក្តី ក៏​គណបក្ស​ខ្មែរ​តែមួយ នៅតែ​ចូលរួម​ប្រកួត​ដែរ​។ នេះ​ជាការ​បញ្ជាក់​របស់លោក កែម រិ​ទ្ធិ​សិត ប្រធាន​គណបក្ស​ខ្មែរ​តែមួយ ដែល​បាន​បន្ថែមថា គណបក្ស​លោក​កំពុងដំណើរការ​រៀបចំ​បេក្ខភាព​បក្ស​នៅតាម​មណ្ឌល​នីមួយៗ ដើម្បី​ប្រជែង​យក​កៅអី​រដ្ឋសភា​ហើយ​ ។​

​បើតាម​លោក កែម រិ​ទ្ធិ​សិត គណបក្ស​លោក​នឹងដាក់​បេក្ខភាព​ប្រកួតប្រជែង​នៅតាម​ខេត្ត​ចំនួន​១៧ រួមមាន​ខេត្តតាកែវ កណ្ដាល កំពង់ស្ពឺ ខេត្ត​ព្រះសីហនុ និង​កំពត​ជាដើម​។ ចំណែក​ខេត្ត​ចំនួន​៨​ទៀត ក្នុងនោះ​មាន​ខេត្ត​ប៉ៃលិន ឧ​ត្ត​រ​មានជ័យ ក្រចេះ ស្ទឹងត្រែង មណ្ឌល​គី​រី ព្រះវិហារ កែប និង​កោះកុង គណបក្ស​លោក​មិន​ដាក់​បេក្ខភាព​ប្រកួតប្រជែង​ទេ​។​

​សម្រាប់​ការចូលរួម​ប្រកួត​សំឡេងឆ្នោត​នេះ លោក រិ​ទ្ធិ​សិត មាន​ក្តី​រំពឹង​លើ​កិត្តិនាម​របស់​បងប្រុស​ខ្លួន គឺ​លោក កែម ឡី ដែល​ត្រូវបានគេទទួលស្គាល់​ថា ទស្សនបណ្ឌិត​លោក តែងតែ​ផ្ដល់​ដំណោះស្រាយ​សង្គម និង​បញ្ហា​ជាតិ កាលពី​គាត់​នៅមាន​ជីវិត​។ បើ​និយាយ​ពី​អ​បិ​យ​ជំនឿ​វិញ​លោក រិ​ទ្ធិ​សិត បាន​បញ្ជាក់ថា គណបក្ស​លោក​នឹង​អាច​ទទួលបាន​៥​កៅអី សម្រាប់​ការបោះឆ្នោត​ខាងមុខ ដោយយោង​ទៅតាម​ការទស្សទាយ​របស់​អ្នក​សច្ចំ​ម្នាក់ នៅ​ខេត្តបន្ទាយមានជ័យ​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ ប្អូន​លោក​កែម​ឡី​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ខ្ញុំ​មាន​ជំនឿ​លើ​បារមី​របស់លោក​បណ្ឌិត កែម ឡី ដែល​លោក​តែងតែ​ជួយ​ដោះស្រាយ​បញ្ហា​សង្គម និង​បញ្ហា​ជាតិ​។ ហើយ​បើ​ក្នុង​ផ្លូវ​ក្នុង​(​អ​បិ​យ​ជំនឿ​)​វិញ គណបក្ស​ខ្ញុំ​នឹង​អាច​បាន​៥​អាសនៈ ព្រោះ​មាន​អ្នក​សច្ចំ​នៅ​ខេត្តបន្ទាយមានជ័យ ដែលជា​អ្នកបួស​រៀន បាន​ទាយ​ឲ្យ​គណបក្ស​ខ្ញុំ​។ ហើយ​និយាយ​ផ្លូវ​ក្រៅ​(​សកម្មភាព​អនុវត្ត​)​វិញ គឺ​ខ្ញុំ​សង្ឃឹមលើ​ធនធាន បានន័យថា បើ​មាន​ធនធាន លុយកាក់​ច្រើន យើង​អាចមាន​លទ្ធភាព​ខ្ពស់ ក្នុងការ​ពង្រឹង​បក្ស​យើង សម្រាប់​ការបោះឆ្នោត​…​។ ដូច្នេះ​ខ្ញុំ​ជឿ​ទាំង​ផ្លូវ​ក្នុង និង​ផ្លូវ​ក្រៅ ប៉ុន្តែ​បើ​លទ្ធផល​យ៉ាងណា​ក៏​យើង​ទទួលយក​ដែរ មិនចាំបាច់​ទាល់តែ​បាន​៥​កៅអី ឬ​៣​កៅអី​ឡើយ​»​។​

គណបក្ស​ខ្មែរ​តែមួយ ត្រូវបាន​ក្រសួងមហាផ្ទៃ ទទួលស្គាល់​ជា​ផ្លូវការ កាលពី​ថ្ងៃទី​៧ មេសា​កន្លងមក បន្ទាប់ពី​គណបក្ស​នេះ បាន​ប្ដូរ​ឈ្មោះ​ពី​គណបក្ស កែម ឡី ស្របតាម​លក្ខន្តិក​រប​ស់​ក្រសួងមហាផ្ទៃ​។ កន្លងមក​លោក កែម រិ​ទ្ធិ​សិត បាន​និយាយថា ការបង្កើត​គណបក្ស​ថ្មី​ឡើង​នេះ គឺមាន​គោលបំណង​យក​ទស្សនទាន​ល្អៗ របស់លោក​បណ្ឌិត កែម ឡី ទៅ​បន្ត​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ​។​

​គួរ​បញ្ជាក់ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត នឹង​ចាប់ផ្ដើម​ដំណើរ​ការទទួល​ពាក្យ​គណបក្សនយោបាយ និង​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត នៅ​ថ្ងៃទី​២៩ មេសា​ខាងមុខនេះ ដើម្បី​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ កក្កដា​៕

The post ក្រោយពីទៅជួបអ្នកសច្ចំ លោក កែម រិ​ទ្ធិ​សិត ថាគណបក្សលោក​ នឹង​ទទួលបាន ​៥​អាសនៈ​ដែរ appeared first on Khmer Readers.


គ.ជ.បថា ច្បាប់បោះឆ្នោត​នៅ​កម្ពុជា មិនបាន​កំណត់​ពី​ចំនួន​អ្នកបោះឆ្នោត​ទេ បានប៉ុន្មានយកប៉ុណ្ណឹង

$
0
0

ភ្នំពេញ​៖ ទោះជា​ចំនួន​ពលរដ្ឋ ទៅ​បោះឆ្នោត​ក្រោម​៥០​ភាគរយ​ក្តី ក៏​ចាត់ទុកជា​សំឡេង​បានការ ក្នុងការ​ជ្រើស​តំណាងរាស្ត្រ ឈ្នះឆ្នោត​ដឹកនាំ​រដ្ឋាភិបាល ។ នេះ​ជាការ​បញ្ជាក់​របស់​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ឆ្លើយតប​ទៅនឹង​ក្តី​ព្រួយបារម្ភ​របស់​មជ្ឈដ្ឋាន​ទូទៅ ដែល​ប្រកាស​មិន​ទទួលលទ្ធផល​បោះឆ្នោត​នៅ​កម្ពុជា ​។​

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត នឹង​ចាប់ផ្ដើម​ដំណើរ​ការទទួល​ពាក្យ​គណបក្សនយោបាយ និង​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត នៅ​ថ្ងៃទី​២៩ មេសា​ខាងមុខនេះ ដើម្បី​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ កក្កដា​។ អ្នកតាមដាន​ស្ថានការណ៍​នយោបាយ មើលឃើញថា បើ​ការបោះឆ្នោត​ខាងមុខ គ្មាន​វត្តមាន​គណបក្ស​ប្រឆាំង​ដ៏​ធំ ចូលរួម​ប្រកួតប្រជែង​ទេនោះ ពលរដ្ឋ​ដែល​គាំទ្រ​គណបក្សប្រឆាំង នឹង​អវត្តមាន​បោះឆ្នោត​ច្រើន​ ពោលគឺ​ចំនួន​អ្នកបោះឆ្នោត​នឹង​ថយចុះ ហើយ​វា​ក៏​បង្ហាញ​រូបភាព​អាក្រក់​ដល់​អន្ត​រ​ជាតិ​ផងដែរ​ ។​

​ផ្ទុយ​ពី​ការលើកឡើង​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​និយាយថា ការថយចុះ​ចំនួន​អ្នកបោះឆ្នោត​ខាងមុខ មិនមែនជា​បញ្ហា​ចោទ ដែល​ប៉ះពាល់​ដល់​ការជ្រើសរើស​តំណាងរាស្ត្រ​ឡើយ​។ អ្នកនាំពាក្យ គ​.​ជ​.​ប លោក ហង្ស ពុទ្ធា បាន​បញ្ជាក់ថា ច្បាប់បោះឆ្នោត​នៅ​កម្ពុជា មិនបាន​កំណត់​ពី​ចំនួន​អ្នកបោះឆ្នោត​ទេ ។ ត្រង់​ន័យ​នេះ​លោក ហង្ស ពុទ្ធា បាន​និយាយថា បើទោះជា​ចំនួន​ពលរដ្ឋ ទៅ​បោះឆ្នោត​ក្រោម​៥០​ភាគរយ​ក្តី ក៏​វា​ចាត់ទុកជា​សំឡេង​បានការ ក្នុងការ​ជ្រើស​តំណាងរាស្ត្រ ឈ្នះឆ្នោត​ដឹកនាំ​រដ្ឋាភិបាល​។​

ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អ្នកនាំពាក្យ គ​.​ជ​.​ប រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ច្បាប់បោះឆ្នោត​នេះ​មិនមាន​ចែងថា ទាល់តែ​ពលរដ្ឋ​បោះឆ្នោត​ប៉ុន្មាន​ភាគរយ នៃ​ប្រជាពលរដ្ឋ​មានឈ្មោះ​ក្នុង​បញ្ជី ទើប​ចាត់​ទុកជាបានការ​នោះទេ​។ និយាយ​រួម​ដំណើការ​ប្រព្រឹត្ត​ទៅដោយ​តម្លាភាព តាមច្បាប់​ទាំងអស់​។ ដូច្នេះ​បើ​ពលរដ្ឋ​សម្រេចចិត្ត​ចូលរួម ឬ​មិន​ចូលរួម​ជា​សិទ្ធិ​របស់​ពួកគាត់​។ ក្នុងករណី​ណាក៏ដោយ​ទោះ​អ្នកបោះឆ្នោត​ក្រោម​៥០​ភាគរយ ឬ​លើ​៥០​ភាគរយ គឺ​ចាត់ទុកជា​បានការ​ទាំង​អស់​»​។​

កន្លងមក​ប្រទេស​ផ្ដល់ជំនួយ​ដល់​ការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​បោះឆ្នោត បានប្រកាស​ជាមុន​ថា ពួកគេ​មិន​ទទួលស្គាល់​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នៅ​កម្ពុជា​ឡើយ បើ់សិនជា​គ្មាន​វត្តមាន​អតីត​គណបក្សប្រឆាំង​ចូលរួម​។ បណ្ដា​ប្រទេស​ទាំងនោះ រិះគន់ថា ការបោះឆ្នោត​នៅ​កម្ពុជា នឹង​ប្រព្រឹត្ត​ទៅដោយ​គ្មាន​តម្លាភាព សេរី និង​យុត្តិធម៌​ឡើយ​។​

​ជាការ​ឆ្លើយតប​លោក ហង្ស ពុទ្ធា បាន​បញ្ជាក់ថា គ​.​ជ​.​ប មិន​ខ្វល់​ពី​បរទេស​ដែល​មិន​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នេះឡើយ ព្រោះ​កម្ពុជា មាន​ឯករាជ្យ​និង​អធិបតេយ្យ​ត្រឹមត្រូវ​។ លោក ហង្ស ពុទ្ធា ប្ដេជ្ញា​ថា គជប នឹង​រៀបចំ​ការបោះឆ្នោត​ឲ្យ​មាន​តម្លាភាព និង​យុត្តិធម៌ ស្របតាម​ច្បាប់បោះឆ្នោត​ក​ម្ពុ​ជា​។​

ប្រភព ៖ ថ្មីៗ

The post គ.ជ.បថា ច្បាប់បោះឆ្នោត​នៅ​កម្ពុជា មិនបាន​កំណត់​ពី​ចំនួន​អ្នកបោះឆ្នោត​ទេ បានប៉ុន្មានយកប៉ុណ្ណឹង appeared first on Khmer Readers.

ក្រសួងសុខាភិបាល ប្រតិកម្មនឹង រូបភាព X-Ray មាន​សត្វ​កន្លាត​នៅ​ក្នុង​ខ្លួន ប្រឌិតថានៅខេត្តព្រៃវែង

$
0
0

សារព័ត៌មាន Fresh News ក៏បានចុះផ្សាយផងដែរអំពីរឿងនេះ ៖

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨នេះ បានចេញសេចក្តីថ្លែងការណ៍ ទាត់ច្រាលទាំងស្រុង នូវការចុះផ្សាយព័ត៌មានក្លែងក្លែង អត្ថបទលើទំព័រហ្វេសប៊ុកឈ្មោះ «មើល កុំសាន (Merl Komsan)» ដែលបង្ហោះពីករណីរូបថត X-ray របស់បុរសម្នាក់រស់នៅខេត្តព្រៃវែង ដោយអះអាងមានសត្វកន្លាតមួយក្បាល កំពុងតែរស់នៅក្នុងខ្លួន។

ការចេញសេចក្តីថ្លែងការណ៍ទាត់ចោលព័ត៌មាននេះ ធ្វើឡើងបន្ទាប់ពីមាន Facebook Page មួយឈ្មោះថា «មើល កុំសាន (Merl Komsan)» កាលពីថ្មីនេះបានបង្ហោះករណីរូបថត X-ray របស់បុរសម្នាក់រស់នៅខេត្តព្រៃវែង ដែលគាត់ត្រូវបានលោកវេជ្ជបណ្ឌិតប្រាប់ថា មានសត្វកន្លាតមួយក្បាលកំពុងតែរស់នៅក្នុងខ្លួនរបស់គាត់ ទើបធ្វើឲ្យគាត់ចេះតែមានអាការៈឈឺចុកចាប់ស្មាបែបនេះ ហើយតម្រូវឲ្យគាត់ទៅព្យាបាលនៅបរទេសថែមទៀតផង បន្ទាប់មកបុរសរូបនោះបានលក់ផ្ទះ និងខ្ចីលុយធនាគារអស់ជាច្រើន ដើម្បីយកលុយទៅព្យាបាលនៅប្រទេសឥណ្ឌា។ ប៉ុន្តែពេលនេះ ព័ត៌មាននេះត្រូវបានក្រសួងសុខាភិបាល ប្រកាសថា ជាព័ត៌មានក្លែងក្លាយ និងមិនមែនកើតឡើងនៅកម្ពុជាឡើយ។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា «បន្ទាប់ពីបានឃើញការចុះផ្សាយបែបនេះមក ក្រសួងបានធ្វើការស្រាវជ្រាវឃើញថា អត្ថបទនេះ បានក្លែងបន្លំខ្លឹមសារពីអត្ថបទដើម ដែលបានចុះផ្សាយហ្វេកប៊ុក មានម្ចាស់ផេចឈ្មោះ Medecine Life -ជីវិតគ្រូពេទ្យ ដែលខ្លឹមសារបានសរសេរអំពីសាច់រឿង នៅប្រទេសនីហ្សេរីយ៉ា មិនមែននៅមន្ទីរខេត្ដព្រៃវែងនោះឡើយ»

សារព័ត៌មានភ្នំពេញប៉ុស្ដិ៍ឯណោះវិញក៏បានចុះផ្សាយផងដែរ ៖

ភ្នំពេញៈ ក្រសួង​សុខា​ភិបាល​នៅ​ថ្ងៃ​ទី ២០ ខែ​មេសា ​ឆ្នាំ ២០១៨ បាន​ចេញ​សេច​ក្តី​ប្រកាស​ព័ត៌មាន​មួយ​ បដិសេធ​​ទាំង​ស្រុង​ ចំពោះ​ការ​ចុះ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេស​ហ៊ុក​ ដែល​បង្ហោះ​ពី​ករណីរូបថត X-ray ដែល​អះ​អាង​ថា ជា​របស់​បុរស​ម្នាក់​រស់​នៅ​ខេត្ត​ព្រៃវែង​ ដោយ​អះអាង​ពីការ​មាន​សត្វ​កន្លាត​មួយ​ក្បាល​ កំពុង​តែ​រស់​នៅ​ក្នុង​ខ្លួន​របស់​បុរស​រូប​នោះ ដែល​បាន​ធ្វើ​ឲ្យ​បុរស​ម្នាក់​នោះ​មា​ន​ការ​ឈឺ​ចាប់​​។

ការ​ចេញ​សេច​ក្តី​ប្រកាស​ព័ត៌​មាន​របស់​ក្រសួង​សុខា​ភិបាល​នេះ គឺ​ធ្វើ​ឡើង​​ បន្ទាប់​ពី​មាន​អត្ថបទ​មួយ​នៅ​លើទំព័រហ្វេសប៊ុក​របស់​ឈ្មោះ «មើល កុំសាន (Merl Komsan)» ​ដោយ​មាន​ភ្ជាប់​ជា​មួយ​នឹង​រូប​ថត X-ray ដែល​បង្ហាញ​ពី​សត្វ​កន្លាត​មួយ​ក្បាល​កំពុង​រស់​នៅ​ក្នុង​ខ្លួន​របស់​បុរស​ម្នាក់​នៅ​ខេត្ត​ព្រៃ​វែង។

អត្ថបទ​ដែល​ត្រូវ​បាន​គេ​បង្ហោះ​ ហើយ​ត្រូវ​បាន​ចែក​ចាយ​តៗ​គ្នា នៅ​តាម​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុ​ង​ក្រោយ​នេះ បាន​សរសេរ​ថា នេះ​ជា​រូប​ថត X-ray របស់​បុរស​ម្នាក់​នៅ​ខេត្ត​ព្រៃ​វែង ដែល​គាត់​ត្រូវ​បាន​លោក​វេជ្ជ​បណ្ឌិត​ប្រាប់​ថា មាន​សត្វ​កន្លាត​មួយ​ក្បាល​កំពុង​តែ​រស់​នៅ​ក្នុង​ខ្លួន​របស់​គាត់ ទើប​ធ្វើ​ឲ្យ​គាត់​មាន​អាការៈ​ឈឺ​ចុក​ចាប់​សាច់​ស្មា​បែប​នេះ ហើយ​ត្រូវ​ឲ្យ​គាត់​ទៅ​ព្យា​បាល​នៅ​បរទេស​។​ បន្ទាប់​ពីការ​ណែ​នាំ​របស់​គ្រូពេទ្យ​ បុរស​រូប​នេះ បាន​លក់​ផ្ទះ​ និង​ខ្ចី​លុយ​ធនាគារ​អស់​ជា​ច្រើន ​ដើម្បី​យក​​លុយ​ទៅ​ព្យា​បាល​​នៅ​ប្រទេស​ឥណ្ឌា​។

ព័ត៌មាន​មិន​ពិត​នេះ​ បាន​សរសេរ​ទៀតថា នៅ​ពេល​ទៅ​ដល់​ប្រទេស​ឥណ្ឌា បន្ទាប់​ពី​ការ​ថត​ X-ray រួច​ហើយ លោក​វេជ្ជ​បណ្ឌិត បាន​ប្រាប់​ទៅ​បុរស​អ្នក​ព្រៃ​វែង​នោះ​វិញ​ថា សត្វ​កន្លាត​ដែល​ថត​បាន​នោះ គឺ​វា​ស្ថិត​នៅ​ក្នុង​ម៉ា​ស៊ីន X-ray របស់​មន្ទីរ​ពេទ្យ​ខេត្ត​ព្រៃ​វែង​ មិន​មែន​នៅ​ក្នុង​ស្មា​របស់​គាត់​ឡើយ​។

សេច​ក្តី​ប្រកាស​ព័ត៌​មាន​ របស់​ក្រសួង​សុខា​ភិបាល​ បាន​សរសេរ​ថា បន្ទាប់​ពី​បាន​ឃើញ​នូ​វការ​ចុះ​ផ្សាយ​បែប​នេះ ក្រសួង​បាន​ធ្វើ​ការ​ស្រាវ​ជ្រាវ​ឃើញ​ថា អត្ថ​បទ​ដែល​បាន​ចុះ​ផ្សាយ​ខាង​លើ​នេះ «គឺ​ជា​អត្ថ​បទ​ដែល​បាន​កែ​បន្លំ ខ្លឹម​សារ​ពី​អត្ថ​បទ​ដើម ដែល​បាន​ចុះ​ផ្សាយ​ដោយ​ហ្វេស​ប៊ុក​មាន​ម្ចាស់​ផេក​ឈ្មោះ Medecine Life -ជីវិតគ្រូពេទ្យ ដែល​ខ្លឹមសារ​បាន​សរសេរ​ពី​សាច់​រឿង​នៅ​ប្រទេស​នីហ្សេរីយ៉ា មិន​មែន​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​ព្រៃ​វែង​នោះ​ឡើយ​»។

សេចក្តី​ប្រកាស​នេះ​បាន​ព្រមាន​ថា៖«ក្រសួង​សុខា​ភិបាល​សូម​ប្រកាស​ច្រាន​ចោល​នូវ​ព័ត៌មាន​ច្នៃ​ប្រឌិត និង​ជា​ការ​លេង​សើច​របស់​ម្ចាស់​ផេក​ឈ្មោះ មើល កុំសាន (Merl Komsan) ខាង​លើ​នេះ ដែល​ធ្វើ​ឲ្យ​មានការ​ប៉ះ​ពាល់​ ដែល​ធ្វើ​ឲ្យ​មានការ​ប៉ះ​ពាល់​ដល់​កិត្តិយស និង​សេច​ក្តី​ថ្លៃ​ថ្នូ​រ​ដល់​វិស័យ​សុខា​ភិបាល​កម្ពុជា ហើយ​នឹង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ប្រសិន​បើ​ម្ចាស់​ផេក​នេះ នៅ​តែ​បន្ត​ការ​ផ្សព្វ​ផ្សាយ​​និង​មិន​កែ​តម្រូវ​ទៅ​តាម​អត្ថ​បទ​ដើម ​និង​សាច់​រឿង​ដូច​បាន​ជម្រាបជូន​ខាង​លើ​នេះ​»៕

តែទោះជាយ៉ាងណាក៏ដោយ Page Merl Komsan បានធ្វើការចេញមុខសុំទោសជាសាធារណៈ និងកែប្រែនូវអត្ថបទទាំងស្រុងរួចទៅហើយ និងបានលុបចោលនូវអ្វីដែលបានសរសេរកាលពីមុនរួចម្ដងទៅហើយដែរ ។

តាមការពិតព័ត៌មាននេះគឺត្រូវបានយករូបភាពមកប្រឌិតដូចដែលអ្វីដែលក្រសួងសុខាភិបាលបានលើកឡើងពិតមែន ប៉ុន្តែគ្រាន់តែខុសរូបភាពប៉ុណ្ណោះ ។

វិភាគ៖ ហេតុអ្វីបានជា ក្រសួងសុខាភិបាលប្រតិកម្មទៅនឹងការបង្ហោះរឿងនេះ?

តាមការពិតទៅ រឿងនេះជារឿងកំប្លែងមួយដែលបរទេសបានបង្ហោះសារនេះ ដែលមានប្រភពនៅបរទេសដោយអ្នកចង់ដឹងគ្រាន់តែស្វែងរកវាក្នុង Google និងស្រាវជ្រាវរកមើលពាក្យថា cockroach nigeria doctor អ្នកនឹងឃើញអក្សរជាភាសាអង់គ្លេសដែលសរសេរយ៉ាងច្បាស់លាស់ដូចទៅនឹងការប្រឌិតលេងរបស់ Page ត្រូលមួយចំនួនផងដែរ ។

អ្វីដែលធ្វើឲ្យក្រសួងសុខាភិបាលក្ដៅស្លឹកត្រចៀក ចង់រកមុខអ្នកបង្ហោះគឺ ម្ចាស់ Page មួយគឺ Page Hahaha Sabay (ដែលមាន Like & Followers ជាង 400k នាក់) បានធ្វើការសេរសេរបែបត្រូលសប្បាយ ដែលអត្ថន័យដើម្បីបង្អន់ បង្អាប់អ្នកខេត្តព្រៃវែង លេងប៉ុណ្ណោះ ដែលប្រឌិតដើម្បីសើចសប្បាយ ឥតមានចេតនាណាមួយដើម្បីធ្វើការមួលបង្កាច់ទៅលើ ក្រសួងសុខាភិបាល ឬមន្ទីពេទ្យខេត្តព្រៃវែងឡើយ ហើយមនុស្សទូទៅក៏ដឹងដែរថា Page កម្សាន្ដសប្បាយ ឥតមានបង្ហោះរឿងសង្គមដើម្បីឲ្យខូចក្រេឌីតរបស់ ក្រសួងស្ថាប័នណាមួយឡើយ ព្រោះគ្មានការយល់ច្រឡំឡើយចំពោះការកម្សាន្ដ និងរឿងពិតប្រាកដ ។

ជាក់ស្ដែងអ្នកចែកចាយបន្ដ គឺ Page Merl Komsan ក៏បានធ្វើការ Capture បង្ហោះបន្ដប៉ុន្តែបានកាត់បន្ដដោយបំបាត់សភាពដើមរបស់ Page Hahaha Sabay និងនិយាយពាក្យមួយឃ្លាបន្ថែមថា វិស័យសុខាភិបាលរបស់យើងស្មើមុខស្មើមាត់នឹងប្រទេសជិតខាងហើយ។ ព្រមទាំងដាក់រូបសើចស្ញេញចំនួន ៥ គឺ emoji សើចចម្អក ដែលក្នុងន័យនេះ Page នេះជា Page ដែលមានទៅដោយបណ្ដុំព័ត៌មានសង្គមនានា ដែលហាក់ដូចជាមិនមែនជាការកំប្លែងនោះដែរ ហើយបូករួមទាំង Like & Follwers ជាង 700k (៧សែននាក់)ផង ធ្វើឲ្យមហាជនមានការភាន់ច្រឡំជាខ្លាំង ដែលរឿងនេះបានដឹងដល់ក្រសួងសុខាភិបាល និងធ្វើការចាត់វិធានការ និងចេញសេចក្ដីប្រកាសព័ត៌មានភ្លាមៗ ដោយច្រានចោល និងរកមុខម្ចាស់ Page Merl Komsan ថែមទៀតផង ដើម្បីឲ្យទទួលខុសត្រូវចំពោះរឿងនេះ និងឲ្យធ្វើការកែប្រែព័ត៌មានជាបន្ទាន់ ។

ងាកទៅ Page របស់ Hahaha Sabay ក៏បានធ្វើការលុបចោលភ្លាមៗផងដែរ បន្ទាប់ពីមានការក្ដៅស្លឹកត្រចៀកដល់ក្រសួងសុខាភិបាល នៅសល់តែ Page ដែលបាន Capture (ថតរូប) ទៅចែកចាយបន្ដប៉ុណ្ណោះ ដែលជាប់ពាក់ព័ន្ធក្នុងរឿងនេះ ។

តែទោះជាយ៉ាងណាក៏ដោយ Page Merl Komsan ក៏បានលុបចោលនូវរូបល្បីដែលគេ Share បន្ដគ្នារាប់ពាន់ចោល និងធ្វើការបង្ហោះសារជាថ្មី សុំទោសទៅកាន់ក្រសួងសុខាភិបាល ក៏ដូចជា Comment នៅលើ Page ក្រសួងសុខាភិបាលផងដែរ ក៏ប៉ុន្តែយើងពុំទាន់ដឹងពីចំណាត់ការរបស់ក្រសួងយ៉ាងណាចំពោះម្ចាស់ Page Merl Komsan នៅឡើយទេ នៅពេលនេះ ។

ប្រភព ៖ Fresh News & PostKhmer & International Research

The post ក្រសួងសុខាភិបាល ប្រតិកម្មនឹង រូបភាព X-Ray មាន​សត្វ​កន្លាត​នៅ​ក្នុង​ខ្លួន ប្រឌិតថានៅខេត្តព្រៃវែង appeared first on Khmer Readers.

វិភាគ! គម្រោងនៃការបោកប្រាស ក្នុងវិស័យពុទ្ធសាសនា កើនឡើងជាខ្លាំងក្នុងសង្គមខ្មែរ

$
0
0

ដោយសារតែ​មានការ​កសាង​ព្រះ​ពុទ្ធបដិមា រហូតដល់​ទៅដល់​ចំនួន ៨៤ ០០០ អង្គ នោះបាន​ធ្វើឱ្យ វត្ត​ពុទ្ធ​គី​រី​កម្ពុជា ក្លាយទៅជា​មណី​យ​ដ្ឋា​ន​ទេសចរ​វប្ប​ធ៌​ម​ដ៏​ពេញនិយម​ថ្មី​មួយ ទៀត​នៅលើ​ទឹកដី​ខេត្តតាកែវ ។ ពិសេស​នៅ​អំឡុង​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណីជាតិ​ដែល​កន្លងផុតទៅ​ថ្មីៗ​នេះ វត្ត​ពុទ្ធ​គី​រី​កម្ពុជា បានទទួល​ការគាំទ្រ​យ៉ាងច្រើន​ពី​ប្រជាពលរដ្ឋ​ខ្មែរ និង បរទេស ដែល​បាន​ចូលទៅទស្សនា​ទីនោះ​យ៉ាងច្រើន ។​

ប្រសិនបើយើងក្រឡេកមើលទៅកាន់កន្ទោងនីមួយៗយ៉ាងហោចណាស់ក៏មានប្រហែលជា ៥០កន្ទោងផងដែរ ដែលអ្នកមកទស្សនា ពិសេសប្រជាពលរដ្ឋខ្មែរ តែងតែចូលចិត្តដាក់លុយដើម្បីបំណងអាចមានបុណ្យ មានវាសនាបានកើតនៅឋានសួគ៌ក្ដី ឋានមនុស្សលោកធ្វើជាអ្នកមាន អ្នករូបសម្ភស្សស្អាត មានចំណេះជាដើម ។ល។ តែតាមការពិតរឿងនេះ មិនត្រឹមតែមិនត្រឹមត្រូវទេ គឺជាការធ្វើបុណ្យខ្វះបញ្ញា និងនាំឲ្យការបោកប្រាសក្នុងសាសនាមានកាន់តែច្រើនទៅវិញ ។

វត្ត​ពុទ្ធ​គី​រី​កម្ពុជា ស្ថិតនៅលើ​ទឹកដី ភូមិ​ត្រពាំង​ស្ការ ឃុំ​ត្រពាំង​ក្រញូង ស្រុក​ត្រាំកក់ ខេត្តតាកែវ ។ ភ្ញៀវ​ទេសចរណ៍​ជាតិ និង អន្តរជាតិ​ចាប់អារម្មណ៍​វត្ត​នេះ​យ៉ាងខ្លាំង​ក៏​ព្រោះ​វត្ត​មួយ​នេះ​បាន​កសាង​ព្រះ​ពុទ្ធបដិមា​យ៉ាងច្រើន​រហូតដល់​ទៅ ៨៤ ០០០ អង្គ​ដែល​ធ្វើឱ្យ​អ្នកទស្សនា​ប្លែក​ភ្នែក ជាមួយ​ព្រះ​ពុទ្ធបដិមា​ដែល​សង់ ពី​កំពូលភ្នំ ចុះមក​ក្រោម​ដ៏​ស្រស់​ស្អា​ត់​ក្រៃលែង ។

បច្ចុប្បន្ននេះ វត្ត​ពុទ្ធ​គី​រី​កម្ពុជា បាន​ក៏​សាង ព្រះពុទ្ធ​បដិមា ចំនួណ ២០ ០០០ អង្គ​រួចហើយ និងត្រៀមកសាងបន្ដទៀត ដោយយោងទៅតាមកម្លាំងសទ្ធារបស់ញាតិញោមពុទ្ធបរិស័ទ ។ ប៉ុន្ដែបើយើងសង្កេតមើលឲ្យជ្រៅបន្ដិច យើងនឹងឃើញថាកន្លែងនោះជាកន្លែងដែលពោរពេញទៅដោយសត្វនរកគឺអ្នកដែលព្យាយាមបង្កើតរឿងឲ្យធំ បង្កើតរឿងឲ្យល្បី ដើម្បីកេងចំណេញដោយមិនបាច់ធ្វើការងារអ្វីច្រើននោះទេ គឺមានគេដាក់លុយឲ្យស្រេចៗតែម្ដង ដែលគេហៅថាបុគ្គលដែលកេងប្រវ័ញ្ចលាភក្នុងសាសនាទៅវិញ ដែលជាហេតុនាំឲ្យសាសនាព្រះពុទ្ធដែលជាសាសនារបស់រដ្ឋធ្លាក់ចុះតម្លៃជាខ្លាំង ស្ទើរតែលែងមានអ្នកជឿនិងគោរពតទៅទៀត ។

ការកសាង ព្រះពុទ្ធ​បដិមា​ចំនួន ៨៤ ០០០ អង្គ​នេះ គឺ​ប្រតិស្ឋាន​ឡើង​ដើម្បី​ឧទ្ទិស​ចំពោះ​ព្រះធម៌​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ជា​ម្ចាស់​បាន​ទ្រង់​ត្រាស់​សម្តែង​ទុក​ក្នុង​គម្ពីរ​ព្រះ​ត្រៃបិដក​ចំនួន​៨៤ ០០០ ព្រះ​ធម្ម​ខន្ធ​ផងដែរ ដែលមាន​ព្រះ​ត្រៃបិដក​សរុប ១១០ ក្បាល​បែងចែក​ជា​បី​ផ្សេងគ្នា មាន​ព្រះ​វិន័យ ព្រះ​សូត្រ និង ព្រះ​អភិធម្ម សម្រាប់​បូជា​តំណាងឱ្យ​ព្រះពុទ្ធ​រូប​មួយ​ព្រះអង្គ​សម្រាប់​តំណាងឱ្យ​មួយ​ព្រះ​ធម្ម​ខន្ធ ។​ នេះបើតាមសារព័ត៌មានប្រជាប្រិយចុះផ្សាយនៅលើគេហទំព័ររបស់ខ្លួន ។

ជាក់ស្ដែងណាស់ព្រះពុទ្ធសម្ដែងថា ហាមជឿព្រោះគម្ពី រហូតដល់លោកមានពុទ្ធដីការថា សូម្បីតែគ្រូ សូម្បីតែតថាគត ក៏កុំជឿដែរ ត្រូវស្ដាប់ត្រិះរិះពិចារណា ឲ្យឃើញសឹមទទួលយក ហើយបើឆ្ងល់សូមសួរ ពុំមែនឲ្យធ្វើការកសាងរឿងឥតប្រយោជន៍ខាតបង់លុយកាក់ តែចេតនាពោរពេញដោយអំពើបាបស្មោគគ្រោកយ៉ាងដូច្នេះឡើយ ដែលជារឿងអាក្រក់របស់សង្ឃ និងចៅអធិការវត្តដែលកំពុងធ្វើនាពេលនេះ មិនគួរជាទីគោរពឡើយ ។

ប្រភព ៖ ប្រជាប្រិយ

The post វិភាគ! គម្រោងនៃការបោកប្រាស ក្នុងវិស័យពុទ្ធសាសនា កើនឡើងជាខ្លាំងក្នុងសង្គមខ្មែរ appeared first on Khmer Readers.

គុក Calling! អតីតអ្នកគាំទ្រ CNRP មុខពិត និងអាសយដ្ឋានពិត ជេរសម្ដេចហ៊ុន សែន សុទ្ធតែអាខ្វាក់…

$
0
0

ជាសារជាតិរបស់អ្នកកាច់មួលលាបពណ៌ របស់អតីតគណបក្សសង្គ្រោះជាតិ រហូតដល់គណបក្សរលាយក៏នៅតែមិនទាន់សាបសូន្យនៅឡើយទេ ។ បើតាមប្រភពពីបណ្ដាញសង្គមហ្វេសប៊ុក បុរសម្នាក់ដែលជាអតីតអ្នកគាំទ្រគណបក្សសង្គ្រោះជាតិដែលបានរំលាយដោយតុលាការកាលពីពេលកន្លងទៅនេះ បានធ្វើការជេរប្រទេចទៅលើនាយករដ្ឋមន្រ្តី កម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា អាខ្វាក់ បុរសថោក ហ៊ុនសែនត្រូវតែចុះចេញ កម្ពុជាមិនត្រូវការហ៊ុនសែន ជាដើម ។ល។

បើតាមការស៊ើបអង្កេតពីអ្នកតាមដាននយោបាយម្នាក់បានបង្ហោះទាំងរូបភាព អាសយដ្ឋានពិត ក៏ដូចជាមុខមាត់ពិត និងមានទៅដល់លេខទូរស័ព្ទទៅទៀត ដែលបុរសម្នាក់នេះ ពិតជាបានជេរប្រទេចទៅកាន់រដ្ឋាភិបាលជាយូរណាស់មកហើយ ដែលពុំមាននណាម្នាក់ក្នុងជួររដ្ឋាភិបាលអើពើសោះឡើយ ដែលជាចំណុចប្រហោងក្នុងការធ្វើការងារមួយ របស់មន្រ្តី ស៊ើបអង្កេត ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងការលាបពណ៌ និងការការពាររាជរដ្ឋាភិបាលកម្ពុជាផងដែរ ។

បុរសវ័យជំទង់ម្នាក់ឈ្មោះថា ឈុន សេងណាំ បានធ្វើការជេរប្រមាថទៅលើសម្ដេច ហ៊ុន សែន ខាងលើដោយមានអាសយដ្ឋានពិតប្រាកដស្រុកកំណើតនៅ ភូមិទី៤ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម និងបច្ចុប្បន្នរស់នៅក្នុងរាជធានីភ្នំពេញមានអាសយដ្ឋាននៅ ផ្លូវ១២២ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលមានលេខទូរស័ព្ទ 096 593 84 54 ។ នេះបើតាមការបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក ។

 

 

 

The post គុក Calling! អតីតអ្នកគាំទ្រ CNRP មុខពិត និងអាសយដ្ឋានពិត ជេរសម្ដេចហ៊ុន សែន សុទ្ធតែអាខ្វាក់… appeared first on Khmer Readers.

ខ្មែរអើយខ្មែរ! បើចោរថង់យាម ក្នុងសាសនាច្រើនយ៉ាងហ្នឹង តើមិនឲ្យគេមើលងាយម្ដេចបាន?

$
0
0

រូបភាពជាច្រើនសន្លឹក និង Screenshot ដែលបានធ្វើការបង្ហោះចែកចាយដោយ Page មួយដ៏ល្បីគឺ TROLL ចោរថង់យាម ត្រូវបានមហាជនទទួលស្គាល់ថា ចោរថង់យាម គឺអ្នកប្រវ័ញ្ចលាភក្នុងសាសនា មានច្រើនរាប់មិនអស់ក្នុងស្រុកខ្មែរប្រៀបដូចជា ដំរីស្អុយ យកចង្អេទៅបាំងទៅហើយ ប៉ុន្តែខ្មែរដែលគោរពព្រះសង្ឃជ្រុលហួសហេតុបានធ្វើឲ្យបាត់បង់តម្លៃពុទ្ធសាសនា ដោយបានការពារជនទាំងនោះ ឲ្យសម្ងំសុខស្រួលក្នុងសាសនាទៅវិញ ដោយមិនខ្វល់ថា បុគ្គលទាំងនោះធ្វើអ្វីនោះទេ ព្រោះដោយហេតុខ្លាចគ្មានលោកធ្វើបុណ្យ ដែលបំណងរបស់ពួកគេគឺចង់ឡើងឋានសួគ៌ ឬចង់បានជាតិក្រោយមានរូបសម្រស់ស្អាត ចំណេះវិជ្ជាពូកែ មានលាភមានជ័យជាដើម ។

ការពិតទៅរឿងទាំងនេះ ព្រះពុទ្ធទ្រង់បានត្រាស់សម្ដែងប្រាប់ទៅពុទ្ធសាសនិករបស់ព្រះអង្គរួចទៅហើយថា មេរៀនត្រាស់ដឹង (ព្រះធម៌) ដែលតថាគតបានរកឃើញ នឹងត្រូវរលាយដោយសារបុគ្គល ៤ពួក គឺមាន ឧបាសក ឧបាសិកា ភិក្ខុ ភិក្ខុនី ដែលការពិតនាពេលនេះ គឺពិតជាដូច្នេះមែន គឺឧបាសក និងឧបាសិការ កំពុងងុបងល់ក្នុងសាសនា ភ្លេចមេរៀនត្រាស់ដឹងព្រះសម្មាសម្ពុទ្ធដែលបានបង្រៀន អស់ បែរជាធ្វើបុណ្យដោយខ្វះការពិចារណា បង្កើតជាអាទិនវៈ (ចោរក្នុងសាសនា) រាប់សិបនាក់ទៅវិញ ។

ខាងក្រោមនេះជារូបភាពមួយចំនួនរបស់ចោរក្នុងសាសនា ដែលកំពុងប្រព្រឹត្តិរហូតដល់មានរូបភាពបែកធ្លាយតាមបណ្ដាញសង្គមហ្វេសប៊ុក ៖

 

ប្រភព ៖ បណ្ដាញសង្គមហ្វេសប៊ុក TROLL ចោរថង់យាម

The post ខ្មែរអើយខ្មែរ! បើចោរថង់យាម ក្នុងសាសនាច្រើនយ៉ាងហ្នឹង តើមិនឲ្យគេមើលងាយម្ដេចបាន? appeared first on Khmer Readers.

Viewing all 1748 articles
Browse latest View live