Quantcast
Channel: ខ្មែរអ្នកអាន
Viewing all 1748 articles
Browse latest View live

លិខិត​មិត្ត​អ្នក​អាន ៖ ហេតុអ្វី​និស្សិត​ខ្មែរ​ទៅ​រៀន​នៅ​បរទេស ​មិន​ចង់​មក​ស្រុក​វិញ​?

$
0
0

សូម​គោរព​លោក​និពន្ធ​នាយក​ជា​ទី​រាប់អាន​!

ខ្ញុំ​បាន​អាន​សាចុះ​សាឡើង​ជាច្រើន​ដង ចំពោះ​អត្ថបទ​ដែល​មាន​ចំណងជើង​ថា «​អតីត​និស្សិត​នៅ​បរទេស​គួរ​មក​ស្រុក​វិញ​ចុះ​បញ្ជី​» ​សរសេរ​ដោយ​បងប្រុស​ តុង សុប្រាជ្ញ ចុះ​ផ្សាយ​ថ្ងៃទី​ ១ ខែ​ឧសភា ឆ្នាំ​ ២០១៨​។

ខ្ញុំ​សូម​ចូលរួម​យោបល់​ខ្លះ​ចំពោះ​កង្វះ​ទិន្នន័យ​នៃ​និស្សិត​ខ្មែរ​កំពុង​សិក្សា​នៅ​បរទេស និង​បញ្ហា​ដែល​និស្សិត​មួយ​ចំនួន មិន​ចង់​វិល​ត្រឡប់​ទៅ​មាតុភូមិ​វិញ​ក្រោយ​ពី​បាន​បញ្ចប់​ការសិក្សា​នៅ​បរទេស​។ ដើម្បី​ឱ្យ​កាន់តែ​ច្បាស់​ពី​បញ្ហា​ទិន្នន័យ​និស្សិត និង​គោលការណ៍​ទាក់ទាញ​និស្សិត​ឲ្យ​មក​បម្រើការ​នៅ​តាម​ស្ថាប័ន​មួយ​ចំនួន ខ្ញុំ​សូម​លើក​ជា​សំណួរ​ខ្លះៗ​ដូចតទៅ​៖

១ តើ​ក្រសួង​អប់រំ​បាន​ទាក់ទង ឬ​កសាង​បណ្តាញ​សម្រាប់​និស្សិត​ខ្មែរ​ដែល​ទទួល​បាន​អាហារូបករណ៍​ ឬ​បង់ថ្លៃ​សិក្សា​ដោយ​ខ្លួនឯង​នៅ​ក្រៅ​ប្រទេស​ដែរ​ឬ​ទេ​? បើ​មាន​តើ​ប្រសិទ្ធភាព​បាន​កម្រិត​ណា​? បើ​ក្រសួង​អប់រំ​យក​ចិត្ត​ទុក​ដាក់​លើ​ករណី​​នេះ ខ្ញុំ​ជឿជាក់​ថា​ទិន្នន័យ​អាច​ទាក់ទង​បាន​តាម​សមាគម​អតីត​និស្សិត​ខ្មែរ​នៅ​បរទេស​បាន​ដូចជា​សមាគម​អតីត​និស្សិត​ខ្មែរ​នៅ​អូស្ត្រាលី នូវែលសេឡង់ ជប៉ុន និង​នៅ​អឺរ៉ុប​ជាដើម​។ បើ​ថា​ទាល់​ខ្លាំង​អាច​ទាក់ទង​ទៅ​ក្រុម​ការងារ ឬ​បណ្តាញ​និស្សិត​បក្ស​ទៅ​ក៏​អាច​ដឹង​ដែរ​ពី​ចំនួន​និស្សិត​នៅ​ក្រៅ​ប្រទេស​។

២ តើ​សាមី​ក្រសួង​ស្ថាប័ន​គ្រប់​វិស័យ​គួរ​ធ្វើ​យ៉ាង​ណា​ដើម្បី​ទាក់ទាញ​និស្សិត​ជយលាភី​បរទេស​ចូល​បម្រើការ​ក្នុង​ស្ថាប័ន​ខ្លួន​។ ចំណុច​នេះ ខ្ញុំ​សូម​លើក​ជូន​ការពិត​ជាក់​ស្តែង​ថ្មីៗ​មួយ​ដែល​សារព័ត៌មាន​កោះសន្តិភាព​បាន​ចុះផ្សាយ​កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ថា មាន​លោក​ប្រធាន​មន្ទីរ​នៃ​ខេត្ត​មួយ​បាន​តែងតាំង​កូន​ខ្លួនឯង​ជា​ប្រធាន​មន្ទីរ មុន​ពេល​ខ្លួនឯង​ចូលនិវត្តន៍​។ អ៊ីចឹង​បាន​ន័យ​ថា​អត់​ពី​គេ នៅ​មាន​កូន​គេ ក្មួយ​គេ ចៅ​គេ ចុះ​និស្សិត​ជយលាភី​ថ្មី ពេល​ណា​ទទួល​បាន​ឱកាស​?

ចំណុច​នេះ​មិត្ត​អ្នកអាន គិត​ខ្លួនឯង​ចុះ​ថា តើ​ក្រសួង​ស្ថាប័នរដ្ឋ​នីមួយៗ​មាន​ផែនការ​ច្បាស់លាស់​សម្រាប់​អភិវឌ្ឍ​ធនធាន​មនុស្ស​ក្នុង​ស្ថាប័ន​ខ្លួន​បាន​ដល់​កម្រិត​ណា​?

ដោយ​ឡែក​បញ្ហា​ក្រោយ​ពេល​រៀន​ចប់ និស្សិត​ខ្លះ​រួមមាន​ទាំង​ខ្ញុំ​ខ្លួនឯង​ផ្ទាល់​ដែល​ម្តង​ហើយ​ម្តង​ទៀត​បាន​ប្រកាស​ថា មិន​ចង់​ត្រឡប់​ទៅ​ស្រុក​វិញ អាស្រ័យ​ដោយ​មូលហេតុ​មួយ​ចំនួន​។ ទី​ ១ លក្ខខណ្ឌ​អាហារូបករណ៍​នៃ​រដ្ឋាភិបាល​សហព័ន្ធ​អាល្លឺម៉ង់ (DAAD) បាន​សម្រួល​ដល់​និស្សិត​ជយលាភី​អាច​បន្ត​ទិដ្ឋាការ ដើម្បី​ស្វែងរក​ការងារ​ធ្វើ​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់​បាន​។ ការណ៍​នេះ​កើតឡើង​ដោយសារ​ភ្នាក់ងារ​ស្រាវជ្រាវ​បាន​រកឃើញ​ថា​ការ​ផ្តល់​ឱកាស​ដល់​និស្សិត​ជយលាភី​រក​ការងារ​ធ្វើ​ក្រោយ​បញ្ចប់​ការសិក្សា​នៅ​ប្រទេស​អាល្លឺម៉ង់ គឺ​មាន​ផលចំណេញ​មួយ​ចំនួន​ដូចជា និស្សិត​ជយលាភី អាច​រៀនសូត្រ​បន្ថែម​លើ​ទ្រឹស្តី​ដែល​បាន​រៀន​ក្នុង​ថ្នាក់​នូវ​ចំណេះធ្វើ​ជាក់ស្តែង​។

និស្សិត​ជយលាភី​ទាំង​នេះ​នឹង​ចូលរួម​លើក​កម្ពស់​ការ​អភិវឌ្ឍ​ក្នុង​សង្គម​អាល្លឺម៉ង់​តាមរយៈ​ចំណេះដឹង​ថ្មី​តាម​ជំនាញ​របស់​ខ្លួន​។ ម្យ៉ាង​ទៀត​ប្រសិន​បើ​និស្សិត​ជយលាភី​ទាំង​នោះ​រក​ការងារ​តាម​ជំនាញ និង​មាន​ប្រាក់បៀវត្សរ៍​សមរម្យ​បាន​នៅក្នុង​ប្រទេស​អាល្លឺម៉ង់​នោះ​ក្នុង​រយៈពេល​ ២ ​ឆ្នាំ​ចំនួន​លុយ​បង់ពន្ធ​ដែល​និស្សិត​ជយលាភី​បង់​ចូល​ក្នុង​រដ្ឋ​អាល្លឺម៉ង់​គឺ​មាន​ចំនួន​លើស​ពី​ចំនួន​លុយ​អាហារូបករណ៍​ដែល​រដ្ឋាភិបាល​សហព័ន្ធ​អាល្លឺម៉ង់​បាន​ជួយ​ដល់​និស្សិត​ជយលាភី​ក្នុង​រយៈពេល​រៀនសូត្រ​ ២ ​ឆ្នាំ​ទៅ​ទៀត​។

នេះ​ហើយ​ជា​ការ​យក​ចិត្ត​ទុកដាក់​លើ​ការអប់រំ អភិវឌ្ឍន៍​សង្គម និង​សេដ្ឋកិច្ច​របស់​អាល្លឺម៉ង់​ និង​ការជួយ​ទំនុក​បម្រុង​ដល់​និស្សិត​បរទេស​ដែល​ទោះ​ជា​មិន​មាន​សញ្ជាតិ​អាល្លឺម៉ង់​ក៏ដោយ​ក៏​នៅ​អាច​មាន​ឱកាស​បាន​ទទួល​ការអប់រំ​ទៅ​តាម​បទដ្ឋាន​ដែល​មាន​គុណភាព​មួយ​ច្បាស់លាស់​។
ទី​ ២ យើង​ងាក​ទៅ​ដែនដី​អច្ឆរិយ​របស់​កម្ពុជា​យើង​វិញ​ម្តង សួរ​ថា​តើ​និស្សិត​ជយលាភី​អាហារូបករណ៍​ដែល​មិន​មាន​ក្របខ័ណ្ឌ​ក្នុង​ស្ថាប័នរដ្ឋ​ប៉ុន្មាន​នាក់​ដែល​បាន​ទទួល​ការ​គាំពារ និង​ទំនុក​បម្រុង​ពី​រាជរដ្ឋាភិបាល​កម្ពុជា​?

បើ​យោង​តាម​បទពិសោធ​របស់​ខ្ញុំ​វិញ​គឺ​ថា​តាំង​ពី​មុន​រហូត​ដល់​រៀន​ជិត​ចប់ ខ្ញុំ​ដូចជា​មិន​បាន​ទទួល​អ្វី​ជា​ដុំកំភួន ជា​ការ​ទំនុក​បម្រុង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​លើ​ការសិក្សា​នៅ​បរទេស​របស់​ខ្ញុំ​សោះ​។ មូលហេតុ​ដែល​ខ្ញុំ​និយាយ​បែប​នេះ ព្រោះ​ទី​មួយ​ខ្ញុំ​ទៅ​សុំ​ធ្វើ​លិខិត​ឆ្លងដែន ទោះបី​មាន​បញ្ជាក់​ថា​មុខរបរ​ជា​និស្សិត​មែន តែ​ខ្ញុំ​ត្រូវ​បង់​តម្លៃ​សេវា​តាម​ការកំណត់​របស់​ក្រសួង គឺ​បង់​តម្លៃ​ពេញ​ដូច​ប្រជាពលរដ្ឋ​ធម្មតា​។

ទី​ ២ ពុំ​មាន​ភ្នាក់ងារ​ ឬ​ស្ថាប័ន​ណា​មួយ​របស់​រដ្ឋាភិបាល​បាន​ជួយ​ណែនាំ​ខ្ញុំ ឬ​ខ្ញុំ​អាច​ពឹងពាក់​ដើម្បី​បាន​ស្វែងយល់​ពី​ការត្រៀម​ខ្លួន​រស់នៅ ធ្វើ​សមាហរណកម្ម​សង្គម និង​វប្បធម៌ ឬ​អាច​សុំ​ជា​ជំនួយ ប្រសិន​ករណី​បើ​ខ្ញុំ​មាន​បញ្ហា​នៅ​ក្នុង​ប្រទេស​ដែល​ខ្ញុំ​រៀន​។ ទី​ ៣ ក្រោយ​ពេល​រៀន​ចប់ ប្រសិន​បើ​ខ្ញុំ​ត្រឡប់​ទៅ​ស្រុក​ខ្មែរ​វិញ​តើ​អង្គភាព​រដ្ឋ​ណា​ដែល​អាច​ឱ្យ​ខ្ញុំ​ទាក់ទង ដើម្បី​បាន​ស្វែងយល់​ពី​ការវិវឌ្ឍ​របស់​សង្គម​នឹង​ជួយ​សម្រួល ក្នុង​ឱកាស​ការងារ​ ឬ​ការអភិវឌ្ឍ​អាជីព​របស់​ខ្ញុំ​?

ប្រសិន​បើ​ខ្ញុំ​ប្រឡង​ក្របខ័ណ្ឌ​ចូល​ក្រសួង​ស្ថាប័នរដ្ឋ​ណា​មួយ​ក៏​ប្រហែល​ពិបាក​ដែរ ព្រោះ​ខ្ញុំ​អាច​មាន​សមត្ថភាព​មិន​គ្រប់គ្រាន់​តាម​ការប្រឡង​ជ្រើសរើស ហើយ​ម្យ៉ាង​ទៀត​បើ​ជាប់​ក៏​ប្រហែល​ពិបាក​ធ្វើការ​ដែរ ដោយសារ​ខ្ញុំ​មិន​ចេះ​លុតក្រាប​ខុស​កាលវេលា និង​មួយ​ទៀត ចរិត​ខ្ញុំ​ផ្ទាល់​គឺ​ខ្ញុំ​ឃើញ​អី​ថា​ហ្នឹង ដូច​នេះ​ស្ថាប័ន​រដ្ឋ​ខ្លះ​គេ​មិន​ចូលចិត្ត​មនុស្ស​ដូច​ខ្ញុំ​នេះ​ទេ​។

គួរបញ្ជាក់​ផង​ដែរ​ចំពោះ​ការ​ទំនុក​បម្រុង​និស្សិត​ខ្មែរ​នៅ​ស្រុក​អឺរ៉ុប​នេះ ពិសេស​រូប​ខ្ញុំ​ផ្ទាល់ ខ្ញុំ​សូម​អរគុណ​ដល់​សហគមន៍​បងប្អូន​ខ្មែរ និង​ពុទ្ធបរិស័ទ ចំណុះ​ជើងវត្ត​នៅ​បណ្តា​ប្រទេស បែលហ្ស៊ិក បារាំង អាល្លឺម៉ង់ ស្វ៊ីស និង​អូទ្រីស​ជាដើម​ដែល​បាន​ជួយ​ខ្នះខ្នែង​រាល់​កង្វះខាត​របស់​ខ្ញុំ​។ ចំពោះ​ករណី​នេះ​ខ្ញុំ​ក៏​សូម​អរគុណ​ផង​ដែរ​ចំពោះ​តំណាង​ស្ថានទូត និង​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​អាល្លឺម៉ង់​ដែល​បាន​ចាប់ផ្តើម​យក​ចិត្ត​ទុកដាក់​លើ​បញ្ហា​ជីវភាព​របស់​និស្សិត​ខ្មែរ​ក្នុង​បណ្តា​ប្រទេស​អឺរ៉ុប​ដែល​មាន​និវេសនដ្ឋាន ទូត​ខ្មែរ ក្រុង​ប៊ែរឡាំង​ជា​អ្នកតំណាង​។

ម្យ៉ាង​ទៀត​ខ្ញុំ​សូម​សំណូមពរ​ឱ្យ​ម្ចាស់​អត្ថបទ​នេះ​គួរ​សម្រួល​ពាក្យពេចន៍​ឡើង​វិញ​ចំពោះ​សំណេរ​របស់​ខ្លួន​ដែល​បាន​បញ្ជាក់​ដោយ​មិន​មាន​មូលដ្ឋាន​ច្បាស់លាស់​ថា​ «​រីឯ​កាតព្វកិច្ច​របស់​និស្សិត​ដែល​បាន​ទៅ​រៀន​នៅ​បរទេស​ហើយ​តម្រូវ​ឲ្យ​ត្រឡប់​មក​ស្រុក​វិញ​បាន​ដែរ​ទេ ជា​ជាង​ឆ្លៀត​ឱកាស​លួច​ចូល​សញ្ជាតិ ហើយ​សំងំ​សុខ​ស្រួល​ដោយ​បើកភ្នែក​ឡើង​រិះគន់​រដ្ឋាភិបាល​ទៅ​វិញ​នោះ​»​។

សម្រាប់​ខ្ញុំ​ផ្ទាល់​ដែល​ជា​និស្សិត​ម្នាក់​មាន​បំណង​មិន​ត្រឡប់​ទៅ​ស្រុក​ខ្មែរ​វិញ សូម​បញ្ជាក់​ថា​ខ្ញុំ​ចង់​នៅ​ទី​នេះ​ប្រទេស​អាល្លឺម៉ង់​ក្នុង​គោលបំណង​ចង់​បាន​សញ្ជាតិ​មែន តែ​មិនមែន​ក្នុង​ន័យ​សំងំ​សុខស្រួល​ដោយ​បើកភ្នែក​ឡើង​រិះគន់​រដ្ឋាភិបាល​ទេ តែ​ខ្ញុំ​គិត​ថា​បើ​ខ្ញុំ​បាន​រស់នៅ​ទី​នេះ ខ្ញុំ​អាច​ជួយ​សង្គមជាតិ​របស់​យើង​បាន​ច្រើន ជាង​ត្រឡប់​ទៅ​វិញ ហើយ​ខ្ញុំ​ក៏​សូម​បញ្ជាក់​ឱ្យ​បាន​ច្បាស់​ផង​ដែរ​ថា ការរិះគន់​របស់​ខ្ញុំ គឺ​មិនមែន​ជា​ការរិះគន់​បែប​ពាសវាល​ពាសកាល​ឡើយ តែ​ជា​ការ​រិះគន់​តាម​រឿង​ដែល​ខ្ញុំ​គិត​ថា ខ្ញុំ​ត្រូវ​តែ​រិះគន់​ក្នុង​នាម​ជា​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត​ដែល​មាន​កាតព្វកិច្ច សិទ្ធិ និង​សេរីភាព​ពេញលេញ​ក្នុង​ការ​បញ្ចេញមតិ​លើ​ការអភិវឌ្ឍ​សង្គម សេដ្ឋកិច្ច និង​នយោបាយ​ដែល​មាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

សូម​អភ័យទោស​ទុក​ជា​មុន​ចំពោះ​កំហុស​ឆ្គង​លើ​ការប្រើប្រាស់​ពាក្យពេចន៍​ដោយ​ប្រការ​ណា​មួយ​ហើយ​ការសរសេរ​របស់​ខ្ញុំ​នេះ​ក៏​មិនមែន​ក្នុង​ន័យ​ផ្ចាញ់ផ្ចាល​អ្នក​ណា​ដែរ តែ​ខ្ញុំ​សរសេរ​ឱ្យ​មិត្ត​អ្នក​អាន​បាន​ជ្រាប​ពី​ជីវិត​និស្សិត ការ​គាំពារ​ពី​សំណាក់​សហគមន៍​ខ្មែរ និង​ការសម្រេច​ចិត្ត​មិន​ត្រឡប់​ទៅ​មាតុភូមិ​កម្ពុជា​វិញ​។

សូម​អរគុណ​ចំពោះ​ការអាន​របស់​អស់​លោក​អ្នក​៕

ដោយ​ ញ៉ូវ ប៉ិច តុងហ័ន ​និស្សិត​ពី​សាកលវិទ្យាល័យ​ឡែបស៊ីស​ ក្រុង​ឡែបស៊ីស រដ្ឋ​សាកសិន សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់​។ 

Source : PostKhmer

The post លិខិត​មិត្ត​អ្នក​អាន ៖ ហេតុអ្វី​និស្សិត​ខ្មែរ​ទៅ​រៀន​នៅ​បរទេស ​មិន​ចង់​មក​ស្រុក​វិញ​? appeared first on Khmer Readers.


លិខិត​មិត្ត​អ្នក​អាន៖ ទម្រង់​នៃ​ការរំលោភ​សិទ្ធិ​​ អ្នក​មាន​សិទ្ធិ​បោះឆ្នោត!

$
0
0

កាលពី​ថ្ងៃទី​​ ១ ខែ​ឧសភា ឆ្នាំ​ ២០១៨ នេះ​លោក សម រង្ស៊ី បាន​ហៅ​ការបោះឆ្នោត​ជាតិ​ដែល​នឹង​ឈាន​មក​ដល់​នា​ដំណាច់​ខែ​កក្កដា​ខាង​មុខ​នេះ​ថា ជា​ការ​បោះឆ្នោត​ក្លែងក្លាយ ប្រសិន​បើ​ការបោះឆ្នោត​នោះ​អវត្ដមាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​គាត់​ក៏​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ជួយ​ចែកចាយ​ខិត្តប័ណ្ណ កុំ​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត​ដោយ​ក្នុង​ខិត្តប័ណ្ណ​នោះ​ផ្ដល់​ជម្រើស​តែ​ ២ ​ឲ្យ​អ្នក​មាន​សិទ្ធិ​បោះឆ្នោត​ថា បើ​ ១ មិន​ទៅ​បោះឆ្នោត​ស្មើ​នឹង​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ចិត្ដ និង ២ ទៅ​បោះឆ្នោត​គឺ​ស្មើ​នឹង​គាំទ្រ​គណបក្ស​ប្រជាជន ទោះ​ជា​ទៅ​បោះ​ឲ្យ​បក្ស​ណា​ក៏ដោយ​។

ទង្វើ​របស់​លោក សម រង្ស៊ី នេះ​ឆ្លុះ​បញ្ចាំង​ពី​ចេតនា​មិន​ល្អ​របស់​គាត់​ដែល​អាង​តែ​ខ្លួន​ជា​បុគ្គល​ល្បី​មក​បំភាន់​ពលរដ្ឋ គឺ​ទី​ ១ ​ទង្វើ​នេះ​ជា​ការ​រំលោភ​លើ​សិទ្ធិ​អ្នក​មាន​សិទ្ធិ​បោះឆ្នោត​។ ទី​ ២ ទង្វើ​នេះ​ជា​ការ​កេងចំណេញ​នយោបាយ​សុទ្ធសាធ​។ ទី​ ៣ នេះ​ជា​ទង្វើ​យក​ឈ្នះ​ចាញ់​ចិត្ដ​ជាមួយ​លោក​នាយក​រដ្ឋមន្ដ្រី ហ៊ុន សែន និង​ទី ៤ នេះ​ជា​ការ​ឆ្លៀតឱកាស សង្កត់​កាង​មិន​ឲ្យ​បក្ស​នយោបាយ​ដែល​មាន​ឈាម​ថ្មី​ខុស​ពី​មុន​ងើប​មុខ​រួច​។

ទី​ ១ រំលោភ​លើ​សិទ្ធិ​អ្នក​មាន​សិទ្ធិ​បោះឆ្នោត​។

ក) រំលោភ​លើ​សិទ្ធិ​របស់​អ្នក​គាំទ្រ​អតីត​សង្គ្រោះជាតិ​ដែល​អស់​ចិត្ដ​ចង់​ចេញ​ពី​បក្ស​នេះ​ដោយ​គិត​ថា អាណា​ក៏​ដូច​អាណា​ហើយ​លែង​ចង់​ទៅ​បោះឆ្នោត​ឲ្យ​បក្ស​ណា​ទាំងអស់ ទើប​មិន​ទៅ​បោះឆ្នោត​។ លោក​ សម រង្ស៊ី នៅ​តែ​ដេញ​តាម​ពាក់​ប្រឡៅ​ក​ឲ្យ​គេ ថា គេ​ជា​មនុស្ស​របស់​ខ្លួន​។

ខ) រំលោភ​សិទ្ធិ​អ្នក​មិន​គាំទ្រ​បក្ស​កាន់​អំណាច​ហើយ​ក៏​មិន​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ ដោយ​ដាក់​ស្លាក​ឲ្យ​គេ​ថា​ជា​អ្នក​គាំទ្រ​បក្ស​កាន់អំណាច នៅ​ពេល​ដែល​គេ​ទៅ​បោះឆ្នោត​គាំទ្រ​បក្ស​ដោយ​ឡែក​ពី​បក្ស​កាន់អំណាច​។ បើ​ពលរដ្ឋ​ទាំង​នោះ​ទៅ​បោះឆ្នោត​គាំទ្រ​បក្ស​ដែល​គេ​ស្រឡាញ់ ដែល​មិនមែន​បក្ស​កាន់​អំណាច​សោះ លោក សម រង្ស៊ី មក​ពាក់​ស្លាក​ថា គេ​គាំទ្រ​បក្ស​កាន់​អំណាច​ទៅ​វិញ នោះ​វា​ជា​ការរំលោភ​លើ​សិទ្ធិ​បុគ្គល​។ កាន់តែ​ធ្ងន់​នោះ បើ​គេ​មាន​ធុរៈ​ទៅ​ក្រៅ​ប្រទេស​ខកខាន​ទៅ​បោះឆ្នោត​វិញ​គឺ​លោក​ដាក់​ស្លាក​ឲ្យ​គេ​ដោយ​មិន​បាន​សួរ​ចិត្ដ​គេ​ថា គេ​គាំទ្រ​ខ្លួន​។

ចំពោះ​អ្នក​មិន​គាំទ្រ​រដ្ឋាភិបាល​ទន្ទឹម​គ្នា​ក៏​មិន​គាំទ្រ​សង្គ្រោះ​ជាតិ បើ​វាស់​កម្រិត​នៃ​ភាព​មិន​ពេញ​ចិត្ដ​គឺ​គេ​អាច​ទទួល​យក​លោក​ ហ៊ុន សែន បាន​ជាង​បើ​ប្រៀប​ជាមួយ​លោក​ សម រង្ស៊ី​។ ហេតុនេះ​ការ​ដែល​គាត់​ថា មិន​ទៅ​បោះឆ្នោត​ស្មើ​នឹង​គាំទ្រ​គាត់ គឺជា​ទម្រង់​មួយ​ទៀត​នៃ​ការរំលោភ​លើ​សិទ្ធិ​។

គ) ទង្វើ​លោក​ សម រង្ស៊ី រំលោភ​សិទ្ធិ​អ្នក​ដែល​មិន​ទៅ​បោះឆ្នោត​ដោយ​ហេតុផល​ផ្ទាល់​ខ្លួន​ដោយ​ហៅ​គេ​ថា​ជា​អ្នកគាំទ្រ​របស់​ខ្លួន​។ ជា​រៀងរាល់​អាណត្ដិ​តែង​មាន​ពលរដ្ឋ​ប្រហែល ២០% មិន​ទៅ​បោះឆ្នោត ដែល​ចំនួន​នេះ​មិន​រាប់​ថា​ខ្ពស់​ឡើយ​។

នៅ​អាមេរិក​ចំនួន​នៃ​អ្នក​ទៅ​បោះឆ្នោត​ប៉ុន្មាន​អាណត្ដិ​ក្រោយៗ​នេះ​មិន​លើស​ពី​ ៦៥% ឡើយ ដូច្នេះ​អត្រា​អ្នក​ចេញ​ទៅ​បោះឆ្នោត​ជាង​ ៨០% នៅ​ស្រុក​ខ្មែរ​អាច​រាប់​បាន​ថា​ជា​កម្រិត​មួយ​ខ្ពស់​។ បើ​គិត​ត្រឹម​ថា​អ្នក​មាន​សិទ្ធិ​បោះឆ្នោត​ប្រហែល​ ១៥% មិន​ទៅ​បោះឆ្នោត​តាម​ទម្លាប់​ចាស់ រាល់​ការបោះឆ្នោត​នោះ​នឹង​មាន​តួលេខ​ជាង​ ១ ​លាន​នាក់​ដែល​លោក សម រង្ស៊ី ទាញ​ថា​ជា​អ្នក​គាំទ្រ​ខ្លួន​ទាំង​មិន​ដឹង​ថា​គេ​គាំទ្រ​បក្ស​ណា​។ ពលរដ្ឋ​ទាំង​នោះ​មួយ​ចំនួន​អាច​ជា​អ្នក​ដែល​មិន​ខ្វល់​នឹង​រឿង​នយោបាយ ហើយ​មិន​ទៅ​បោះឆ្នោត​។ ដូច្នេះ​ការនិយាយ​ថា​អ្នក​មិន​ទៅ​មក​ពី​គេ​គាំទ្រ​ខ្លួន​ជា​ទម្រង់​នៃ​ការរំលោភ​លើ​សិទ្ធិ​​ពលរដ្ឋ​។

ទី​ ២ ទង្វើ​នេះ​ជា​ការ​កេងចំណេញ​នយោបាយ​សុទ្ធសាធ​

លោក​ សម រង្ស៊ី​ប្រាកដ​ជា​ដឹង​មុន រឿង​មាន​ពលរដ្ឋ​ប្រហែល​ ២០% មិន​ចេញ​ទៅ​បោះឆ្នោត តែ​នៅ​តែ​ធ្វើ​ពើ​មិន​ដឹង ហើយ​ត្រៀម​បូក​ពួកគេ​ចូល​ជា​អ្នក​គាំទ្រ​បក្ស​ខ្លួន​។ អ៊ីចឹង​ពួកគេ​មិន​ត្រូវ​បាន​គាត់​កេងចំណេញ​ស្រស់ៗ​ទៅ​ហើយ​? ប្រហែល​ជា​បក្ស​កាន់​អំណាច​ក៏​កំពុងតែ​គិត​ដែរ​ថា បើ​បែប​នេះ​វា​ដូចជា​ស៊ី​ខ្សែ​លើ​គេ​ស្រួល​ពេក​ហើយ​។ ចំនួន​នោះ​បក្ស​កាន់​អំណាច​យក​មិន​បាន​ផង​មើល​ទៅ​គេ​ក៏​ទំនង​ជា​មិន​អាច​បោះ​ឲ្យ​គាត់​ស៊ី​ផុយៗ​បាន​ទេ​។ នេះ​ជា​ការ​កេងចំណេញ​តួលេខ​ផ្នែក​នយោបាយ​របស់​លោក សម រង្ស៊ី ដោយ​ចេតនា​។

ទី​ ៣ នេះ​ជា​ទង្វើ​យក​ឈ្នះ​ចាញ់​ចិត្ដ​ជាមួយ​លោក​នាយក​រដ្ឋមន្ដ្រី ហ៊ុន សែន របស់​លោក សម រង្ស៊ី​

កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​លោក សម រង្ស៊ី ក៏​បាន​អំពាវនាវ​ផ្ទាល់​មាត់​ឲ្យ​ពលរដ្ឋ​កុំ​ទៅ​បោះឆ្នោត ហើយ​ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ដ្រី​ដាក់​វិញ​យ៉ាង​ចត់​បាយ​ថា រៀន​ចប់​ថ្នាក់បណ្ឌិត​ហើយ តែ​អី​ក៏​ល្ងង់​ម្ល៉េះ​? ក្នុង​ចិត្ដ​មនុស្ស​ជាប់​មុខមាត់​ធំ​ដូច​លោក​ដែល​ធ្លាប់​ប្រកាស​ថា ធ្វើ​នយោបាយ​មិន​ចង់​បាន​អ្វី​ក្រៅ​ពី​ចង់​បាន​កិត្ដិយស​លោក​​អាម៉ាស់​អ្វី មិន​ស្មើ​នឹង​អ្នក​រៀន​មិន​ចប់​ឌី​ប្លូម​មក​ដៀល​អ្នក​រៀន​ចប់​ថ្នាក់​បណ្ឌិត​ថា ល្ងង់​ផ្នែក​យុទ្ធសាស្ដ្រ​ដូច្នេះ​ឡើយ​។ ហេតុតែ​ចង់​ឈ្នះ​ចិត្ដ​លោក​ ហ៊ុន សែន លុបលាង​ភាពអាម៉ាស់​ថា ការ​ដែល​ខ្លួន​ហៅ​ពលរដ្ឋ​កុំទៅ​បោះឆ្នោត​ជា​ការ​ល្ងង់ លោក​ក៏​បាន​ធ្វើ​រឿង​ល្ងង់​លើ​ល្ងង់​ដោយ​រុញ​បន្ថែម​កុំ​ឲ្យ​ចាញ់​ចិត្ដ​ដោយ​អំពាវនាវ​ជា​លាយលក្ខណ៍អក្សរ​។ នេះ​ជា​ចរិត​ចិត្ដ​ខ្លាំង មានះ​ចង់​តែ​ឈ្នះ​។ លោក សម រង្ស៊ី ខំប្រឹង​របៀប​នេះ​ដូច​ប្រឹង​ទឹក​ចុងក្រោយ ព្រោះ​ថា​បើ​ខក​អាណត្ដិ​នេះ​ទៀត គាត់​នឹង​ក្លាយ​ជា​ព្រឹទ្ធាចារ្យ​ដែល​ត្រូវ​ចូល​និវត្ដន៍​ទើប​ប្រឹង​លូក​ចុង​ក្រោយ​ផ្ដាំ​ឲ្យ​ក្មេង​ជំនាន់​ក្រោយ​មើល​ឃើញ​ថា គាត់​គឺ​ចិត្ដ​ខ្លាំង​អ៊ីចឹង​។

ទី​ ៤ ទង្វើ​នេះ​ជា​ការ​ឆ្លៀតឱកាស​កាង​សង្កត់​មិន​ឲ្យ​បក្សនយោបាយ​ឈាម​ថ្មី​ក្រោក​រួច​របស់​លោក សម រង្ស៊ី​

បក្ស​សង្គ្រោះ​ជាតិ​បាន​យក​ស្លាក​ថា ជា​បក្ស​ប្រឆាំង​ទៅ​ពាក់​ថា​គេ​ជា​បក្ស​ប្រឆាំង​ដាច់​មុខ​។ គេ​ថា គេ​ទើប​ជា​អ្នក​ប្រឆាំង​តែ​មួយ​គត់ ក្រៅពី​គេ គ្មាន​នរណា​ប្រឆាំង​ឡើយ​។ គាត់​ប្រឹង​បិទ​បាំង​ថា គ្មាន​បក្ស​ដទៃ​ជា​បក្ស​ប្រឆាំង​ថ្មី​ឡើយ​។ ទង្វើ​នេះ​កំពុង​តែ​ខ្ទប់​កូន​ខ្មែរ​ដែល​មាន​ឈាម​ថ្មី មិន​ឲ្យ​ងើប​មុខ​រួច ឬ​អាច​ហៅ​បាន​ថា លូត​ក្ដិចត្រួយ ហើយ​មិនមែន​ក្ដិច​ចោល​ទេ តែ​ក្ដិច​រួច​បួង​ចូល​មាត់​។ ពេល​លេប​គេ​បាត់​ហើយ គាត់​នៅ​ធ្វើ​មុខស្មើ ដូច​អត់​មាន​រឿង​អី​កើតឡើង ហើយ​លាប​មាត់​គេ​ផ្សេង​ថា​ជា​អ្នក​ហូប​ថែម​ទៀត​។ ធ្វើ​ដល់​ថ្នាក់​នេះ​លើស​ហើយ​!

ការ​គិត​ថា​គ្មាន​នរណា​ប្រឆាំង​ដល់​ខ្លួន ជា​ការ​មិន​ព្រម​បើក​ចិត្ដ​មើល​អ្នក​ផ្សេង​។ បើ​គេ​ពិត​ជា​មើល​មិន​ឃើញ​មែន នោះ​វា​ជា​រឿង​សមត្ថភាព​ក្នុង​ការមើល តែ​វា​ជា​ការ​ក្ដិចត្រួយ​បើ​គេ​ឃើញ​ហើយ តែ​ធ្វើ​ពើ​ជា​មិន​ឃើញ​ហើយ​ជាន់​គេ​ពន្លិច​។ ជា​ធម្មជាតិ​គឺ​រលក​ក្រោយ​តែង​ច្រាន​រលក​មុន​។ វា​មិន​ដែល​មាន​រលក​មក​តែ​មួយ​ហើយ​គេ​ហៅ​វា​ថា ជា​រលក​ឡើយ វា​ត្រូវ​តែ​ប្រដេញ​គ្នា​ទើប​បង្កើត​បាន​ជា​រលក​។

រឿង​អំពាវនាវ​ឲ្យ​ពលរដ្ឋ​បាច​ខិត្តប័ណ្ណ​លោក សម រង្ស៊ី សាក​អញ្ជើញ​មក​បាច​ខិត្តប័ណ្ណ​នោះ​ខ្លួន​ឯង​ទៅ​។ អ្នក​បាច​ជំនួស​លោក​ស្រួល​មិន​ស្រួល​អាច​ត្រូវ​បាន​គេ​ចោទ​ថា បង្ក​អសន្ដិសុខ​សង្គម ហើយ​ជា​លទ្ធផល​គឺ​គុក​។ តែ​តាម​មើល​បើ​មាន​អ្នក​គាំទ្រ​លោក​ជាប់គុក​នោះ​លោក​រឹត​តែ​សប្បាយ ព្រោះ​បើ​កាល​ណា​មាន​ការ​បំបែក​មាន​ការ​ចាប់ចង​ដល់​ប្រើ​កម្លាំងបាយ​មាន​ពលរដ្ឋ​ហូរឈាម​នោះ​លោក​មុខ​ជា​សប្បាយ​នឹង​បំពង​សំឡេង​មិន​ខាន គឺ​បើ​កាន់​តែ​មាន​ហេតុភេទ​អាក្រក់​កើតឡើង​ដល់​ចេញ​ឈាម​ពលរដ្ឋ នោះ​កាន់​តែ​ល្អ​សម្រាប់​នយោបាយ​របស់​លោក​។

លោកស្រី​ ហ្គោល ដាមែរ៍ អតីត​នាយករដ្ឋមន្ដ្រី​អ៊ីស្រាអែល​បាន​លើក​ជា​គតិ​មួយ​ថា អ្នក​ដឹកនាំ​ណា​ម្នាក់​ដែល​មិន​ដែល​រួញរា​ចិត្ដ​ក្នុង​ការ​រុញ​យុទ្ធ​មិត្ដ​ខ្លួន​ឲ្យ​ទៅ​ស្លាប់ នោះ​គេ​មិន​សម​ជា​អ្នកដឹកនាំ​ឡើយ​។ ឆ្លុះ​មក​មើល​អតីត​ប្រធាន​បក្សប្រឆាំង​រូប​នេះ​វិញ គាត់​បែរ​ជា​មាន​ឈាម​ត្រជាក់​សប្បាយ​នឹង​រុញ​អ្នក​គាំទ្រ​ខ្លួន​ឲ្យ​គេ​ធ្វើបាប​ដើម្បី​យក​ជា​ឈ្នាន់​ឈាន​ទៅ​តតាំង​តម្លៃ​ខ្លួន​ជាមួយ​បក្ស​កាន់​អំណាច​ទៅ​វិញ​។

មិន​ទាន់​មាន​សន្ទស្សន៍​ណា​មួយ​មក​វាស់​ថា​គ្រប់​ការ​ចេញ​ទៅ​បោះឆ្នោត​គឺ​សុទ្ធតែ​គេ​គាំទ្រ​បក្ស​កាន់​អំណាច​ឡើយ ហើយ​ក៏​រឹត​តែ​គ្មាន​សន្ទស្សន៍​ណា​មក​វាស់​ថា​អ្នក​មិន​ទៅ​បោះឆ្នោត សុទ្ធ​តែ​គាំទ្រ​សង្គ្រោះ​ជាតិ​ដែរ​។ តាំងតែ​ពី​ដើម ទាំង​អ្នក​ទៅ​បោះឆ្នោត​សឹង​ទាំងអស់ អ្នក​នយោបាយ​សឹង​ទាំងអស់​រួម​នឹង​បរទេស​មួយ​ចំនួន​មើល​ឃើញ​ថា​លើ​ទីលាន​នយោបាយ​ខ្មែរ​មាន​ត្រឹម​តែ​ភាគី​ ២ ​ប៉ុណ្ណោះ​ដែល​ប្រឈម​មុខ​គ្នា​។

តែ​ពេល​នេះ​មិនមែន​បែប​នោះ​ឡើយ​គឺ​មាន​ ៣ ​មុំ​។ មុំ​បក្ស​កាន់​អំណាច​មួយ​មុំ​សង្គ្រោះ​ជាតិ​ ១ ​និង​មុំ​ថ្មី​គឺ​មុំ​គណបក្ស​ប្រឆាំង​ ២ ​ត្រួត​ដែល​ប្រឆាំង​នឹង​បក្ស​កាន់​អំណាច​ផង ប្រឆាំង​នឹង​បក្ស​ដែល​ឱប​ឈ្មោះ​ថា​ខ្លួន​ជា​បក្សប្រឆាំង​ដាច់​មុខ​ផង​។ មិន​និយាយ​ដល់​បក្ស​ទាំងឡាយ​ណា​ដែល​សល់​ប៉ុន្មាន​ខែ​មុន​បោះឆ្នោត ទើប​អើត​មុខ​ឡេមឡឺម​មក​នោះ​ឡើយ​និយាយ​តែ​ពី​បក្ស​ដែល​មាន​សកម្មភាព​ជា​ប្រចាំ​លើ​ទីលាន​នយោបាយ តាំងពី​ក្រោយ​បោះឆ្នោត អាណត្ដិ​មុន​មក​ដល់​មុន​បោះឆ្នោត ឃើញ​ថា​មាន​មិន​ច្រើន​ដល់​ថ្នាក់​រាប់​មិន​អស់​នោះ​ទេ​។

សាក​ពិនិត្យ​មើល​ពួកគេ​ដោយ​ចិត្ដ​ស្មើៗ​គ្មាន​អគតិ​នោះ​អ្នក​នឹង​រកឃើញ​គណបក្ស​ប្រឆាំង​ ២ ​ត្រួត​មិន​ខាន​។ បក្សប្រឆាំង​ ២ ​ត្រួត​មិន​បាន​ធ្វើការ​ប្រឆាំង​បុគ្គល​ឡើយ តែ​ប្រឆាំង​របៀប​ធ្វើការ​របស់​បុគ្គល​។ គេ​មិន​ថា​មាន​សែន​អត់​ស៊ី ឬ​មាន​ស៊ី​អត់​សែន ឬ​ដូច​លោក ហ៊ុន សែន ថា ទាល់​តែ​សែន​សិន​ទើប​មាន​អី​ស៊ី​តាម​ក្រោយ​នោះ​ឡើយ គឺ​អាច​ក្លាយ​ជា​បក្ស​ប្រឆាំង​ ២ ​ត្រួត​ទៅ​បាន គេ​ត្រូវតែ​ទៅ​ឲ្យ​ផុត​រឿង សែន រឿង ស៊ី តែ​គេ​គិត​ដល់​ប្រព័ន្ធ​ធានា​តុល្យភាព​អំណាច​រវាង​ពលរដ្ឋ​ម្ចាស់​ប្រទេស និង​អ្នក​កាន់​ការងារ​ស្រុកទេស​។

មិន​ថា​ជា​លោក​ សែន ឬ​លោក​ ស៊ី ឬ​លោក​ ខា ឬ​លោក​ដទៃ​ណា​ឡើយ ឲ្យ​តែ​អាច​មក​ធ្វើការ​ក្រោម​ប្រព័ន្ធ​ធានា​តុល្យភាព​អំណាច​បាន ឲ្យ​តែ​អាច​កសាង​សង្គម​មួយ​ដែល​ពលរដ្ឋ​ទាំងអស់ អាច​រស់នៅ​ដោយ​ស្មើភាព​គ្នា​ក្នុង​នាម​ជា​ម្ចាស់​ប្រទេស​បាន​នោះ​មនុស្ស​មួយ​ក្រុម​ដែល​លោក សម រង្ស៊ី កំពុង​តែ​ព្យាយាម​ក្ដិចត្រួយ បួង​លេប​ចូល​ពោះ​នេះ​នឹង​គាំទ្រ​មិន​ខាន​៕

ប្រភព ៖ Post Khmer

The post លិខិត​មិត្ត​អ្នក​អាន៖ ទម្រង់​នៃ​ការរំលោភ​សិទ្ធិ​​ អ្នក​មាន​សិទ្ធិ​បោះឆ្នោត! appeared first on Khmer Readers.

លោក ខឹម វាសនា ៖ ឱកាសរបស់ប្រជាពលរដ្ឋ ក្នុងការផ្លាស់ប្ដូរ គឺមានមួយថ្ងៃគត់សម្រាប់ ៥ ឆ្នាំម្ដង

$
0
0

គឺការបោះឆ្នោត ។ លោកប្រមុខ ខឹម​ វាសនា បកស្រាយយ៉ាងច្បាស់ពីរឿងនេះ នៅថ្ងៃសម្ភាសន៍ជាមួយវិទ្យុបារាំង RFI ដែលមានអ្នកចាប់អារម្មណ៍ជាច្រើន បានចូលទៅតាមដានស្ដាប់ លោកប្រមុខ គណបក្សនេះ​ ហើយលោកបាននិយាយហើយថា លោកជាគណបក្សមួយដែលប្រឆាំងយ៉ាងពិតប្រាកដជាមួយបក្សកាន់អំណាចសព្វថ្ងៃ ។

លោកបាននិយាយទៀតថា គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គឺប្រឆាំងទៅនឹងអ្វីដែលបក្សកាន់អំណាចធ្វើមិនត្រឹមត្រូវប៉ុណ្ណោះ រីឯការដែលបក្សកាន់អំណាចធ្វើត្រឹមត្រូវ គេមិនប្រឆាំងនោះទេ ព្រោះការងារប្រទេសជាតិគឺជាអម្រែកមិនមែនជាលាភយស ដែលត្រូវចង់បាននោះទេ ។

វិទ្យុបារាំង RFI បានចុះផ្សាយយ៉ាងដូច្នេះថា ៖

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​រាត្រី​នេះ គឺ​លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិប​តេយ្យ។ ឆ្លើយ​នឹង​សំនួរ​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិ លោក ​ខឹម វាសនា ​ថា ទោះបី​ជា​ការ​បោះឆ្នោត​មិន​សេរី និង​មិន​​យុត្តិធម៌​ក៏​ដោយ ក៏​ប្រជា​ពលរដ្ឋ​ខ្មែរ​មាន​ឱកាស​ក្នុង​ការ​ផ្លាស់​ប្តូរ​ដែរ​។ លោក​ថា​នេះ​ គឺ​ជា​ឱកាស​តែ​មួយ​គត់ ហើយ​បើ​ពឹង​លើ​អន្តរជាតិ ឬបាតុកម្ម​គឺ​មិន​អាច​ទៅ​រួច​នោះ​ទេ។ ខណៈ ដែល​ការ​ចុះ​ឈ្មោះ​គណបក្ស​នយោបាយ ​ដើម្បី​ចូល​រួម​ការ​បោះឆ្នោត​ក្នុង​ខែកក្កដា ជិត​បិទ​បញ្ចប់ ប្រធាន​គណបក្ស​រូប​នេះ ​បញ្ជាក់​ថា​គណបក្ស​របស់​លោក​នឹង​ចូល​រួម​ការ​បោះ​ឆ្នោត​។

សូមស្ដាប់ការបកស្រាយរបស់លោកប្រមុខ LDP ក្នុង Clip ខាងក្រោម ៖

ប្រភព ៖​ វិទ្យុបារាំង RFI

The post លោក ខឹម វាសនា ៖ ឱកាសរបស់ប្រជាពលរដ្ឋ ក្នុងការផ្លាស់ប្ដូរ គឺមានមួយថ្ងៃគត់សម្រាប់ ៥ ឆ្នាំម្ដង appeared first on Khmer Readers.

មិន​ធម្មតា​!​ អ្នក​សិល្បៈ​ស្រុក​ខ្មែរ​ឥឡូវ​ឡើង​ងារ​ ​ជំទាវ និង​ឯកឧត្ដម​​ ជា​បន្តបន្ទាប់

$
0
0

​វាសនា​មនុស្ស​​​តែង​តែ​ជួប​ប្រទះ​នូវ​រឿង​រ៉ាវ​​ និង​ហេតុការណ៍​ផ្សេង​ៗ​​ពី​គ្នា​​។ ក្នុង​នោះ​មាន​ទាំង​​សប្បាយ​ ទុក្ខ​សោក​នៅ​លាយឡំ​​​​គ្នា​។ ជាក់​ស្ដែង​​ជីវិត​រស់​នៅ​​របស់​តារា​ចម្រៀង​​​សម្ដែង​ និង​ជា​ពិធី​ការិនី​​ប្រុស​ស្រី ​១០រូប​​​នេះ ​ត្រូវ​បាន​ផ្លាស់​ប្ដូរ​​យ៉ាង​ឆាប់​រហ័ស​ ​ពី​អ្នក​សិល្បៈ​​ មក​​​មាន​ងារ​ជា​ជំទាវ​​ និង​ឯក​ឧត្ដម​ជា​បន្តបន្ទាប់​។ ភាព​ផ្លាស់​ប្ដូរ​នេះ​បាន​ធ្វើ​ឲ្យ​​មិត្តភ័ក្ដិ​​សិល្បៈ​រួម​ជំនាន់​​ជាមួយ​គ្នា​មាន​ការ​ស្ញប់ស្ញែង​ និង​កោត​សរសើរ​យ៉ាង​ខ្លាំង​ចំពោះ​វាសនា​​តារា​​ប្រុស​ស្រី​ទាំង​១០​​ រូប​នេះ​។

១. តារា​ចម្រៀង​អាច​ច្រៀង​បាន​គ្រប់​ទម្រង់​អ្នក​ស្រី ហ៊ឹម ស៊ីវន ​បាន​ក្លាយ​ជា​ជំទាវ​​​​​បន្ទាប់​ពី​រៀបការ​ជាមួយ​​ឯកឧត្ដម​​ ពៅ ម៉ាលី អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​នៃ​​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​។​​


២. អតីត​ពិធី​ការិនី ម៉ៅ ចំណាន ហៅ​ ស្រីតូច​ ចំណាន​​​ ​ទទួល​បាន​ងារ​ជា​ជំទាវ​ពេញ​សិទ្ធ​បន្ទាប់​ពី​រៀប​អាពាហ៍ពិពាហ៍​​ជាមួយ​​ អ្នកឧកញ៉ា គិត ម៉េង ប្រធាន​ក្រុម​ហ៊ុន​ Royal Group និងជា​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​។​


៣. អតីត​តា​រា​បង្ហាញ​ម៉ូដ និង​ជា​ម្ចាស់​ជយ​លាភី​ ចំណាត់​ថ្នាក់​លេខ២ ក្នុង​កម្ម​វិធី «Super Model» លី យ៉ាណា  ទទួល​បាន​ងារ​ជា​ជំទាវ​ ក្រោយ​ពី​មាន​ឈ្មោះ​ជា​ភរិយា​អ្នកឧកញ៉ា ហុង ពីវ អគ្គនាយក​ក្រុមហ៊ុន​ពិភព​ថ្មី​គ្រុប ម្ចាស់​បុរី​ពិភព​ថ្មី​ និង​ជា​ម្ចាស់​គ្រឹះ​ស្ថាន​ហិរញ្ញវត្ថុ​ពិភព​ថ្មី​។


៤.​ តារា​ចម្រៀង ឱក បូរី  ​បាន​ទទួល​ងារ​ជា​ជំទាវ​ក្រោយ​ពី​រៀបការ​​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​ ក្រសួង​ពាណិជ្ជកម្ម ​ស៊ុត តារា ​​​។


​៥. តារា​ចម្រៀង​ ផាន់ ម៉ូនីកា បាន​ក្លាយ​ជា​ជំទាវ​កាល​ពី​ឆ្នាំ​ ២០១៧ កន្លង​ទៅ​​​ ក្រោយ​ពី​លោក​ គង់ សុខម៉េង ​ជា​ស្វាមី​ត្រូវ​បាន​តែង​តាំង​​ជា​ជំនួយ​ការ​​ផ្ទាល់​របស់​សម្ដេច​ក្រឡាហោម​ ស ខេង ។

៦. ពេជ្រ ច័ន្ទបូរមី មាន​ឈ្មោះ​ជា​ជំទាវ​បន្ទាប់​ពី​រៀបការ​ជាមួយ​ឧត្ដមសេនីយ៍ឯក​​​​​ កែវ វ៉ាន់ថន អ្នក​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​នគរបាល​អន្តោប្រវេសន៍​ នៃ​ក្រសួងមហាផ្ទៃ ។

៧.លោក​ ខេមរៈ ភារុណ ត្រូវ​ជា​បង​ប្រុស​បង្កើត​កំពូល​តារា​ចម្រៀង​ ខេមរៈ សិរីមន្ត ត្រូវ​បាន​​​ព្រះ​មហាក្សត្រ និង​រាជរដ្ឋាភិបាល​ចេញ​ព្រះរាជក្រឹត្យ​ដំឡើង​ឋានន្តរសក្ដិ​​ពី​សក្ដិ​៥​ទៅ​ជា​ឧត្ដមសេនីយ៍​ផ្កាយ​១​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០១៨ ​កន្លង​ទៅ​ថ្មី​ៗ​នេះ​។ ដំណឹង​នេះ​បាន​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​ ខេមរៈ សិរីមន្ត សប្បាយ​​ និង​រំភើប​​ចិត្ត​ស្ទើរ​រក​ពាក្យ​អ្វី​មក​និយាយ​ពុំ​បាន​។ ចំណែក​ឯ​មហា​ជន​ទាំង​ក្នុង​ និង​ក្រៅ​សិល្បៈ​ក៏​មាន​ការ​ភ្ញាក់​ផ្អើល​ផង​ដែរ។

៨. ​តារា​សម្ដែង ហង្ស ម៉ារីណា ​ ត្រូវ​ជា​បង​ស្រី​បង្កើត​​​ ហង្ស ម៉ារីនី ​បាន​ក្លាយ​ជា​ជំទាវ​ទាំង​វ័យ​ក្មេង​ក្រោយ​ពី​នាង​​បាន​រៀបការ​ជាមួយ​ឯកឧត្ដម​ ហេង សុខគង់ ​​មាន​តួ​នាទី​ជា​រដ្ឋលេខាធិការ​​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម កាល​ពី​ថ្ងៃ​ទី៨ ខែ​មេសា ឆ្នាំ​២០១៨ កន្លង​ទៅ​នេះ។ ដំណឹង​នេះ​បាន​ធ្វើ​ឲ្យ​មហា​ជន​​ទាំង​ក្នុង​ និង​ក្រៅ​សិល្បៈ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ ព្រោះ​មិន​នឹក​ស្មាន​ថា​តារា​សម្ដែង​ស្រី​​រូប​នេះ​បាន​ក្លាយ​ជា​ជំទាវ​ទាំង​វ័យ​នៅ​ក្មេង​ដូច្នេះ​សោះ​។


៩.​ ពិធី​ករ​លោក អេង រឹទ្ធី ទទួល​បាន​ងារ​ជា ​ឯកឧត្ដម​​ ក្រោយ​ពី​បាន​តែង​តាំង​ជា​ទី​ប្រឹក្សា ​របស់​សម្ដេច​ព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត​ ទេព វង្ស សម្ដេច​ព្រះ​សង្ឃរាជ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។


១០. តារា​ចម្រៀង និង​ជា​ម្ចាស់​ផលិតកម្ម​ Galaxy ឡេង ណាវ៉ាត្រា ក្លាយ​ជា​ ឧកញ៉ា ដោយ​លោក​បាន​និយាយ​ថា​ ខ្លួន​បាន​​រៀបចំ​ឯកសារ​ដែល​ពាក់​ព័ន្ធ​ នឹង​ងារ​ជា ​ឧកញ៉ា ​រួច​ហើយ​ ដោយ​បញ្ជូន​ទៅ​ស្ថាប័ន​ដែល​ពាក់​ព័ន្ធ​ទាំង​អស់៕​​

The post មិន​ធម្មតា​!​ អ្នក​សិល្បៈ​ស្រុក​ខ្មែរ​ឥឡូវ​ឡើង​ងារ​ ​ជំទាវ និង​ឯកឧត្ដម​​ ជា​បន្តបន្ទាប់ appeared first on Khmer Readers.

ឡៅ​ ចន្រ្ទា​ បាន​ល្បី​ និង​ជោគជ័យ​ដល់​ពេល​នេះ​ មិន​ភ្លេច​គុណ​បំណាច​មនុស្ស​ ៣នាក់​

$
0
0

ជើង​ខ្លាំង​ជូរ​មុខ​របស់​កម្ពុជា​ និង​ជា​កីឡាករ​មិន​សូវ​ឲ្យ​រំលង​រាល់​ពាន​រង្វាន់​ ឬ​ខ្សែក្រវាត់​ ឡៅ​ ចន្រ្ទា​ ថា​ បាន​ល្បី​មាន​កេរ្តិ៍ឈ្មោះ​ដល់​សព្វ​ថ្ងៃ​នេះ​ មិន​ភ្លេច​គុណ​ អ្នក​ម្ដាយ​ លោក​គ្រូ​បង្វឹក​ រួម​និង​បង​ប្រុស​ ឡៅ​ ស៊ីណាត។​

ឡៅ​ ចន្រ្ទា​ ប្រាប់​ឲ្យ​ដឹង​ថា​ មិន​ភ្លេច​ទេ​ គុណ​បំណាច​របស់​អ្នក​ទាំង​៣នាក់​នេះ​ ទី១​អ្នក​ម្ដាយ​ បើ​មិន​មាន​ការ​អនុញ្ញាតឲ្យ​ហ្វឹកហាត់​ប្រដាល់​ ក៏​មិន​បាន​ចាប់​អាជីព​នេះ​ដែរ។​ ទី២​ លោក​គ្រូ​ ហង់​ សឿន​ ដែល​ជា​គ្រូ​ធំ​នៅ​ក្លឹប​ប្រដាល់​ឆត្រ​យោង​ ៩១១​ ដែល​តែង​តែ​ស្រឡាញ់​ ដាស់​តឿន​ ខំប្រឹង​បង្ហាត់បង្រៀន​ និង​តម្រែតម្រង​រាល់​កំហុសឆ្គង។​ និង​ទី៣​នោះ​ គឺ​បង​ប្រុស​ ឡៅ​ ស៊ីណាត​ ដែល​តែងតែ​នៅ​ជា​មួយ​ខ្លួន​មិន​ថា​ពេល​ឡើង​ប្រកួត​គឺ​មក​ឲ្យ​ទឹក​ជា​និច្ច ពិសេស​ការ​ប្រកួត​ធំៗ​តែ​ម្ដង។​ ក្រៅ​ពី​នេះ​ មាន​ដូច​ជា​ការ​បង្ហាត់​បង្ហាញ​ រក​ចំណុច​ល្អ​ៗ​ដើម្បី​ផ្ដួល​ដៃគូ​ ពង្រឹង​ស្មារតី​ និង​កែប្រែ​ពី​ចំណុច​ខុស​ឆ្គង​កន្លង​មក​ផង​ដែរ។​

ម្ចាស់​ពាន​រង្វាន់​ថ្មីថ្មោង​ ISI​ ខាង​លើ​បន្ថែម​ថា​ ពិត​ជា​អរគុណ​ខ្លាំង​ណាស់​ ចំពោះ​អ្នក​មាន​គុណ​ទាំង​៣នាក់​នេះ​ និង​ជូន​ពរ​ពួកលោក​ឲ្យ​មាន​សេចត្តី​សុខ​ជា​រៀង​រហូត។​ ក៏​អរគុណ​រាល់​ទង្វើល​ល្អ​ដែល​បាន​ធ្វើ​និង​ផ្ចុងផ្ដើម​ខ្លួន​ឲ្យ​បាន​ដូច​ថ្ងៃ​នេះ។​

ឡៅ​ ចន្រ្ទា​ ជា​អ្នក​ប្រដាល់​មក​ពី​ក្លឹប​ឆត្រយោង​៩១១​ កូន​សិស្ស​លោក​ ហង់​ សឿន​ ប្រកួត​ចុង​ក្រោយ​ឈ្នះ​ពិន្ទុ​ ពុទ្ធ​ ឆាយរិទ្ធី​ នៅ​សង្វៀន​ CNC។​ អ្នក​ប្រដាល់​រូប​នេះ​ រាប់​ជា​កីឡាករ​ដែល​ជោគជ័យ​ខ្លាំង​ក្នុង​អាជីព​ ដែល​ធ្លាប់​ឈ្នះ​ខ្សែក្រវាត់​៣គ្រឿង​ និង​ពាន​រង្វាន់​លេខ១​ ISI​ កាល​ពី​ថ្ងៃ​អាទិត្យ​សប្ដាហ៍​មុន​ រួម​និង​មេដាយ​មាស​ថ្នាក់​ជាតិ​ជា​ច្រើន​ទៀត​ផង​ដែរ៕​

The post ឡៅ​ ចន្រ្ទា​ បាន​ល្បី​ និង​ជោគជ័យ​ដល់​ពេល​នេះ​ មិន​ភ្លេច​គុណ​បំណាច​មនុស្ស​ ៣នាក់​ appeared first on Khmer Readers.

ចាប់បានកន្លែងលក់ជ្រូកវៀតណាម ចាក់ទឹកចូលខ្លួនជ្រូក ជាង១ពាន់ក្បាល មុនលក់ចេញ

$
0
0

កន្លែង​លក់​ជ្រូក​មួយ​កន្លែង​នៅ​ខេត្ត Dong Nai ប្រទេស​វៀតណាម ត្រូវ​គេ​ចាប់​បាន ចាក់​ទឹក​ចូល​ខ្លួន​ជ្រូក​ដើម្បី​បង្កើន​ទម្ងន់​របស់​ពួក​វា។

កម្មករ​ចំនួន ២នាក់ នៅ​កន្លែង​លក់​ជ្រូក​ខាង​លើ ដែល​ជា​កម្មសិទ្ធិ​របស់​ឈ្មោះ Thuy រស់​នៅ​ឃុំ Xuan Phu ស្រុក Xuan Loc ត្រូវ​គេ​ចាប់​បាន​ចាក់​ទឹក​ចូល​ទៅ​ក្នុង​ខ្លួន​ជ្រូក នៅ​ពេល​ប៉ូលិស​ឆ្មក់​ចូល កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ​នេះ។

នៅ​ពេល​នោះ កសិដ្ឋាន​ទំហំ ២ ០០០ម៉ែត្រការ៉េ​នោះ បាន​ផ្ទុក​សត្វ​ជ្រូក​រស់ ចំនួន​១៤០​ក្បាល ដោយ​ក្នុង​មួយ​ក្បាល​មាន​ទម្ងន់​ប្រហែល ១០០គីឡូក្រាម។ ក្នុង​ចំណោម​នោះ​ដែរ មាន​ជ្រូក​ចំនួន ៦៤ក្បាល​ត្រូវ​គេ​រក​ឃើញ​ថា បាន​ចាក់​ទឹក​ចូល​រួច​ជា​ស្រេច និង​ត្រៀម​ដឹក​ជញ្ជូន​យក​ទៅ​លក់។

គួរ​បញ្ជាក់​ថា ការ​ចាក់​ទឹក​ចូល​ខ្លួន​ជ្រូក​នេះ គឺ​មាន​គោល​បំណង​ដើម្បី​បង្កើន​ទម្ងន់ និង​តម្លៃ​របស់​វា។ កន្លែង​លក់​ជ្រូក​នេះ បាន​បើក​ដំណើរ​ការ​ជិត ១០ឆ្នាំ​មក​ហើយ ដោយ​ជ្រូក​និមួយៗ​ត្រូវ​ចាក់​ទឹក​ពី ២ ទៅ ៤លីត្រ មុន​ពេល​លក់​ចេញ។ ចំនួន​សត្វ​ជ្រូក​ដែល​ត្រូវ​ចាក់​ទឹក​ចូល​នៅ​ទី​នោះ មាន​ចំនួន​សរុប​រហូត​ដល់​ទៅ ១ ២៦០ក្បាល​ឯណោះ។

អ្នកស្រី Thuy បាន​ប្រាប់​ឲ្យ​ដឹង​ថា ខ្លួន​បាន​ទិញ​ជ្រូក​ពី​កសិដ្ឋាន​ក្បែរៗ​នោះ រួច​យក​មក​ចាក់​ទឹក​ចូល មុន​ពេល​លក់​ចេញ​ទៅ​ឲ្យ​អ្នក​ទិញ​ផ្សេង​ទៀត​ ៕

ប្រភព ៖ សប្បាយ

The post ចាប់បានកន្លែងលក់ជ្រូកវៀតណាម ចាក់ទឹកចូលខ្លួនជ្រូក ជាង១ពាន់ក្បាល មុនលក់ចេញ appeared first on Khmer Readers.

ល្បិច​ថត​រូប​ ៦​យ៉ាង​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត​ អ្នកចូល​ចិត្ត​ថត​រូប​​គួរ​តែ​សាក​ល្បង

$
0
0

ចង់​បាន​រូប​​ថត​​ដែល​ភាព​លេចធ្លោ​មួយ​សន្លឹក​ តម្រូវ​ឲ្យ​​អ្នក​ដែល​កាន់​កាមេរ៉ា មាន​ភាព​ច្នៃ​ប្រឌិត​ ច្នៃ​រូប​ថត​ដែល​ខ្លួន​ចង់​បាន​ទៅ​តាម​ភាព​ស្រមើល​ស្រមៃ​ បូក​រួម​ទាំង ទីតាំង​ ពន្លឺ​​ និង​ការ​ប្រើ​ប្រាស់​នូវ​ឧបករណ៍​ជំនួយ​ខ្លះ​ៗ​ដល់​ការ​ថត​​។ ពី​អ្នក​ជំនាញ​ថត​រូប​ម្នាក់ Jessica Kobeissi ​បាន​ចែក​រំលែក​​បច្ចេកទេស​ និង​ភាព​ច្នៃ​ប្រឌិត​​របស់​គាត់​ ដល់​អ្នក​ដែល​ចូល​ចិត្ត​ថត​រូប​។

ហើយ​វីដេអូខាង​ក្រោម​នេះ​ ជា​បច្ចេកទេស​​ ថត​រូប​​ដែល​អាច​ជួយ​ដល់​រូប​ថត​របស់​ឲ្យ​កាន់​តែ​មាន​ភាព​ទាក់ទាញ​ ៖

The post ល្បិច​ថត​រូប​ ៦​យ៉ាង​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត​ អ្នកចូល​ចិត្ត​ថត​រូប​​គួរ​តែ​សាក​ល្បង appeared first on Khmer Readers.

រកឃើញតំបន់ដីដុះដ៏ធំមួយនៅកំពង់ស្ពឺ ស្អាតខ្លាំងមិនចាញ់ឧត្ដរមានជ័យឡើយ

$
0
0

បច្ចុប្បន្ន​នេះ​ដីដុះ​រលួស​ធំ​ក្នុង​ខេត្ត​ឧត្ដរមានជ័យ បាន​ទទួល​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ពី​សំណាក់​ភ្ញៀវ​ទេសចរ ដោយ​សារ​មាន​ដី​ច្រោះ​រំលេច​ចេញ​ជា​ទស្សនីយភាព ប្លែក​ៗ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ រហូត​ក្រសួង​កំពុង​អភិវឌ្ឍ​ជា​តំបន់​ទេសចរ​ប្រវត្តិ​សាស្ត្រ​ទៀត​ផង។

ដោយ​ឡែក​កាល​ពី​ថ្មីៗ​នេះ ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កំពង់ស្ពឺ បាន​ប្រទះ​ឃើញ​តំបន់​១ មាន​ដី​ដុះបញ្ចេញ​ក្បូរក្បាច់​​ប្លែកៗ នៅ​ជាប់ៗ​គ្នា​លើ​ផ្ទៃ​ដី​ដ៏​ធំ នៅ​ក្បែរ​ជើង​ភ្នំ​តូច​-ធំ គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត។ បើ​តាម លោក ស៊ិន សាវន ជា​គ្រូ​បង្រៀន ក្នុង​ខេត្ត​កំពង់ស្ពឺ ទើប​តែ​បាន​ទៅ​តំបន់​នោះ បាន​ប្រាប់​ Sabay តាម​ទូរសព្ទ​ថា ដី​ច្រោះ​ដ៏​អស្ចារ្យ​នោះ ស្ថិត​នៅ​ភូមិ​បន្ទាយ​រការ ឃុំ​ក្រាំង​ដីវ៉ាយ ស្រុក​ភ្នំ​ស្រួច ខេត្ត​កំពង់ស្ពឺ។ លោក​ថា នៅ​ទីនោះ​មាន​ទេសភាព​ស្អាត​ខ្លាំង​កម្រ​បាន​ឃើញ មាន​ដើម​ឈើ​តូចៗ ដុះ​តាម​ជម្រាល​ភ្នំ​​ខ្ពស់​ទាប ពណ៌​ខៀវ​ខ្ចី។

អ្វី​ដែល​ភ្ញាក់​ផ្អើល​គឺ​ដី​ដុះ ដែល​កើត​ឡើង​ដោយ​សារ ​ទឹក​ហូរ​ចេញ​ពី​កំពូល​ភ្នំ​នានា បាន​ពាំនាំ​ដី​ទាំង​នោះ​បង្កើត​ឲ្យ​ក្លាយ​ជា​ទិដ្ឋភាព​ដ៏​ប្លែក ប្រៀប​ដូចជា​ប្រាង្គ​ប្រាសាទ​ដូច្នោះ​ដែរ។ ប្រសិន​បើ​បាន​ទៅ​ដល់​ប្រាកដ​ជា​រំភើប​នឹង​សម្រស់​ធម្មជាតិ និង​ខ្យល់​អាកាស​ដ៏​បរិសុទ្ធ​ផង​នោះ ប្រាកដ​ជា​រំសាយ​អស់​នូវ​រាល់​ទុក្ខ​កង្វល់​ផ្សេងៗ។

(​លោក ស៊ិន សាវន ដែលបានទៅដល់តំបន់នោះ)

ប្រសិន​បើ​ចង់​ទៅ​ដល់​ទីតាំង​នោះ ត្រូវ​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​តាម​ផ្លូវ​ជាតិ​លេខ​៤ ប្រមាណ​៧០​គីឡូម៉ែត្រ​ហួស​ផ្សារ​ត្រពាំង​ក្រឡឹង​បន្តិច ប្រិយ​មិត្ត​នឹង​ឃើញ​ខ្លោងទ្វារ​វត្ត​ព្រៃ​រមៀត នៅ​ខាង​ស្ដាំ​ដៃ។ ចូល​តាម​ខ្លោងទ្វារ​វត្ត​នោះ​ទៅ​ត្រង់​រហូត ប្រមាណ​ជាង​២០​គីឡូម៉ែត្រ នឹង​ទៅ​ដល់​សាលា​ឃុំ​ក្រាំង​ដីវ៉ាយ។ សាកសួរ​មន្ត្រី​សាលា​ឃុំ​បន្ថែម ប្រិយ​មិត្ត​ប្រាកដ​ជា​ទៅ​ដល់​តំបន់​នោះ ដោយ​មិន​ពិបាក​រក​ឡើយ៕

 

អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ

រូបភាព៖ ផ្ដល់សិទ្ធិដោយលោក ស៊ិន សាវន

ប្រភព ៖ Sabay

The post រកឃើញតំបន់ដីដុះដ៏ធំមួយនៅកំពង់ស្ពឺ ស្អាតខ្លាំងមិនចាញ់ឧត្ដរមានជ័យឡើយ appeared first on Khmer Readers.


តែគុជ​តម្លៃ​តែ២០០០រៀល​ទេ? ល្បី​ថា​ឆ្ងាញ់​ហើយ​ថោក​ទៀត​! ធ្លាប់ទៅសាកឬអត់?

$
0
0

ហាង​តែ​គុជ​ដែល​ល្បី​នៅ​ប្រទេស​តៃវ៉ាន់​ឥឡូវ​នេះ​បាន​មក​ដល់​ប្រទេស​យើង​ហើយ។ សប្បាយដើរ​លឺ​ថា​នៅ​ទីនោះ​កំពុង​មាន​ប្រូម៉ូសិន​សម្រាប់​សិស្សានុសិស្ស​រៀង​រាល់​ថ្ងៃ​ច័ន្ទ​ចាប់​ពី​ម៉ោង​ ១១ ព្រឹក រហូត​ដល់​ម៉ោង ៦ ល្ងាច ដោយ​គ្រាន់​តែ​បង្ហាញ​កាត​សិស្ស​នោះ​អ្នក​នឹង​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​ភ្លាម​គឺ​ទិញ​តែ​គុជ​ក្នុង​តម្លៃ​តែ ២០០០រៀល តែប៉ុណ្ណោះ។ ប្រញាប់​រួសរាន់​ឡើង​កុំ​ឲ្យ​ខកខាន​ឱកាស​នេះ​ណា!

នៅ​ទីនោះ​មានភេសជ្ជៈជាច្រើន​មុខសម្រាប់​ជ្រើសរើស ឬឯអ្នក​ដែល​មិន​ចូល​ចិត្ត​តែ​ទឹក​ដោះ​គោ​គុជ​ក៏អាច​ទៅ​បាន​ព្រោះ​ថា​នៅ​ទី​នោះ​ក៏​មាន​ទឹក​ផ្លែ​ឈើ​ស្រស់ៗ​ដែល​ល្អ​ចំពោះ​សុខភាព​និង​សម្រស់​ថែម​ទៀត​ផង។

ដែល​សាក​ទឹកផ្លែឈើបែប​នេះអត់ មាន២រសជាតិក្នុងដបតែមួយហើយឆ្ងាញ់ទៀត។ រសជាតិផ្អែមពីផ្លែឈើសុទ្ធដោយមិន​ដាក់ទឹកស្ករបន្ថែម។ ល្អសម្រាប់សុខភាពណាស់ណា!! ហើយសម្រាប់អ្នកដែលកំពុងចង់សម្រកទម្ងន់ក៏ត្រូវដែរ!

បើនិយាយពីបរិយាកាសហាងវិញធំទូលាយ​ មានអនាម័យ និង មានការរៀបចំយ៉ាងស្អាត។ អ្នកទាំងអស់គ្នាក៏អាច​យកកិច្ចការសាលាទៅអង្គុយធ្វើនៅជាមួយមិត្តភក្តបានព្រោះកន្លែងស្ងប់ស្ងាត់ល្អ។

អាសយដ្ឋាន៖ ផ្ទះលេខ២០៣, ផ្លូវ ៥១ (ប៉ាស្ទ័រ), សង្កាត់បឹងកេងកង១, ខណ្ឌចំការមន, ភ្នំពេញ

សម្រាប់ព័ត៌មានបន្តែមសូមចូលទៅកាន់ Dayungs Cambodia

The post តែគុជ​តម្លៃ​តែ២០០០រៀល​ទេ? ល្បី​ថា​ឆ្ងាញ់​ហើយ​ថោក​ទៀត​! ធ្លាប់ទៅសាកឬអត់? appeared first on Khmer Readers.

ចង់ទៅកន្លែង​ណាជាង​គេ ក្នុង​ចំណោម​៨​កន្លែង​នេះ? ណាត់​គ្នា​ដើរ​ម្ដង​ទៅ​

$
0
0

ទី​បំផុត​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ចិន​ដែល​ម្នាក់ៗ​ ទន្ទឹង​រង់​ចាំ​ជា​យូរ​មក​ហើយ​នោះ​បាន​ឈាន​ចូល​មក​ដល់​ហើយ។បន្ទាប់​ពី​រៀប​ចំ​សែនព្រេន​យ៉ាង​សប្បាយ​រីករាយ​រួច​ហើយ ដល់​ពេល​ដើរ​លេង​តែ​ម្តង​ មាន​គម្រោង​ចង់​ទៅ​កម្សាន្ត​នៅ​រមណីយដ្ឋាន​ណា​មួយ​ហើយ​ឬ​នៅ​ហ្នឹង? បើ​មិន​ទាន់​មាន​ទេ ពី​សប្បាយ​ដើរ​ថ្ងៃ​សូម​ណែ​នាំ​ជូន​នូវ រមណីយដ្ឋាន​៨កន្លែង​ សុទ្ធ​សឹង​ជា​កន្លែង​ដែល​មាន​ទេសភាព​ស្អាតៗ​ ​បរិយាកាស​ល្អ សក្តិសម​បំផុត​សម្រាប់​ការ​ជួប​ជុំ​គ្រួសារ​ដ៏​សែន​រីករាយ​នេះ។

១.​ ​ភ្នំ​ក្រោម

ស្ថិត​នៅ​ក្នុង​ទឹក​ដី​ខេត្ត​សៀមរាប​ លោក​អ្នក​អាច​អង្គុយ​បរិភោគ​អាហារ​ឆ្ងាញ់ៗ​តាម​បែប​លក្ខណៈ​ស្រុក​ស្រែ ជួប​ជុំ​គ្នា ក្នុង​តូប​ដែល​នៅ​ដាច់​ៗ​ពី​គ្នា​ សង់​ពី​ឈើ ដំបូល​ប្រក់​ស្បូវ គយគន់​ទេសភាព​មាត់​បឹង សួន​ផ្កា​ចម្រុះ​ពណ៌ ខ្យល់​បក់​រំភើយ​ៗ វា​ជា​ពេល​វេលា​មួយ​ដែល​មិន​អាច​បំភ្លេច​បាន។


ព័ត៌មាន​លម្អិត៖ ​ភ្នំ​ក្រោម

២.​ ​កំពង់​ភ្លុក

ផ្ទះ​ខ្ពស់​ៗ​​ សសរ​ច្រូង​ច្រាង​ខ្វាត់​ខ្វែង ​ជាប់​នឹង​មាត់​ច្រាំង​នៃ​បឹង​ទន្លេ​សាប ស្ថិត​ក្នុង​ខេត្ត​សៀម​រាប ដែល​គេ​គ្រប់​គ្នា​តែង​តែ​ហៅ​ថា​​ “ភូមិ​​អណ្ដែត​ទឹក​កំពង់​ភ្លុក” ។ លោក​អ្នក​អាច​​រីករាយ​ជាមួយ​និង​ការ​ជិះ​​ទូក​តូច​ៗ​គយ​គន់​មើល​ទេសភាព​ព្រៃ​លិចទឹក​ដែល​មាន​ទំហំ​៤៨​ហិច​តា​ដែល​មាន​តាំង​យូរ​ណាស់​មក​ហើយ​។

ព័ត៌មាន​លម្អិត៖ ​កំពង់​ភ្លុក

៣.​ ​ត្រាវកុដ្ឋ

​ជា​រមណីយដ្ឋាន​ដ៏​ប្រណិត និង​មនោរម្យ​​មួយ​កន្លែង​ស្ថិត​នៅ​ឃុំ បល្ល័ង្ក ស្រុក ប្រាសាទ បាគង ខេត្ត​សៀមរាប។ រមណីយដ្ឋាន​មួយ​នេះ​​ស្ថិត​នៅ​ចំ​កណ្ដាល​រវាង​ក្រុង​សៀមរាប និង​ភ្នំ​គូលែន ប្រាសាទ​បន្ទាយ​ស្រី ប្រាសាទបាគង ប្រាសាទ​បឹង​មាលា​ និង​តំបន់​អង្គរ​ដោយ​បើក​បរ​ប្រហែល​២០នាទី ពី​ប្រលានយន្តហោះ​ថ្មី និង​ពី​ក្រុង​សៀមរាប។

ព័ត៌មាន​លម្អិត៖ ​ត្រាវកុដ្ឋ

៤.​ ក្ដាត​សាណាកា

មាន​ទី​តាំង​ឋិត​នៅ​ផ្លូវ​ជាតិលេខ៣ ចន្លោះ​កំពត-កំពង់សោម ក្បែរ​ជើង​ភ្នំ​បូកគោ ជាប់​ដៃ​សមុទ្រ​នា​ភូមិ​ក្ដាត ដែល​មាន​ចម្ងាយប្រមាណ១៩គីឡូម៉ែត្រ ពី​ទី​រួម​ខេត្ត​កំពត។  លោក​អ្នក​នឹង​បាន​ស្រស់​ស្រាយ​សប្បាយ​អារម្មណ៍​ជាមួយ​នឹង​ការ​ហូប​អាហារ​សមុទ្រ​ស្រស់ៗ និង​ការ​ស្នាក់​នៅ​ក្នុង​ពិភព​ធម្ម​ជាតិ​ពិតៗ។

ព័ត៌មាន​លម្អិត៖ ​ក្ដាត​សាណាកា

៥.​ ល្អាង​កំពង់ត្រាច

ស្ថិត​នៅ​ក្នុង​​ឃុំ​ដំណាក់​កន្ទួត​ខាងត្បូង ស្រុក​កំពង់​ត្រាច ខេត្ត​កំពត។  ល្អាង​កំពង់ត្រាច​មិន​ត្រឹមតែ​​ជា​កន្លែង​សម្រាប់​ទេសចរ​ប៉ុណ្ណោះ​ទេ តែ​វា​ជា​កន្លែង​សម្រាប់​ធ្វើ​សក្ការបូជា​ថែមទៀត​ផង។ ​ប្រជាជន​មក​ពី​ទី​ជិត​ឆ្ងាយ​ ទាំង​ជាតិ​និង​អន្តរជាតិ​មក​ទស្សនា​ហើយ​ ក៏​អាច​បួងសួង​សុំ​សេចក្ដី​សុខ​ថែម​ទៀត​ផង។

ព័ត៌មាន​លម្អិត៖ ​ល្អាង​កំពង់ត្រាច

៦.​ ឧទ្យាន​ដង​ព្រែក

មាន​ទី​តាំង​ស្ថិត​នៅ​​ជិត​តំបន់​ទឹក​ធ្លាក់​ទឹក​ឈូ ដែល​នៅ​ឆ្ងាយ​ពី​ខេត្ត​កំពត​ប្រហែល ១០គីឡូម៉ែត្រ។ លោក​អ្នក​អាច​កម្សាន្ត​ជាមួយ​នឹង​ការ​ជិះ​ទូក​នៅ​ក្នុង​ទឹក​ព្រែក​ដែល​មាន​ទឹក​ថ្លា​យង់ គយ​គន់​ទេសភាព​នៅ​តាម​មាត់​ព្រែក ។  ហើយ​លោក​អ្នក​ក៏​អាច​សាក​ល្បង​ល្បែង​កម្សាន្ត​ថ្មី ​បែប​ព្រឺព្រួច នោះ​គឺ​ការ​ជិះ​ខ្សែ​រ៉ត​​​ចេញ​ពី​ដើម​ឈើ​កម្ពស់​ជាង​ ១០​ម៉ែត្រ ​ដើម្បី​ឆ្លង​​ពី​​ត្រើយ​ម្ខាង​ទៅ​ត្រើយ​ម្ខាង​ទៀត​ដែល​មាន​​ប្រវែង​​ប្រមាណ​ ២០​០​ម៉ែត្រ។

ព័ត៌មាន​លម្អិត៖ ​ឧទ្យាន​ដង​ព្រែក

៧.​ ទឹក​ធ្លាក់​ល្បាក់ខោន ឬ​ទឹក​ជ្រោះ​សុភ​មិត្រ

មាន​ទីតាំង​ស្ថិតនៅ​ភាគ​ខាងជើង​នៃ​មាតុភូមិ​កម្ពុជា​ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ច្បាស់​ថា ទីនោះ​ជា​កន្លែង​ដែល​ទឹកទន្លេ​មេគង្គ​បាន​ហូរ​ធ្លាក់​យ៉ាង​គំហុក​កាត់​តាម​ថ្មដា​ ដែល​មាន​កម្ពស់​រហូតដល់​២៦ម៉ែត្រ ហើយក៏​ជា​ព្រំ​សី​មា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ប្រជាមានិត​ឡាវ​ដែរ​។

ព័ត៌មាន​លម្អិត៖ ​ទឹក​ធ្លាក់​ល្បាក់ខោន ឬ​ទឹក​ជ្រោះ​សុភ​មិត្រ

៨.​ អូរជាំ

មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​អូរ​ជាំ ឃុំ​កំពង់​ល្ពៅ ស្រុក​សំឡូត ខេត្ត​បាត់​ដំបង។ លក្ខណៈ​ពិសេស​សម្រាប់​តំបន់​កម្សាន្ត​មួយ​នេះ​គឺ​លោក​អ្នក​នឹង​ទទួល​បាន​នូវ​បទ​ពិសោធន៍​ដ៏​ល្អ​ពី​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ទឹក​ជ្រោះ​ កាត់​ព្រៃ​ព្រឹក្សា ជាមួយ​មគ្គុទ្ទេសក៍​ប្រចាំ​តំបន់។ ជាង​នេះ​ទៀត​ គឺ​ការ​ងូត​ទឹក​លេង ភ្លក់​រស​ជាតិ​អាហារ​ពិសេស​ៗ  ការ​បោះ​តង់​ក្បែរ​ទឹក​ជ្រោះ និង​ស្វែងយល់​ពី​ជីវភាព​រស់​នៅ​របស់​ប្រជាជន​ដែល​រស់​នៅ​ទី​នោះ​ផ្ទាល់។ ក្រៅ​ពី​ការ​កម្សាន្ត​ជាមួយ​ធម្មជាតិ​ពិតៗ​ហើយ លោក​អ្នក​ក៏​អាច​កម្សាន្ត​អារម្មណ៍​ជាមួយ​និង​ការ​ជិះ​គោ​យន្ត​ទស្សនា​ចម្ការ​ដំណាំ​របស់​អ្នក​ស្រុក​មាន​ដូចជា ពោត មៀន ម្រេច ស្រកានាគ ព្រម​ទាំង​អាច​ភ្លក់​ផ្លែ​ឈើ​ថ្មីៗ ស្រស់ៗ​​ក្នុង​ចម្ការ​ដោយ​ផ្ទាល់​តែ​ម្ដង។

ព័ត៌មាន​លម្អិត៖ ​អូរជាំអត្ថបទ៖ Khou Sophy, ប្រភព ៖ Sabay ដើរ

The post ចង់ទៅកន្លែង​ណាជាង​គេ ក្នុង​ចំណោម​៨​កន្លែង​នេះ? ណាត់​គ្នា​ដើរ​ម្ដង​ទៅ​ appeared first on Khmer Readers.

សម្រស់ “ពពកហោះថ្មដា”ស្អាតមិនចាញ់ បូកគោ និងមណ្ឌលគិរីឡើយ

$
0
0

ថ្មដា ជា​ឃុំ​មួយ​ក្នុង​ស្រុក​វាល​វែង​ ​ខេត្ត​ពោធិ៍សាត់​ ​ជា​តំបន់​ទេសចរណ៍​ថ្មី​សន្លាង​មួយ​ កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ទាំង​ជិត​ទាំង​ឆ្ងាយ​។ តំបន់​ទេសចរណ៍​មួយ​នេះ​ ​នៅ​ជាប់​ព្រំ​ប្រទល់​កម្ពុជា-ថៃ​ ​ដែល​ថ្មដា ជា​ច្រក​មួយ​ឆ្លង​ចូល​ប្រទេស​ថៃ​ផង​ដែរ​។

រីឯ​ទេសភាព​នៅ​លើភ្នំ​ថ្មដា ​មើល​មួយ​ភ្លែត​ស្មាន​តែ​សមុទ្រ​ឈើ​ដូច​នៅ​​មណ្ឌលគិរី និង​ពពក​ហោះ​លើ​ភ្នំបូកគោ ។ ថ្មដា​នៅ​ពេល​ព្រឹក​ព្រលឹម​មាន​ពពក​រសាត់​ទាបៗ​ជាប់​នឹងង​ជើង​ភ្នំ ត្រជាក់សព្វរាងកាយ។ ចង់​ដឹង​សម្រស់​ស្អាត​ប៉ុណ្ណា​នោះ​ សូម​ទស្សនា​រូបភាព​ត្រជាក់​ភ្នែក​ខាង​ក្រោម​នេះ​៖

អត្ថបទ៖ ស៊ិន សាវ៉េត​ រូបភាព ៖ លោក ពៅ ភិរុណ ប្រភព ៖ Sabay News

The post សម្រស់ “ពពកហោះថ្មដា” ស្អាតមិនចាញ់ បូកគោ និងមណ្ឌលគិរីឡើយ appeared first on Khmer Readers.

៣​ វិធី​យក​ឈ្នះ​មនុស្ស​​​​ច្រណែន ឈ្នានីស​អ្នក​ ដោយ​មិន​បាច់​សង​សឹក

$
0
0

ជឿ​ជាក់​ថា អ្នក​គ្រប់​គ្នា​ប្រាកដ​ជា​ធ្លាប់​ជួប​បញ្ហា​ដែល​ត្រូវ​គេ​ច្រណែន និយាយ​មួល​បង្កាច់ ។ល។ ហើយ​មិន​ដឹង​ថា​ត្រូវ​ធ្វើ​​ដូចម្ដេច​ល្អ។ អ្នក​ប្រាកដ​ជា​មិន​ចង់ “បន្ទាប​ខ្លួន” ទៅ​ឈ្លោះ ឬ​អធិប្បាយ​ការ​ពិត ឲ្យ​អ្នក​រាល់​ៗ​គ្នា​ដែល “ត្រចៀក​ស្រាល” នោះ​ឡើយ ព្រោះ​ទោះ​បី​ខំ​បក​ស្រាយ​យ៉ាង​ណា ក៏​មនុស្ស​ប្រភេទ​នេះ​នៅ​តែ​រក​រឿង​​បង្ខូច​អ្នក​ទាល់​តែ​បាន ដោយ​ព្យាយាម​និយាយ​យក​តែ​ឈ្នះ គ្មាន​ហេតុផល ក្បាល​កន្ទុយ​អ្វី​ឡើយ។

(រូបតំណាង)

មូលហេតុ​គឺ​ដោយ​សារ​គោលបំណង​របស់​គេ​​ មិន​មែន​ “ចង់​​បាន​ការ​ពិត​” នោះ​ទេ ប៉ុន្តែ​គឺ “ត្រូវ​ការ​ឲ្យ​អ្នក​អាប់ឱន” ទើប​ពួក​គេ​អាច​សប្បាយ​ចិត្ត (មនុស្ស​ដែល “មើល​ឃើញ​តម្លៃ​ខ្លួន​ឯង​ទាប” រមែង​រិះរក​វិធី​ធ្វើ​បាប​អ្នក​ដទៃ ដើម្បី​ឲ្យ​ខ្លួន​ឯង​មាន​អារម្មណ៍​ខ្ពស់​បន្តិច)។

បើ​អ្នក​​ទៅ​ឈ្លោះ​គ្នា​ជាមួយ​មនុស្ស​ទាំង​អស់​នេះ បញ្ហា​នឹង​គ្មាន​ថ្ងៃ​​​បញ្ចប់​​ឡើយ តែ​ផ្ទុយ​ទៅ​វិញ​ការ​ឈ្លោះ​គ្នា​នេះ​ នឹង​បំផ្លាញ​ភាព​ស្ងប់​សុខ​របស់​អ្នក។ ខាង​ក្រោម​នេះ គឺជា​វិធី​ខ្លះ​ៗ​ដើម្បី​មក​ចែក​រំលែក​ដល់​ប្រិយមិត្ត​ទាំង​អស់​គ្នា​សម្រាប់​ដោះស្រាយ​បញ្ហា​បែប​នេះ៖

១. កុំ​ភ្លេច​ថា មនុស្ស​ដែល​ច្រណែន​ ​មាន​គំនិត​អាក្រក់ ស្អប់​ខ្ពើម​អ្នក​ដទៃ គឺ​ប្រៀប​ដូច “ធ្លាក់​នរក​ទាំង​រស់” បាត់​ទៅ​​ហើយ

ចិត្ត​ក្ដៅ​ឆួល ក្រហល់​ក្រហាយ ស្ត្រេស… ទាំង​នេះ​ហើយ​គឺ​ជា​ នរក។ ធ្លាប់​ឮ​គេ​និយាយ​ឬ​អត់​ថា “ឋានសួគ៌​នៅ​ក្នុង​ចិត្ត នរក​ក៏​នៅ​ក្នុង​ចិត្ត”? ចិត្ត​​ច្រណែន ស្អប់​ខ្ពើម​អ្នក​ដទៃ គឺ​ជា “ការ​ដាក់​ទោស” មនុស្ស​ទាំង​អស់​នោះ ស្រាប់​ទៅ​ហើយ ហើយ​​ជា​កម្មពៀរ​ដែល​យើង​អាច​ឃើញ​ភ្លាម​ៗ​ផ្ទាល់​នឹង​ភ្នែក។

កុំ​ទៅ​គិត​សងសឹក​ពួក​គេ​អី ទុក​ឲ្យ​ “កម្មពៀរ” ជា​អ្នក​ចាត់​ការ​ពួក​គេ​ទៅ គឺ​ល្អ​បំផុត ព្រោះ​បើ​​អ្នក​តប​ទៅ​វិញ​ដោយ​ផ្លូវ​អាក្រក់​នោះ អ្នក​នឹង​អាច​ប្រឡូកប្រឡាក់​កម្មពៀរ​ដែរ។

(រូបតំណាង)

២. ចំណុច​សំខាន់​គឺ ​កុំ​បណ្ដោយ​​ឲ្យ​មនុស្ស​បែប​នេះ​ទាញ​អ្នក​ចូល “នរក​ក្នុង​ចិត្ត” ជាមួយ​គេ​ដែរ

អ្នក​ត្រូវ​ជ្រើសរើស​យក​ “ឋាន​សួគ៌​នៅ​ក្នុង​ចិត្ត” ដោយ​​មិន​បាច់​ចុះ​ទៅ​ “កើត​ទុក្ខ” ជាមួយ​ពួក​គេ​ឡើយ ទោះ​បន្តិចបន្តួច​ក៏​ដោយ ព្រោះ​​បើ​អ្នក​​​ព្រម​កាត់​បន្ថយ​ក្ដី​សុខ និង​ក្ដី​ស្ងប់​ក្នុង​ចិត្ត នោះ​អ្នក​នឹង​មាន​ទុក្ខ​ច្រើន ដោយ​សារ​មនុស្ស​របៀប​នេះ។ ​មាន​ន័យ​ថា “គេ​យក​ឈ្នះ​អ្នក​បាន​ហើយ”។

ផ្ទុយ​ទៅ​វិញ មនុស្ស​ដែល​ច្រណែន​អ្នក ស្អប់​អ្នក នឹង​កាន់​តែ​ពិបាក​ក្នុង​ខ្លួន​នៅ​ពេល​ដែល​ឃើញ​អ្នក​មាន​ក្ដី​សុខ។ ដូច្នេះ​ហើយ​ ទើប​គេ​និយាយ​ថា “ការ​សង​សឹក​ដែល​ល្អ​បំផុត គឺ​ត្រូវ​ជោគជ័យ​កាន់​តែ​ខ្លាំង!”

៣. Take Action បញ្ចេញ​សកម្មភាព​ការពារ​ខ្លួន​ឯង

ការ​មិន​ព្រម​ឲ្យ​ទឹក​មាត់​អ្នក​ដទៃ មក​ក្លាយ​ជា​ “ថ្នាំពិស” ក្នុង​ចិត្ត​របស់​អ្នក មិន​មែន​មាន​ន័យ​ថា អ្នក​យល់​ព្រម​ធ្វើ​ជា “កម្រាល​ជូត​ជើង” ឲ្យ​អ្នក​ដទៃ​នោះ​ទេ។ ដំណោះស្រាយ​ល្អ​អ្នក​ត្រូវ

  • ១. ការពារ​ចិត្ត​មិន​ឲ្យ​ គិត​អវិជ្ជមាន និង​កើត​ទុក្ខ​ទៅ​តាម​អ្នក​ដទៃ​​ដែល​គិត​អាក្រក់​មក​លើ​យើង
  • ២. មាន​វិធានការ​ការពារ​ខ្លួន​ឯង ព្រោះ​យើង​ត្រូវ​ធ្វើ​ជា “មនុស្ស​ឆ្លាត និង​ចេះ​វៃ” ដែរ​។

សរុប​មក ក្ដី​សុខ​ទាំង​អស់​របស់​អ្នក គឺ​អ្នក​ជា​អ្នក​គ្រប់គ្រង​ ១០០% ព្រោះ​ក្ដី​សុខ​ស្ថិត​នៅ​ក្នុង​ចិត្ត​របស់​អ្នក​ផ្ទាល់។ កុំ​បន្ទាប​ខ្លួន​ទៅ​ឈ្លោះ​តប​ជាមួយ​មនុស្ស​អាក្រក់ ដោយ​វិធី​អាក្រក់​ដូច​គ្នា ព្រោះ​ពួក​គេ​ពូកែ​ជាង​អ្នក​ទៅ​ទៀត ចំពោះ​វិធី​ថោកទាប​បែប​នោះ ៕

ប្រភព៖ Kanha   ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

The post ៣​ វិធី​យក​ឈ្នះ​មនុស្ស​​​​ច្រណែន ឈ្នានីស​អ្នក​ ដោយ​មិន​បាច់​សង​សឹក appeared first on Khmer Readers.

២៥ឆ្នាំ ទោះមិនទាន់សល់អីធំដុំ ឲ្យតែមាន៦យ៉ាងនេះ ទុកថាខ្លាំងបំផុតហើយ

$
0
0

លើ​លោក​នេះ​មាន​របស់​ជា​ច្រើន​មនុស្ស​អាច​ទិញ​បាន តែ​មួយ​ចំនួន​ក៏​ទិញ​មិន​បាន​ដែរ​។ តួយ៉ាង​ពេល​វេលា ទោះ​ជា​មាន​លុយ​ច្រើន​ប៉ុណ្ណា ក៏​គ្មាន​នរណា​អាច​ទិញ​បាន​ដែរ ពេល​វេលា​មិន​អាច​បក​ក្រោយ​នោះ​ទេ។ ​ដូចនេះ​ហើយ មនុស្ស​ម្នាក់ៗ ត្រូវ​ប្រើ​ពេល​វេលា​ឱ្យ​មាន​តម្លៃ បើ​ដូច្នោះ​ពេល​វេលា​ចេះ​តែ​ទៅ​មុខ វ័យ​កាន់​តែ​ចាស់​ ហើយ​មិន​ទាន់​មាន​អ្វី​ជា​ទម្ងន់​ជីវិត​។ ​ចុះ​បើ​អាយុ​ ២៥​ឆ្នាំ​មនុស្ស​គ្រប់​គ្នា​គួរ​មាន​អ្វី​ខ្លះ​ក្នុង​ជីវិត​?

១.​ការងារ​ដែល​ជាក់​លាក់ និង​តំណែង​សមរម្យ

មក​ដល់​វ័យ​ ២៥​ឆ្នាំ​ហើយ គួរ​មាន​ការងារ​មួយ​ជាក់​លាក់​ តំណែង​សមរម្យ និង​ទទួល​បាន​ចំណូល​សមរម្យ មិន​មែន​នៅ​ធ្វើ​ការ​ប្រាក់​ខែ​ចាយ​មិន​គ្រប់​ខ្វះ​មុខ​ខ្វះ​ក្រោយ​នោះ​ទេ​។ ២៥ ឆ្នាំ​ជា​វ័យ​មួយ​ ដែល​គួរ​មាន​អ្វី​ឱ្យ​ច្បាស់លាស់ មិន​ថា​តែ​ចា​ការងារ​ទេ ពោល​គឺ​ជំនាញ​អ្វី​ក៏​ដោយ ត្រូវ​ឱ្យ​ច្បាស់ ព្រោះ​មិន​មែន​ជា​វ័យ​ដូច​កាល​សិក្សា​នៅ​វិទ្យាល័យ​ ឬ​សាកល​វិទ្យាល័យ​ទេ។ ដូច្នេះ​ហើយ​ត្រូវ​ខិត​ខំ​ប្រឹងប្រែង​ពី​ក្មេង​ឱ្យ​ហើយ ត្រូវ​ផ្ដល់​តម្លៃ​ឱ្យ​ពេល​វេលា កុំ​ចេះ​តែ​បណ្ដែត​បណ្ដោយ​ខ្លួន​រហូត​ដល់​វ័យ​កាន់​តែ​ជ្រេ មិន​មាន​អ្វី​ក្នុង​ខ្លួន​នោះ​។

២. ​មាន​ផែន​ការ​ច្បាស់​លាស់​ក្នុង​ជីវិត

ទន្ទឹម​នឹង​មាន​ការងារ​ជាក់លាក់ ប្រាក់​ចំណូល​សមរម្យ​ហើយ​នោះ គឺ​ត្រូវ​កំណត់​ផែន​ការ​រយៈ​ពេល​វែង ថា​ប៉ុន្មាន​ឆ្នាំ​ទៀត​ ត្រូវ​មាន​គ្រួសារ ហើយ​ប៉ុន្មាន​ឆ្នាំ​ទៀត​ត្រូវ​មាន​ផ្ទះ មាន​ទ្រព្យ​សម្បត្តិ​? ​ដូចនេះ​ទាមទារ​ឱ្យ​កំណត់​ឱ្យ​ច្បាស់ និង​រក​ផ្លូវ​ដើរ​ឆ្ពោះ​ទៅ​រក​អ្វី​ដែល​បាន​កំណត់​នោះ មិន​មែន​ចេះ​តែ​កំណត់​ តែ​មិន​អនុវត្ត​នោះ​ឡើយ​។ វ័យ​២៥​ឆ្នាំ បើ​មិន​ទាន់​បាន​កំណត់​រឿង​ទាំង​នេះ​ទេ ជីវិត​រៀង​ពិបាក​បន្តិច​ហើយ ព្រោះ​មិន​ដឹង​ដើរ​ទៅ​ផ្លូវ​ណា ដើរ​ដល់​ណា​​នោះ​ទេ​។

៣. ​មាន​ភាព​ជា​អ្នក​ដឹក​នាំ​ និង​ចាស់​ទុំ

នៅ​ត្រង់​ចំណុច​នេះ មាន​ន័យ​ថា វ័យ​២៥​ឆ្នាំ គឺ​ត្រូវ​ម៉ឺងម៉ាត់ ច្បាស់​លាស់​បន្តិច មិន​មែន​នៅ​ក្មេង​ទៀត​ទេ។ ភាព​ជា​អ្នក​ដឹក​នាំ គឺ​ត្រូវ​ចេះ​អភិវឌ្ឍ​ខ្លួន​ឯង ពី​មួយ​ជំហាន​ទៅ​មួយ​ជំហាន ហ៊ាន​សម្រេច​ចិត្ត​ធ្វើ​នូវ​អ្វី​ដែល​ខ្លួន​គិត​ថា ល្អ​ប្រសើរ ហ៊ាន​លះបង់​អ្វី​ដែល​គិត​ថា ឥត​ប្រយោជន៍​។ ​ដំណាក់​កាល​នេះ​ត្រូវ​ហ៊ាន​ប្រឈម​បញ្ហា ហ៊ាន​ឆ្លង​កាត់​អ្វី​ៗ​ដែល​លំបាក ហ្វឹក​ហាត់​ខ្លួន​ឯង​ឱ្យ​រឹង​មាំ ចេះ​អត់​ធ្មត់​ ចេះ​គ្រប់គ្រង​អារម្មណ៍​ ជា​ដើម​។ បើ​វ័យ​ ២៥​ឆ្នាំ មិន​មាន​ចំណុច​ទាំង​នេះ​ទេ មាន​ន័យ​ថា យើង​នៅ​មិន​ទាន់​មាន​ភាព​ជា​អ្នក​ដឹក​នាំ និង​ចាស់​ទុំ​នៅ​ឡើយ​ទេ​។

៤. ​សល់​លុយ​កាក់​និង​ទ្រព្យ​សម្បត្តិ​ខ្លះ

អាយុ​ ២៥​ឆ្នាំ​ហើយ គួរ​សល់​លុយ​កាក់ ឬ​ទ្រព្យ​សម្បត្តិ​ខ្លះ​ទោះ​តិច​ឬ​ច្រើន​ក្ដី មិនមែន​ដល់​វ័យ​នេះ​ហើយ​គ្មាន​អ្វី​ដែល​ជា​របស់​ខ្លួន​ឯង​នោះ​ទេ​។ ត្រង់​ចំណុច​នេះ សំដៅ​ថា គួរ​មាន​សល់​លុយ​ខ្លះ​សម្រាប់​សន្សំ ដើម្បី​សម្រេច​ផែន​ការ​អនាគត ឬ​អាច​សល់​ជា​ទ្រព្យ​សម្បត្តិ​ខ្លះ​ក៏​បាន តាម​រយៈ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ឱ្យ​អស់​ពី​សមត្ថភាព ចំណេះ​ដឹង​ដែល​ខ្លួន​ឯង​មាន​។

៥. ឯករាជ្យ​ភាព​លើ​ខ្លួន​ឯង​កុំ​ធ្វើ​ជា​បន្ទុក​គ្រួសារ​ត​ទៅ​ទៀត

ចំណុច​នេះ កាន់​តែ​សំខាន់ ២៥​ឆ្នាំ មិន​មែន​ជា​វ័យ​លា​ដៃ​សុំ​លុយ​ឪពុកម្ដាយ​ទៀត​ឡើយ​ តែ​ជា​វ័យ​គួរ​តែ​មាន​លុយ​ជូន​ឪពុក​ម្ដាយ​ទើប​ជា​ការ​ប្រសើរ​។ សាស្ត្រាចារ្យ​សេដ្ឋកិច្ច​រូប​នេះ លើក​ឡើង​ថា បើ​មិន​បាន​ជួយ​អ្វី​ដល់​គ្រួសារ​ច្រើន ប៉ុន្តែ​កុំ​ធ្វើ​ជា​បន្ទុក​ទៀត​អី គួរ​មាន​ការ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង និង​រៀន​រស់​ដោយ​ខ្លួន​ឯង​ហើយ​ ជា​ពិសេស​នោះ​គឺ​ការ​ជួយ​សម្រួល​ដល់​គ្រួសារ​វិញ គឺ​ជា​រឿង​ល្អ​បំផុត​។

៦. ​សម្រេច​ភាព​ជោគជ័យ​មួយ​ចំនួន​ក្នុង​ជីវិត

ទោះ​ជា​មិន​ទាន់​បាន​សម្រេច​ជោគជ័យ​អ្វី​ជា​ដុំ​កំភួន​តែ​វ័យ​នេះ គួរ​សម្រេច​ជោគជ័យ​ខ្លះៗ ដូច​ជា​បញ្ចប់​ការ​សិក្សា មាន​ការ​ងារ​ជាក់លាក់ មាន​ផែន​ការ​ក្នុង​ជីវិត មាន​ភាព​ជា​អ្នក​ដឹក​នាំ មាន​ហ្វឹក​ហាត់​អប់រំ​ចិត្ត​ជា​មនុស្ស​មាន​ឧត្ដម​គតិ​ខ្ពស់ អាច​ជួយ​ដល់​គ្រួសារ ជា​ដើម​។ ចំណុច​ទាំង​នេះ​ហើយ​គួរ​តែ​ធ្វើ​ឱ្យ​បាន​ក្នុង​វ័យ​នេះ ហើយ​ជា​រឿង​ដ៏​ល្អ​បំផុត សម្រាប់​មនុស្ស​ម្នាក់ៗ​៕​​

ប្រភព ៖ Sabay News

The post ២៥ឆ្នាំ ទោះមិនទាន់សល់អីធំដុំ ឲ្យតែមាន៦យ៉ាងនេះ ទុកថាខ្លាំងបំផុតហើយ appeared first on Khmer Readers.

លោកខឹម វាសនា៖ រដ្ឋាភិបាលសព្វថ្ងៃដឹកនាំប្រទេស ធ្វើឲ្យពលរដ្ឋខ្មែរ ពិបាករស់ជាទីបំផុត

$
0
0

នៅ​​ព្រឹកថ្ងៃអាទិត្យ ទី២៩ចុង​​​​​​​​​​​​​​​​​​​​​ខែមេសា​​​​​​​​​​​​​​​​​​​​​​​​​នេះ គណបក្ស​​​​​​​​​​​​​​​​​​​​សម្ព័ន្ធដើម្បី​​​​​​​​​​​​​​​​​​​​​ប្រជាធិបតេយ្យ បា​​​​​​​​​​​​​​​​​​​​នរៀបចំ​​​​​​​​​​​​​ប្រារព្ធ​​​​​​​​​​​​​​​ធ្វើវេ​​​​​​​​​​​​ទិកាសា​​​​​​​​​​​​​ធារ​​​​​​​​​​​​​​ណៈ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មួយកន្លែង​​​​​​​​​​​​​​​​​​ទៀត​​​​​​​​​​​​​​​​ បន្ទាប់​​​​​​​​​​​​​​​​​​ពីវេទិកា​​​​​​​​​​​​​​​​​​​​​​​ខេត្តបាត់​​​​​​​​​​​​ដំបង​​​​​​​​​​​ ត្រូវបាន​បញ្ចប់កាល​​​​​​​​​​​​​​​​​​​​​​​​ពីម្សិលមិញ​​​​​​​​​ ដើម្បី​​​​​​​​​​​​​បន្តជួប​​​​​​​​​​​​​​​​ជុំសមាជិក និ​​​​​​​​​​​​​​​​​​​​​​​​ងអ្នកគាំ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទ្រគណបក្ស ដែល​​​​​​​​​​​​​​​​​​មានទី​​​​​​​​​​​​​​​​​​​​​តាំងស្ថិត​​​​​​​​​​​​​​នៅតាម​​​​​​​​​​​​​​​​​​​​​​​​​បណ្តោយផ្លូវ​​​​​​​​​​​​​​​​​​​​​​​​​ជាតិលេខ៦ ​​​​​​​​​​​​​​ក្នុងភូមិស្ពាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្អែក ឃុំអណ្តែក ស្រុកប្រាសាទ​​​​​​​​​​​​​​​​​​​​​​បាគង ខេត្តសៀម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រាប ដែលមាន​​​​​​​​​​​​​​​​​​​ប្រជាពលរដ្ឋ​​​​​​​​​​​​​​​​​​​​​​ចូលរួម​​​​​​​​​​​​​​​​​​​ក្នុងវេទិកា​​​​​​​​​​​​​​នេះ​​​​​​​​​​​​​​​​​​​​​សរុបប្រមាណ​​​​​​​​​​​​​​ជាង​​​​​​​​​​​​​​​​​​២ពាន់នាក់។

នៅក្នុងវេទិកានេះ​​ ​​​​​​​​លោក ខឹម វាសនា ប្រមុខចលនាបដិ​​​​​​​​​​​​​​​​​វត្តន៍ផ្ន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ត់គំនិត បាន​​​​​​​​​​​​​លើក​​​​​​​​​​​​ឡើងថា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រដ្ឋាភិបា​​​​​​​​​​​​​​​​​លដែល​​​​​​​​​​​​​​​​ដឹកនាំ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយគណបក្ស​​​​​​​​​​​​​​​​​​កាន់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អំណាច ដឹកនាំ​​​​​​​​​​​​​​​ប្រទេស​​​​​​​​​​​​​​​​​​​​​​​​បង្កើត​​​​​​​​​​​​​​​​​​​​បាន​​​​​​​​​​​​ទៅជា​​​​​​​​​​​​​​​​​​​​​​​បរិយាកាស​​​​​​​​​សង្គម​​​​​​​​​​​​​​​​​​​​​​​​​​​​មួយ ធ្វើអោយ​​​​​​​​​​​​​​​​​​​​ប្រជាពលរដ្ឋ​​​​​​​​​​​​​​​​​​​​​​​​​​ខ្មែរពិបាក​​​​​​​​​​​​​​​​រស់នៅ​​​​​​​​​​​​​​​​​​​​​ជាទីបំផុត​​​​​​​​​​​​​​​​​​​​​​​ សេដ្ឋកិច្ច​​​​​​​​​​​​​​​​ធ្លាក់ចុះ និងពោល​​​​​​​​​​​​ពេញ​​​​​​​​​​​​​ទៅ​​​​​​​​​​​​ដោយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អំពើអយុត្តិធម៌ អំពើពុករលួ​​​​​​​​​​​​​​​​​​​​​​​​​​​​​យសព្វគ្រប់​​​​​​​​​​បែបយ៉ា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ង ជាពិសេស​​​​​​​​​​​​​​​ប្រព័ន្ធតុលា​​​​​​​​​​​​​​​​​​​ការ​​​​​​​​​​​​​​​​​​​​​​​ជាដើម​ ដែលលោក​​​​​​​​​​​​​​​​​​​​បានប្រដូច​​​​​​​​​​​​​​​​​​​​​ការដឹកនាំ​​​​​​​​​​​បែបនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទៅនឹងការ​​​​​​​​​​​​​​​​​​​​​​បង្កើតបរិយា​​​​​​​​​​​​​​​​​​​​​​​​​​​​កាសមួយដូច​​​​​​​​​​​​​​​​ភ្លើងឆេះ​​​​​​​​​​​​​​​​​​​​​​​​​​​ផ្ទះ ចំណែកឯ​​​​​​​​​​​​​​ប្រជាពល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រដ្ឋដែល​​​​​​​​​​​​​​​​​​​​​រស់នៅ រង​​​​​​​​​​​​​​​​​​​ការឈឺចាប់​​​​​​​​​​​​​ពីបក្ស​​​​​​​​​​​​​​​​​​កាន់អំណា​​​​​​​​​​​​​​​​​​​​​​​​​​ច ក៏ត្រូវ​​​​​​​​​​​​​​​ចាញ់បោក​​​​​​​​​​​​​​​​​​​​​​​​​​​​​គណបក្សប្រឆាំ​​​​​​​​ង ​ដែលឆ្លៀត​​​​​​​​​ឳកាស ពី​​​​​​​​​​​​​​​​​​​ការចង់​​​​​​​​​​​​​​​​​​​បានការ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ផ្លាស់ប្តូររបស់​​​​​​​​​​​​​​​​​​​​​ប្រជាពលរដ្ឋ​​​​​​​​​​​​​​​​​ថែមទៀត​​​​​​។

នៅក្នុង​បរិយាកា​​​​​​​​​​​​​​​សនយោ​​​​​​​​​​​​​​បាយក​​​​​​​​​​​​​​​​​​​​​​​ម្ពុជា ពេញពាស​​​​​​​​​​​​​​​​​​​​​ទៅដោ​​​​​​​​​​​​​​​​យក្រុមម​​​​​​​​​​​នុស្សបោ​​​​​​​​​​​​​​​​​​​​​​​​​​​​កប្រាស់ គេង​​​​​​​​​​​​​​​​​​​​​​​​​ចំណេញ គិតតែ​​​​​​​​​​​​​​​​​​​​ពីផលប្រយោជ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ន៍ផ្ទាល់ខ្លួន​​​​​​​​​​​​បែបនេះ​​​​​​​​​​​​​​​​ហើយ ទើប​​​​​​​​​​​​​ធ្វើអោយ​​​​​​​​​​​​​​លោក​​​​​​​​​​​​​​​​​​​​​​​ស៊ូទ្រាំ​​​​​​​​​​​​​​​​នឹង​​​​​​​​​​​​ការមិ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នបើកបង្ហាញកា​​​​​​​​​​​​​​​​រពិត​​​​​​​​​​​​​​​​​​​​​​​​ទាំងនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បាន ប៉ុន្តែអ្វីដែ​​​​​​​​​​​ល​​​​​​​​​​​​​​​​​​​ធ្វើអោយ​​​​​​​​​​​​​​​​លោក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទទួលបាន​​​​​​​​​​​​​ត្រឡប់មក​​​​​​​​​​​​​​​​​​​​​​​​​​​វិញ គឺការជេ​​​​​​​​​​​​​​​​​​រប្រមាថ និង​​​​​​​​​​​ការចោ​​​​​​​​​​​​​​​​​​​​​​​​​​​ទប្រកាន់​​​​​​​​​​​​​​​​​​​​​​​​​​ពីសំណាក់​​​​​​​​​​​​​​​​ប្រជាពលរដ្ឋ​​​​​​​​​​​​​​​ខ្លួនឯង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ថា ជាអាយ៉ង​​​​​​​​​​​​​​​​​​គណបក្ស​​​​​​​​​​​​​​កាន់​​​​​​​​​​​​​​​​​​​​​​​​អំណាចទៅ​​​​​​​​​​​​វិញ​​​​​​​​។

​​​លោក ខឹម វាសនា បាន​​​​​​​​​​​​​​​​​​​​​​​បន្តលើកឡើង​​​​​​​​​​​​​​​​​​​​​​​​ពីព្រឹត្តិកា​​​​​​​​​​​រណ៍ន​​​​​​​​​​​​​​​​​​​​​យោបាយ​​​​​​​​​​ចុងក្រោ​​​​​​​​​​​​​​​​​​​​​យ នៅពេ​​​​​​​​​​លលោ​​​​​​​​​​​​​​ក កឹម សុខាកំ​​​​​​​​​​​ពុងតែ​​​​​​​​​​​​​​ឃុំខ្លួន​​​​​​​​​​​​នៅ​​​​​​​​​​​​​​​​​​​​​​​ក្នុងពន្ធនាគា​​​​​​​​​​​​​​​​​​​​​​​​​​​រ ការ​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅស្ងៀ​​​​​​​​​​​​​មស្ងា​​​​​​​​​​​​​​​ត់គឺជា​​​​​​​​​​​​​​​​​​ជំរើសរ​​​​​​​​​​​​បស់​​​​​​​​​​​​​​​​លោក​​​​​​​​​​​​​​​​​​​​​​​​​​​កឹម សុខា ដើម្បី​​​​​​​​​​​​​​​​​​​​​​​​​​អោយរដ្ឋាភិបា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លជួយបន្ធូ​​​​​​​​​​​​​​​​​បន្ថយទោ​​​​​​​​​​​​​​​​ស ឬជា​​​​​​​​​​​​​​​ចង់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បានការ​​​​​​​​​​​​​​​​​​ដោះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លែង ក៏ប៉ុន្តែចំ​​​​​​​​​​​​​​ពោះលោ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កសម រង្ស៊ីវិញ មិន​​​​​​​​​​​​​​​​​​​​​​​បាន​​​​​​​​​​​​​នៅស្ងៀម​​​​​​​​​​​​​​​​​​​​​​​​​នោះទេ បែរជា​​​​​​​​​​​​ចេញទៅ​​​​​​​​​​​​​​​​​​​​គៀងគរអ្ន​​​​​​​​​​​​កគាំទ្រ​​​​​​​​​​​​បង្កើត​​​​​​​​​​​​បាន​​​​​​​​​​​ទៅ​​​​​​​​​​​​​​​​​​​​​​​​​​​ជាចលនា​​​​​​​​​​​​​​សង្គ្រោះ​​​​​​​​​​​ជាតិ ​​​​​​​​​​​​​​​​​​​ដែលមានទី​​​​​​​​​​​​តាំងនៅ​​​​​​​​​​​​​​ឯបរ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទេស ធ្វើអោ​​​​​​​​​​​​​​​​​​យប​​​​​​​​​​​​​​​​​​​​​​​ក្សកាន់អំណា​​​​​​​​​​​ច កាន់​​​​​​​​​​​​​​​​​​តែមានភាពក្តៅ​​​​​​​​​​​ក្រហ​​​​​​​​​​​​ល់ក្រហាយ​​​​​​​​​​​ថែមទៀ​​​​​​​ត។

​រំលឹកដល់ចំ​​​​​​​​​​ណុចនេះ​​​​​​​​​​​​​​​​​​​​​​​​​​ ធ្វើអោយលោក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខឹម វាសនា នឹកឃើ​​​​​​​​​​​​ញនូវពាក្យ​​​​​​​​​​​​សំដីខ្លួន​​​​​​​​​​​​​​​​​​​​​​​​​ឯង ដែ​​​​​​​​​​​លធ្លាប់ប្រា​​​​​​​​​​​​ប់លោ​​​​​​​​​​​​​កកឹម សុខា ​​​​​​​​​​​​អោយ​​​​​​​​​​​​​​​​​​​​​​​​ប្រយ័ត្នចំពោះ​​​​​​​​​​​​​​លោកសម រង្ស៊ី ​​​​​​​​​​​​​​ដែលជាម​​​​​​​​​​​​​​​​​​​​​​នុស្ស​​​​​​​​​​​​​សំបូរ​​​​​​​​​​​​​​​​​​​​​​​​ទៅដោ​​​​​​​​​​​​​​យល្បិចក​​​​​​​​​​​​លកា​​​​​​​​​​លពី​​​​​​​​​​​កន្លង​​​​​​​​​​​​​​​​​​​​​មក មុនពេល​​​​​​​​​​​បង្កើតគ​​​​​​​​​​​​​ណបក្សសិ​​​​​​​​​​​​​​​​​​​ទ្ធិមនុស្ស តែ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅទីបំផុត លោ​​​​​​​​​​​​​​​​​កកឹម សុខា ក៏ត្រូវរ​​​​​​​​​​​​​​​​​​​​​​​​​​​ងគ្រោះ​​​​​​​​​​​​ពីលោ​​​​​​​​​​​​​​​​​​​​​​​​​​​​​កសម រង្ស៊ីជៀ​​​​​​​​​​​​សមិនរួច​​​​​​​​​ឡើយ​​​​​​​​​​។

ប្រមុខ​គណបក្សសម្ព័​​​​​​ន្ធដើម្បីប្រ​​​​​​​​​​​​​​​​​​​​​​ជាធិបតេ​​​​​​​​​​​​​​​​​​យ្យរូប​​​​​​​​​​​​​​​​​​​នេះ បាននិយាយ​​​​​​​​​​​​​​​​​​​​​​​​​​ពីកា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​របែកបាក់​ផ្ទៃក្នុង​​​​​​​​​​របស់មន្ត្រីគ​​​​​​​​​​​​​​​​​​​​​​​​​​​​​ណបក្សសង្គ្រោះជាតិជា​​​​​​​​​​​​​​​​​​​​​​​​​​​​​​បន្តបន្ទាប់ ​​​​​​​​​​​​​​​​​ដោយថ្មីៗ​​​​​​​​​​​​​​​​​​​​​​​នេះ មន្ត្រីជាន់​​​​​​​​​​ខ្ពស់មួ​​​​​​​​​​​​​​​​​​​​​យរូប គឺលោក​​​​​​​​​​​​​​​គង់ គាំ បា​​​​​​​​​​​​​​​​​​​​​​​នបង្គាប់អោ​​​​​​​​​​​​​​​​​យកូន​​​​​​​​​​​​​​​​​​​​​ប្រុសបង្កើតរ​​​​​​​​​​​​​​​​បស់ខ្លួន ចេញ​​​​​​​​​​​​មុខ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បង្កើតគណបក្សថ្មី​​​​​​​​​​​​​​​​​​​​​​មួយដើម្បីចូល​​​​​​​​​​​​​​​​​​​​រួមការ​​​​​​​​​​​​​​​​​​​បោះឆ្នោតនា​​​​​​​​​​​​​​​​​​​ពេលដ​​​​​​​​​​​​​​​​​​​​​​​​ល់ខ្លីខាងមុខ រហូត​​​​​​​​​​​​ធ្វើអោយ​​​​​​​​​មាន​​​​​​​​​​​​​​​​​ទំនាស់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពាក្យ​​​​​​​​​​​​​​​​​​​សំដី ឆ្លើយ​​​​​​​​​​​​ឆ្លង​​​​​​​​​​​​​​​គ្នា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មិនទាន់​​​​​​​​​​​​​​​​​​​​​ចប់​ផង ពីរ​​​​​​​​​​​​​ថ្ងៃក្រោ​​​​​​​​​​​​​​​​​​​​​​យម​​​​​​​​​​​​​​​​ក ស្រាប់​​​​​​​​​​​​​តែ​​​​​​​​​​​​​​​​​​​​​​​​​​កូន​ប្រុស​​​​​​​​​​បង្កើតរប​​​​​​​​​​​ស់លោក អេង​​​​​​​​​​​​​​​​​ ឆៃអ៊ាង ​​​​​​​​​​​​​​​ប្រកាស​​​​​​​​​​​​បង្កើត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គណបក្សថ្មី​​​​​​​​​​​​​​​​​​មួយទៀត​​​​​​​​​​​​​​ ដែល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រូបភាពទាំង​​​​​​​​​​​​នេះ ស​​​​​​​​​​​​​បញ្ចាក់​​​​​​​​​​​​​អោយឃើ​​​​​​​​​​​ញកាន់​​​​​​​​​​​​តែច្បា​​​​​​​​​​​​ស់ ពីកា​​​​​​​​​​​រប្រេះឆា​​​​​​​​​​ផ្ទៃក្នុ​​​​​​​ង ៕

ប្រភព ៖ នយោបាយ

The post លោកខឹម វាសនា៖ រដ្ឋាភិបាលសព្វថ្ងៃដឹកនាំប្រទេស ធ្វើឲ្យពលរដ្ឋខ្មែរ ពិបាករស់ជាទីបំផុត appeared first on Khmer Readers.

លោក ខឹម វាសនា ៖ សម្តេចហ៊ុន សែន កំពុងឈ្លក់វង្វេងនឹងតំណែង ជានាយករដ្ឋមន្ត្រីយូរជាងគេ

$
0
0

នេះ​​​​ជាលើកទី១ហើ​​​​​​​​​​យ សម្រាប់ច​​​​​​​​​​​​​​​​​លនាគណ​​​​​​​​​​​បក្ស​​​​​សម្ព័ន្ធដើម្បីប្រ​​​​​​​​​​​​​​​​​​​​​ជាធិបតេយ្យ ដែល​​​​​​​​​​បានរៀប​​​​​​​​​​ចំប្រារព្ធ​​​​​​​​​​​​​​​​​​​​ធ្វើវេទិ​​​​​​​​​​​កាជួ​​​​​​​​​​​​បជុំស​​​​​​​​​​​​​​មាជិ​​​​​​​កនឹងអ្នក​គាំទ្រ នៅលើ​​​​​​​ទឹកដីសម្បូរ​​​​​​​ទៅដោ​​​​​​​​​​​​​​​​​​​​​​យកម្រង​​​​​​​​​​​​​ដែន​​​​​​​​​​​​កោះ​​​​​​​​​​​​​​​​​​​​​​​​​ជិត៧ពាន់កោះ​​​​​​ និង​​​​​​​​​​​​​​​មាន​ទំហំ៩​​​​​​៧ភាគរយ នៃ​ផ្ទៃដីសរុប​របស់ប្រទេស​ជប៉ុន ដែ​​​​​​​​​​​​​​ល​ស្ថិ​ត​​​​​​​​​​​​​​​នៅក្នុង​​​​​​​​​​​​​​​​​​​​តំ​​​​បន់​​​​​​​​​​​​អាស៊ីភាគ​​​​​​​​​​​​​​ខាង​​​​​​​​​​​​​​​​កើត​​​​​ ។

Image may contain: one or more people, crowd and indoor

​នៅក្នុងវេទិកា​​​​​​នេះ លោក ​​​​​​​​​​​​ខឹម វាសនា បា​​​​​​​​​​​​​​​​​​​​​នថ្លែង​​​​​​​​​​នៅចំពោះ​​​​​​​​​​​​​​យុវ​​​​​​​​​​​​ជន​​​ ដែល​​​​​​​​​​​​​​​​ភា​​​​​​​​​គច្រើន​​​​​​​​​​​​​​​​​ជាសិស្ស​​​​​​​​​​​​​​​​​​​​​និស្សិត និង​​​​​​​​​​​​​​​ធ្វើកា​​​​​​​​​​​​​​​​រនៅប្រ​​​​​​​​​​​​ទេស​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជប៉ុន ថា​​​​​​​​​​​​​សម្តេច​​​​​​​​​នាយក​​​​​​​​​​រដ្ឋមន្ត្រីហ៊ុន សែន​​​​​​​​​​​​​ កំពុង​​​​​​​​​​​​តែឈ្លក់​​​​​​​​​​​​​​​​​​​​​​​​​វង្វេង នឹ​ង​​​​​​​​​​​​​​​​​​​​​​​​​​តំណែង​​​​​​​​​​​​​​​ជា​​​​​​​​នាយក​​​​​​​​​​​​រដ្ឋមន្ត្រីដឹ​​​​​​​​​​​​​កនាំ​​​​​​​​​​​​​ប្រទេសកម្ពុ​​​​​​​​​​​​​ជា​​​​បានយូរជាងគេ​ លោកខឹម វាសនា បញ្ជាក់៖ “ដោយ​​គ្រាន់តែ​​​​​​​ចង់​​​​​​​​​​​​​​​បា​​​​​​​​​​​​​​​​​​នផលប្រ​​​​​​​​​​​​​​​​យោ​​​​​​​​​​ជន៍​ផ្ទា​​​​​​​​​​​ល់ខ្លួ​​​​​​​​​​​​​​​​​​​​​​ន​​​​​​​​​​​​​អោយ​​​​​​​​​​​​​​​​​​​​​​​គេ​​​​​​​​​​​​​​សរសើរ​​​​​​​​​​​​​​​​​​​​​​​​​ ជាមនុ​​​​​​​​​​​​ស្សអស្ចា​​​​​​​​​​​​រ្យជាង​​​​​​​​​​​​​​​គេ​ បើត្រឹម​តែរស់​ដើម្បីខ្លួនឯង​គ្មានអ្វី​ត្រូវពិបា​កទេ គេ​ថាបើវា​មិន​ចង់​បាន​ធ្វើជានាយក​រដ្ឋមន្ត្រីទេ មិន​មែន​វាមកធ្វើ​នោះ​ទេ តួនាទីនាយក​រដ្ឋមន្ត្រី​ គឺគេសំ​ដៅថាជា​ផលប្រ​យោជន៍​ផ្ទាល់ខ្លួន ​ពូ(លោក ខឹម វាសនា)ប្រាប់ទៅវិញថា ​សម្រាប់​ចិត្តពូ អ្នក​​ណាចង់​​បានប្រយោជ​ន៍ផ្ទា​ល់ខ្លួ​ន រួច​ហើយ​ទៅ​ធ្វើជា​​​​​​​នាយករដ្ឋ​​​​​​​​​​​​​​​​​​​​​មន្ត្រី ពូថា​​​​​​​​​​​ឆ្គួតសុ​​​​​​​​​​ទ្ធ ​​​បើលោក​នាយករដ្ឋ​​​​​​​​មន្ត្រីហ៊ុ​​​​​​​​​​​​​ន សែ​​​​​​​​​​​​​នជា​​​​​​​​​​​ពូវិញ​​​​​​​​​​​​​​​​​​​​ យក១​​​​​​​​​​​​​​​​​​​​​​​​​០លានទៅ​​​​​​​​​​​​​​​ដេកស៊ីបា​​​​​​​​​​​​​​​​​ត់ហើ​​​​​​​​​​យ ​​​​​​​អាណាដឹ​​​​កអីដឹ​​​​​​​​​​​​​​កទៅ​​​​​​​​​​ហត់ណាស់​​​​​​​​​​​។

Image may contain: one or more people and indoor

លោកបាន​សង្កត់ន័​​​​​​​​​​​​​​​​​​​​​យម្តង​​​​​​​​​​​ទៀតថា​​​​​​​​​​​ បើចង់​​​​​​​​​​​​បានផ​​​​​​​​​​លប្រ​​​​​​​​​​​​​​​​​​​​​​​​​​​យោជន៍ផ្ទាល់ខ្លួន រួច​​​​​​​​​​ហើយទៅ​​​​​​​ធ្វើដូច​​​​​​​​​​​​​​​​​​​​​​​​​​​លោកនា​​​យករដ្ឋ​​​​​​​​​​​​​មន្ត្រីហ៊ុន សែន ពូ​​​​​​​​​​​ថាជា​មនុស្សវង្វេង បើពូ​​​​​​​វិញពូ​​​​​​​​​​​​​​​​​​​​យកតែ១​​០លានទៅ​​​​​​​​​​​បាត់ហើយ​​​​​​​​​​​​​ស្រួល។ ​​វាអត់​​​​​​​​​សំខាន់ជា​​​​​​​​​​​​​​​​​​​​​​​​​​​​នាយក​​​​​​​​​​​រដ្ឋមន្ត្រី​​​​​​​​​​​​​​ វាអ​​​​​​​​​​ត់​​​​​​​​​​​​​​​​​​​​​សំខាន់​​​​​​​​​​​​​​​អញ​(នាយករដ្ឋមន្ត្រី)ល្បីនោះ​ទេ ​ទៅ​​ណាគេ​​​​​​​​​​​​និយា​​​​​​​​​​​​​​​យពី​​​​​​​​​​​​​អញ​​​​​​​​​​​​​​​​​​​​​​​​គ្រប់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គ្នា វា​​​​​​​​​​អ​​​​​​​​​​​​​​​ត់សំខា​​​​​​​​​​​​ន់ទេ​​​​​​​​​​​​ក្មួយ វា​​​​​​​​​សំខាន់​​​​​​​​​​​​តែចិ​​​​​​​​​​​​ត្ត​​​​​​​​​​​​យើង​​​​​​​​​​​​​​​​​​​​​​​​​​ជំពាក់​​​​​​​​​​​​​​នឹង​​​​​​​​​​​​អាហ្នឹង(តំណែងតួនាទី)​​​​​​​​​​​​​អ​​​​​ត់? ​បើចិត្តយើង​​​​​​​​មិន​​​​​​​​​​​ជំពាក់ អា​​​​​​​​​​​​​​​​​​​​​​​​​តំណែ​​​​​​​​​​​​​​​ងនា​​​​​​​​​​យករដ្ឋ​​​​​​​​​​​​​មន្ត្រីហ្នឹ​​​​​​​​​​​​ងវា​​​​​​​​​​​​​លែងសំ​​​​​​​​​​​ខាន់​​​​​​​​​​​​​​​​​​​​​​​​​​​​ហើយ ចំណែក​លោកនាយ​​​​ករដ្ឋមន្ត្រី​​​​​​​​​​ហ៊ុន សែន ​​​​​​​​​​​​​​គិត​​​​​​​​​​​​​​​​​​​​​​​​​​​​​​តែចង់​​​​​​​​​​​ធ្វើជា​​​​​​​​​​​​​នាយករដ្ឋម​​​​​​​​​​​​ន្ត្រីបា​​​​​​​​​​នយូរជាង​​​​​​​​​​​​​គេ”។

Image may contain: one or more people, people sitting and indoor

លើសពី​នេះ លោក ខឹ​​​​​​​​​​​​​​​​​​​ម វាសនា បាន​​​​​​​និយាយបែ​​​​​​​​​​បចិ​​​​​​​​​​ត្តស​​​​​​​​​​​​​​​​​​​​​​​​​​​​ង្វេគ ចំ​​​​​​​​​​​ពោះចិត្ត​ចង់​​​​​​​​​​​​បានរ​​​​​​​​​បស់លោក​​​​​​​​​​នាយក​​​​​​​​​​រដ្ឋមន្ត្រីហ៊ុ​​​​​​​​​​​​​​ន សែន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​ថាបើលោក​​​​​​​​​​​​​​(ខឹម វាសនា​)ជាកូ​​​​​​​​​​​​​​​​​​​​​​​​​​នលោក​​​​​​​​​​​​នាយករ​​​​​​​​​​​ដ្ឋមន្ត្រីហ៊ុន ​​​​​​​​​​​​​​​​​សែនវិញ លោក​​​​​​​​​​​នឹងចំ​​​​​​​​​​ណាយ​​​​​​​​​​​​ពេលវេ​​​​​​​​​​​​​​​​​​​​​លា​​​​​​​​​​អង្គុយជាប់​ដើម្បីតាម​​​​​​​​​​​​​​​ពន្យល់​​​​​​​​​​​​​​​ឪពុករបស់​​​​​​​​​​​ខ្លួន​​​​​​​​​​​​អោយយ​​​​​​​​​​​​​​ល់​​​​​​​​​​​​​​​​​​​ពីផ្លូវ​​​​​​​​​​​ជីវិត​​​​​​​​​​​។

Image may contain: 1 person

Image may contain: one or more people, basketball court, crowd and indoor

The post លោក ខឹម វាសនា ៖ សម្តេចហ៊ុន សែន កំពុងឈ្លក់វង្វេងនឹងតំណែង ជានាយករដ្ឋមន្ត្រីយូរជាងគេ appeared first on Khmer Readers.


លោកខឹម វាសនា វិភាគ​ពាក្យ​ “ដេកផ្ទះ ឈ្នះ​ឯង​”របស់​លោក សម​រង្ស៊ី​

$
0
0

លោកខឹម​វាសនា​៖ រឿងទៅបោះឆ្នោតឬដេកនៅផ្ទះជាសិទ្ធិសំរេចរបស់ពលរដ្ឋម្ចាស់ប្រទេស​ ខ្ញុំគ្មានសិទ្ធិអ្វីទៅបង្ខំពួកគាត់​ ហើយក៏គ្មានចិត្តអ្វីទៅជំរុញអោយពួកគាត់សំរេចបែបនេះឬបែបនោះដែរ។ តួនាទីរបស់ខ្ញុំគឺបំភ្លឺដោយការវែកញែកហេតុផលសំរាប់បានជាមូលដ្ឋានអោយពួកគាត់ពិចារណាតែប៉ុណ្ណោះ។

ដើម្បីច្បាស់ពីចិត្តលោកសម​ រង្សីុចំពោះសុខទុក្ខរបស់ពលរដ្ឋខ្មែរ​ ខ្ញុំសូមលើកយកការអំពាវរបស់លោកសម​ រង្សីុដែលសូមកុំអោយពលរដ្ឋទៅបោះឆ្នោតមកវែកញែករកមើលចិត្តរបស់គាត់ចំពោះពលរដ្ឋខ្មែរបន្តិច។ បើលោកសម​ រង្សីុមានចិត្តគិតដល់សុខទុក្ខមនុស្សខ្មែរមែន​ គាត់មិនអាចអំពាវនាវអោយពលរដ្ឋអ្នកគាំទ្រគាត់​ កុំអោយទៅបោះឆ្នោតនោះទេ​ ព្រោះថាផ្លូវនេះជាហេតុធ្វើអោយចំណេញដល់CPPច្បាស់ណាស់​ ព្រោះកៅអីតំណាងរាស្ត្រដែលត្រូវបានគណនា ត្រឹមតែចំនួនអ្នកទៅបោះឆ្នោត​ អោយទៅCPPយ៉ាងលើសលុប​ ព្រោះថាអ្នកគាំទ្រCPPនឹងចេញទៅបោះឆ្នោត​ ហើយCPPនឹងពន្យល់មហាជននិងអន្តរជាតិថា​ ទីមួយនៅកម្ពុជាគ្មានច្បាប់ចែងពីចំនួនឬភាគរយនៃអ្នកទៅបោះ​ឆ្នោតដើម្បីអោយកាបោះឆ្នោតយកជាបានការនោះទេ។

ទីពីរ​ អតីតគណៈបក្សសង្គ្រោះជាតិ​ មិនអាចយកលេសថាអ្នកមិនទៅបោះឆ្នោតទាំងអស់សុទ្ធតែជាអ្នកគាំទ្រខ្លួនទេ​ ព្រោះថារៀងរាល់តែអាណត្តិដែលCNRPក៏ចូលរួមបោះឆ្នោតដែរនោះ​ ក៏មានអ្នកមិនទៅបោះឆ្នោតប្រហែលជាងពីរលាននាក់តែដដែលហ្នឹង​ អីចឹងវាជាហេតុផលមួយបញ្ជាក់យ៉ាងច្បាស់ថា​ អ្នកមិនទៅបោះឆ្នោតក្នុងអាណត្តិ២០១៨ខាងមុខនេះ​ មិនមែនសុទ្ធតែជាអ្នកគាំទ្របក្សសង្គ្រោះជាតិទាំងអស់នោះដែរ។

ម្យ៉ាងទៀតយើងត្រូវយល់អោយច្បាស់ថាទោះជាយ៉ាងណាក៏CPPមិនអាចអោយលទ្ធផលបោះឆ្នោតឆាចោលបានជាដាច់ខាត​ គេនឹងរកគ្រប់មធ្យោបាយដើម្បីបញ្ជាក់ថាការបោះឆ្នោតនេះជាការបោះឆ្នោតដែលអាចទទួលយកបាន​។ យើងស្គាល់CPPហើយ​ គេធ្លាប់ឆ្លងកាត់រឿងបែបៗនេះរាប់ភ្លេច​ គេដឹងសន្ទុះចិត្តបរទេសចំពោះខ្មែរច្បាស់ណាស់ថាយូរឬឆាប់គង់តែជៀសទទួលស្គាល់ថារដ្ឋាភិបាលក្រោយការបោះឆ្នោះជារដ្ឋាភិបាលស្របច្បាប់មិនរួចទេ​ យើងអាច
ស្ទង់មើលសន្ទុះអន្តរជាតិក្រោយការរំលាយបក្សសង្គ្រោះជាតិ​ ដែលលោកសមរង្សីុ​ និងមន្ត្រីផ្សេងទៀតរបស់គាត់បានទៅបរទេសកៀងគររកការគាំទ្រនោះទៅមើល​ យើងនឹងអាចយល់របៀបដែលបរទេសប្រកាន់យកចំពោះខ្មែរហើយ។

ក្នុងករណីនេះ​ បើលោកសម​ រង្សីុជាមនុស្សមានសណ្តានជាអ្នកគិតដល់សុខទុក្ខប្រជាពលរដ្ឋជាចំបងជាងមុខមាត់ខ្លួនមែននោះ​ ផ្លូវគឺមានតែមួយគត់ៈ​ គឺលោកសម​ រង្សីុនឹងអំពាវប្រាប់ទៅអ្នកគាំទ្រខ្លួនថា​ យើងគ្មានជំរើសទេ​ ក្នុងករណីយើងមានបក្សសង្គ្រោះជាតិជាជំរើសនោះវាល្អហើយ​ តែជាក់ស្តែងយើងគ្មានទេ​ អីចឹងសូមបងប្អូនទៅបោះឆ្នោតអោយគណៈបក្សណាមួយតួយ៉ាងគណបក្សប្រជាធិបតេយ្យមូលដ្ឋានទៅ​ ទោះយ៉ាងណាក៏គ្រាន់ជាងទៅបោះឆ្នោតអោយCPPដែរណាបងប្អូន។ តែនេះ​ អោយតែមិនបានមកអញ​ គឺអញគ្មានជួយគិតរកផ្លូវបន្ទាប់អោយពលរដ្ឋអ្នកគាំទ្រគាត់ឡើយ។

កុំសូម្បីតែគ្មានបក្សណាល្អជាងបក្សសង្គ្រោះជាតិរបស់គាត់​ សូម្បីតែមានបក្សល្អជាងបក្សសង្គ្រោះជាតិរបស់គាត់​ ក៏គាត់នៅតែលាបពណ៌ថាសុទ្ធតែបក្សអាយ៉ង​ បក្សរណប​ បក្សអាប​ បក្សបង្គ្រប់កិច្ចជាដើម​ ព្រោះថាអោយតែមិនបានមកអញហើយ​ អញគ្មានគិតអោយអ្នកណាចំរើនអីទេ។ នេះឬជាចិត្តអ្នកស្នេហាជាតិហ៊ានប្តូរជីវិតដើម្បីក្តីសុខរបស់ពលរដ្ឋនោះ? អោយតែមិនបានមកអញ​ ទោះពលរដ្ឋទៅរើសបានបក្សណាល្អជាងបក្សខ្លួនក៏មិនព្រមដែរ​ សុខចិត្តនាំពលរដ្ឋទៅផ្លូវងាប់អោយតែបានសង្គ្រោះមុខមាត់ខ្លួន មិនជួយគិតពលរដ្ឋដើម្បីជ្រើសរើសជំរើសល្អបន្ទាប់ក្នុងករណីទាល់ច្រកនោះទេ។

មើលប៉ុណ្ណឹងមិនយល់សណ្តានចិត្តលោកសមរង្សីុចំពោះខ្លួនទៀតអ្នកគាំទ្របក្សសង្គ្រោះជាតិ។ ពិតជាគួរអោយសង្វេគស្រណោះដែលពួកគាត់ក្លាយទៅជាឈ្នាន់សំរាប់សំរេចមហិច្ឆិតារបស់មេដឹកនាំដែលធ្វើនយោបាយដើម្បីប្រយោជន៍ខ្លួនតួយ៉ាងលោកសម​ រង្សីុនិងមន្ត្រីទាំងឡាយរបស់គាត់៕

The post លោកខឹម វាសនា វិភាគ​ពាក្យ​ “ដេកផ្ទះ ឈ្នះ​ឯង​” របស់​លោក សម​រង្ស៊ី​ appeared first on Khmer Readers.

កក្រើក! រដ្ឋមន្ត្រីក្រសួងកសិកម្មដៀលខ្មែរថា «អគតិ» ត្រូវបានបុរសម្នាក់រិះគន់យ៉ាងចាស់ដៃ

$
0
0

ប៉ុន្មានថ្ងៃនេះ ពិតជាល្បីកក្រើកពេញបណ្ដាញសង្គមហ្វេសប៊ុក និងបណ្ដាញសង្គមនានាមែន ដោយសារតែរឿងរ៉ាវមួយដែលកើតឡើងនៅស្រុកខ្មែរ ដែលជារឿងមួយដ៏ហួសចិត្តគឺ វៀមណាមនឹងដាក់ទុកវិនិយោគលុយរាប់សិបលានដុល្លារនៅស្រុកខ្មែរក្នុងការដាំបន្លែផ្លែឈើ។ នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកដដែល មានបុរសម្នាក់ចេញមុខមករិះគន់លោករដ្ឋមន្ត្រីក្រសួងកសិកម្មយ៉ាងចាស់ដៃ ដែលលោករដ្ឋមន្ត្រីបានមើលងាយអ្នកដែលរិះគន់លោកថាជា «ជនអគតិ» ព្រោះអ្នកទាំងនោះបានរិះគន់ចំណាត់ការរបស់លោករដ្ឋមន្ត្រី ទាក់ទងទៅនឹងរឿងវៀតណាមមកដាក់ទុកវិនិយោគដាំបន្លែផ្លែឈើនៅស្រុកខ្មែរ។ បុរសម្នាក់នោះមានគណនេយ្យហ្វេសប៊ុកឈ្មោះថា «IMan KH ឬ នី ណាក់» បានរិះគន់ថា៖ «រដ្ឋមន្ត្រីអើយ…រដ្ឋមន្ត្រី បើហ៊ានហាមាត់និយាយដៀលកសិករថា «អគតិ» ទៅហើយ តើខួរក្បាលរបស់ឯកឧត្តមខ្លួនឯងត្រូវបានចូលទឹកមែនទេ? បញ្ហាយួនទំលាក់លុយ១០០០លានដុល្លា មកដាំបន្លែនៅខ្មែរ យួនបានធ្វើការសិក្សារួចហើយថា យួនអាចយក១ពាន់លានគុណនឹង១០០ដងត្រឡប់ទៅស្រុកវាវិញ។ យួនហ៊ានចំណាយប្រាក់និងការវិនិយោគទៅហើយ យួនឯណាល្ងង់ដូចឯកឧត្តមឯងនោះ? បើឯកឧត្តមមិនទទួលយកលុយក្រោមតុរបស់យួននោះទេ ក៏ប្រហែលជា ឯកឧត្តមមិននិយាយបែបនេះដែរ!​ បើឯកឧត្តម មានគតិបណ្ឌិតល្អមែននោះ ហេតុម្តេចមិនគិតពីផលប៉ះពាល់ដ៏ធំដូចជា កំណើនបោះបង់មុខរបរកសិកម្មរបស់កសិករខ្មែរក្នុងស្រុកចោលអស់ហើយ ដោយបង្ខំពួកគាត់រត់ទៅធ្វើការនៅក្រៅប្រទេស។ និសិ្សតដែលចេញពីសាលាកសិកម្ម រាប់ម៉ឺននាក់ក្នុងមួយឆ្នាំ ពួកគេត្រូវបង្ខំចិត្តធ្វើការផ្នែកផ្សេងខុសពីជំនាញ ដោយសារតែគ្មានការងារកសិកម្មសំរាប់ធ្វើ។ កសិករខ្មែរស៊ីបន្លែយួន ដែលពិភពលោកខ្លាចរអារបំផុតថាជាប្រទេសដែលប្រើគីមីថ្នាំពុលខ្លាំងបំផុត សូម្បីតែរដ្ឋាភិបាលយួនខ្លួនឯងក៏ហាមប្រាមពលរដ្ឋយួនមិនអោយបរិភោគបន្លែយួនដែរ។ យួននឹងប្រើកេរ្តិ៍ឈ្មោះបន្លែខ្មែរ យកទៅលក់នៅក្រៅប្រទេស ហើយដល់ពេលខូចឈ្មោះ គឺខូចកេរ្តិ៍ឈ្មោះខ្មែរ។ បើលោករដ្ឋមន្ត្រីកសិកម្មពូកែមែននោះ ហេតុអ្វីមិនលើកតំកើងវិនិយោគទុនក្នុងស្រុក? នៅមិនទាន់គិតដល់ ដីសម្បទានសេដ្ឋកិច្ច៩៩ឆ្នាំដែលយួនវាកាន់កាប់នៅឡើយ។ បើលោករដ្ឋមន្ត្រីពូកែពិតមែន សូមចេញមកជជែកពិភាក្សានៅវេទិការតុមូលផ្សាយបន្តផ្ទាល់តាមទូរទស្សន៍អោយមហាជនបានដឹងផង កុំពូកែបើកស៊ីប្រាក់ខែ ដេកក្រោមម៉ាស៊ីនត្រជាក់ ហើយមើលងាយរាស្ត្របែបនេះ! គួរតែទៅសំរាកឬដេកមើលចៅនៅផ្ទះ កុំអោយខ្មាស់គេច្រើនជាងនេះ៕ នី ណាក់!»

The post កក្រើក! រដ្ឋមន្ត្រីក្រសួងកសិកម្មដៀលខ្មែរថា «អគតិ» ត្រូវបានបុរសម្នាក់រិះគន់យ៉ាងចាស់ដៃ appeared first on Khmer Readers.

លោកផែង វណ្ណៈធ្លាក់ខ្លួនឈឺ ហើយរត់ទៅព្យាបាលនៅបរទេសដោយសាររដ្ឋមន្ត្រីក្រសួងកសិកម្ម

$
0
0

លោកអ្នកប្រាកដជាស្គាល់លោកផែង វណ្ណៈ នៅតាមបណ្ដាញសង្គមហ្វេសប៊ុកហើយ ព្រោះលោកមានភាពល្បីល្បាញខាងរិះកន់មន្ត្រីគ្រាក់ៗម្នាក់នៅក្នុងសង្គម។ លោកផែង ​វណ្ណៈ បានបញ្ចេញមតិទាក់ទងទៅនឹងគម្រោងវិនិយោគទុកដាំបន្លែ ផ្លែឈើ រាប់សិបលានដុល្លាររបស់វៀតណាមនៅកម្ពុជា ហើយលោកក៏បានសួរសំណួរជាច្រើនទៅកាន់លោករដ្ឋមន្ត្រីក្រសួងកសិកម្មផងដែរ។ លោកបានសរសេរសារមួយនៅលើគណនេយ្យហ្វេសប៊ុករបស់លោកថា៖ «គ្រាន់តែបារម្ភពីសុខទុក្ខកសិករខ្មែរ​ ត្រូវរដ្ឋមន្ត្រីចាត់ទុកជាជនអគតិ​ ?​ គ្រាន់តែលឺដំណឹងថា​ មានក្រុមហ៊ុនវៀតណាម​ មានគម្រោង​ចង់មកវិនិយោគ​ដាំបន្លែ​ ផ្លែឈើនៅប្រទេសយើង​ ខ្ញុំធ្លាក់ខ្លួនឈឺរត់មកពេទ្យនៅថៃតែម្ដង​។​ ហេតុអីបានភ័យព្រួយ​?​ ព្រួយព្រោះបន្លែផ្លែឈើ​វៀតណាម​ ជាប់ឈ្មោះក្នុងបញ្ជីខ្មៅរបស់សហគមន៍អ៊ឺរ៉ុបថា​ជាបន្លែផ្លែឈើ​ដែល​មានផ្ទុកសារធាតុគីមីបង្ករគ្រោះថ្នាក់ដល់សុខភាពច្រើន​។​ ចំណែក​រដ្ឋាភិបាលវៀតណាមក៏ទទួលស្គាល់ថា​ បន្លែផ្លែឈើដាំនៅក្នុងប្រទេសវៀតណាម​មានសារធាតុគីមីច្រើន​ដែរ រហូតដល់ថ្នាក់​វៀតណាមបង្ខំចិត្តនាំបន្លែ​ ផ្លែឈើពីប្រទេសចិន​ និង​ ប្រទេសថៃ​ ទៅប្រើប្រាស់ក្នុងប្រទេសរបស់ខ្លួន​ ។​ វៀតណាមដាំបន្លែ​ ផ្លែឈើ​ នៅក្នុងប្រទេសខ្លួនដែល​មានច្បាប់តឹងរឹងផង​ នៅសំបូរសារធាតុ​គីមីច្រើន​ ចុះបើមកដាំនៅកម្ពុជា​ តើនឹងមានអ្វីកើតឡើង​?​ តើក្រសួងកសិកម្មអាចគ្រប់គ្រងអំពីការប្រើថ្នាំគីមី​លើសចំណុះបានទេ​ បើបន្លែ​ ផ្លែឈើ​ ត្រីសាច់​ នាំចូលមានផ្ទុកគីមី​ គ្រប់គ្រងមិនបានផង​?​

ចំពោះក្ដីបារម្ភរបស់ពលរដ្ឋដូចជាគ្មានអ្វីខុសឆ្គងទេ​ ហេតុដូចម្ដេចក៏រដ្ឋមន្ត្រី​ ក្រសួងកសិកម្ម​ ចាត់ទុកអ្នកដែលបារម្ភអំពីសុខភាពពលរដ្ឋ​ បារម្ភអំពីវាសនាកសិករខ្មែរ​ជាជនអគតិទៅវិញ​?​ ឬមួយ​គម្រោងទឹកប្រាក់​ ១០០០​ លាន​ដុល្លារ​ ធ្វើអោយឯកឧត្ដមមើល​មិនឃើញពីក្ដីបារម្ភរបស់ពលរដ្ឋ​?​ ម្យ៉ាងវិញទៀត​ បើពលរដ្ឋគ្រប់គ្នាមានចំណេះដឹងខ្ពង់ខ្ពស់​ មិនមែនសុខចិត្តនៅជារាស្ត្រ​ ជាកសិករសាមញ្ញទេ​ ប្រហែលជាឡើងធ្វើរដ្ឋមន្ត្រីជំនួសឯកឧត្ដមបាត់ទៅហើយ​៕»

The post លោកផែង វណ្ណៈធ្លាក់ខ្លួនឈឺ ហើយរត់ទៅព្យាបាលនៅបរទេសដោយសាររដ្ឋមន្ត្រីក្រសួងកសិកម្ម appeared first on Khmer Readers.

អតីតអ្នកគាំទ្រ សម រង្ស៊ី និងប្រវត្តិចង់រត់ចោលកន្លែងការងារ-រៀបការដើម្បីលុយ របស់ ហ៊ុន កុសល

$
0
0

នៅលើបណ្ដាញសង្គមហ្វេសប៊ុក បុគ្គលម្នាក់ឈ្មោះថា ហ៊ុន កុសល អតីតអ្នកគាំទ្រលោក សម រង្ស៊ី ដែលធ្លាប់បានបួសជាសង្ឃ និងមានប្រវត្តិដែលមនុស្សគ្រប់គ្នាបានដឹងថាជា ចោរក្នុងសាសនា បានធ្វើការសឹក និងធ្វើការនៅស្ថានីយ៍ទូរទស្សន៍ PNN និងមានប្រវត្តិចង់រត់ចោល PNN ទៅកាន់ NICE TV តែក៏ត្រឡប់មកកាន់ PNN វិញ ។ រឿងនេះត្រូវបានបកស្រាយដោយអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក ដូចតទៅ ៖

អាខោន Facebook ឈ្មោះថា Hout Sovanneary

ថ្ងៃនេះនាងខ្ញុំសូមបើកមុខជនថោកទាបមុខលុយមួយរូបគឺលោក ហ៊ុន កុសល អោយបងប្អូនទាំងអស់បានដឹងរួមទាំងPNN ផង មួយរយះមុននេះ លោក ហ៊ុន កុសល បានក្បត់សេចក្ដីទុកចិត្តពី PNN ដោយចង់ចូលNICE TV តែដល់ពេលចូលទៅ NiCE TV ចចារលុយមិនត្រូវ ជនថោកទាបដែលក្បត់សេចក្តីទុកចិត្តរបស់PNNរូបនេះ ក៏ រត់ត្រឡប់មកនPNN វិញ ។ ឯរឿងមួយទៀតគឺរឿង លោក រៀបការជាមួយនារីម្នាក់ទាំងខ្លួនមិនបានស្រលាញ់ដោយសារតែមើលឃើញតែទ្រព្យសម្បិត្តម្នាក់ខាងស្រីទើបបង្ខំខ្លួនលោករៀបការទាំងខ្លួនមិនបានស្រលាញ់ ហើយលោក ហ៊ុន កុសលផ្ទាល់ រំពឹងទៀតថាបន្ទាប់ពីរៀបការហើយគឺខ្លួននឹងអាចឡើងងារជា ឯកឧត្តម តាមរយៈខ្សែរខាងប្រពន្ធ។ នេះគឺជាទង្វើរដ៏ថោកទាបមួយមុខលុយរបស់ ជនថោកទាប ហ៊ុន កុសល ។

អាខោន Facebook ឈ្មោះថា Chou Chan Rith

មិនត្រឹមតែប៉ុណ្ណោះ លោក ហ៊ុន កុសល គឺជាអតីតអ្នកគាំទ្រលោក សម រង្ស៊ីដែលជាទណ្ឌិតរបស់កម្ពុជាផងដែរ ដែលកំពុងរត់គេចខ្លួនទៅក្រៅប្រទេស ដោយបុគ្គល ហ៊ុន កុសលម្នាក់នេះបានធ្វើការចែករំលែកវីដេអូ​ សម រង្ស៊ី ស្ដីពី ឬសគល់ពុករលួយរបស់រដ្ឋាភិបាល ដើម្បីគាំទ្រសម្ដីរបស់លោក សម រង្ស៊ី នៅលើវិទ្យុ VOA នាពេលកន្លងទៅ ។

The post អតីតអ្នកគាំទ្រ សម រង្ស៊ី និងប្រវត្តិចង់រត់ចោលកន្លែងការងារ-រៀបការដើម្បីលុយ របស់ ហ៊ុន កុសល appeared first on Khmer Readers.

គ.ជ.ប ប្រកាសទទួលស្គាល់ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យជាផ្លូវការ ក្នុងការចូលរួមបោះឆ្នោត

$
0
0

ក្ដីទន្ទឹងរង់ចាំពីសំណាក់អ្នកគាំទ្រគណបក្សដទៃទៀត ដែលជាពិសេសគឺ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ក្នុងការដាក់ពាក្យឈរឈ្មោះទាំង ២៥ខេត្តក្រុង ដែលមានការឃ្លាំមើលពីសំណាក់អតីតអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជាព្រមទាំងគណបក្សដទៃទៀត ផងដែរ ពីដំណឹងនេះ បើទោះបីជាគណបក្សនេះ មិនទាន់មានអាសនៈក្នុងរដ្ឋសភា និងមិនទទួលយកអាសនៈរបស់អតីតបក្សសង្គ្រោះជាតិកាលពីពេលរំលាយក្ដី ដែលមាន ៦ កៅអី ដោយបដិសេដទាំងស្រុង ទៅលើការប្រគល់អាសនៈនោះមកឲ្យបក្ស LDP ។

បើតាមសារព័ត៌មាន Fresh News បានធ្វើការចុះផ្សាយយ៉ាងដូច្នេះថា ៖

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨នេះ បានប្រកាសទទួលស្គាល់ និងចុះបញ្ជីជូនគណបក្សនយោបាយចំនួន ២ទៀត ក្នុងនោះមានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ នាំឲ្យចំនួនគណបក្សដែល គ.ជ.ប បានចុះបញ្ជីរួចបានកើនដល់ ១០គណបក្សហើយ នេះបើយោងតាមលោក ឌឹម សុវណ្ណរុំ សមាជិកនិងជាអ្នកនាំពាក្យគជប​។

លោក ឌឹម សុវណ្ណរុំ សមាជិកនិងជាអ្នកនាំពាក្យគជប​
លោក ឌឹម សុវណ្ណរុំ សមាជិកនិងជាអ្នកនាំពាក្យគជប​

គណបក្សនយោបាយទាំង១០ ដែល គ.ជ.ប បានចុះបញ្ជីរួចនោះ រួមមាន៖
* គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដាក់បេក្ខជនឈរឈ្មោះនៅ ២៥មណ្ឌល។ 
* គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ដាក់បេក្ខជនឈរឈ្មោះនៅ ២៥មណ្ឌល។
* គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដាក់បេក្ខជនឈរឈ្មោះនៅ ២៥មណ្ឌល។ 
* គណបក្សខ្មែរតែមួយ ដាក់បេក្ខជនឈរឈ្មោះនៅ ១៦មណ្ឌល។ 
* គណបក្សពន្លឺថ្មី ដាក់បេក្ខជនឈរឈ្មោះនៅ ១៣មណ្ឌល។
* គណបក្សប្រជាជនកម្ពុជា ដាក់បេក្ខជនឈរឈ្មោះនៅ ២៥មណ្ឌល។ 
* គណបក្សយុវជនកម្ពុជា ដាក់បេក្ខជនឈរឈ្មោះនៅ ១៧មណ្ឌល។ 
* គណបក្សសញ្ជាតិកម្ពុជា ដាក់បេក្ខជនឈរឈ្មោះនៅ ២៥មណ្ឌល។ 
* គណបក្សខ្មែររួបរួមជាតិ ដាក់បេក្ខជនឈរឈ្មោះនៅ ២៥មណ្ឌល។ 
* គណបក្សហ្វ៊ុនស៊ិនប៉ិច ដាក់បេក្ខជនឈរឈ្មោះនៅ ២៥មណ្ឌល។

គ.ជ.ប បានបញ្ជាក់ទៀតថា នារសៀលថ្ងៃទី១៨នេះ ខ្លួននឹងទទួលស្គាល់គណបក្សនយោបាយដទៃទៀតផងដែរ ខណៈគណបក្សនយោបាយដែល គ.ជ.ប មិនទាន់ទទួលស្គាល់ និងចុះបញ្ជីជូននោះនៅសល់ ១០គណបក្សទៀត។

សូមបញ្ជាក់ថា ការចុះឈ្មោះគណបក្សនយោបាយ និងបេក្ខភាពសម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៦ ត្រូវបានបិទបញ្ចប់នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨​។ គណបក្សនយោបាយដែលបានចុះឈ្មោះ និងដាក់បេក្ខភាពប្រកួតប្រជែងមានរហូតដល់ទៅ ២០គណបក្ស៕

ប្រភព ៖ Fresh News

The post គ.ជ.ប ប្រកាសទទួលស្គាល់ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យជាផ្លូវការ ក្នុងការចូលរួមបោះឆ្នោត appeared first on Khmer Readers.

Viewing all 1748 articles
Browse latest View live