មិនប្រាកដថាអ្នកបានធ្វើអ្វីចំពោះនាង មិនប្រាកដថានាងធ្វើក្នុងហេតុផលអ្វី មិនប្រាកដថានាងមានទំនាក់ទំនងថ្មីឬយ៉ាងណា មិនចំពោះបញ្ហាក្នុងទំនាក់ទំនងរបស់អ្នកជាមួយនាងជាប្រភេទបញ្ហាបែបណា មិនផ្តោតសំខាន់ថាអ្នកខុសចំពោះនាង ឬនាងខុសចំពោះអ្នកនោះទេ តែ៧ចំណុចខាងក្រោមនេះគ្រាន់តែចង់បង្ហាញថា នាងចង់ចាកចេញពីអ្នកហើយ៖
១.«នាងលែងនិយាយរឿងពិបាកចិត្តប្រាប់អ្នក»៖ ជាទូទៅមនុស្សស្រីពេលនាងមានរឿងពិបាកចិត្ត មនុស្សដែលនាងប្រាប់មុនគេនោះគឺមនុស្សដែលនាងស្រឡាញ់ គឺជាអ្នក។ តែពេលនេះ អ្នកដឹងរឿងពិបាកចិត្តរបស់នាងក្រោយមិត្តភក្តិរបស់នាងទេ រឿងសំខាន់ៗនាងលែងនិយាយប្រាប់អ្នកទៀតហើយ។
២.«ឆាប់បញ្ចប់ការសន្ទនារ»៖ នាងចាប់ផ្តើមចេះនិយាយខ្លីៗកំបុតៗ មិនសូវផ្តើមសន្ទនារមកកាន់អ្នកដូចមុន ហាក់មានរឿងលាក់បាំង ចូលចិត្តនិយាយឱ្យឆាប់ចប់ រួចហើយរកឱកាសនៅម្នាក់ឯង។
៣.«នាងផ្លាស់ប្តូរ»៖ នាងប្រែទម្លាប់ចាស់ៗជាច្រើនជាពិសេសទាក់ទងនឹងការប្រកាន់យកក្នុងទំនាក់ទំនងស្នេហារវៀងអ្នកនិងនាង អ្នកខ្លួនឯងក៏ទទួលអារម្មណ៍ថានាងផ្តាស់ប្តូរផងដែរ ពោលគឺនាងប្លែកមិនដូចពីមុនទេ។
៤.«នាងលែងខ្វល់រឿងអ្នកយកចិត្តទុកដាក់ ឬមិនយកចិត្តទុកដាក់»៖ មនុស្សស្រីនាងចង់បានការយកចិត្តទុកដាក់ណាស់ ពេលនាងកំពុងពេញស្រឡាញ់ នាងតែងបង្ហាញអាការៈចង់ឱ្យអ្នកយកចិត្តទុកដាក់ចំពោះនាង។ តែពេលនេះខុសពីមុន គឺនាងលែងខ្វល់រឿងអ្នកគិតយ៉ាងម៉េចចំពោះនាងទៀតហើយ នាងហាក់ធម្មតាលែងទាមទារអ្វីទាំងអស់។
៥.«លែងប្រចណ្ឌ លែងហួងហែង»៖ ប្រចណ្ឌ ឬហួងហែងគឺជាអាការៈនៃចិត្តស្រឡាញ់ដែលមិនចង់បានបង់។ មនុស្សស្រីពេលនាងចង់ចាកចេញពីទំនាក់ទំនង នាងច្បាស់ណាស់ថានឹងបាត់បង់អ្នកហើយ ដូច្នេះការប្រចណ្ឌ និងហួងហែងលែងមានទៀតហើយ បើទោះបីពេលខ្លះចិត្តនាងនៅជាប់អាល័យ ក៏បានត្រឹមលាក់ចិត្តប្រចណ្ឌនិងហួងហែងក្នុងចិត្តដែរ មិនបញ្ចេញមកក្រៅឱ្យអ្នកឃើញទេ ព្រោះទោះបង្ហាញក៏លែងមានសារៈ លែងសំខាន់។
៦.« នាងក្បែរ Best Friend របស់នាង លែងជាអ្នក»៖ មនុស្សស្រីពេលនាងស្ថិតក្នុងកាលៈទេសៈតានតឹងបំផុត មនុស្សដំបូងដែលនាងចង់ក្បែរគឺមនុស្សដែលកៀកនាងបំផុត ហើយមនុស្សដែលកៀកនាងបំផុតលើកនេះមិនមែនជាអ្នកទៀតទេ តែគឺជា Best Friend របស់នាងឯនោះទេ មានន័យថានាងលែងចង់ជួបអ្នកទៀតហើយ នាងគ្រាន់តែត្រូវការ Best Friend របស់នាងស្តាប់ពាក្យក្នុងចិត្តតែម្នាក់គឺគ្រប់គ្រាន់ហើយ។
៧.«មិនសូវផ្តល់ចម្លើយពេលអ្នកសួរ»៖ ចំណុចសម្គាល់ដ៏ធំមួយ គឺនាងលែងផ្តល់ចម្លើយពេញលេញចំពោះរាល់សំណួរដែលអ្នកបានសួរ។ អ្នកសួរតិចនាងឆ្លើយតិច អ្នកសួរច្រើនក៏នាងឆ្លើយតិច ហើយបើអ្នកជីកសួរកាន់តែខ្លាំងគឺនាងខឹង និងធុញ។
៨.«លែងតម្រូវចិត្តអ្នក»៖ នាងលែងផ្គាប់ចិត្តអ្នកទៀតហើយ លែងទ្រ លែងតម្រូវ ឧទាហរណ៍បើអ្នកសុំបែកនាងនឹងឆ្លើយ «Yes»! មានន័យថានាងលែងរងសម្ពាធពីអ្នកទៀតហើយ៕
The post សញ្ញា មនុស្សស្រីចង់ចាកចេញ គ្រាន់តែនាងមិននិយាយ appeared first on Khmer Readers.