Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

លោក ជួន សុវណ្ណ នឹងផ្ដល់រង្វាន់១០០ដុល្លារ និងចេញថ្លៃជួសជុល ក្នុងករណីកៀរផ្ដួលចោរឆក់(វីដេអូ)

$
0
0

ភ្នំពេញ៖ ថ្លែងនៅក្នុងការជួបជុំបងប្អូន រ៉ឹម៉កកង់បី ឡាំប្រឺតា កាលពីថ្ងៃទី ១៧ កន្លងទៅនេះ ឯកឧត្តម ជួន សុវណ្ណ ស្នងការរាជធានីភ្នំពេញ មានប្រសាសន៍ថា បើបងប្អូនណាឃើញក្រុមចោរឆក់ធ្វើសកម្មភាព ហើយយកម៉ូតូកងបីខ្លួនកៀរផ្តួល និងបង្ក្រាបបានជាក់ស្ដែងនៅហ្នឹងកន្លែង ស្នងការក្រុងជូនថវិការ១០០ដុល្លារ ជាការលើកទឹកចិត្ត ហើយបើមានការខូចរថយន្ត ឬម៉ូតូ នឹងចេញថ្លៃជួសជុលឲ្យបន្ថែមទៀត ។

ឯកឧត្តមបន្ថែមការ ភាគច្រើនក្រុមដែលធ្វើសកម្មភាពនេះជាក្មេងៗជំទង់ ដែលប្រើប្រាស់គ្រឿងញៀន ហើយសម្ភារៈរួមមានម៉ូតូ ភាគច្រើនគឺគ្មានស្លាកលេខ ឬបិទស្គុតខ្មៅ ហើយការដែលជម្រុញឲ្យបងប្អូនធ្វើបែបនេះ ដោយសារមុខសញ្ញាទាំងនេះ មិនប្រព្រឹត្តនៅនឹងមុខសមត្ថកិច្ចឡើយ ។

លទ្ធផល​រូបភាព​សម្រាប់ 100 dollars

ពាក្យសម្ដីនេះ ត្រូវបានថតជាវីដេអូ និងធ្វើការបង្ហោះចែកចាយដោយលោក សុវណ្ណ រិទ្ធី ដែលជាអគ្គនាយក TVFB ទាន់ហេតុការណ៍ និងមានមតិរិះគន់ជាខ្លាំងទៅលើការនិយាយបែបនេះនៅទីសាធារណៈ ចំពោះការលើកឡើងនេះ ដែលហាក់ដូចជាគ្មានអ្វីការពារចំពោះអ្នកដែលត្រូវបានកៀរម៉ូតូសោះ ដែលប្រជាពលរដ្ឋអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកបាននិយាយជាលក្ខណៈកំប្លែងលេងថា ប្រសិនបើកៀរត្រូវចោរឆក់ស្លាប់ អ្នកដែលកៀរក៏ត្រូវបានជាប់គុកពីបទមនុស្សឃាតុ មិនខានទេ ។

មានមតិខ្លះបានប្រាប់ឲ្យលោក ជួន សុវណ្ណដែលបាននិយាយរៀបរាប់ក្នុងវីដេអូ ឲ្យទៅចាត់ការជនជាតិចិនដែលកំពុងបង្ករឿងហេតុគ្រោះថ្នាក់ចរាចរណ៍សឹងរាល់ថ្ងៃនៅខេត្តព្រះសីហនុ ដើម្បីទុកជាគម្រូដល់អ្នកឯទៀត និងជឿជាក់ទៅលើមន្រ្តីប៉ូលីសផងដែរ ។

សូមស្ដាប់ប្រសាសន៍ និងការជជែកវែកញែកក្នុងវីដេអូខាងក្រោមនេះ ៖

ប្រភព ៖ អាម៉ាប៉ាប៉ា

The post លោក ជួន សុវណ្ណ នឹងផ្ដល់រង្វាន់១០០ដុល្លារ និងចេញថ្លៃជួសជុល ក្នុងករណីកៀរផ្ដួលចោរឆក់(វីដេអូ) appeared first on Khmer Readers.


Viewing all articles
Browse latest Browse all 1748

Latest Images

Trending Articles



Latest Images