Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

ទុក្ខលំបាក ១០យ៉ាងរបស់មនុស្សស្រី ដែលមនុស្សប្រុសអាចនឹងមិនបានដឹង

$
0
0

មានរឿងច្រើនណាស់ដែលទាក់ទងនឹងទុក្ខលំបាកក្នុងចិត្តរបស់មនុស្សស្រីដែលនាងចូលចិត្តលាក់បាំង ហើយក៏មិនដែលគូសបញ្ជាក់ប្រាប់មនុស្សគ្រប់គ្នាឱ្យបានដឹង ព្រោះមិនដឹងគូសបញ្ចាក់ដូចម្តេច មិនដឹងពីចំណុចណាទៅមុន។ មនុស្សប្រុសអាចចាប់កំហុសនាងនៅពេលនាងធ្វើខុស ដែលពេលខ្លះមនុស្សប្រុសមើលឃើញកំហុសនាងតែម្យ៉ាងដោយមិនបានស្វែងយល់ដល់ទុក្ខលំបាករបស់នាង។ ខាងក្រោមជាទុក្ខលំបាក១០ប្រភេទរបស់មនុស្សស្រី ដែលបុរសៗមិនសូវគិតដល់៖

ធាតុពិតគឺមនុស្សស្រីទន់ជ្រាយណាស់ អ្នកអាចនឹងយល់ច្រឡំទេពេលឃើញនាងបង្ហាញភាពរឹងមាំ នោះគឺនាងលាក់ទេ ជួនកាលបើអ្នកនិយាយចំរឿងរបស់នាង នាងអាចហូរទឹកភ្នែកភ្លាម។ ជួនកាលនាងនិយាយថានាងមិនអីទេ គឺនាងថាតែមាត់ទេ។

ពាក្យសម្តីស្រែកខ្លាំងៗរបស់មនុស្សប្រុសវាយប្រហារចិត្តនាងខ្លាំងណាស់ ពេលទទួលពាក្យស្តីបន្ទោសនាងអាចនឹងមិនតប ឬធ្វើមុខស្មើ តែខាងក្នុងវិញគឺឈឺណាស់ អន់ចិត្តណាស់ ពិបាកទទួលយកណាស់។

មនុស្សស្រីចូលចិត្តគិតស្មុគស្មាញច្រើន គិតរឿងតូចៗ ស្រមើស្រម៉ៃពីរឿងមនោសញ្ចេតនាច្រើន ហើយពេលជួបប្រទះរឿងមិនសមបំណង នាងពិបាកធ្វើចិត្តណាស់ ដូច្នេះហើយទើបនាងពួនយំច្រើនដងណាស់។

អារម្មណ៍មនុស្សស្រីជួបភាពសោកសង្រេងច្រើនណាស់ អីចឹងហើយយ៉ាងហោចបំផុតក៏ត្រូវមានបុរសរឹងមាំនិងចិត្តទូលាយម្នាក់ នៅពីក្រោយធ្វើជាបង្អែកនាងដែរ ទើបនាងរឹងមាំពិតប្រាកដទៅបាន។

ធម្មជាតិបានផ្តល់ឱ្យនាងនូវភាពទន់ជ្រាយជាពិសេសផ្នែករាង្គកាយ នាងងាយទទួលជំងឺ សេចក្តីប្តេជ្ញាចិត្តក៏ពិបាកធ្វើឱ្យបានដូចប្រុសៗ ការតស៊ូក្នុងរឿងលំបាកៗក៏មិនដូចប្រុសៗដែរ។

ចិត្តមនុស្សស្រីមិនសូវមានភាពនឹងធឹង ងាយជ្រួលច្រាល និងឆាប់រងការប៉ះទង្គិច ដូច្នេះពេលមានបញ្ហាផ្លុវចិត្តម្តងៗនាងពិបាកណាស់ ប៉ះទង្គិចល្មមៗក៏នៅតែធ្ងន់ធ្ងរដែរ។

មនុស្សស្រីជាធម្មជាតិរបស់នាងមានភាពខ្មាសអៀនច្រើនណាស់ នាងពិបាកបញ្ចេញឱ្យគេដឹងជាពិសេសគឺទៅកាន់បុរស ដូច្នេះហើយមានរឿងច្រើនណាស់នាងត្រូវលាក់ទុកក្នុងចិត្ត។

នាងចង់ណាស់ ចង់ឱ្យមនុស្សជាទីស្រឡាញ់យល់ពីខ្លួន តែនាងមិនហ៊ាននិយាយទេ។ ចង់ឱ្យគេយល់ពីខ្លួន តែមិនហ៊ាននិយាយ នេះជាភាពមិនសមបំណងដែលជាទុក្ខលំបាកមួយផងដែរ។

មនុស្សប្រុសពេលស្រឡាញ់នារីណាម្នាក់ងាយស្រួលសារភាពប្រាប់គេទេ បើទោះគេមិនស្រឡាញ់វិញក៏មិនជាថ្វីដែរ តែចំពោះមនុស្សស្រីវិញ បើនាងស្រឡាញ់បុរសណាហើយ នាងពិបាកសារភាពប្រាប់គេណាស់។

The post ទុក្ខលំបាក ១០យ៉ាងរបស់មនុស្សស្រី ដែលមនុស្សប្រុសអាចនឹងមិនបានដឹង appeared first on Khmer Readers.


Viewing all articles
Browse latest Browse all 1748

Trending Articles