Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

អតីតអគ្គលេខាធិការទី៧របស់UN គឺលោក កូហ្វី អាណាន់ ទទួលមរណភាពហើយ

$
0
0

អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN )លោក កូហ្វី អាណាន់ បានទទួលមរណភាពក្នុងអាយុ​៨០​ឆ្នាំ។ បើតាមមូលនិធិកូហ្វីអាណាន់ អគ្គលេខាធិការទី៧ របស់អង្គការសហប្រជាជាតិ​​ដែល​ជា​ជនជាតិហ្គាណារូបនេះស្លាប់ដោយសារ​មានជំងឺរយៈពេលខ្លីប៉ុណ្ណោះ។

លោក កូហ្វី អាណាន់ ត្រូវបានគេ​ស្គាល់ថាជា អគ្គលេខាធិិការអង្គការសហប្រជាជាតិមួយរូបដែលមាន​ឈ្មោះល្បីល្បាញខ្លាំងលើពិភពលោក ដោយសារចំណេះដឹង ភាពប៉ិនប្រសព្វ និងការប្រឹងប្រែង​ដ់ើម្បីសន្តិភាពពិភពលោក។ លោកបានក្លាយជាម្ចាស់ពានរង្វាន់ណូបែលសន្តិភាពក្នុងឆ្នាំ ២០០១ និងបានទទួលការ​គាំទ្រខ្ពស់សម្រាប់ការដឹក​នាំអង្គការសហប្រជាជាតិ​ពីរអាណត្តិជាប់គ្នាពីឆ្នាំ ១៩៩៧ រហូតដល់ឆ្នាំ ២០០៦។

ពេលដឹក​នាំ​ស្ថាប័នអន្តររដ្ឋាភិបាលនេះ​ លោកព្យាយាមប្រយុទ្ធ​ដើម្បីសន្តិភាព និងដោះស្រាយបញ្ហា​ពិភពលោកជាច្រើនមានដូចជាអំពើ​ភេរវកម្ម សង្គ្រាមស៊ីវិល និងអំពើប្រល័យពូជសាស្ត្រ។ ​ជាក់ស្តែងវាមានដូចជា ព្រឹត្តិការណ៍​ក្រុមអាល់កៃដា​វាយប្រហារ​អាមេរិកក្នុងឆ្នាំ​ ២០០១ , អាមេរិកឈ្លានពាន​អ៊ីរ៉ាក់ឆ្នាំ ២០០៣ រួមជាទាំងការកើន​ឡើងនៃចលនាក្រុមភេរវជននិងក្រុមប្រដាប់អាវុធឥស្លាមជ្រុលនិយមនៅលើពិភពលោក​។

ចំណែកស្នាដៃធំបំផុតរបស់លោក ដែលគេចាំមិនភ្លេចនោះគឺ ការបង្កើតគោលការណ៍អន្តរគមន៍ក្នុងគោលដៅ​មនុស្សធម៌ (humanitarian intervention)។ គោលការណ៍នេះមានសារសំខាន់ក្នុងការធានាឲ្យមានការការពារប្រជាជនដែលរងគ្រោះថ្នាក់ដោយសារសង្គ្រាមឬការសម្លាប់រង្គាល ឬករណីប្រល័យពូជសាសន៍ជាដើម។

បន្ទាប់ពីចាកចេញពីតំណែងជាអគ្គលេខាធិការអង្គការសហប្រជាជាតិ​ក្នុងឆ្នាំ ២០០៦ លោក អាណាន់ នៅតែបន្តការងាររបស់ខ្លួនដើម្បីបុព្វហេតុ​សន្តិភាព និងមនុស្សជាតិសាកលផង។ លោកបានបន្តដឹកនាំមូលនិធិកូហ្វីអាណាន់ និងធ្វើជាប្រធាននៃអង្គការក្រុមព្រឹទ្ធាចារ្យដែល​ត្រូវបានបង្កើតឡើងដោយអតីតប្រធានាធិបតីអាហ្វ្រិក​ខាងត្បូងលោក ណេលសិន ម៉ាន់​ដេ​ឡា​ផងដែរ៕

ប្រភពអត្ថបទ៖ ថ្មីៗ

The post អតីតអគ្គលេខាធិការទី៧របស់UN គឺលោក កូហ្វី អាណាន់ ទទួលមរណភាពហើយ appeared first on Khmer Readers.


Viewing all articles
Browse latest Browse all 1748

Trending Articles