Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

ប្រធានវិញ្ញាសាសម្រាប់ចេញប្រឡងបាក់ឌុបឆ្នាំ២០១៨ ត្រូវបានដឹកជញ្ជូនទៅកាន់បណ្ដារាជធានីខេត្តហើយ

$
0
0

នាព្រឹកថ្ងៃសុក្រ ៦កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៧ សីហា ២០១៨ កន្លងទៅ ប្រធានគណៈមេប្រយោគទូទាំងប្រទេស ប្រចាំរាជធានីខេត្តបានមកទទួល ផ្ទៀងផ្ទាត់ និងដឹកជញ្ជូនហឹបប្រធានវិញ្ញាសា ទៅកាន់បណ្ដារាជធានីខេត្តរៀងៗខ្លួន ដើម្បីត្រៀមសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង៖ ២០ សីហា ឆ្នាំ២០១៨។

សូមជម្រាបថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៨នេះ សិស្សដែលបានដាក់ពាក្យប្រឡងមានចំនួន ១១៧០៦១នាក់ ចែកចេញជាពីរក្រុម គឺថ្នាក់វិទ្យាសាស្ត្រចំនួន ៥១,៧ភាគរយ និងថ្នាក់វិទ្យាសាស្ត្រសង្គមចំនួន ៤៨,៣ភាគរយ។ មណ្ឌលប្រឡងចំនួន១៩៥ មណ្ឌល ក្នុងនោះមណ្ឌលប្រឡងថ្នាក់វិទ្យាសាស្ត្រមានចំនួន ៩៩ មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន៩៦ មណ្ឌល ព្រមទាំង ៤ ៧១៦បន្ទប់៕

ប្រភពអត្ថបទ៖ Facebook

The post ប្រធានវិញ្ញាសាសម្រាប់ចេញប្រឡងបាក់ឌុបឆ្នាំ២០១៨ ត្រូវបានដឹកជញ្ជូនទៅកាន់បណ្ដារាជធានីខេត្តហើយ appeared first on Khmer Readers.


Viewing all articles
Browse latest Browse all 1748