ស្រឡាញ់ តែងមានអារម្មណ៍ទាមទារ ចង់ក្បែរ ចង់ជិត ចង់ស្និតស្នាល ជាមួយមនុស្សដែលខ្លួនស្រឡាញ់។ ស្រឡាញ់ ក៏ត្រូវយល់ពីចិត្តទាមទារនេះរបស់ដៃគូរដែរ កុំចាំគ្នាទាមទារទើបបំពេញ តែត្រូវបំពេញដោយស្វ័យប្រវត្តិ ទើបសក្តិសមជាដៃគូរដែលយល់ចិត្តគ្នា។ ស្រឡាញ់គ្នាចិត្តនិងចិត្ត ពេលមានម្ខាងប្រែប្រួលទឹកចិត្ត នោះចិត្តយើងក៏ទទួលសញ្ញាដឹងលឿនផងដែរ។ ខាងក្រោមនេះជាសញ្ញាខ្លះៗ បញ្ជាក់ថា គេណាយចិត្តចំពោះអ្នកហើយ៖
១. គេនឹងបដិសេធអ្នកក្នុងរឿង៖ ភ្ជាប់ពាក្យ ឬរៀបការ..កំសាន្ត
ការបដិសេធនេះអាចមានពីរករណី៖ ទី១ ចង់ដែរតែមិនទាន់មានលទ្ធភាព។ ទី២ វាលែងសំខាន់ លែងចង់។ ការបដិសេធមិនសម្រេចចិត្តនៅទីនេះគឺ អ្នកលែងសំខាន់ ហើយគេលែងចង់! លែងចង់បង្កើតភាពស្និតស្នាលតទៀត។
២. ពេលខ្លះគេបង្ខំចិត្តធ្វើជាស្និតស្នាល
ជួលកាលព្រោះក្តីអាណិត ក៏ចូលមកស្និតស្នាលប្រើកាយវិកាដូចគ្រាមុន។ តែសញ្ញាដែលអ្នកទទួលបាន វាគ្រាន់តែជាការសម្តែងព្រោះអាណិតប៉ុណ្ណោះ មិនលះចេញពីចិត្តគេពិតទេ។
៣. សំបូរពាក្យបន្ទោសច្រើនជាងពាក្យសសើរ
គេចាប់ផ្តើមចេះទម្លាក់ពាក្យស្តីបន្ទោសក្នុងន័យរុញកំហុស និងមានពាក្យយកឈ្នះចាញ់គ្នាផងដែរ។ រឿងមនោសញ្ចេតនាមិនពាក់ព័ន្ធនឹងរៀងត្រូវ, ខុស, អាក្រក់ល្អ, ឈ្នះចាញ់ ឡើយ បើគ្រាន់តែមនុស្សដែលខ្លួនស្រឡាញ់ខុសបន្តិចបន្តួចគ្មានចិត្តអធ្យាស្រ័យ នោះមានន័យថាចិត្តស្រឡាញ់ធ្លាក់ចុះហើយ។
៤. កាយវិកាក្រអឺតក្រទាំលេចចេញញឹកញាប់
លែងសូវយកចិត្តទុកដាក់ លែងសូវចាប់អារម្មណ៍ ឬបង្កភាពស្និតស្នាលដូចមុនទៀតហើយ។
៥. យល់តែចិត្តខ្លួនឯង
មនុស្សម្នាក់ៗពេលស្រឡាញគេខ្លាំង តែងព្យាយាមយល់អារម្មណ៍គេ ហើយភ័យណាស់ខ្លាចគេអាក់អន់ស្រពន់ចិត្តដោយសារយើងយល់ចិត្តគេមិនដិតដល់។ ផ្ទុយទៅវិញ បើគេយល់តែអារម្មណ៍ខ្លួន នោះមានន័យថាខ្លួនគេសំខាន់ជាង។
៦. អ្នកទទួលអារម្មណ៍ខ្លួនឯងលែងសូវមានតម្លៃ
គ្រប់ទង្វើសកម្មភាពរបស់គេ ធ្វើឱ្យចិត្តអ្នកទទួលអារម្មណ៍ថា ខ្លួនអ្នកលែងសូវមានតម្លៃសម្រាប់គេដូចមុនទៀតហើយ។
៧. អ្នកស្រាប់តែក្លាយជាមនុស្សខុសច្រើន
ពេលចិត្តស្រឡាញ់គេថយចុះ អារម្មណ៍ចង់យកចិត្តយកថ្លើមក៏ធ្លាក់ចុះដែរ ដូច្នេះកំហុសទាំងប៉ុន្មានគេយកមកស៊ីសងទាំងអស់។ ធ្វើត្រូវមិនសរសើរ ធ្វើខុសចាប់កំហុស នេះកើតចេញពីចិត្តមិនសូវស្រឡាញ់។
៨. ផ្តើុមចេះធុញ
៩. ការសន្ទនារលែងផ្អែមល្ហែម
ស្រឡាញ់ខ្លាំង ស្រឡាញ់ដូចកាលគ្រាដើម ពេលសន្ទនារទឹកមាត់របស់គេនឹងធ្លាក់ពាក្យផ្អែមមកដោយស្វ័យប្រវត្តិ។ ផ្ទុយវិញ ពាក្យផ្អែមក៏បាត់វិញដែរ បើអារម្មណ៍ស្រឡាញ់ថយចុះ។
១០. រឿងពាក់ព័ន្ធជាមួយអ្នក គេធ្វើភ្លេចច្រើន
១១. លេសរវល់ *ច្រើនដង
គ្មាននរណាមួយរវល់រហូតឡើយ ក៏គ្មាននរណាមួយរវល់រហូតភ្លេចដៃគូរខ្លួនដែរ លើកលែងតែបាត់បង់ចំណាប់អារម្មណ៍លែងសូវសំខាន់ប៉ុណ្ណោះ ទើបការរវល់សំខាន់ជាង រហូតទុកមនុស្សដែលខ្លួនស្រឡាញ់ចោល។ ដៃគូរខ្លះដែលគេនៅតែល្អចំពោះគ្នា ទោះម្ខាងរវល់ខ្លាំងរហូតគ្មានពេលជួប តែម្ខាងទៀតនៅតែមានអារម្មណ៍កក់ក្តៅពីចម្ងាយ ព្រោះម្នាក់រវល់នោះ មានភាសាគូសបញ្ចាក់ផ្តល់ទំនុកចិត្តឱ្យម្ខាងទៀតទទួលភាពកក់ក្តៅដដែល។ ដូច្នេះមិនពាក់ព័ន្ធរឿងរវល់ទេ តែវាពាក់ព័ន្ធនឹងភាពសំខាន់របស់អ្នកឈរលំដាប់លេខរៀងទីប៉ុន្មានក្នុងចិត្តគេប៉ុណ្ណោះ បើអ្នកឈរលេខរៀងទី១ នោះទោះរវល់គេនឹងឈ្លៀត ឬបើឈ្លៀតមិនបាន ក៏គេមានភាសាគូសបញ្ជាក់ឱ្យអ្នកទទួលអារម្មណ៍កក់ក្តៅ ដែរ៕
The post នឹងប្រទះសញ្ញាទាំងនេះដោយចៀងមិនរួច បើសិនគេចាប់ផ្តើមណាយចិត្តចំពោះអ្នក appeared first on Khmer Readers.