អ្នកលេងគុនខ្មែរកណ្ដាប់ដៃថ្ម ម៉ឺន សុភា ថា ចង់ជួបកីឡាករបរទេសលំដាប់ៗជាច្រើននាក់ទៀត ដើម្បីសន្សំបទពិសោធ ក៏ដូចជាសាងប្រជាប្រិយភាពក្នុងអាជីពនេះ ។
ម៉ឺន សុភា បានឲ្យដឹងថា ក្នុងនាមជាអ្នកប្រដាល់មួយរូបតែងតែចង់ជួបកីឡាករជើងខ្លាំងបរទេសនានា ជាពិសេសកីឡាករល្អៗនៅប្រទេសថៃតែម្ដង។ ការជួបប្រកួតជាមួយអ្នកខ្លាំងៗមានប្រយោជន៍ច្រើនណាស់សម្រាប់រូបគេ ។
អ្នកប្រដាល់មានកេរ្តិ៍ឈ្មោះល្បីខ្លាំងរូបនេះបន្ថែមថា ការជួបប្រកួតជាមួយដៃគូខ្លាំងបានច្រើន និងបានដកស្រង់បទពិសោធថ្មីៗ បច្ចេកទេសល្អៗ និងធ្វើឲ្យខ្លួនរឹតតែពូកែ។ ណាមួយពេលវ៉ៃឈ្នះអ្នកខ្លាំងប្រជាប្រិយភាពរបស់ខ្លួនក៏កើនឡើងខ្លាំងដែរ ។
កីឡាករដែលនៅក្លឹបប្រដាល់សមាគមកីឡាក្រសួងការពារជាតិជាជើងខ្លាំងជួរមុខរបស់កម្ពុជា។ រាល់ការប្រកួតរបស់គេភាគច្រើនជួបតែបរទេសប៉ុណ្ណោះ។ ប្រកួតចុងក្រោយផ្ដួលកូនសិស្សរបស់ស្ដេចប្រដាល់ថៃ ប៊ូខាវ ឲ្យសន្លប់ក្នុងទឹកទី១នៅសង្វៀនបាយ័នស្ទឹងមានជ័យកាលពីសប្ដាហ៍មុននេះ ៕
ប្រភព៖ Sabay KH
The post ម៉ឺន សុភា ចង់ជួបជើងខ្លាំងបរទេសលំដាប់ៗ ឲ្យបានច្រើននាក់ថែមទៀត appeared first on Khmer Readers.