Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

សម្ដេច ស ខេង៖ ​ធ្វើផ្លូវត្រូវធានាគុណភាព ដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋ និងអ្នកដំណើរ

$
0
0

ថ្ងៃទី ១៦ ខែ​មករា ឆ្នាំ​២០១៨ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​រៀបចំ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៧​និង​ទិស​ដៅ​ការងារ​ឆ្នាំ ២០១៨ លោក ស៊ុន ចាន់ថុល រដ្ឋ​មន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​លើក​ឡើង​ពី​សមិទ្ធផល​សំខាន់ៗ ដែល​ក្រសួង​បាន​ក្រសួង​សម្រេច​បាន​ក្នុង​ឆ្នាំ ២០១៧ ដូច​ជា​ផ្លូវ​ថ្នល់ ស្ពាន ផ្លូវ​ដែក ផ្លូវ​ទឹក កំពង់ផែ និង​ការ​ធ្វើ​ទំនើប​កម្ម​ក្រសួង​ជាដើម។

ទោះបី​មាន​ការ​ខិតខំ​ប្រឹង​ប្រែង និង​ទទួល​បាន សមិតផល​ការងារ​ធំធេង​យ៉ាង​ណា ក៏​ក្រសួង នៅ​មាន​ចំណុច​ខ្វះខាត​ទាមទារ​ឲ្យ​មាន​ការ​កែ​លំអ។ លោក ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ថ្លែង​រិះគន់​នៅ​ក្នុង​អង្គ​សន្និបាត លើ​បច្ចេក​ទេស​ធ្វើ​ផ្លូវ​ជាតិ​លេខ ៨ ដែល​ជា​ផ្លូវ​តភ្ជាប់​ផ្លូវ​ជាតិ​លេខ ៦A ទៅ​ផ្លូវ​ជាតិ​លេខ ៧ ថា​មិន​មាន​គុណភាព ។

លោកបានបន្ថែមខ្លីៗទៅកាន់អ្នកជួសជុលផ្លូវថា ធ្វើផ្លូវត្រូវធានាគុណភាព ដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរ ។ ក្នុងន័យនេះ ហាក់ចង់ឲ្យ មន្រ្តីធ្វើការដោយយកចិត្តទុកដាក់នូវក្នុងរឿងនេះ បើមិនដូចនេះទេ ប្រជាពលរដ្ឋនឹងមិនសប្បាយចិត្ត ហើយយើង(រដ្ឋាភិបាល) លែងគាំទ្រទៀតហើយ ។

វីដេអូខាងក្រោម៖

ដកស្រង់ពី កាសែតភ្នំពេញប៉ុស្ដិ៍ 

The post សម្ដេច ស ខេង៖ ​ធ្វើផ្លូវត្រូវធានាគុណភាព ដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋ និងអ្នកដំណើរ appeared first on Khmer Readers.


Viewing all articles
Browse latest Browse all 1748

Trending Articles