Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

លោក ខឹម វាសនា រិះគន់ខ្លាំងៗលើរដ្ឋាភិបាល រឿងផលិតផលកសិកម្មខ្មែរ គ្មានទីផ្សារ (វីដេអូ)

$
0
0

លោក ខឹម វាសនា ប្រមុខគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ក្នុងវេទិការសាធារណៈមួយក្នុងខេត្តសៀមរាប បានរិះគន់ទៅលើនាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា ដែលលោកបានប្រៀបធៀបប្រជាពលរដ្ឋខ្មែរ ដូចក្មេងអនាថា ដែលគ្មានឪម៉ែយកចិត្តទុកដាក់ ដែលជាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែននោះតែម្ដង ។

លោកបានប្រតិកម្មខ្លាំងៗទៅនឹង សម្ដីរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែនរឿងលោកនិយាយថា កុំខឹងគោ វាយរទេះ ដែលការដែលលោកប្រតិកម្មនេះ គឺហាក់ដូចជាចង់ច្រានចោលការទទួលខុសត្រូវ ចំពោះខ្លួនជានាយករដ្ឋមន្រ្តី នៃកម្ពុជាទាំងមូល ទៅឲ្យអ្នកថ្នាក់ក្រោមដែលលោកនាយករដ្ឋមន្រ្តីបានចាត់តាំងពីខាងលើមក ។

លោក ខឹម វាសនា បានបញ្ជាក់ផងដែរពីរឿងទីផ្សារកសិកម្មខ្មែរ ដែលបរទេសមិនហ៊ានទិញយក ដោយសារតែរឿងខាងលើ ហើយប្រសិនបើប្រជាពលរដ្ឋខ្មែរទៅបញ្ជាក់លិខិតដើម្បីធានាគុណភាពវិញ គឺស្ថាប័នរដ្ឋមួយណាក៏ដូចមួយណាដែរ គឺគិតតែពីរឿងលុយប៉ុណ្ណោះ ដែលមិនអាចធ្វើឲ្យប្រជាពលរដ្ឋខ្មែរអាចធ្វើឲ្យមានសេចក្ដីរីករាយម្ដងណាឡើយ ។

លោកបានបញ្ជាក់ផងដែរថា ត្រង់ចំណុចកសិកម្មនេះ ក៏ដូចជាផលិតផលឯទៀតៗ ដែលត្រូវបានយួន និងថៃ មើលងាយសព្វបែបសព្វយ៉ាង ដោយសារតែនាំចូលគ្រប់ប្រភេទពីប្រទេសគេ ហើយរបស់ខ្លួនឯង គ្មានទំនុកចិត្តបន្ដិចសោះ ។ លោក ខឹម វាសនា បានបញ្ជាក់ផងដែរថា លោកនឹងធ្វើឲ្យប្រជាពលរដ្ឋខ្មែរមានទំនុកចិត្ត ឡើងវិញចំពោះផលិតផលរបស់ខ្លួនត្រឹមរយៈពេល ៣ ឆ្នាំប៉ុណ្ណោះ ដែលរដ្ឋជាអ្នកទទួលខុសត្រូវ និងចាត់តាំងក្រសួង ដោយមិនឲ្យអស់លុយកាក់នោះទេ ព្រោះក្រសួងទាំងនោះ លុយត្រូវបានផ្ដល់ដោយរដ្ឋរួចហើយ ។

លោកបានរិះគន់ផងដែរទៅលើការដឹកនាំរបស់សម្ដេច នាយករដ្ឋមន្រ្តី កម្ពុជាសព្វថ្ងៃ ដែលលោកបាននិយាយថា បើទោះជា១០ ឆ្នាំ ឬ២០ឆ្នាំទៅមុខទៀត ក៏មិនអាចសម្រួលដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសឲ្យសុខសប្បាយបានដែរ គឺនៅតែដដែលៗហ្នឹងឯង ។

សូមស្ដាប់ការបកស្រាយរបស់លោក ខឹម វាសនា ចំពោះផលិតផលកសិកម្មខ្មែរ ដែលគ្មានទីផ្សារ និងរិះគន់រដ្ឋាភិបាលកម្ពុជា៖

ប្រភព៖ Facebook

The post លោក ខឹម វាសនា រិះគន់ខ្លាំងៗលើរដ្ឋាភិបាល រឿងផលិតផលកសិកម្មខ្មែរ គ្មានទីផ្សារ (វីដេអូ) appeared first on Khmer Readers.


Viewing all articles
Browse latest Browse all 1748

Trending Articles