Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

សញ្ញាដែលបញ្ជាក់ថា គេស្រឡាញ់អ្នកមិនទាន់ដល់កម្រិតទេ (លំៗ)

$
0
0

ស្រឡាញ់លំៗ!

កម្រិតនៃចិត្តស្រឡាញ់របស់មនុស្សម្នាក់អាចវាស់ស្ទង់បានតាមរយៈទង្វើ និងសកម្មភាពរបស់គេដែលមានចំពោះដៃគូរបស់គេ។ នៅពេលគេស្រឡាញ់ខ្លាំងដល់កម្រិត គេនឹងមានសកម្មភាពគូសបញ្ជាក់ក្តីស្រឡាញ់នោះដោយស្វ័យប្រវត្តិ រួចហើយដៃគូរបស់គេនឹងទទួលអារម្មណ៍ថា កក់ក្តៅគ្រប់គ្រាន់។ ផ្ទុយទៅវិញ បើមានសញ្ញាទាំង៦នេះ បញ្ជាក់ថាគេស្រឡាញ់អ្នកមិនទាន់ដល់កម្រិតទេ៖

«គេមានរឿងលាក់លៀមចំពោះអ្នក

ចំពោះអ្នក គេជាមនុស្សមានក្នុងមានក្រៅ មិនបើកបង្ហាញជីវិតឯងជនរបស់គេទាំងស្រុងឱ្យអ្នកបានដឹងឡើយ។ មនុស្សដែលស្រឡាញ់អ្នក ហើយគេអាចលាក់លៀមចំពោះអ្នកបាន នោះបញ្ជាក់ថាគេមិនទាន់ផ្សាភ្ជាប់អ្នកទៅនឹងជីវិតរបស់គេនៅឡើយទេ។

«គេមិនទាន់ចង់ឱ្យអ្នកគិតរឿងអនាគតទេ

នៅពេលអ្នកបបួលជជែកដល់រឿងអនាគត គេមិនសូវសំដែងការយកចិត្តទុកដាក់ចំពោះរឿងនេះទេ ជួនកាលគេប្រាប់អ្នកថា គួរកុំទាន់គិតរឿងនេះអី។

«គេចេះកុហក

អ្នកអាចសម្គាល់បានថា គេចេះកុហកអ្នកដើម្បីដោះសារការពារទង្វើរបស់គេ។ រឿងខ្លះអ្នកបានដឹងការពិត គឺមិនដូចអ្វីដែលគេបានប្រាប់អ្នកឡើយ ជាទូទៅគេកុហកញយដងក្នុងទំនាក់ទំនងមួយនេះ។

«គេប្តូរផ្តាច់តែដំបូង ក្រោយមកសោះអង្គើយ

ពេលស្រឡាញ់អ្នកដំបូង គេជាមនុស្សពុះពារដើម្បីឱ្យបានអ្នក តែក្រោយពេលធ្លាក់ចូលក្នុងទំនាក់ទំនងរួចហើយ គេហាក់សោះអង្គើយទៅវិញ មិនសូវពុះកញ្រ្ជោល ស្និតស្នាលផ្អែមល្ហែមដូចមុនឡើយ។

Related image

«ជួនកាលគេទុកអ្នកចោល

មានពេលខ្លះគេរវល់តែរឿងរបស់គេ ទុកអ្នកចោលក៏មាន។ អារម្មណ៍មនុស្សដែលស្រឡាញ់គ្នាខ្លាំង គ្រប់ដង្ហើមគឺមានគ្នា មិនអាចមានពេលភ្លេចគ្នាទេ ហើយថែមទាំងមានសកម្មភាពគូសបញ្ជាក់ផងដែរ តែសម្រាប់មនុស្សដែលមិនទុកអ្នកសំខាន់ គេអាចមានពេលភ្លេចអ្នកបាន។ មិនចោលថាគេមិនបានស្រឡាញ់អ្នកទេ តែការស្រឡាញ់របស់គេមិនដល់កម្រិត។

«អារម្មណ៍អ្នកផ្ទាល់ ទទួលភាពកក់ក្តៅមិនគ្រប់គ្រាន់

អារម្មណ៍របស់អ្នកផ្ទាល់ប្រាប់អ្នកថា ដូចខ្វះភាពកក់ក្តៅ ដូចទទួលបានមិនគ្រប់គ្រាន់។ នៅពេលមនុស្សដែលអ្នកស្រឡាញ់ Careចំពោះអ្នកដល់កម្រិត សកម្មភាពរបស់គេនឹងធ្វើឱ្យអារម្មណ៍របស់អ្នកទទួលបានភាពកក់ក្តៅគ្រប់គ្រាន់ ផ្ទុយទៅវិញទង្វើដែលកើតចេញមកពីចិត្តស្រឡាញ់ស្ទើៗ វាមិនផ្តល់ភាពកក់ក្តៅគ្រប់គ្រាន់ឱ្យអ្នកទេ អារម្មណ៍អ្នកនៅតែស្រេកឃ្លានទាមទារបន្ថែម៕

The post សញ្ញាដែលបញ្ជាក់ថា គេស្រឡាញ់អ្នកមិនទាន់ដល់កម្រិតទេ (លំៗ) appeared first on Khmer Readers.


Viewing all articles
Browse latest Browse all 1748

Trending Articles