Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

នារី៨លក្ខណៈ បុរសណាបាននាងជាប្រពន្ធ ចាត់ទុកថាមានសំណាងក្នុងជីវិត

$
0
0

ចាត់ទុកថាមានសំណាងពេញមួយជីវិតហើយ បើអ្នកបាននាងជាប្រពន្ធ!!!!

ធំជាងគេគឺនាងបំពេញឱ្យប្តីមុន! រាល់កង្វល់ សុខទុក្ខ និងការចង់បានរបស់ប្តី នាងអាចយល់បានទាំងអស់ ព្រោះនាងបានសង្កេត ស្វែងយល់ និងយកចិត្តទុកដាក់ចំពោះប្តីជាងការគិតពីខ្លួនឯង។

ក្រៅអំពីការងារក្នុងតួនាទីនាងជាប្រពន្ធ នាងក៏ឆ្លៀតជួយការងារប្តីផងដែរ។ រឿងរួមផ្សំតូចតាចទាំងឡាយដែលទាក់ទងនឹងជីវភាពរស់នៅ និងការងាររបស់ប្តី នាងតែងដើរតួជាអ្នកជួយចាត់ចែងជំនួសប្តី មិនចាំបាច់ប្តីធ្វើឡើយ ទុកពេលវេលាធ្វើតែរឿងធំៗទៅបានហើយ។

Image result for romantic korean couple

ជានារីដែលតែងតែឈរពីក្រោយខ្នងប្តី ចាំជួយជាកម្លាំងដល់ប្តី ក្នុងដំណើរការងារតួចធំ លំបាកស្រួល ទាំងឡាយ និងផ្តល់ស្នាមញញឹមឱ្យប្តីជានិច្ចកាល។

ជានារីដែលយល់ពីឯករាជ្យភាព និងសេរីភាពរបស់ប្តី នាងមិនដែលជ្រៀតជ្រែកការសម្រេចចិត្ត និងដាក់កំហិតកំណត់ព្រំដែនសកម្មភាពចំពោះប្តី ឱ្យប្តីរងសម្ពាធផ្លូវចិត្តឡើយ។ នាងគ្រាន់តែយកការសម្រេចចិត្តរបស់ប្តីមកគិត ហើយឱ្យយោបល់ដោយហេតុផលក្នុងករណីប្តីខុសប៉ុណ្ណោះ។

មិនត្រឹមតែជាប្រពន្ធល្អប៉ុណ្ណោះទេ នាងថែមទាំងមានសមត្ថភាពរកចំណូលជួយគ្រួសារផងដែរ។ បែបនេះ គឺជួយសម្រាលការលំបាករបស់ប្តីមួយភាគធំផងដែរ។

Related image

ចំពោះប្តី នាងមានការអធ្យាស្រ័យខ្ពស់ណាស់ ទោសកំហុសដែលប្តីបានជ្រុលខុសចំពោះនាង ដោយអចែតនា ឬដោយគិតមិនដល់​ ឬជាកំហុស្មោះត្រង់ នាងតែងតែលើកលែងឱ្យប្តីជានិច្ច។ ពោលគឺ ជានារីដែលមានសណ្តានចិត្តទូលាយ។

នាងតែងគោរពប្តីជានិច្ច មិនតំឡើងឬកជាប្រពន្ធឱ្យមានលក្ខណៈលុបលើប្តីឡើយ នាងចេះឱ្យតម្លៃប្តី និងយល់ពីតម្លៃរបស់ប្តីច្បាស់។

នាងមានចិត្តប្តូរផ្តាច់ជាមួយប្តីខ្លាំងបំផុត នាងចូលរួមជាមួយប្តីគ្រប់គ្រាលំបាក ទឹកភ្នែកទឹកសំបោរជាមួយគ្នា ជួយរឿងរីករាយសប្បាយជុំគ្នា កាន់ដែគ្នាតស៊ូរជាមួយប្តី មិនដែលបោះបង់ប្តីឡើយ។ មនុស្សប្រុសដែលជួបនារីបែបនេះ គេមានអារម្មណ៍ថា សំណាងណាស់៕

Related image

The post នារី៨លក្ខណៈ បុរសណាបាននាងជាប្រពន្ធ ចាត់ទុកថាមានសំណាងក្នុងជីវិត appeared first on Khmer Readers.


Viewing all articles
Browse latest Browse all 1748

Latest Images

Trending Articles



Latest Images