Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

ភ្ញាក់ផ្អើល! ក្រោយបោះឆ្នោត សមភាគីវៀតណាមនិងឡាវ បានអបអរសាទរដល់សម្ដេចហ៊ុន សែន

$
0
0

លោកនាយក​រដ្ឋមន្ត្រី​វៀតណាម និង​នាយករដ្ឋមន្ត្រី​ឡាវ បាន​ផ្ញើ​សារ​អបអរសាទរ​ជូន​ដល់​សម្តេច ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បានទទួល​ជ័យជម្នះ​ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​។ តាម​លទ្ធផល​បឋម សម្តេច ហ៊ុន សែន បន្ត​តំណែង​ជា​នាយករដ្ឋមន្ត្រី​ជាមួយនឹង​ការ​ឈ្នះ​ទាំង​១២៥​អាសនៈ​។

មួយថ្ងៃ​ក្រោយ​ការបោះឆ្នោត លោកនាយក​រដ្ឋមន្ត្រី​វៀតណាម Nguyen Xuan Phuc បាន​សរសេរ​ទៅកាន់​សម្តេច ហ៊ុន សែន ថា លោក​មាន​ក្តីសប្បាយ​រីករាយ​ក្រោយ​ដឹង​ពី​ជ័យជម្នះ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការបន្ត​ដឹកនាំ​ប្រទេស​។​

​លោកនាយក​រដ្ឋមន្ត្រី​វៀតណាម ជឿជាក់ថា សម្តេច ហ៊ុន សែន បន្ត​នាំ​សន្តិភាព​ដល់​ប្រទេសជាតិ និង​ទំនាក់ទំនង​កាន់តែ​ប្រសើរ​ថែមទៀត​រវាង​ប្រទេស​ទាំងពីរ ជាពិសេស​ការរួមចំណែក​ពង្រឹង​សន្តិភាព ស្តេ​រ​ភាព ក្នុង​តំបន់​អាស៊ាន និង​នៅលើ​ពិភពលោក​។​

​ជាមួយគ្នា​ផងដែរ Thongloun Sisoulith នាយករដ្ឋមន្ត្រី​ឡាវ បានលើកឡើង​នៅក្នុង​សារ​អបអរ​របស់ខ្លួន​នា​ថ្ងៃទី​៣១ ខែកក្កដា ថា ទំនាក់ទំនង​មិត្ត​ភាពជា​ប្រពៃណី សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​ដែលមាន​ស្រាប់​រវាង​ប្រទេស​ទាំងពីរ នឹងត្រូវ​បាន​បន្ត​ពង្រឹង និង​ពង្រីក​បន្ថែមទៀត​។​

​ក្នុងន័យ​ស្រដៀង​គ្នា សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និង​លោក​ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ក៏​ទទួលបាន​សារ​អបអរសាទរ​ពី​សម​ភាគី​វៀតណាម និង​ឡាវ ផងដែរ​៕ ប្រភពអត្ថបទ៖ ថ្មីៗ

The post ភ្ញាក់ផ្អើល! ក្រោយបោះឆ្នោត សមភាគីវៀតណាមនិងឡាវ បានអបអរសាទរដល់សម្ដេចហ៊ុន សែន appeared first on Khmer Readers.


Viewing all articles
Browse latest Browse all 1748

Trending Articles