ដោយ៖ សង្គ្រោះជាតិយើង CNRP Real
«២០១៣ខ្ញុំជាអតីតអ្នកគាំទ្រគណបក្សសង្គ្រោះជាតិម្នាក់សូមឲបងប្អូនស្នេហាជាតិខ្មែរងាកមកគាំទ្រគណបក្សជួងទាំងអស់គ្នាឲ្យស្រុះគ្នាឲ្យភ្លូកទឹកភ្លូកដី បោះអោយជួងសិនដើម្បីកុំអោយ ហ៊ុន សែន បានដៃខ្លាំងពេក ទម្រាំសង្គ្រោះជាតិកើតមកវិញពួកយើងទៅសង្គ្រោះជាតិទាំងអស់គ្នា។»
នេះជាការសម្រេចចិត្តរបស់បងប្អូនCNRPទេ បោះឆ្នោតឬមិនបោះឆ្នោតជាឆន្ទៈរបស់បងប្អូន តែគួរពិចារណាបន្តិចត្រង់ចំណុចថាបងប្អូនដេកផ្ទះហើយរង់ចាំបក្សរបស់បងប្អូនរស់នៅអាណត្តិក្រោយដូចជាមិនអាចរស់ទេដឹង? បើសិនជាបងប្អូនមិនទៅបោះឆ្នោតបក្សកាន់អំណាចកាន់តែមានឥទ្ធិពលខ្លាំងជាងមុនហើយ ឥឡូវនេះគេមាន68 គេអាចកំចាត់55 បាន ចុះបើអាណត្តិនេះបងប្អូនអត់ទៅបោះឆ្នោតចំនួនកៅអីគេនឹងអាចត្រូវឡើងច្រើនជាង68 តើបងប្អូនអាចសង្ឃឹមថាបក្សបងប្អូននឹងអាចរស់វិញបានទេ?
ជំរើសដែលល្អបំផុតនាពេលនេះគឺបងប្អូនគួរតែនាំគ្នាទៅបោះឆ្នោតទាំងអស់គ្នាដើម្បីបំបែកសម្លេងនិងកៅអីរបស់បក្សកាន់អំណាចកុំអោយឡើងច្រើនជាងហ្នឹងទៀត។ យើងសុទ្ធតែជាខ្មែរទាំងអស់គ្មានទេនរណាដែលមិនចង់អោយជាតិរីកចម្រើន រស់នៅងាយស្រួលទេ ក្នុងនោះក្រៅពីLDP មានបក្សច្រើនទៀតដែលត្រូវជ្រើសរើស។
រឿងដែលCPPភ័យបំផុត ភ័យៗ ចេះតែមិនស្រួលក្នុងខ្លួននោះ គឺខ្លាចអ្នកគាំទ្រCNRPបែរមកគាំទ្រLDP ហើយដែលធ្វើអោយគេភ័យក្នុងរឿងហ្នឹងបំផុត គឺមានអ្នកគាំទ្របក្សសង្គ្រោះជាតិចេញមុខនិយាយវីដេអូអំពាវនាវអ្នកដែលធ្លាប់ជាcnrpជាមួយគ្នាអោយមកគាំទ្រLDP។ គេខំនិយាយយ៉ាងណា ធ្វើយ៉ាងណាដើម្បីអោយអ្នកគាំទ្រCNRPស្អប់LDP ទង្វើរបស់Freshnews ជាសក្ខីភាពមួយក្នុងរឿងនេះ។ បើនៅតាមភូមិ គេខំដើរបន្លប់ពលរដ្ឋថា CPPនិងLDP ជាក្រុមតែមួយទេ។
អ្នកគាំទ្រ អតីតគណបក្សសង្គ្រោះជាតិអំពាវនាវអោយប្រជាពលរដ្ឋ ឬអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិបោះឆ្នោតអោយ LDP ដើម្បីទទួលបានអសនៈសភា និង ដើម្បីតទល់នឹងគណបក្សប្រជាជនកម្ពុជា ៚សូមស្តាប់ >
សូមស្តាប់សម្តីរបស់លោកកនដែនដែលជាអតីតអនុកប្រធានប្រតិបត្តិស្រុកបន្ទាយស្រីខេត្តសៀមរាបមកពីគណបក្សសង្គ្រោះជាតិ
សារសម្ងាត់នោះគឺខាងcppទេតើដែលជាអ្នកទម្លាយមកខាងក្រៅ ហើយក៏ប្រើល្បិចទម្លាក់ថាអ្នកទម្លាយសារនោះគឺជាប្រមុខldpទៅវិញ។ ពិតណាស់ នេះបានបញ្ជាក់ថាCPPខ្លាចខ្លាំងណាស់ គឺខ្លាចអ្នកគាំទ្រអតីតបក្សសង្រ្គោះជាតិឬcnrp ងាកមកបោះឆ្នោតអោយldp ហើយបើអ្នកគាំទ្រសង្រ្គោះជាតិងាកមកបោះឆ្នោតអោយldpក្នុងចំនួនណាមួយនោះ គឺពិតជាធ្វើអោយcppញាក់សាច់មិនហ៊ានជិះសេះលែងដៃឡើយ។ ពេលនោះហើយដែលcppនឹងជួបក្សប្រឆាំងថ្មីមួយដ៏ខ្លាំងគឺldpនេះហើយ៕ ប្រភព៖ Facebook
អ្នកគាំទ្រ អតីតគណបក្សសង្គ្រោះជាតិអំពាវនាវអោយប្រជាពលរដ្ឋ ឬអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិបោះឆ្នោតអោយ LDP ដើម្បីទទួលបានអសនៈសភា និង ដើម្បីតទល់នឹងគណបក្សប្រជាជនកម្ពុជា ៚សូមស្តាប់ >
សូមស្តាប់សម្តីរបស់លោកកនដែនដែលជាអតីតអនុកប្រធានប្រតិបត្តិស្រុកបន្ទាយស្រីខេត្តសៀមរាបមកពីគណបក្សសង្គ្រោះជាតិ
The post អ្នកគាំទ្រCNRPថានឹងបោះឆ្នោតគាំទ្រLDPនៅអាណត្តិនេះធ្វើឲ្យCPPភ័យបាស់សក់ខណៈការបោះឆ្នោតជិតមកដល់ appeared first on Khmer Readers.