Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

គ.ជ.បនឹងបើកសវនាការដោះស្រាយបណ្តឹងចំនួន៥ចំពោះករណីយុទ្ធនាការម្រាមដៃស្អាតនៅខេត្តបាត់ដំបង

$
0
0

នៅព្រឹកម៉ោង៨ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ គណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោត  (គ.ជ.ប) នឹងបើកសវនាការដោះស្រាយបណ្តឹងចំនួន៥ ពាក់ព័ន្ធនឹងយុទ្ធនាការម្រាមដៃស្អាត នៅខេត្តបាត់ដំបង។

នៅក្នុងសេចក្តីប្រកាសនោះ បានឱ្យដឹងទៀតថា រហូតមកដល់ថ្ងៃនេះ មានបណ្តឹងសរុបចំនួន២៤បណ្តឹង ក្នុង​នោះ២៣បណ្តឹង ត្រូវបានដាក់ទៅគណៈកម្មាធិការឃុំ សង្កាត់ រៀបចំការបោះឆ្នោត និង​មួយបណ្តឹង ប្តឹងផ្ទាល់មកគណៈកម្មាការខេត្តរៀបចំការបោះឆ្នោត។

តាមសេចក្តីប្រកាសរបស់ គ.ជ.ប បានឱ្យដឹងទៀតថា ចំពោះ២៣បណ្តឹងនោះ ដោះស្រាយដូចខាងក្រោម៖

 * ៣បណ្តឹង កំពុងដោះស្រាយ​
* ២០បណ្តឹង ដោះស្រាយរួចដោយ គឃ.សប ។ ប៉ុន្តែក្នុង​ចំណោមនោះមាន៦ បណ្តឹងបានប្តឹងបន្តមក គ.ខ.ប ក្នុង​នោះមាន១បណ្តឹង ត្រូវដើមបណ្តឹងដកពាក្យបណ្តឹងវិញ ហើយ៥ បណ្តឹង គ.ខ.ប នឹងបើកសវនាការនៅ គ.ខ.ប ខេត្តបាត់ដំបង នៅថ្ងៃទី២៦ ខែ កក្កដា ឆ្នាំ២០១៨ ស្អែកនេះ នៅវេលាម៉ោង ៨៖០០នាទីព្រឹក ដែលទាំង៥បណ្តឹងនេះពាក់ព័ន្ធនឹងយុទ្ធនាការម្រាមដៃស្អាត ។

ដោយឡែក១បណ្តឹងទៀតដែលប្តឹងផ្ទាល់មក គ.ខ.ប ត្រូវបានដោះស្រាយសះជារួចហើយ។

ចំពោះករណីនេះ​គណបក្សប្រជាជន​កម្ពុជា ស្នើរសុំ គ.ជ.ប ចាត់វិធានការចំពោះលោក ជួង ជូងី ហើយ គ.ជ.ប កំពុងតែពិនិត្យ។

សូមបញ្ជាក់ថា បើតាមលោក សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប  គឺអតីតតំណាងរាស្រ្តរបស់ អតីតគណបក្សសង្រ្គោះជាតិម្នាក់ រួមជាមួយនឹងសមាជិកក្រុមប្រឆាំង៤នាក់ផ្សេងទៀត អាចនឹងរងវិធានការផ្លូវច្បាប់ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បន្ទាប់ពីពួកគេបានដឹកនាំធ្វើយុទ្ធនការម្រាមដៃស្អាត នៅក្នុងទឹកដីខេត្តបាត់ដំបង ដើម្បីប្រឆាំងចំពោះការបោះឆ្នោតនៅកម្ពុជា៕ ប្រភពអត្ថបទ៖ Fresh News

The post គ.ជ.បនឹងបើកសវនាការដោះស្រាយបណ្តឹងចំនួន៥ចំពោះករណីយុទ្ធនាការម្រាមដៃស្អាតនៅខេត្តបាត់ដំបង appeared first on Khmer Readers.


Viewing all articles
Browse latest Browse all 1748

Trending Articles