Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

ការពិតត្រូវបានលាតត្រដាង ពាក់ព័ន្ធការដុតផ្ទះរបស់ប្ដីប្រពន្ធពីរនាក់ នៅស្រុកក្រគរ (វីដេអូ)

$
0
0

ពាក់ព័ន្ធទៅនឹងករណីបង្ខូចកេរ្តិ៍ឈ្មោះប្ដីប្រពន្ធក្រីក្រពីរនាក់ និងចោទថាបានយល់ LDP និងបានធ្វើការចែករំលែកនៅលើបណ្ដាញសង្គមហ្វេសប៊ុកជាច្រើនពាន់ Share បានធ្វើឲ្យមហាជនមានការយល់ច្រលំមកលើគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យយ៉ាងខ្លាំង ដែលរឿងនេះត្រូវបានរកឃើញការពិត ខណៈពេលដែលបុរសម្នាក់បានធ្វើការចូលទៅសាកសួរផ្ទាល់ដល់ជនរងគ្រោះកាលពី ២ឆ្នាំមុនពាក់ព័ន្ធនឹងការដុតផ្ទះ ។

អាខោនក្លែងក្លាយបានដើរតួរយ៉ាងសំខាន់ក្នុងការចោទប្រកាន់ទៅលើគណបក្ស LDP ដែលរួមមានអាខោន Facebook យុត្តិធម៌ នៅឯជើងមេឃ និង អាខោន Facebook Kea SoPheak ដែលមានរូប Profile ជាអតីតសកម្មជនបក្សសង្គ្រោះជាតិម្នាក់ ។

ដោយសារតែរឿងអំពើអយុត្តិធម៌នេះ បុរសម្នាក់ដែលមានស្រុកភូមិនៅតំបន់កើតហេតុ ក៏បានធ្វើការចុះទៅផ្ទាល់ ដែលនាំមេឃុំទៅជាមួយផង ដើម្បីរកប្រភពរឿងឲ្យបានច្បាស់ពីម្ចាស់ផ្ទះដែលបានឆេះកាលពីឆ្នាំ២០១៦ ។ ក្នុង Account Facebook ឈ្មោះ ថាំង សុខុម ។

ពេលទៅដល់ភ្លាម គាត់បានសាកសួរទៅកាន់ស្រ្តីជាប្រពន្ធដែលកើតហេតុដុតផ្ទះនោះ ក៏បានប្រាប់ថាគាត់មិនដឹងថាគាត់កំពុងរងការចោទប្រកាន់លាបពណ៌ទៅលើខ្លួនគាត់នោះឡើយ ។ ស្រ្តីម្នាក់ពាក់អាវពណ៌ផ្ទៃមេឃ អង្គុយក្រោមដំបូលផ្ទះប្រក់ស្បូវ ក៏បានឆ្លើយសំណួរពាក់ព័ន្ធទៅនឹងការដុតផ្ទះ ថា ពួកគេមានជម្លោះគ្រួសារ ដោយសារតែប្ដីស្រវឹងស្រាផង និងដោយសារតែគាត់មិនបានដាំបាយឲ្យប្ដីហូបផង ទើបមានការខឹងសម្បាររហូតដល់ដុតផ្ទះឆេះខ្ទេចតែម្ដងនៅឆ្នាំ២០១៦ ។

បុរសម្នាក់ដែលមានអាខោន Facebook ឈ្មោះថា ថាំង សុខុម ក៏បានធ្វើការសួរបន្ថែមពាក់ព័ន្ធទៅនឹងករណីឆេះផ្ទះនេះផងដែរ ដោយគាត់បានធ្វើការប្រាប់ថា គាត់មិនមានពាក់ព័ន្ធក្នុងរឿងនយោបាយណាមួយទេ ហើយកាលឆេះផ្ទះទៀតសោត គាត់ក៏បានទទួលជំនួយពីកាកបាទក្រហមកម្ពុជាផងដែរ កាលឆ្នាំដែលឆេះផ្ទះនោះ ។

មាន Comment របស់លោកនាយសេនាធិការរដ្ឋស្រុកក្រគរ ក៏បានធ្វើការបដិសេធនូវព័ត៌មានដែលបង្ហោះជាសាធារណៈ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់អ្នកទាំងពីរដែលបានដុតផ្ទះខ្លួនឯងនោះផងដែរ ដោយបានបញ្ជាក់ថារឿងនេះកើតឡើងក្នុងថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០១៦ មកម្លេះ ។

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០១៦ សារព័ត៌មាន​កម្សាន្ដ និងសង្គម  Khmerload ក៏បានធ្វើការចុះផ្សាយផងដែរ ពីករណីនេះ ប៉ុន្តែនាពេលថ្មីនេះៗជនខិលខូចក៏បានធ្វើការបង្ហោះសារជាថ្មី និងធ្វើការមួលបង្កាច់ទៅលើគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យទៅវិញ ៖

សូមទស្សនាវីដេអូខាងក្រោម ៖

The post ការពិតត្រូវបានលាតត្រដាង ពាក់ព័ន្ធការដុតផ្ទះរបស់ប្ដីប្រពន្ធពីរនាក់ នៅស្រុកក្រគរ (វីដេអូ) appeared first on Khmer Readers.


Viewing all articles
Browse latest Browse all 1748

Trending Articles