Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

ព័ត៌មានទាន់ហេតុការណ៍បំផុត! បាក់ទំនប់វារីអគ្គិសនីក្នុងប្រទេសឡាវបណ្ដាលឲ្យជន់លេចប្រទេសកម្ពុជា

$
0
0

យោងតាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម(ministry of water resources and meteorology) បានជូនដំណឹងអំពីការបាក់ទំនប់វារីអគ្គិសនីនៅប្រទេសឡាវ ហើយទឹកនឹងហូរចូលមកទន្លេសេកុង ខេត្តស្ទឹងត្រែង ដែលទឹកពីទំនប់ដែលបាក់នេះ នឹងហូរចូលក្នុងទន្លេសេកុង ដែលរត់កាត់ស្រុកក្រុងចំនួន ០៣ នៃខេត្តស្ទឹងត្រែង គឺស្រុកសៀមប៉ាង ស្រុកសេសាន និងក្រុងស្ទឹងត្រែង រួចបន្តធ្លាក់ចូលទន្លេមេគង្គ។ ដូចនេះ សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេសេកុង បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានជាយថាហេតុ។

លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានដឹកនាំកងកម្លាំងចម្រុះនៅខេត្តស្ទឹងត្រែង ទៅកាន់ស្រុកសៀមប៉ាង នាយប់ថ្ងៃទី២៤ ខែកក្កដានេះ ដើម្បីជម្លៀសប្រជាពលរដ្ឋទៅរកទីទួលសុវត្ថិភាព ក្រោយពីទឹកទន្លេសេកុង បានកើនឡើងខ្លាំង ដោយសារទំនប់វារីអគ្គិសនី នៅប្រទេសឡាវ បានបាក់កាលពីថ្ងៃទី២៣ ខែកក្កដាម្សិលមិញ។
លោកផាន់ យ៉ុត អភិបាលស្រុកសៀមប៉ាង បានថ្លែងបញ្ជាក់ថា នៅម៉ោងជាង ៩យប់នេះ អាជ្ញាធរកំពុងតែប្រកាសតាមម៉េក្រូ ឲ្យប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេសេកុង ជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ដោយសារតែទឹកបានលិចបណ្តើរៗហើយ។
សូមបញ្ជាក់ថា កម្ពស់ទឹកទន្លេសេកុងនៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង បានកើនឡើងយ៉ាងខ្លាំង នៅថ្ងៃទី២៤ ខែកក្កដានេះ ក្រោយពីមានការបាក់ទំនប់វារីអគ្គិសនី Xepian-Xe Nam Noy ខេត្តអាត់តាពើ ប្រទេសឡាវ ជាប់ព្រំប្រទល់ខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា។
គិតត្រឹមម៉ោង ៨យប់នេះ ទឹកមានកម្ពស់ ១០,៩០ម៉ែត្រ កើនឡើងជិតកន្លះម៉ែត្រ បើធៀបនឹងម៉ោង ៧ព្រឹក ថ្ងៃទី២៤ ខែកក្កដានេះ (១០,៤៦ម៉ែត្រ)។ រដ្ឋបាលខេត្តស្ទឹងត្រែង បានជូនដំណឹងថា ទឹកបានបន្តហូរពីទន្លេសេកុង ចុះទៅផ្នែកខាងក្រោម ចូលទៅទន្លេសេសាន ស្រែពក និងទន្លេមេគង្គ ក្នុងល្បឿនដ៏លឿន៕
ប្រភពអត្ថបទ៖ ខ្លីៗ និង ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology

The post ព័ត៌មានទាន់ហេតុការណ៍បំផុត! បាក់ទំនប់វារីអគ្គិសនីក្នុងប្រទេសឡាវបណ្ដាលឲ្យជន់លេចប្រទេសកម្ពុជា appeared first on Khmer Readers.


Viewing all articles
Browse latest Browse all 1748

Trending Articles