Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

ថ្មីៗនេះអ្នកសារព័ត៌មានបរទេស ហាក់បីដូចជាចាប់អារម្មណ៍លើLDPណាស់ ពួកគេមកសម្ភាសន៍លោកខឹម វាសនាជាហូរហែ

$
0
0

វាពិតជារឿងចម្លែកណាស់ដែលពីមុនមកគ្មានអ្នកកាសែត និងអ្នកសារព័ត៌មានណាចាប់អារម្មណ៍មកលើគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ទាល់តែសោះ ទាំងសារព័ត៌មានជាតិ និងអន្តរជាតិ។ តែក្នុងកំឡុងពេលនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦នេះ មានសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើនបានចាប់អារម្មណ៍មកលើគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) យ៉ាងខ្លាំង។

ពួកគេបានមកធ្វើបទសម្ភាសន៍ជាមួយលោកខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ដើម្បីចង់ដឹងពីចលនារបស់គណបក្សមួយនេះ ថាតើគណបក្សនេះមានគោលនយោបាយអ្វីខ្លះសម្រាប់ដោះស្រាយបញ្ហាប្រទេសជាតិដែលកំពុងតែដឹកនាំដោយរដ្ឋាភិបាលសព្វថ្ងៃ។

លោកខឹម វាសនា បានឆ្លើយចំពោះសំណួររបស់ពួកគេទាំងអស់ដោយក្ដីរីករាយបំផុត ព្រោះជាទូទៅ មិនដែលមានអ្នកសារព័ត៌មានជាតិ និង​ អន្តរជាតិណាមកសួរអំពីគោលនយោបាយដឹងនាំប្រទេសរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ឡើយ ទើបតែពេលនេះ ពួកគេហាក់បីដូចជាចាប់អារម្មណ៍ខ្លាំងមកលើគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP)។

ចាប់តាំងពីថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត (ថ្ងៃទី០៧ កក្កដា ២០១៨) មកដល់ពេលនេះ (ថ្ងៃទី ២៤ កក្កដា ២០១៨) លោកខឹម វាសនា ទទួលធ្វើកិច្ចសម្ភាសន៍ដល់អ្នកសារព័ត៌មានបរទេសចំនួន ៦ លើកមកហើយ។ សូមតាមដានកិច្ចសម្ភាសន៍ដូចខាងក្រោម៖

១២-កក្កដា-២០១៨ / លោកខឹម វាសនាបានជួបតំណាងឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជារួចរាល់ហេីយ
——————————-
កាលពីរសៀលម៉ោង៣ៈ៣០ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ លោក ខឹម វាសនា បានជួបលោកស្រី ខេត វីលសុន មន្ត្រីទទួលបន្ទុកកិច្ចការនយោបាយនិងសិទ្ធិមនុស្សប្រចាំស្ថានទូតអូស្ត្រាលីនៅកម្ពុជា។ ជំនួបនេះមិនខុសពីជំនួបជាមួយតំណាងស្ថានទូតផ្សេងៗដែលធ្លាប់បានជួបកន្លងមកនោះទេ គឺក្នុងវត្ថុបំណងដើម្បីពិភាក្សា និងពន្យល់អំពីបញ្ហាក្នុងអំឡុងពេលបោះឆ្នោតខាងមុខ ជាអ្វីដែលគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យធ្វើការតវ៉ាយ៉ាងផុសផុលនោះ គឺការអនុញ្ញាតឱ្យមានការគូសសញ្ញាច្រើនប្រភេទនៅលើសន្លឹកឆ្នោតយកជាបានការ ដែលជាហេតុធ្វើឱ្យបាត់បង់ភាពសម្ងាត់នៃអ្នកបោះឆ្នោត ដែលផ្ទុយទៅនឹងស្មារតីនៃច្បាប់បោះឆ្នោត។
បញ្ហានេះកើតមាននៅរៀងរាល់អាណត្តិមកហើយ។ គណបក្សបានរកឃើញចំណុចប្រហោងដ៏រសើបមួយនេះដែលអាចឱ្យការប្រព្រឹត្តទៅនៃការបោះឆ្នោតមិនត្រឹមត្រូវ និងយុត្តិធម៌។ ការជួបពិភាក្សាជាមួយតំណាងទូតនានា នាពេលនេះ និងកន្លងមក គឺដើម្បីអោយទូតទាំងនោះ យល់អំពីបញ្ហានេះ និងចូលរួមជួយដោះស្រាយតាមភាពជាក់ស្តែងរបស់ខ្លួន៕

I. ១៧-កក្កដា-២០១៨ / បទសម្ភាសរវាង អ្នកកាសែត Foreign Policy និងលោកខឹម វាសនា ប្រមុខគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ
——————————
មុននេះបន្តិច អ្នកកាសែតបរទេស Foreign Policy បានសម្ភាសន៍លោកខឹម វាសនា ទាក់ទងទៅនឹងដំណើរដើមទងនៃការកកើតគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងឥរិយាបទរបស់គណបក្សក្នុងឆាកនយោបាយកម្ពុជា។
បំណងក្នុងការសម្ភាសគឹកាសែត Foreign Policy នឹងរៀបចំជាវីដេអូឯកសារប្រមុខបក្ស ដើម្បីផ្សព្វផ្សាយទៅបរទេស។

II. ១៧-កក្កដា-២០១៨ / ជាលើកទី២ ពេលនេះលោកខឹមវាសនា ប្រមុខគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ កំពុងផ្តល់បទសម្ភាសដល់អ្នកគ្រូបង្រៀនឈ្មោះ Dr Katrin Travouillon បង្រៀននៅមហាវិទ្យាល័យ Australian National University។

III. ១៨-កក្កដា-២០១៨ / ខណៈនេះលោក ខឹម វាសនា កំពុងជួបអ្នកកាសែតបារាំង អ្នកស្រី Juliette Buchez
—————————-
កាសែតបារាំងអន្តរជាតិ RFI ផ្សាយនៅប្រទេសបារាំង មកយកព័ត៌មានពី គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដោយធ្វើបទសម្ភាសលោក ខឹម វាសនា ប្រធានគណបក្ស ទាក់ទងទៅនឹងដំណើរដំបូងនៃការបង្កើតគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងភាពមិនប្រក្រតីមួយចំនួនដែលគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ កំពុងទាមទារឲ្យ គ.ជ.ប ត្រូវកំណត់ការគូសសន្លឹកឆ្នោតយកសញ្ញា ធិក [ ✔] តែមួយគត់ ដើម្បីរក្សាភាពសម្ងាត់ដល់អ្នកបោះឆ្នោត និងកាត់បន្ថយការគំរាមកំហែង និងការទិញសន្លឹកឆ្នោត។
កិច្ចសម្ភាសនេះកំពុងធ្វើនៅស្នាក់ការកណ្តាលគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨៕

បទសម្ភាសរវាង លោកខឹម វាសនា ប្រមុខគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និង លោកស្រីបណ្ឌិត​ Katrin Travouillon សាស្ត្រាចារ្យនៃសកលវិទ្យាល័យ Australian National University។ បទសម្ភាសនេះប្រារព្ធធ្វើនាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ នៅទីស្នាក់ការកណ្តាល គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។

IV. ១៩-កក្កដា-២០១៨ / កិច្ចសម្ភាសរវាង ប្រមុខគណបក្ស លោកខឹម វាសនា និងអ្នកសារព័ត៌មានជប៉ុន NNA Japan Phnom Penh Bureau Kyodo News

V. ២០-កក្កដា-២០១៨ / បទសម្ភាសរវាងអ្នកសារព័ត៌មានចិន Zhang Bao មកពីកាសែតសេដ្ឋកិច្ចចិន និងលោកខឹម វាសនា ប្រមុខគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។
——————————–
បទសម្ភាសនេះផ្តោតសំខាន់ទៅលើចំនុចមួយចំនួនដូចខាងក្រោម៖
១-គោលនយោបាយក្នុងស្រុកចម្បងរបស់ ldp
២-គោលនយោបាយការបរទេសសំខាន់របស់ ldp
៣-រួមទាំងគោលនយោបាយរបស់ខ្លួនចំពោះប្រទេសចិន, ជប៉ុន, សហភាពអឺរ៉ុប និងអាស៊ាន។
៤-អត្ថប្រយោជន៍របស់ LDP បើប្រៀបធៀបទៅនឹងគណបក្សដទៃទៀត
៥-តើធ្វើដូចម្តេចដើម្បីសម្រេចបាននូវគោលដៅ?

VI. ២៤-កក្កដា-២០១៨ / កិច្ចសម្ភាសរវាង អ្នកកាសែតសិង្ហបុរី Hui Yee និង លោកខឹម វាសនា ប្រមុខគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ
————————–
ស្ថាប័នកាសែតសិង្ហបុរី StraitsTimes Newspaper កំពុងសម្ភាសន៍លោកប្រមុខគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ជុំវិញព្រឹត្តិការណ៍យុទ្ធនាការឃោសនាបោះឆ្នោត។ សំនួរមួយដែលអ្នកកាសែតសួរមកកាន់លោកខឹម វាសនា ថា តើលោកប្រមុខគណបក្ស មានសារនយោបាយជាគន្លឹះអ្វីខ្លះ ដែលអាចអោយអ្នកគាំទ្រចូលរួមជាមួយគណបក្ស។ កិច្ចសម្ភាសនេះ ធ្វើនៅទីស្នាក់ការកណ្តាលរាជធានីភ្នំពេញ នាវេលាម៉ោង១០:៣០នាទីព្រឹក៕

 

The post ថ្មីៗនេះអ្នកសារព័ត៌មានបរទេស ហាក់បីដូចជាចាប់អារម្មណ៍លើLDPណាស់ ពួកគេមកសម្ភាសន៍លោកខឹម វាសនាជាហូរហែ appeared first on Khmer Readers.


Viewing all articles
Browse latest Browse all 1748

Trending Articles