ក្នុងពេលថ្មីៗនេះ មានការបែកធ្លាយសារសំងាត់មួយរបស់ក្រុមចលនាសង្គ្រោះជាតិដែលត្រូវបានគេចែកចាយពេញបណ្ដាញសង្គមហ្វេសប៊ុក។ ក្នុងសារសំងាត់នោះ គឺជាការសន្ទនាគ្នារវាងលោកសម រង្ស៊ី និងលោកឡុង រី ទាក់ទងទៅនឹងលោកសម រង្ស៊ី ប្រើភាសាចិត្តសាស្ត្រដើម្បីបោកប្រាស់អ្នកគាំទ្ររបស់ខ្លួនឲ្យជឿថា នៅថ្ងៃទី២៨ ខែកក្កដា មុនថ្ងៃបោះឆ្នោតមួយថ្ងៃ លោកនឹងមកដល់ស្រុកខ្មែរ។
ភាពជាក់ស្ដែង គឺលោកសម រង្ស៊ី មិនបានមកទេ នេះគ្រាន់តែជាការបោកប្រាស់ដល់សមាជិកនិងអ្នកគាំទ្ររបស់គាត់តែប៉ុណ្ណោះ ព្រោះលោកសម រង្ស៊ី តែងតែបង្កើតព្រឹត្តិការណ៍ឲ្យមានការចាប់អារម្មណ៍ដូច្នេះជាបន្តបន្ទាប់មក។
សូមបញ្ជាក់ថា សារសម្ងាត់របស់ក្រុមលោក សម រង្ស៊ី ដែលក្នុងនោះមាន លោក សម រង្ស៊ី លោក អេង ឆៃអ៊ាង លោក យឹម សុវណ្ណ លោក ឡុង រី ជាដើមត្រូវបាន បែកធ្លាយនៅលើបណ្តាញសង្គម Facebook ដោយក្នុងសារសម្ងាត់នោះ លោក សម រង្ស៊ី បានបញ្ជាឱ្យក្រុមការងាររបស់លោក ឃោសនាបំភ្លៃថា លោកនឹងត្រឡប់មកកម្ពុជា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។ ជាមួយគ្នានោះ នៅក្នុងសារនេះ លោក សម រង្ស៊ី ក៏បានប្រាប់ទៅលោកឡុង រីថា លោកនឹងមិនមកឱ្យរដ្ឋាភិបាលចាប់ខ្លួនឡើយ អ្វីដែល លោកជំរុញឱ្យឃោសនានោះ គ្រាន់នយោបាយយកឈ្នះចិត្តសាស្រ្តតែប៉ុណ្ណោះ។ ប៉ុន្តែការពិត លោកមិនហ៊ានត្រឡប់មកកម្ពុជា នោះឡើយ ដោយយកហេតុផលថា ប្រពន្ធរបស់លោកមិនឱ្យមកកម្ពុជា។
សូមជំរាបថា កាលពីរាត្រីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ អតីតមន្រ្តីជាន់ខ្ពស់បក្សប្រឆាំងម្នាក់បានទម្លាយសារសំងាត់មួយតាមរយៈ Facebook ឲ្យដឹងថា អតីតមន្រ្តីជាន់ខ្ពស់ បក្សប្រឆាំងទាំង១១៨នាក់ ដែលហាមឃាត់ធ្វើនយោបាយ កំពុងឈ្លោះប្រកែកគ្នាដូចឆ្កែ ដូចឆ្មារ និងវាយប្រហារមេដឹកនាំខ្លួនឯងពេញ Group Messenger។ តាមរយៈ Facebook មួយឈ្មោះ «ទីប្រឹក្សានគរ» ដែលល្បីខាងទម្លាយរឿងអាថ៌កំបាំង និងរឿងអាស្រូវរបស់អតីតមេដឹកនាំបក្សប្រឆាំង បានសរសេររៀបរាប់ថា៖ «ខ្ញុំជាមនុស្សម្នាក់ ដែលស្ថិតនៅក្នុងចំណោមអ្នកនយោបាយរបស់គណបក្សសង្រ្គោះជាតិ ទាំង១១៨នាក់ ដែលត្រូវបានតុលាការកំពូលហាមឃាត់, ហើយក៏កំពុងស្ថិតនៅក្នុង Group Messenger (118 Senior Leader of CNRP) ដោយឈឺចាប់យ៉ាងខ្លាំងនូវទង្វើវាយប្រហារគ្នា វាយប្រហារទាំងមេដឹកនាំ CNRP និងឈ្លោះប្រកែកគ្នាដូចឆ្កែ ដូចឆ្មា មិនឈប់មិនឈរ។
ដើម្បីបន្ថយការឈឺចាប់ជាទម្ងន់របស់ខ្ញុំ ថ្ងៃនេះខ្ញុំទម្លាយនូវពាក្យពេជន៍សារឆ្លងឆ្លើយគ្នារវាងមន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ ដែលធ្វើការមិនស្របគ្នា ឈ្លោះគ្នា ខាំគ្នា ជាពិសេសវាយប្រហារមេដឹកនាំបក្សទៀតផង។ សារនេះសូមផ្ញើជូនអ្នកគាំទ្រគណបក្សសង្រ្គោះជាតិទាំងអស់ ដើម្បីបានដឹងរឿងពិតប្រាកដដែលកំពុងកើតឡើង យ៉ាងចម្រូងចម្រាស់នៅពេលនេះ»៕ ប្រភពអត្ថបទ៖ Fresh News
ខាងក្រោមនេះគឺជាសារសំងាត់របស់លោកសម រង្ស៊ី
The post បែកធ្លាយ!លោកសម រង្ស៊ី ថានឹងមកប្រទេសកម្ពុជានៅថ្ងៃទី២៨ កក្កដា ២០១៨ ខាងមុខ appeared first on Khmer Readers.