(វៀតណាម)៖ វៀតណាមជាប់ជាប្រទេសដែលយកថ្លៃសេវាធ្វើលិខិតឆ្លងដែន (Passport) មានតម្លៃថោកជាងគេលើលោក ប៉ុន្តែប្រជាជនវៀតណាមកាន់លិខិតឆ្លងដែនដ៏ថោកជាងគេនេះ អាចដើរបានរហូតដល់ទៅ៤៩ប្រទេសដោយមិនបាច់សុំទិដ្ឋការ (VISA)ឡើយ។
ថ្លៃសេវាធ្វើលិខិតឆ្លងដែនរបស់វៀតណាម មានតម្លៃត្រឹមតែ ២០ម៉ឺនដុងប៉ុណ្ណោះ ឫស្មើនឹង៩ដុល្លារអាមេរិក ដែលមានសុពលភាពរយៈពេល១០ឆ្នាំដូចគ្នាទៅនឹងប្រទេសផ្សេងៗទៀតនៅអាស៊ានដែរ។
ប្រជាជនវៀតណាមដែលកាន់លិខិតឆ្លងដែនខ្លួនឯងអាចដើរលេងទៅកាន់ប្រទេសចំនួន៤៩ ដោយមិនបានសុំទិដ្ឋការឡើយ ហើយបណ្តាប្រទេសទាំងនោះរួមមានប្រទេសដែលជាសមាជិកនៅអាស៊ាន និងបណ្តាប្រទេសមួយចំនួនទៀតរួមមាន ប្រទេស Chile Dominica Gambia Micronesia Uganda និង India ជាដើម។
គួរជម្រាបផងដែរថា កាលពីពេលថ្មីៗនេះ វៀតណាមបានធ្វើកំណែទម្រង់ថ្មី បង្កើនរយៈសុពលភាពទិដ្ឋការរហូតដល់៣ឆ្នាំឲ្យប្រទេសនៅសហគមន៍អឺរ៉ុបចំនួន៥ ដែលរួមមាន អង់គ្លេស អាឡឺម៉ង់ បារាំង អ៊ីតាលី និងអេស្ប៉ាញ ដើម្បីបង្កភាពងាយស្រួល និងជាយុទ្ធសាស្ត្រទាក់ទាញភ្ញៀវទេសចរពីសហគមន៍អឺរ៉ុបមកលេងវៀតណាមឲ្យបានកាន់តែច្រើនថែមទៀត៕
អត្ថបទដោយ Jimmy ប្រភពដើម ៖ Business Cambodia
The post ប៉ាស្ព័រវៀតណាម តម្លៃតែ ៩ដុល្លារអាចដើរលេងបាន ជិត៥០ប្រទេស ដោយមិនបាច់មាន VISA appeared first on Khmer Readers.