Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

ពេល​ឃោសនា​បោះឆ្នោត តើ​គណបក្ស​នយោបាយ ត្រូវ​ធ្វើអ្វី និង​មិន​ត្រូវ​ធ្វើ​អ្វី​ខ្លះ​?

$
0
0

ការ​ឃោសនា​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ នីតិកាល​ទី៦ មាន​រយៈ​ពេល ២១​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​៧ ខែ​កក្កដា ដល់​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០១៨។ ក្នុង​រយៈ​ពេល​នេះ គ.ជ.ប បាន​ប្រកាស​ពី​សកម្មភាព​ដែល​គណបក្ស​នយោបាយ និង​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត គួរធ្វើ និង​ពី​រឿង​ដែល​មិន​ត្រូវ​ធ្វើ។

សម្ដេច ហ៊ុន សែន ដឹកនាំក្បួនឃោសនារបស់គណបក្សប្រជាជន នៅតាមដងផ្លូវមួយនៅរាជធានីភ្នំពេញ អំឡុង​ការ​ឃោសនា​​​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំសង្កាត់ ឆ្នាំ២០១៧
សម្ដេច ហ៊ុន សែន ដឹកនាំក្បួនឃោសនារបស់គណបក្សប្រជាជន នៅតាមដងផ្លូវមួយនៅរាជធានីភ្នំពេញ អំឡុង​ការ​ឃោសនា​​​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំសង្កាត់ ឆ្នាំ២០១៧

សកម្មភាព ដែល​គណបក្ស​នយោបាយ និង​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត ធ្វើការ​ផ្សព្វផ្សាយ​កម្មវិធី​នយោបាយ​របស់​ខ្លួន ជូន​អ្នក​បោះឆ្នោត​ រួមមាន៖

ការ​ជួប​ជុំ​ជា​សាធារណៈ​របស់​គណបក្ស​នយោបាយ ឬ​បេក្ខជន

ការ​រៀបចំ​ក្បួន​ព្យុហយាត្រា ឬ​ក្បួន​ដំណើរ​ដោយ​ក្រុម​ថ្មើរ​ជើង ឬ​ដោយ​យាន​ជំនិះ​គ្រប់​ប្រភេទ នៅ​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ

ការ​ជួប​ប្រជុំ ឬ​ការ​ឃោសនា​តាម​ផ្ទះ​ប្រជាពលរដ្ឋ

ការ​ផ្សព្វផ្សាយ​តាម​វិទ្យុ ​ទូរទស្សន៍ ឬ​សារព័ត៌មាន

ការ​ឃោសនា​តាម​ឧបករណ៍​បំពង​សំឡេង ឬ​ការ​ចាក់​ផ្សាយ​កាសែត​វីដេអូ វីស៊ីឌី ឬ​ឌីវីឌី

ការ​បិទផ្សាយ​បដា​ពាក្យ​ស្លោក ឬ​កម្មវិធី​នយោបាយ ឬ​រូបភាព​ឃោសនា

ការ​ចែកចាយ​ខិត្តប័ណ្ណ ស្លាក​សញ្ញា​គណបក្ស ឬ​មួក សម្លៀក​បំពាក់ ដែល​មាន​ស្លាក​សញ្ញា​គណបក្ស ឬ​បេក្ខជន ជូន​អ្នក​បោះឆ្នោត ​ជាដើម។

គ.ជ.ប ក៏​បាន​ប្រកាស​ថា គ្រប់​សកម្មភាព​ឃោសនា​បោះឆ្នោត​របស់​គណបក្ស​នយោបាយ ត្រូវ​ចាប់ផ្តើម​ពី​ម៉ោង ៦ ​ព្រឹក ដល់​ម៉ោង ១០ ​យប់ និង​ត្រូវ​ឈប់​សម្រាក នៅ​ចន្លោះ​ពី​ម៉ោង ១០យប់ ដល់​ម៉ោង ៦​ព្រឹក។

ចំណែក​សកម្មភាព​ឃោសនា​បោះឆ្នោត ដោយ​ឧបករណ៍​បំពង​សំឡេង ដែល​ត្រូវ គ.ជ.ប ហាមឃាត់​គណបក្ស​នយោបាយ និង​បេក្ខជន​ឃោសនា រួម​មាន៖

ហាមឃាត់​ជា​ទូទៅ ចាប់​ពី​ម៉ោង ១២ ថ្ងៃ​ត្រង់ ដល់​ម៉ោង ២ ​រសៀល

ហាម​ឃាត់​ប្រើ​ឧបករណ៍​បំពង​សំឡេង នៅ​ក្បែរ​មន្ទីរពេទ្យ

ហាម​ឃាត់​ប្រើ​ឧបករណ៍​បំពង​សំឡេង នៅ​ក្បែរ​សាលារៀន ឬ​គ្រឹះស្ថាន​សិក្សា​នានា ក្នុង​ពេល​ម៉ោង​សិស្ស​កំពុង​សិក្សា។

ជាមួយ​គ្នា​នោះ គ.ជ.ប ក៏​បាន​ប្រកាស​ថា គណបក្ស​នយោបាយ​ឈរ​ឈ្មោះ​បោះឆ្នោត អាច​ហែក្បួន​ព្យុហយាត្រា នៅ​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ យ៉ាង​ច្រើន ៤ ​ដង ក្នុង​អំឡុង​ពេល​ឃោសនា​បោះឆ្នោត រយៈ​ពេល ២១ ​ថ្ងៃ​នេះ ហើយ​ការ​ហែ​ក្បួន​នេះ មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ធ្វើ​ឆ្លង​រាជធានី ខេត្ត​ទេ ​៕

អត្ថបទ៖ លីហៀង

The post ពេល​ឃោសនា​បោះឆ្នោត តើ​គណបក្ស​នយោបាយ ត្រូវ​ធ្វើអ្វី និង​មិន​ត្រូវ​ធ្វើ​អ្វី​ខ្លះ​? appeared first on Khmer Readers.


Viewing all articles
Browse latest Browse all 1748

Latest Images

Trending Articles



Latest Images