នៅលើបណ្ដាញសង្គមហ្វេសប៊ុកមានការភ្ញាក់ផ្អើលដោយសារតែការបើកបនស្រី យ៉ាងអាណាធិបតេយ្យនៅតំបន់ភ្នំខៀវ ខេត្តព្រះសីហនុ ដែលមានផ្ទះបនពេស្យាចារ ដែលដាក់យីហោរដោយគ្មានខ្លាចក្រែងម្ចាស់ស្រុក នៅតាមដងផ្លូវ និងមានដាក់អក្សរចិនយ៉ាងច្បាស់ៗថែមទៀតផង នៅលើទឹកដីខ្មែរ នៃខេត្តតំបន់ទេសចរមួយនេះ ។
ជាក់ស្ដែងនាព្រឹកថ្ងៃទី 26. 06.2018 សមត្ថកិច្ច សង្កាត់លេខ2 និង មន្ត្រី ពាក់ព័ន្ធ ខេត្តព្រះសីហនុ បានចុះរុះ ស្លាក យីហោ បនពេស្យាចារ របស់ កឺកឺ ដែលមិនមានច្បាប់ អនុញ្ញាតដោយឡែកផ្ទះ បនពេស្យាចារ ដែលកំពុងបើក យ៉ាង គគ្រឹក គគ្រេង នៅតំបន់ ភ្នំខៀវនោះ មិនទាន់ដឹងថា សមត្ថកិច្ច មាន ចំណាត់ការយ៉ាងណានៅឡើយទេ ។
គ្រាន់តែដាក់រូបមួយខាងលើភ្លាមមានអ្នករិះគន់ចេញមុខ និងបកស្រាយបែបកម្សាន្ដទៅវិញ ដោយហួសចិត្តទៅនឹងជនជាតិចិនដែលមករស់នៅក្នុងទឹកដីខ្មែរក្រោមការជ្រោមជ្រែងពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាលបច្ចុប្បន្ន ព្រមទាំងចាត់ទុកថាជារឿងដ៏គួរឲ្យខ្មាសអៀនបំផុត ដែលខ្មែរជួបប្រទះ សូមមើលមតិរិះគន់ខាងក្រោមនេះ ៖
The post អ៊ីឈុនឡូវមាននៅស្រុកខ្មែរហើយ គឺទឹកដីខេត្តព្រះសីហនុ សមត្ថកិច្ចបានដោះស្លាកចេញ ព្រោះអាក្រក់មើលពេក appeared first on Khmer Readers.