ដោយចៅចេតនា៖ ដោយខ្ញុំមើលឃើញថា សំរាមគ្រប់ប្រភេទគរនិងរាយប៉ាយពាសពេញផែនដីទៅតាមរូបភាពនានា ដែលស្ដែងឡើងពីទង្វើដែលមិនមានទំនួលខុសត្រូវរបស់មនុស្សម្នាក់ៗដែលរស់នៅក្នុងសង្គមរួមគ្នា ពីព្រោះដោយសារតែនៅក្នុងចិត្តរបស់ពួកគេម្នាក់ៗ គឺផ្ទុកទៅដោយគំនិតសំរាមបានជានាំគ្នាអបអរសារទរនិងការទុកដាក់សំរាមមិនទទួលខុសត្រូវ។
ហេតុដូច្នេះ ក្នុងនាមជាយុវជនគំរូ តោះ! ពួកយើងចូលរួមសំអាតទាំងអស់គ្នា ដើម្បីសោភ័ណភាពប្រទេសយើង និង កន្លែងផ្សេងៗដទៃផ្សេងទៀតដែលមានការពាក់ព័ន្ធក៏ដូចជាជួយបណ្ដុះគំនិតដល់ពលរដ្ឋគ្រប់រូបឱ្យចេះមានទឹកចិត្តចេះទទួលខុសត្រូវចំពោះកាកសំណល់ដែលសល់ពីការបរិភោគក៏ដូចជាការប្រើប្រាស់រួចហើយ ចេះទុកដាក់ឱ្យបានសមរម្យក្នុងនាមជាពលរដ្ឋថ្លៃថ្នូរ។
គ្រប់គ្នាតែងតែស្រលាញ់បរិស្ថានល្អ បរិស្ថានស្រស់បំព្រង និង ខ្យល់អាកាសស្រស់ថ្លាស្អាតបរិសុទ្ធ ដូចនេះគួរតែពលរដ្ឋគ្រប់រូបមានទំនួលខុសត្រូវចំពោះបរិស្ថាជុំវិញខ្លួនរស់នៅ មិនថាកាកសំណល់ផ្សេងៗដែលមកពីប្រភពណាក៏ដោយ ឬ នៅក្នុងគេហដ្ឋានខ្លួនផ្ទាល់ទេ សូម្បីតែតាមផ្លូវទីធ្លាសាធារណៈក៏គួរតែយកចិត្តទុកចូលរួមសំអាតទាំងអស់គ្នាផងដែរ។
ឧ. ការធ្វើសិក្ខាសាលាផ្សេងៗ
ប្រធានបទ៖ យុទ្ធនាការទុកដាក់សំរាមដោយមានទំនួលខុសត្រូវ
ទីកន្លែង៖ នៅមុខសួនច្បារព្រះបរមរាជវាំង
សំរាម៖
អវិជ្ជមាន៖ ប៉ះពាល់ដល់សុខភាព ធុញថប់អារម្មណ៍ ឈឺក្បាល រាគរូស ជម្ងឺផ្លូវចិត្ត ។ល។
វិជ្ជមាន៖កែច្នៃទៅជាសម្ភារៈផ្ទះបាយ និងទៅជាជី សម្បកជ័រឬដបអាចច្នៃជា ថូផ្កា ប្រដាប់ឬឧបករណ៍សិក្សា ជាគ្រឿងរំយោល ជាឆ្នូកចូកសំរាម ជាអំបោស ជាផែនទី ជាធុងសំរាម ។ល។
អ្នកពាក់ព័ន្ធ៖ រដ្ឋាភិបាល ក្រសួងនានាដែលពាក់ព័ន្ធ ក្រុមហ៊ុនឬស្ថាប័នដែលពាក់ព័ន្ធ អ្នកលក់ដូរ អ្នកទិញពិសារឬប្រើប្រាស់ និង ពលរដ្ឋទូទៅ។
សារៈ៖ សារ ពាក្យស្លោក សុភាសិតផ្សេងៗ ត្រូវតែសរសេរនៅលើបដារសម្រាប់ផ្សព្វផ្សាយដែលស្ដីពីយុទ្ធនាការណ៍ពីពលរដ្ឋគំរូ រួមគិតគូរទុកដាក់សំរាមដោយមានទំនួលខុសត្រូវជាដើម។
ច្បាប់ស្ដីពីសំរាម៖ ការផាកពិន័យចំពោះជនដែលមានទង្វើច្រំដែលចំពោះការចោលសំរាមពាសវាលពាសកាល ។ល។
ការអនុវត្តន៍៖ ការអនុវត្តន៍ជាដំបូងគឺចាប់ផ្ដើមពីខ្លួនយើងម្នាក់ៗដែលបានយល់ដឹងពីតម្លៃទៅមុន ពីព្រោះសំរាមដែលគ្រវាត់ចោលរាយប៉ាយទៅបាន វាអាស្រ័យដោយមានគំនិតសំរាមជាមុន បើគ្មានគំនិតសំរាមទេ នោះការបោះចោលសំរាមរាត់រាយពាសវាលក៏មិនអាចកើតមានបានដែរ។
(មនុស្សម្នាក់) ដើម្បីសង្គមគ្មានសំរាម!
(រួមគ្នា) តោះពួកយើងចូលរួមទុកដាក់សំរាមដោយមានទំនួលខុសត្រូវទាំងអស់គ្នា!!!
“សំរាមមិនមែនជាបញ្ហា តែបញ្ហាគឺមនុស្សសំរាម”
“ពលរដ្ឋគំរូ រួមគិតគូរទុកដាក់សំរាម”
“សំរាមងាយកែច្នៃ តែមនុស្សសំរាមពិបាកកែច្នៃ”
“ប្រជាថ្លៃថ្លា រួមសហការណ៍ដើម្បីបរិស្ថានស្អាត”
“បរិស្ថានល្អស្អាត ទេសចរណ៍វៃឆ្លាតសង្វាតទស្សនា”
“ចោលសំរាមពាសវាល រស់រងដំនៀលបណ្ដាស់សារសំរាម”
“មានតែមនុស្សទេ ដែលចេះទុកដាក់សំរាម! រឺ មានតែសត្វទេដែលមិនចេះទុកដាក់សំរាម”
“បើពលរដ្ឋគ្រប់រូបមិនប្ដូរមារយាទអាក្រក់ដោយចាប់ផ្ដើមទុកដាក់សំរាមឱ្យបានត្រឹមត្រូវចេញពីខ្លួនឯងជាមុនទេ នោះ!កុំសង្ឃឹមថា ប្រទេសកម្ពុជានឹងប្ដូរឈ្មោះថ្មីក្រៅពីប្រទេសអច្ឆរិយៈសំរាមឱ្យសោះ!”
សំនួរ
១.តើសំរាមមានផលប៉ះពាល់អ្វីខ្លះដល់ពួកយើង?
២.ដូចម្ដេចដែលហៅថាពលរដ្ឋគំរូចេះទុកដាក់សំរាម?
៣.តើនរណាខ្លះមានភារៈកិច្ចទប់ស្កាត់សំរាម?
៤.តើក្រសួងដែលពាក់ព័ន្ធគួរមានវិធានការបែបណាចំពោះអ្នកចោលសំរាមផ្ដេសផ្ដាស់?
៥.ហេតុអ្វីបានជាកម្មវិធីរើសសំរាមត្រូវបានបង្កើតឡើងដោយក្រុមស្មារតីយុវជនដើម្បីសម្រស់សង្គមធ្វើយុទ្ធនាការណ៍រើសសំរាមនៅថ្ងៃបុណ្យអុំទូក?
វិធានការណ៍ចំពោះមនុស្សសំរាម៖
១.(ប្រជាជនសាមញ្ញ) ផាកពិន័យពី ២០០០០រៀល ដល់ ៤០០០០រៀល។ ករណីមិនរៀងចាល អាចពិន័យពី ៤០០០០រៀល ដល់ ៨០០០០រៀល។ ហើយនឹងត្រូវតែយកទៅអប់រំ១ថ្ងៃពេញថែមទៀតទុកជាការព្រមាន។
២.(មន្រ្តីរាជការ) ផាកពិន័យពី ៤០០០០រៀល ដល់ ៨០០០០រៀល។ ករណីមិនរៀងចាល អាចពិន័យពី ៨០០០០រៀល ដល់ ១៦០០០០រៀល។ ហើយនឹងត្រូវយកទៅអប់រំពេញ១ថ្ងៃថែមទៀតទុកជាការព្រមាន។
៣.(អ្នកលក់ដូរ) ផាកពិន័យពី ១០០០០០រៀល ដល់ ២០០០០០រៀល។ ករណីមិនរៀងចាល អាចពិន័យពី ២០០០០០រៀល ដល់ ៤០០០០០រៀល។ ហើយនឹងត្រូវយកទៅអប់រំពេញ១ថ្ងៃថែមទៀតទុកជាការព្រមាន។
៤.ក្រសួងដែលពាក់ព័ន្ធនានា ត្រូវចូលរួមផ្សព្វផ្សាយអប់រំជាសារផ្សេងៗដែលស្ដីពីសំរាមតាមគ្រប់រូបភាព ដើម្បីបញ្ជ្រៀបអោយពលរដ្ឋមានការយល់ដឹងពីការទុកដាក់សំរាមអោយបានត្រឹមត្រូវ និងមានទំនួលខុសត្រូវរួមគ្នាចំពោះបញ្ហាដែលកើតមាននៅក្នុងសង្គមជាតិរបស់ពួកយើង។
៥.ថវិកាដែលទទួលបានពីការ ផាកពិន័យ រឺ អង្គការរដ្ឋ ក្រុមហ៊ុន ស្ថានប័នដែលពាក់ព័ន្ធនានាចូលរួមក្នុងការឧបត្ថម្ភទៅដល់ចលនាដែលយុវជនធ្វើជាយុទ្ធនាការណ៍ផ្សេងៗដែលទាក់ទងបញហាសំរាម ដូចជា៖ ការធ្វើយុទ្ធនាការណ៍រើសសំរាម រឺ សិក្ខាសាលាដែលអប់រំស្ដីពីរឿងបញ្ហាសំរាមជាដើម។
សំរាមរាយពាសពេញទីធ្លា ផ្លូវ ស្រាយម្ដេចទៅពលគិតត្រូវថ្លើមថ្លៃ? នាមជាមនុស្សរស់ស្គាល់តម្លៃ រួមកែខៃ ផ្ដើមអាស្រ័យគ្រប់គ្នា។
គំនរសំរាមនៅអាចជួសច្នៃ មិនចង្រៃដូចសំរាមប្រជា ប្រជុំជនពិតស្ថិតតែមារយាទ៍ សាងផ្ដុំគ្នាផលរុញជាប្រយោជន៍៕
ប្រភពអត្ថបទ៖ ចៅចេតនា
The post អត្ថបទគួរយល់ដឹង! តើសំរាមកើតឡើងដោយសារអ្វី? ដូចម្ដេចដែលហៅថាមនុស្សសំរាម? appeared first on Khmer Readers.