នៅលើបណ្ដាញសង្គមហ្វេសប៊ុក អាខោនហ្វេសប៊ុករបស់សកម្មជនបក្សកាន់អំណាចមួយ ដែលមានឈ្មោះថា នារីសាមញ្ញ បានធ្វើការបង្ហោះដោយរួមទាំងខ្លឹមសារដូចតទៅថា ៖
រូបភាពនេះគឺជនខិលខូចមួយចំនួនខំកាត់តដើម្បីបង្ខូចកេរ្ត៍ឈ្មោះរដ្ឋាភិបាល។ សូមបងប្អូនខ្មែរកុំជឿការបោកបញ្ឆោតនេះអី នេះជាស្នាដៃរបស់អាពួកប្រឆាំងដែលវាចង់ឲ្យគេស្អប់ ឬទំលាក់កំហុសលើរដ្ឋាភិបាល។ តែសូមបងប្អូនចូលរួមបោះឆ្នោតជូនបក្សប្រជាជនឲ្យបានគ្រប់ៗគ្នា ដើម្បីសន្តិភាព និងការអភិវឌ្ឍ ។
បើតាមការបញ្ជាក់បានឲ្យដឹងថា រូបភាពនេះមានតែរូបភាពមួយគត់ដែលត្រូវបានកាត់តបន្ថែម ហើយត្រូវបានធ្វើការដាក់រូបស៊ុនអ៊ូខុង និងក្រុមថាងចេងប្រទេសចិនចម្លងធម៌ ដើម្បីធ្វើការត្រូលរិះគន់ទៅលើការស្ទះលូនេះ ផងដែរ ដែលជាប្រការមួយ ដែលបក្សកាន់អំណាចព្រួយបារម្ភចំពោះការបោះឆ្នោតនាពេលខាងមុខ និងជាន់ដានចាស់របស់អតីតគណបក្សសង្គ្រោះជាតិ ដែលមិនទាន់បានរំលាយ ។
ជាក់ស្ដែងនាពេលប៉ុន្មានថ្ងៃថ្មីៗនេះ ភ្លៀងបានបង្អុរធ្លាក់យ៉ាងជោគជាំស្ទើរតែពេញប្រទេស ហើយទីក្រុងភ្នំពេញបានក្លាយជាទីកន្លែងដែលពោរពេញទៅដោយទឹកដ៏ច្រើន បើតាមប្រភពព័ត៌មាន និងការរិះគន់បានឲ្យដឹងថា ប្រទេសដទៃរងគ្រោះទឹកជំនន់ដោយសារធម្មជាតិ រីឯប្រទេសកម្ពុជាបែរជារងគ្រោះដោយសារទឹកជំនន់ ដោយស្ទះលូទៅវិញ ដែលអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកមួយចំនួន បានចាត់ទុកថាជារឿងដ៏គួរឲ្យអស់សំណើចក្នុងការគ្រប់គ្រងរដ្ឋបាលរបស់រាជធានីភ្នំពេញ ៕
ប្រភព ៖ Facebook
The post រូបថតភ្លៀងទឹកស្ទះលូរលិចក្រុង សកម្មជនបក្ស CPP ថាជារូបកាត់តទម្លាក់កំហុសលើរដ្ឋាភិបាល appeared first on Khmer Readers.