បន្ទាប់ពីនិយាយ និងបកស្រាយថាខ្លួនប្រឆាំងនឹងរដ្ឋាភិបាល ដើម្បីយកចិត្តអ្នកគាំទ្រអតីតសង្គ្រោះជាតិដែលបានរំលាយ លោកសាម អ៊ិន ហាក់ដូចជាមិនចង់ចូលរួមបោះឆ្នោតនោះទេ តែវាគ្រាន់តែជាល្បិចរបស់អ្នកនយោបាយដែលស្វែងរកសន្លឹកឆ្នោតប៉ុណ្ណោះ ។ តែទោះជាយ៉ាងណាក៏ដោយ លោកក៏បានចូលរួមក្នុងការបោះឆ្នោត និងពន្យល់ទៅកាន់ UN ដើម្បីទាក់ទាញសមាណចិត្តរស់អ្នកគាទ្រអតីតសង្គ្រោះជាតិឲ្យមានសង្ឃឹមលើខ្លួន ក្នុងការប្រកួតរដ្ឋាភិបាល នៅលើវិទ្យុបារាំង RFI នាពេលថ្មីៗនេះ ។
បើទោះជាមិនចង់និយាយឲ្យចំថា ចង់ឲ្យអតីតអ្នកគាំទ្រសង្គ្រោះជាតិបោះឆ្នោតឲ្យគណបក្សខ្លួន ក៏ចេតនារបស់លោក សាម អ៊ីនបានបញ្ជាក់រួចហើយថា សម្រាប់បក្សប្រជាធិបតេយ្យមូលដ្ឋាន ការចូលរួមការបោះឆ្នោត គឺជាឱកាសមួយសម្រាប់ឲ្យគណបក្ស បានផ្សព្វផ្សាយពីវប្បធម៌នយោបាយថ្មី គោលនយោបាយថ្មី និងផ្តល់ជាជម្រើសដល់ប្រជាពលរដ្ឋខ្មែរ។ ប្រជាពលរដ្ឋខ្មែរដែលចង់បាននូវការផ្លាស់ប្តូរ និងចង់បាននូវអ្វីដែលថ្មីសម្រាប់ប្រទេសកម្ពុជា។ នេះបើតាមសារព័ត៌មានវិទ្យុបារាំង RFI ជាខេមរភាសាចុះផ្សាយនាពេលថ្មីៗនេះ ដែលមានព័ត៌មានពិស្ដារដូចតទៅនេះ ៖
ថ្នាក់ដឹកនាំគណបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានជួបជាមួយប្រតិភូអង្គការសហប្រជាជាតិ ដើម្បីពិភាក្សាពីស្ថានភាពនយោបាយ ដំណើរការរៀបចំការបោះឆ្នោត និងបានប្រាប់ពីហេតុផលដែលគណបក្សនេះសម្រេចចិត្តចូលរួមការបោះឆ្នោតជាតិ។ ក្រៅពីប្រតិភូអង្គការសហប្រជាជាតិ គណបក្សប្រជាធិបតេយ្យមូលដ្ឋានក៏គ្រោងជួបជាមួយទូតបារាំង កាណាដា និងតំណាងសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាផងដែរ។
នៅក្នុងជំនួបនៅទីស្នាក់ការអង្គការ UNDP គណបក្សប្រជាធិបតេយ្យមូលដ្ឋានបានរៀបរាប់ប្រាប់ប្រតិភូអង្គការសហប្រជាជាតិពីដើមកំណើត គោលជំហរ និងគោលនយោបាយរបស់គណបក្ស។ នេះបើតាមការបញ្ជាក់ប្រាប់ពីលោកសាម អ៊ីន ដែលជាអគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។ ក្រៅពីនេះ ថ្នាក់ដឹកនាំគណបក្សប្រជាធិបតេយ្យមូលដ្ឋានក៏បានពន្យល់ប្រតិភូអង្គការសហប្រជាជាតិ ពីហេតុផលដែលខ្លួនសម្រេចចូលរួមការបោះឆ្នោតនាពេលខាងមុខនេះផងដែរ។ សម្រាប់បក្សប្រជាធិបតេយ្យមូលដ្ឋាន ការចូលរួមការបោះឆ្នោត គឺជាឱកាសមួយសម្រាប់ឲ្យគណបក្ស បានផ្សព្វផ្សាយពីវប្បធម៌នយោបាយថ្មី គោលនយោបាយថ្មី និងផ្តល់ជាជម្រើសដល់ប្រជាពលរដ្ឋខ្មែរ។ ប្រជាពលរដ្ឋខ្មែរដែលចង់បាននូវការផ្លាស់ប្តូរ និងចង់បាននូវអ្វីដែលថ្មីសម្រាប់ប្រទេសកម្ពុជា។
ប្រតិភូអង្គការសហប្រជាជាតិមិនបានវាយតម្លៃ និងធ្វើការសន្និដ្ឋានបែបណាមួយនៅឡើយទេ។ តែទោះជាយ៉ាងណា បើតាមការលើកឡើងរបស់លោកសាម អ៊ីន គណៈប្រតិភូនេះបានសម្តែងនូវការស្វាគមន៍ចំពោះវត្តមានរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាននៅលើឆាកនយោបាយកម្ពុជា។
សូមបញ្ជាក់ថា ក្រៅតែពីប្រតិភូអង្គការសហប្រជាជាតិ គណបក្សប្រជាធិបតេយ្យមូលដ្ឋានក៏គ្រោងជួបជាមួយទូតបារាំងនៅថ្ងៃទី១១ ឧសភា និងទូតកាណាដា ព្រមទាំងតំណាងសហភាពអឺរ៉ុបនៅសប្តាហ៍ក្រោយ។ ជំនួបទាំងនេះគ្រោងឡើងតាមការអញ្ជើញរបស់ស្ថានទូតបរទេសទាំងនោះផ្ទាល់តែម្ដង។ លោកសាម អ៊ីន បានវាយតម្លៃថា ការណ៍ដែលស្ថានទូតប្រទេសធំៗទាំងនេះចាប់អារម្មណ៍លើគណបក្សរបស់លោក គឺដោយសារតែពួកគេយល់ថា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គឺជាជម្រើសថ្មីដែលពោរពេញទៅសមត្ថភាព និងសក្កានុពលសម្រាប់ប្រជាពលរដ្ឋកម្ពុជា។
ជាការកត់សម្គាល់ថា គណបក្សប្រជាធិបតេយ្យមូលដ្ឋានបានរងនូវការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជន ពិសេសអ្នកគាំទ្រអតីតគណបក្សសង្រ្គោះជាតិតែម្តង ក្រោយពេលដែលគណបក្សដ៏ក្មេងខ្ចីនេះ សម្រេចចូលរួមការបោះឆ្នោតជាតិនាខែកក្កដា។ ប៉ុន្តែថ្នាក់ដឹកនាំបក្សប្រជាធិបតេយ្យមូលដ្ឋានអះអាងតបទៅវិញថា ការសម្រេចនេះ គឺធ្វើឡើងតាមឆន្ទៈនៃអ្នកគាំទ្ររបស់ខ្លួន មិនមែនស្តាប់តាមអ្នកគាំទ្រគណបក្សផ្សេងទេ។ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គ្រោងនឹងយកពាក្យស្នើសុំចុះបញ្ជីគណបក្សនិងបេក្ខជនគណបក្សទៅដាក់នៅគ.ជ.ប នៅថ្ងៃទី១១ ខែឧសភា ដោយនឹងដាក់បេក្ខជនឈរឈ្មោះនៅគ្រប់២៥ រាជធានី-ខេត្តតែម្តង។ នេះបើតាមការបញ្ជាក់របស់លោកសាម អ៊ីន៕
ប្រភព ៖ RFI Khmer
The post លោក សាម អ៊ិន ប្រាប់ថា គណបក្សលោកចូលរួមបោះឆ្នោត គឺដើម្បីផ្ដល់ឱកាសឲ្យខ្មែរ appeared first on Khmer Readers.