Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

អតីតអ្នកគាំទ្រ CNRP បបួលពេជ្រ ស្រស់ភ្នាល់ដាក់លុយ រឿងកៅអីរដ្ឋសភាបក្សខ្លួន

$
0
0

ក្រោយពីបានធ្វើការរំលាយគណបក្សសង្គ្រោះជាតិ ដោយបណ្ដឹងគណបក្សចំនួន ២ គឺគណបក្សយុវជនកម្ពុជា និងគណបក្សហ្វុនស៊ិនប៉ិច ដែលមានការគាំទ្រពីបក្សកាន់អំណាច និងបក្សសញ្ជាតិកម្ពុជា បានធ្វើឲ្យអតីតអ្នកគាំទ្របក្សសង្គ្រោះជាតិមានការខឹងសម្បារជាខ្លាំង ចំពោះការរំលាយនេះ ជាមួយគណបក្សដែលពាក់ព័ន្ធ ។

ជាក់ស្ដែងលោកពេជ្រ ស្រស់ ប្រធានបក្សយុវជនកម្ពុជានាពេលថ្មីៗនេះ បានចាប់យកវិស័យកីឡាប្រដាល់ ដែលចាប់ផ្ដើមពីកីឡាករធឿន ធារ៉ា ដែលបានប្រកួតជាមួយកីឡាករ Kitti នៅ Max Muay Thai កាលពីពេលកន្លងទៅ ដោយកីឡាករកម្ពុជាបានចាញ់នៅទឹកទី២ ដោយសន្លប់ ។

លោកពេជ្រ បានធ្វើការឧបត្ថមទៅដល់កីឡាករធឿនធារ៉ា ចំនួន ១០០០ដុល្លារ និងចែកចាយនៅលើបណ្ដាញសង្គមហ្វេសប៊ុកផងដែរ ដែលមានការចាប់អារម្មណ៍ពីមហាជនក្នុងរឿងនេះ ។ ជាក់ស្ដែងលោកពេជ្រ ស្រស់ក៏បានចេញវីដេអូ Live ផងដែរថាលោកនឹងធ្វើការផ្ដល់ប្រាក់ខែសុទ្ធតែខ្ទង់ពាន់ដុល្លារដល់គ្រូបង្វឹកក៏ដូចជាកីឡាករឆ្នើមកម្ពុជា បើសិនជាលោកជាប់ជាតំណាងរាស្រ្តក្នុងរដ្ឋសភាណាមួយ ។

នាពេលថ្មីៗនេះ សារព័ត៌មាន ដើមអំពិលក៏បានចុះផ្សាយផងដែរថា លោកនឹងធ្វើការប្រគល់ទឹកប្រាក់ ៥០០០ដុល្លារដល់កីឡាករ កែវ រំចង់ ដែលនឹងធ្វើការប្រកួតជាមួយនឹង សែន ស្ថាន នាពេលខាងមុខដែលជាកីឡាករថៃ មានឈ្មោះបោះសម្លេង ក្នុងករណី កែវ រំចង់ឈ្នះ ។ តែប្រសិនបើចាញ់វិញ លោកនឹងធ្វើការប្រគល់ទឹកប្រាក់ ត្រឹមតែ ២០០០ដុល្លារប៉ុណ្ណោះ ជាការលើកទឹកចិត្ត ។

ងាកមកអតីតអ្នកគាំទ្រសង្គ្រោះជាតិវិញ ក៏បានសរសេរសារឌឺដងទៅកាន់លោកពេជ្រ ស្រស់ដែលជាប្រធានបក្សសត្រូវរបស់ពួកគេថា បើសិនជាលោកពេជ្រ ស្រស់មាន ១ កៅអីក្នុងរដ្ឋសភាជាតិនិតិកាលទី៦ នេះ ពួកគេនឹងផ្ដល់ប្រាក់ដល់លោកពេជ្រ ស្រស់ ចំនួន ៦០០០ដុល្លារ និងអ្នកខ្លះចង់ភ្នាល់ថា បើសិនជាលោកពេជ្រ ស្រស់បានកៅអីមែន គេនឹងឲ្យប្រាក់ ១ម៉ឺនដុល្លារ (១០,០០០ដុល្លារ) តែបើលោកពេជ្រ ស្រស់គ្មានកៅអីទេ លោកនឹងត្រូវប្រគល់ទឹកប្រាក់ ១ម៉ឺនដុល្លារនោះ ដល់ខ្លួនវិញ ។

តែទោះជាយ៉ាងណាក្ដី លោកពេជ្រ ស្រស់បានធ្វើការ Save ទុករូបភាព និងបង្ហោះរួចជាស្រេច ហាក់ដូចជាមានសង្ឃឹមច្រើនក្នុងការទទួលបានសម្លេងឆ្នោត និងទទួលបានកៅអីរដ្ឋសភាយ៉ាងតិចមួយ ។ គួរបញ្ជាក់ផងដែរថា លោកពេជ្រ ស្រស់បានធ្វើការប្ដឹងរំលាយបក្សសង្គ្រោះជាតិនាពេលកន្លងទៅ ដែលស្របទៅនឹងរដ្ឋាភិបាលកម្ពុជា ។ នេះជាសុទិដ្ឋិនិយមរបស់លោក ពេជ្រ ស្រស់ក្នុងការភ្នាល់រឿងនេះផងដែរ តែអ្វីដែលសំខាន់ លោកពេជ្រ ស្រស់ កំពុងតែយកសមាណចិត្តអ្នកគាំទ្រមួយចំនួនដែលកំពុងងប់ងល់ក្នុងវិស័យកីឡាប្រដាល់នេះយ៉ាងស្រស្រាក់ស្រស្រាំ ។

បើទោះជាយ៉ាងនេះក្ដី មានអ្នកគាំទ្រមួយចំនួនធំ បានធ្វើការនិយាយថា លោកពេជ្រ ស្រស់កំពុងមានលុយដែល នាយករដ្ឋមន្រ្តី ហ៊ុន សែនជួយពីក្រោយ ការរំលាយបក្សសង្គ្រោះជាតិ រាប់ពាន់ដងឯណោះ ហើយចាត់ទុកថារឿងនេះ គឺជាការបោកប្រាសសុទ្ធសាធរបស់លោកប្រធានបក្សយុវជនកម្ពុជារូបនេះ ។

ប្រភព ៖ Facebook

The post អតីតអ្នកគាំទ្រ CNRP បបួលពេជ្រ ស្រស់ភ្នាល់ដាក់លុយ រឿងកៅអីរដ្ឋសភាបក្សខ្លួន appeared first on Khmer Readers.


Viewing all articles
Browse latest Browse all 1748

Trending Articles