អតីតអភិបាលខេត្តតាកែវ ត្រូវបានលោក សយ សុភាពនាយកសារព័ត៌មានដើមអំពិលធ្វើការវិះគន់ និងវាយប្រហាចំៗទៅកាន់អតីតអភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ នាពេលថ្មីៗកន្លងទៅនេះ ។
លោក សយ សុភាព បានហៅអភិបាលខេត្តតាកែវម្នាក់នេះ ថាជាអភិបាលខេត្តជំលើយ គឺឈ្លើយតែម្ដង ក្នុងន័យនេះ ។ លោកបានបញ្ជាក់ថា បើមានកិច្ចប្រជុំ ក្នុងជួរថ្នាក់អភិបាលរងលោកអតីតអភិបាលខេត្តម្នាក់នេះ និយាយមកគ្មានសុជីវធម៌ និងសក្ដិសមជាអភិបាលខេត្តបន្ដិចសោះ ។
លោក សយ សុភាពបានរិះគន់បន្ដទៀតថា នេះហើយរៀនចេះដឹងខ្ពស់ គ្មានមាយាទ ហើយឡើងធំទៀត នេះហើយអាងខ្សែល្ហ ហើយហើយលោកបានរិះគន់ទៀតថា លោកម្នាក់នេះឈ្លើយខ្លាំងណាស់ បើមានការបោះឆ្នោតច្បាស់ជាខេត្តតាកែវអន់ជាងគេក្នុងប្រទេសកម្ពុជា ។
លោក សយ សុភាពបាននិយាយដដែលៗទៀតថា អ្នកខេត្តតាកែវមានការខឹងសម្បារជាខ្លាំង ដែលគេមិនហ៊ាននិយាយ តែលោកសយ សុភាពបានធ្វើការបកស្រាយ និងហៅអតីតចៅហ្វាយខេត្តនេះ ហៅ «អាជំលើយ» ដល់ថ្នាក់ចឹងបានក្លាយទៅជាឃាតករសម្លាប់គេ ។
លោក សយ សុភាពបានបន្ដថា លោកមិនដែលឃើញចៅហ្វាយខេត្តណាដែលឈ្លើយប្រហែល ឡាយ វណ្ណៈនេះឡើយ ដែលការនិយាយនេះ គឺលោកបានជួបផ្ទាល់ ដោយលោកបាននិយាយថា លោកពុំធ្លាប់ជួបពីមុនមកនោះឡើយ ។
លោកបាននិយាយពីរឿង នេះពាក់ព័ន្ធទៅនឹងបងថ្លៃកូនប្រសារអ្នកធំដែរ ដែលលោកបានហៅថា អានេះ ដោយបានកាន់ការងារខាងមន្រ្តីសេដ្ឋកិច្ច សូម្បីតែទ្រុងមាន់ក៏យកពន្ធពីគេដែរ ដោយលោកបាននិយាយថា អាមួយនេះជញ្ជក់ឈាមប្រជាពលរដ្ឋណាស់ ។
លោកសយ សុភាពដដែលបាននិយាយបន្ដទៅទៀតថា ឡាយ វណ្ណៈនេះមិនត្រឹមតែឈ្លើយទេ គឺព្រហើនថែមទៀតផង ដែលថ្ងៃនេះអស់សក្ដិ លោកត្រូវតែព្រលះឲ្យអស់ ដើម្បីឲ្យប្រជាពលរដ្ឋខេត្តតាកែវ និងជួរថ្នាក់ដឹកនាំខេត្តតាកែវស្អប់ម្នាក់នេះខ្លាំងណាស់ពិសេសលោកគាំទ្រឲ្យមានការប្ដឹងយកលុយសំណងពីអតីតចៅហ្វាយខេត្តនេះទៀតផង ។
និយាយរឿងល្បែងភ្នាល់ លេងបូលចាញ់គេ ឲ្យលុយគេតែ២០០ដុល្លារអីប៉ុណ្ណោះ ខណៈលេងភ្នាល់១០០០ដុល្លារ ហើយផឹកស្រាអួប្រណួរ មិនសក្ដិសមជាចៅហ្វាយខេត្តគេតែម្ដង នេះបើតាមសម្ដីលោកសយសុភាព និយាយ ។
លោក សយ សុភាពបាននិយាយទៅកាន់អតីតចៅហ្វាយខេត្តតាកែវម្នាក់នេះ បន្ដថា ដោយសារមានពួកនេះហើយ ទើបធ្វើឲ្យខេត្តតាកែវ ដែលមានការអភិវឌ្ឈច្រើនបែរជាចាញ់សម្លេងឆ្នោត ដោយសារតែមានពួកអាម្សៀរអស់នេះ ហើយ ។
សូមស្ដាប់ការបកស្រាយរបស់លោក សយ សុភាពដូចខាងក្រោម ៖
អង្គការសិទ្ធិមនុស្ស៖ ករណីស្លាប់ អ្នកស្រី ចេវ សុវឌ្ឍនា ធ្វើឲ្យរំលោភសន្ធិមនុស្ស ដោយសារអ្នកពាក់ព័ន្ធជាអ្នកមានអំណាច
ភ្នំពេញ៖ លោក អំ សំអាត មន្រ្តីស៊ើបអង្កេតអង្គការលីកាដូ បានថ្លែងថា ករណីឃាតកម្មលើអ្នកស្រី ចេវ សុវឌ្ឍនា ជាឃាតកម្មមួយយ៉ាងធ្ងន់ធ្ងរ ដែលធ្វើឲ្យរំលោភសិទ្ធិមនុស្ស នៅកម្ពុជា ដោយសារតែអ្នកពាក់ព័ន្ធជាអតីតអភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ និងជនសង្ស័យ៥នាក់ទៀត សុទ្ធតែមានអ្នកអំណាចនៅក្នុងខេត្តទាំងមូល ។
ជនសង្ស័យដែលពាក់ព័ន្ធ ករណីឃាតកម្មនេះ រួមមាន លោកឡាយ ណារិទ្ធ ស្នងការរងនគរបាលខេត្តតាកែវ ត្រូវជាបងប្រុសបង្កើតលោក ឡាយ វណ្ណៈ ប្តីប្រពន្ធ ដែលជាអ្នកបម្រើផ្ទះ ជនរងគ្រោះ និងអ្នកបើករថយន្តរបស់លោក ឡាយ វណ្ណៈ និងអ្នកបើករថយន្តរបស់លោក ឡាយ ណារិទ្ធ កំពុងស្ថិតក្រោមការសាកសួរ របស់លោកព្រះរាជអាជ្ញារង សៀង សុខ ។ ចំណែក លោក ឡាយ វណ្ណៈ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅមុខវិទ្យាល័យជា ស៊ីម តាកែវ ស្ថិតក្នុងសង្កាត់រកាក្នុង ក្រុងដូនកែវ ស្ថិតនៅចំងាយ ១៥០ម៉ែត្រ ពីកន្លែងប្រារព្ធពិធីផ្ទេរប្រធានបក្សខេត្ត កាលពីរសៀលថ្ងៃទី១ មេសា ។
លោក អំ សំអាត បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅរសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨ ថា “ខ្ញុំឃើញថា ករណីខេត្តតាកែវ បើដូចអ្វីដែលសមត្ថកិច្ច យើងបានធ្វើការស្រាវជ្រាវ នឹងរកឃើញហ្នឹង ជារឿងមួយធ្ងន់ធ្ងរ ជារឿងរំលោភសិទ្ធិមនុស្ស ពីព្រោះយើងឃើញថា អ្នកពាក់ព័ន្ធសុទ្ធតែជា អ្នកមានអំណាច នៅក្នុងខេត្តតាកែវនេះតែម្ដង ។ ករណីនេះ យើងទើបតែឃើញមួយរឿងហ្នឹងទេ”។
មន្រ្តីអង្គការលីកាដូ ក៏បានកោតសរសើរសមត្ថកិច្ច ជាពិសេសក្រសួងមហាផ្ទៃ ដែលបានធ្វើការងារនេះ យ៉ាងយកចិត្តទុកបំផុត ដើម្បីធ្វើការស្រាវជ្រាវ រកជនដៃដល់ បញ្ជូនទៅតុលាការធ្វើការវិនិច្ឆ័យតាមផ្លូវច្បាប់ ។
លោក អំ សំអាត មន្រ្តីស៊ើបអង្កេតអង្គការលីកាដូ បានអំពាវនាវឲ្យគោរពច្បាប់ទាំងអស់គ្នា ព្រោះករណីនេះ ផ្ដើមចេញពីអ្នកដែលអនុវត្តន៍ច្បាប់ ជាពិសេសអ្នកមានអំណាចតែម្ដង ត្រូវធ្វើជាមនុស្សល្អក្នុងសង្គម ដោយមិនត្រូវសម្លាប់មនុស្ស និងបាញ់បោះដោយសេរី តាមអំពើចិត្តនោះទេ ។
លោកថា ប្រសិនបើមានករណីនេះ កើតឡើងម្ដងទៀត ស្នើសុំឲ្យអាជ្ញាធរត្រូវមានវិធានការភ្លាមៗ ដើម្បីទប់ស្កាត់បញ្ហា។
គួរបញ្ជាក់ថា អ្នកស្រី ចេវ សុវឌ្ឍនា អាយុ៣៦ឆ្នាំ ត្រូវបានអ្នកបម្រើប្រទះឃើញស្លាប់ដោយចងកសម្លាប់ខ្លួននៅក្នុងបន្ទប់កាលពីយប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ នៅភូមិផ្សារតាកោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។ ប៉ុន្តែភ្លាមៗនៃការស្លាប់របស់អ្នកស្រីត្រូវបានសាច់ញាតិ និងមហាជនដាក់សង្ស័យថា ការស្លាប់នេះ ទំនងជាមិនមែនជាករណី ធ្វើអត្តឃាតឡើយ ដោយសារការស្លាប់ដោយចងក បានបង្កប់នូវចំណុចគួរឲ្យមានមន្ទិល ។
ទើបនៅថ្ងៃទី២៦ មីនា ថ្មីៗនេះ សមត្ថកិច្ចជំនាញ របស់ក្រសួងមហាផ្ទៃ ចុះស្រាវជ្រាវរកឃើញ ជាករណីឃាតកម្ម ទើបឈានដល់ការឃាត់ខ្លួន មនុស្ស៥នាក់ និងចាប់ខ្លួនអតីតអភិបាលខេត្តតាកែវ លោកឡាយ វណ្ណៈ ហើយរហូតមកដល់រសៀលនេះ លោកកំពុងសាកសួរនៅសាលាដំបូងរាជធានីភ្នំពេញ ៕
ប្រភព ៖ Dap News
The post លោក សយ សុភាព ហៅ អតីតអភិបាលខេត្តតាកែវ ឡាយ វណ្ណៈ ថាអាឈ្លើយ និងព្រហើន appeared first on Khmer Readers.