Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

បើបក្សជួងឈ្នះ! លោក ខឹម វាសនា នឹងខ្ចីបុលលុយគេ ដើម្បីឲ្យកូនខ្មែរចេះភាសាធំៗពីរ (វីដេអូ)

$
0
0

លោកប្រមុខគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ លោក ខឹម វាសនា និយាយយ៉ាងនេះ គឺដោយសារលោកមានជំនឿទៅលើភាសាទាំងនេះ ហើយខ្មែរនឹងត្រូវចេះវា ពិសេសកូនខ្មែរ តែក្រោមលក្ខខណ្ឌ គឺទាល់តែ LDP កាន់ការងារប្រទេសជាតិ ទើបគណបក្សអាចមានសិទ្ធធ្វើរឿងនេះបាន មិនមែនលោកឋិតនៅជាគណបក្សដែលមិនទាន់បានកាន់រដ្ឋាភិបាលនោះឡើយ ។

លោកបាននិយាយថា ប្រសិនបើលោកធ្វើដំណើរទៅប្រទេសចិន លោកមិនដឹងថាត្រូវនិយាយជាមួយជនជាតិមួយនេះដោយរបៀបណានោះទេ ព្រោះថាជនជាតិនេះ សូម្បីតែសណ្ឋាគារផ្កាយ ៥ លំដាប់ក៏មិនមានអ្នកនិយាយភាសាអង់គ្លេសឡើយ ។

លោកបាននិយាយថា បើសិនជាប្រទេសណាឈ្នះ ក្នុងផ្នែកភាសាគាត់នឹងនិយាយភាសានោះ ហើយលោកបាននិយាយសង្កត់ធ្ងន់ថា ប្រសិនបើ LDP កាន់ការងារប្រទេសជាតិ ដោយមានសម្លេង ៥០%បូកមួយ លោកនឹងរៀបចំឲ្យមានការបង្រៀនកូនខ្មែរ ដោយលោកបាននិយាយពាក្យថា លក់កូនបី ខ្ចីកូនបួន ដើម្បីរៀបចំបង្រៀនកូនខ្មែរតាមស្រុកភូមិ ឲ្យចេះភាសាធំៗទាំងពីរនេះ ដោយលោកបាននិយាយឧទាហរណ៍ក្នុងរឿងរកស៊ីថា បើចិន មិនចេះអង់គ្លេសរកស៊ីទាន់ខ្មែរឬ? ហើយបើពួកអាមេរិក ឬប្រទេសនិយាយភាសាអង់គ្លេសមិនចេះចិនរកស៊ីទាន់ខ្មែរឬ?

លោកនិយាយនេះ លោកបានបញ្ជាក់ហើយបញ្ជាក់ទៀត ប្រសិនបើប្រជាពលរដ្ឋខ្មែរនៅតែមិនព្រម លោកក៏មិនដឹងថាត្រូវធ្វើម៉េចដែរ ព្រោះលោកមិនមែនជាអ្នកកាន់ការងារប្រទេសជាតិ ហើយគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យនៅតែមិនអាចធ្វើរឿងនេះដោយខ្លួនឯងបានឡើយ ។

សូមបញ្ជាក់ថា គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នាពេលថ្មីៗនេះ មានសកម្មភាពលើកស្លាក និងធ្វើការងារពន្យល់ប្រជាពលរដ្ឋខ្មែរធំៗចំនួន ៣ គឺចំណេះដឹងពីប្រជាធិបតេយ្យ កិច្ចបដិបត្តិព្រះធម៌ និងសីលធម៌សង្គម ដោយសមាជិក និងអ្នកឯទៀតបានធ្វើការ ចែកចាយសម្លេងទាំងនោះទៅកាន់អ្នកដែលនៅជិតៗខ្លួន ដើម្បីត្រៀមកម្លាំងតទល់នឹងបក្សកាន់អំណាចជាង ៣០ ឆ្នាំដែលកាន់រដ្ឋាភិបាល ដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ។

ប្រភព ៖ Facebook

The post បើបក្សជួងឈ្នះ! លោក ខឹម វាសនា នឹងខ្ចីបុលលុយគេ ដើម្បីឲ្យកូនខ្មែរចេះភាសាធំៗពីរ (វីដេអូ) appeared first on Khmer Readers.


Viewing all articles
Browse latest Browse all 1748

Trending Articles