ពិតជាអាណោចអាធមខ្លាំងណាស់ ទារកម្នាក់ត្រូវបានម្តាយចិត្តតិរិច្ឆានយកទៅបោះចោលឱ្យអង្ក្រង់ និង ស្រមោចខាំរហូតដល់ស្លាប់ ហើយសាកសពទារកដ៏កម្សត់នេះត្រូវបានអ្នកភូមិប្រទះឃើញកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ន នៅចំណុចគល់ស្ពានសេកុងក្នុងសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ហើយក៏បាននាំគ្នាផ្អើលស្រែកឆោឡោ តែម្តង ។
អ្នកភូមិម្នាក់នៅក្នុងសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ដែលបានឃើញសាកសពទារកនេះដែរនោះ បានប្រាប់អ្នកសារព័ត៌មានថា ទារកដែលគេយកទៅបោះបង់ចោលនោះ ដំបូងពួកគាត់មិនបានដឹងដែរទេ ដោយសារតែមានអ្នកមកពីខេត្តរតនគិរីគេមកដើរលេងហើយបាននិយាយតៗគ្នាទើបឮដល់ពួកគាត់ក៏នាំគ្នាទៅមើលក៏ឃើញមានសពទារកម្នាក់នៅចំណុចខាងលើនោះពិតប្រាកដមែន។ ទារកនោះភេទប្រុសមានសភាពខ្មៅមានឈាមជាប់នៅ នឹងខ្លួន ហើយត្រូវស្រម៉ោចរោមខាំថែមទៀត ។
នៅពេលបានឃើញសាកសពទារកបែបនេះ ក្រុមអ្នកភូមិនៅទីនោះបាននិយាយគ្រប់ៗគ្នាថា តើម្តាយរបស់ទារកដ៏កម្សត់នេះជាអ្នកណា ?ហេតុអ្វីបានជាបង្កើតគ្នាមកហើយ យកគ្នាទៅបោះចោលឱ្យអង្ក្រង់ និង ស្រមោចខាំរហូតដល់ស្លាប់បែបនេះ ?សត្វឆ្កែ សត្វឆ្មាបង្កើតកូនមកក៏គង់ចេះស្រឡាញ់កូនរបស់វាដែរ ហេតុអ្វីក៏មនុស្សមានចិត្តអន់ជាងសត្វតិរិច្ឆានបែបនេះទៅវិញ ?៕ ចំណូល
ប្រភព ៖ ប្រជាប្រិយ
The post នេះឬអ្នកមានគុណ? បង្កើតកូនមកហើយ យកទៅបោះចោលឱ្យស្លាប់យ៉ាងអាណោចអាធ័ម appeared first on Khmer Readers.