Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

ទស្សនាទិដ្ឋភាពផ្ដើមស្នេហ៍គ្រាដំបូង និង បច្ចុប្បន្នរបស់ យក់ ថិតរដ្ឋា ជាមួយស្វាមី

$
0
0

ប្រិយមិត្ត​ប្រហែលជា​មិនទាន់​ភ្លេច​គូស្នេហ៍​តារាចម្រៀង និង ជា​តារាភាពយន្ត​លំដាប់​ជួរមុខ​គ្រា​ដែល​បាន​សម្តែង​ជា​តួឯក​រួមគ្នា​នៅក្នុង សាច់រឿង «​ខ្មោច​នាង​ភូមិ​រី​» ទេ​មើល៍ទៅ ! នោះ​គឺ​តារាចម្រៀង​ស្រី យក់ ថិ​ត​រដ្ឋា និង លោក ឃុំ ប៉ុណ្ណា​ដែ​ត ជា​ស្វាមី ។​

​គូស្នេហ៍​តារាចម្រៀង​មួយគូ​នេះ មាន​ភាព​ផ្អែមល្ហែម​តាំងតែ​ពី​ពួកគេ​ទាំងពីរ​នាក់​មិនទាន់​ដឹក​ដៃ​គ្នា​ចូល​រោងការ​ម្លេះ ហើយ​រហូតមក​ដល់ពេល​ពួកគេ​ទាំង​ពីរបាន​រៀបការ និង រួមរស់​ជាមួយគ្នា​ទៀត​នោះ ក៏​រឹតតែ​បានបង្ហាញ​ឱ្យឃើញ​ពី​សុភមង្គល​ក្នុង​គ្រួសារ​ទ្វេដង ។ ចាប់តាំងពី​រៀបការ​រហូតមកដល់​ពេលនេះ ប្តី​ប្រពន្ធ​តារាចម្រៀង​ទាំង ២ ដួង​នេះ​ទទួលបាន​ដំណក់ឈាម​កូនប្រុស​ពីរ​នាក់​ធ្វើជា​ចំណងដៃ​ហើយ ។​


​បើ​និយាយ​ពី​ការងារ​សិល្បៈ​វិញ ទោះជា​ក្រោយ​រៀបការ​រួច​ប្រជាប្រិយភាព​របស់​តារា​ទាំង ២ នាក់​ប្តី​ប្រពន្ធ​ហាក់​ស្ងប់ស្ងាត់​បន្តិច​ក្តី ប៉ុន្តែ​ក៏​មិនបាន​រុញច្រាន​ឱ្យ​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​របស់​អ្នក​ទាំង ២ រសាត់​បាត់​ឆ្ងាយ​ពី​ពិភព​សិល្បៈ​ដែរ ។ ផ្ទុយ​មកវិញ​សម្រាប់​ពេលបច្ចុប្បន្ន​គឺ​មិន​ដូច​មុន​ឡើយ ដោយ​គេ​មើលឃើញ​ការងារ​ក្នុង​សិល្បៈ​របស់​ប្តី​ប្រពន្ធ​គូ​នេះ មាន​ច្រើន​ឡើងវិញ​គួរឱ្យកត់សម្គាល់ មិនតែប៉ុណ្ណោះ​គេ​ថែមទាំង​បាន​ឮថា​តារា​ពីរ​នាក់​ប្តី​ប្រពន្ធ​គូ​នេះ នឹង​ចាប់ដៃគ្នា​ផលិត​បទ​ថ្មីៗ​ដើម្បី​ជា​ចំណី​អារម្មណ៍​ដល់​អ្នកគាំទ្រ​ទៀតផង ។​

​ក្រៅពី​អាជីព​សិល្បៈ គូស្នេហ៍​តារា​សិល្បៈ​មួយគូ​នេះ​ក៏មាន​មុខ​ជំនួញ​មួយ​ផ្ទាល់ខ្លួន​ចំនួន​ទៀត​នៅក្នុង​ដៃ​ដែល​ធ្វើឱ្យ​ជីវិត​គ្រួសារ​របស់គេ​ហ៊ឺហា​គួរឱ្យកត់សម្គាល់​ផងដែរ ហើយ​ជំនួញ​ក្រៅ​សិល្បៈ​នោះ​ក៏​កំពុង​ទទួលជោគជ័យ​ណាស់ដែរ ។ ខាងក្រោម​នេះ​គឺជា​កម្រង​រូបភាព​ផ្អែមល្ហែម​មួយចំនួន​របស់​តារាចម្រៀង​មួយគូ​នេះ កាលពី​ផ្ដើម​ស្នេហ៍​គ្រា​ដំបូង និង ក្នុងពេល​បច្ចុប្បន្ន ដែល​ឃើញ​ហើយ​ពិតជា​ផ្អែមល្ហែម​ណាស់ ៕ សាកល​

ប្រភព៖ ប្រជាប្រិយ

The post ទស្សនាទិដ្ឋភាពផ្ដើមស្នេហ៍គ្រាដំបូង និង បច្ចុប្បន្នរបស់ យក់ ថិតរដ្ឋា ជាមួយស្វាមី appeared first on Khmer Readers.


Viewing all articles
Browse latest Browse all 1748

Latest Images

Trending Articles



Latest Images