ពិតជាមិនធ្លាប់មានឡើយនៅក្នុងប្រទេសកម្ពុជាយើង ដែលប្រជាពរដ្ឋ ពុទ្ធបរិស័ទ និង ព្រះសង្ឃ បាននាំគ្នាកសាង ព្រះពុទ្ធបដិមា រហូតដល់ទៅ ៨៤ ០០០ អង្គ នៅវត្តមួយលើកំពូល ដែលរូបភាពនេះបានបង្កឱ្យមានភាពភ្ញាក់ផ្អើល និង សារទ័រយ៉ាងខ្លាំង ។
ព្រះពុទ្ធបដិមាចំនួន ៨៤ ០០០ អង្គនេះត្រូវបានកសាងនៅទីអារាម ពុទ្ធគិរីកម្ពុជា វត្តតេជះភ្នំពាំងសែនជ័យ ស្ថិតនៅ ភូមិត្រពាំងស្គា ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ ។ បច្ចុប្បន្ននេះព្រះពុទ្ធរូបនៅទីនោះត្រូវបានកសាងបានចំនួនជាង ១០ ០០០ អង្គហើយ និង បន្តផ្ដល់ឱកាសដល់ពុទ្ធសាសនិក ឬ សប្បុរសជនជិតឆ្ងាយដែលមានសទ្ធាជ្រះថ្លាអាចជាវមក ដាក់ជាបន្តបន្ទាប់រហូតដល់គ្រប់ចំនួន ៨៤ ០០០ អង្គ ។
នៅទីអារាម ពុទ្ធគិរីកម្ពុជា វត្តតេជះភ្នំពាំងសែនជ័យ ព្រះគ្រូចៅអធិការវត្ត បានអំពាវនាវ ដល់ ពុទ្ធបរិស័ទ ទាំងឡាយដែលមានសទ្ធាជ្រះថ្លាចង់ជាវ ព្រះពុធរូបដាក់ទីសការៈនេះ សូមអញ្ជើញ មកកាន់ទីអារាមនេះផ្ទាល់ ៕ សុថាត់
មតិរបស់អ្នក
The post តោះទៅមើល ទិដ្ឋភាពរូបព្រះពុទ្ធបដិមា ប្រាំបីម៉ឺន បួនពាន់អង្គ នៅភ្នំពាំងសែនជ័យ appeared first on Khmer Readers.