ក្រោយបង្ហាញពីលទ្ធផលការធ្វើតេស្តទឹកនោមរកសារធាតុញៀន ពេលនេះ ប៊ុត សីហា ហាក់មានទឹកមាត់លេបក្រោយមានដំណឹងថាស្ថានទូតអាមេរិកយល់ព្រមផ្តល់ឱកាសដល់រូបលោកជាថ្មីម្តងទៀត ។ សង្ឃឹមថា ប៊ុត សីហា និងអាចស្តារប្រជាប្រិយ ភាពឡើងវិញ ។
ថ្មីៗនេះមានការបង្ហើបថាក្រោយពីបានឃើញលទ្ធផលតេស្តទឹកនោមរកសារធាតុញៀនរួមជាមួយនឹងការជួយជ្រោមជ្រែងពីសំណាក់សមាគមដែលធានា ប៊ុត សីហា ទៅច្រៀងនៅអាមេរិកនោះមួយរយៈមុននោះ ។ ពេលនេះស្ថាន ទូតអាមេរិកបានសម្រេចផ្តល់ទិដ្ឋាការដល់អតីតបេក្ខជន The Voice Cambodia រូបនេះហើយ ។ ប៉ុន្តែគេមិនទាន់ដឹងច្បាស់ថា ប៊ុត សីហា និងចេញទៅនៅពេលណានោះទេ ។
ប៉ុន្តែយ៉ាងណាក៏ជាដំណឹងល្អរបស់ ប៊ុត សីហា ជាពិសេសក៏ជាឱកាសដែលលោកអាចងើបមុខជាថ្មីក្នុងការស្តារប្រជាប្រិយភាពក៏ដូចជាកេរ្ត៍ឈ្មោះក្រោយពាក់ព័ន្ធរឿងអាស្រូវកន្លងមក ។ គួរបញ្ជាក់ថាក្រោយពីមានរឿងអាស្រូវពាក់ ព័ន្ធនិងការជក់គ្រឿងញៀនប្រមាណជិតមួយខែមកការងារសិល្បៈរបស់ ប៊ុត សីហា ស្ងាត់ច្រៀបតែម្តង ។ ថ្មីៗនេះលោកក៏បានបង្ហាញពីលទ្ធផលតេស្តទឹកនោមរបស់ខ្លួនដល់មហាជនដើម្បីឱ្យអស់ការសង្ស័យ ។
ក្នុងនោះក៏មានការលើកទឹកចិត្តពីអ្នកគាំទ្រដល់ ប៊ុត សីហា ផងដែរ ។ តែក៏មានអ្នកខ្លះលើកឡើងថា ប៊ុត សីហា គួរទៅពិនិត្យរកសារធាតុញៀនភ្លាមៗទើបជាការប្រសើរ ៕ ចេនី
ប្រភពរូបថតហ្វេសប៊ុក ប៊ុត សីហា
ប្រភព៖ ប្រជាប្រិយ
The post ក្រោយតេស្តទឹកនោមរកសារធាតុញៀន! ប៊ុត សីហា មានទឹកមាត់លេបឡើងវិញដោយស្ថានទូតអាមេរិក appeared first on Khmer Readers.