Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

ក្មេងស្រី ១២ ឆ្នាំ សាងស្នេហ៍ជាមួយព្រះសង្ឃ បានបង់ខ្លួនប្រាណដល់ទៅ ៩ ដង

$
0
0

ហួសចិត្ត​ពេល​ឮថា ​សង្ឃ​កំហូច​មួយអង្គ​បាន​លួច​ទំនាក់ទំនង​ស្នេហា​ជាមួយ​អតីត​សិស្ស​រួម​ថ្នាក់​ជាមួយគ្នា ​រហូត​ឈានដល់​រំលោភ​បានសម្រេច​ចំនួន ៧ លើក​ ហើយត្រូវ​ឪពុកម្តាយ​ខាង​ក្មេងស្រី​ប្តឹង​សមត្ថកិច្ច​កងរាជអាវុធហត្ថ ឱ្យ​ចាប់​ឃាត់ខ្លួន​ដែល​ហេតុការណ៍​នេះ​ស្ថិតនៅ វត្ត​ស្វាយជ្រុំ ភូមិ​ស្វាយជ្រុំ ឃុំ​ស្វាយជ្រុំ ស្រុក​ខ្សាច់កណ្តាល​កាលពី​ ថ្ងៃទី ៩ ខែ គ​ម្ភៈ ឆ្នាំ ២០១៨ ។

សង្ឃ​ដែល​ជនសង្ស័យ​ឈ្មោះ ស៊ូ ផា ភេទ​ប្រុស អាយុ ២០ ឆ្នាំ ស្នាក់នៅ​ក្នុង​វត្ត​ស្វាយជ្រុំ​ភូមិ​ស្វាយជ្រំ ឃុំ​ស្វាយជ្រំ ស្រុក​ខ្សាច់កណ្តាល ចំណែក​ក្មេងស្រី​រងគ្រោះ​ឈ្មោះ ​ស ន អាយុ ១២ ឆ្នាំ​ រស់នៅ ឃុំ​ស្វាយជ្រុំ​ស្រុក​ខ្សាច់កណ្ដាល ជា​សិស្សរៀន​នៅ​សាលា​អនុ​វ​ទ្យា​ល​័យស្វាយជ្រុំ ។​

ជនសង្ស័យ និង ក្មេងស្រី​រងគ្រោះ​បាន​ស្គាល់គ្នា​ក្នុងពេល​រៀន​ភាសា​អង់​គេ្ល​សជាមួយគ្នា​ បន្ទាប់មក​ក៏មាន​ការទំនាក់ទំនង​នឹង​គ្នា​តាមរយ​:​ទូរស័ព្ទ​រហូត​ក្លាយជា​ស្នេហា ហើយ​ជនសង្ស័យ​បាន​លួងលោម​ក្មេងស្រី​រងគ្រោះ​ដោយ​សន្យាថា នឹងចូល​ស្តីដណ្តឹង​នៅពេល​ជន​រងគ្រោះ​គ្រប់​អាយុ ១៨ ឆ្នាំ ក្រោយមក​ក៏បាន​ព្រម​រួមភេទ​ជាមួយគ្នា​បានសម្រេច​ចំនួន ៩ ​ដង​នៅក្នុង​ឃ្លាំង​ដាក់​សម្ភារ​:​វត្ត​ស្វាយជ្រុំ ។​

ក្រោយពី​ទទួល​ពាក្យបណ្តឹង​ពី​ស្ត្រី​ជា​ម្តាយ​ក្មេងស្រី​រងគ្រោះ អាវុធហត្ថ​ស្រុក​ខ្សាច់កណ្តាល បាន​ចុះ​ស្រាវ ជ្រាវ​ដល់ទី​តាំង​កើតហេតុ បាន​ស្នើសុំ​ការ សហការ​ពី​អនុគុណ​ស្រុក ព្រះចៅអធិការ​វត្ត​ដែល​ជនសង្ស័យ ការិយាល័យ​ធម្មការ និង សាសនា​ស្រុក ដើម្បី​ចាប់​ផ្សឹកជនសង្ស័យ រួច​ប្រគល់​ឱ្យកម្លាំង​អាវុធហត្ថដើម្បី​ចាត់ការ​តាមច្បាប់ ៕ សុថា​ត់​

ប្រភព៖ Popular

The post ក្មេងស្រី ១២ ឆ្នាំ សាងស្នេហ៍ជាមួយព្រះសង្ឃ បានបង់ខ្លួនប្រាណដល់ទៅ ៩ ដង appeared first on Khmer Readers.


Viewing all articles
Browse latest Browse all 1748

Latest Images

Trending Articles



Latest Images