នៅយប់ ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០១៨ នគរបាលខណ្ឌពោធិ៍សែនជ័យបានឃាត់ខ្លួនជន សង្ស័យជាជនជាតិចិន ២ នាក់ ឆែកឆេររកឃើញអាវុធមួយដើដើមម៉ាក K54 ដោយសង្ស័យពាក់ព័ន្ធ និង អំពើប្លន់បាញ់សម្លាប់បុរសជនជាតិខ្មៃរអំឡុង ១ ឆ្នាំមុន ។
លុះព្រឹក ថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០១៨ លុះព្រឹកឡើង ក៏បន្តតាមចាប់បក្ខពួកប្រុសស្រីចំនួន ៧ នាក់ថែមទៀតស្ថិតនៅមុខច្រកចូលបុរីញូថោន ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែន រាជធានីភ្នំពេញ យកមកសាកសួរបន្ត។ ជនដែលឃាត់ខ្លួនបានកាលពីយប់ឈ្មោះ Dai Xun ភេទប្រុសអាយុ ៣៧ ឆ្នាំកាន់លិខិតឆ្លងដែន EA926438 និង ឈ្មោះ Pu yijiang ភេទប្រុសអាយុ ៣០ ឆ្នាំគ្មានលិខិតឆ្លងដែន កាន់អាវុធខ្លី ១ ដើមម៉ាក k៥៩ ។ អ្នកទាំងពីរស្នាក់ផ្ទះជួល ក្នុងបុរីញូថោន ចំណែក ៧ នាក់ទៀតកម្លាំងបន្តស្រាវជ្រាវឃាត់ខ្លួននោះមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ។
មុនពេលឃាត់ខ្លួនៅយប់ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០១៨ កម្លាំងនគរបាលបានចេញល្បាត នៅក្នុងភូមិសាស្ត្ររបស់ខ្លួន លុះល្បាតដល់ចំណុចកើតហេតុ ស្រាប់តែប្រទះឃើញ ជនសង្ស័យទាំង ២ នាក់ខាងលើ ជិះម៉ូតូមួយគ្រឿង ដោយស្ពាយកាបូប ដោយមានការសង្ស័យ នៃភិនភាគជនសង្ស័យ ប្រហាក់ ប្រហែល និង ជនសង្ស័យ បានបាញ់ប្លន់ជនជាតិចិន នៅក្នុងហាងសៀវភៅ ក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ កាលពីអំឡុងជិត ១ ឆ្នាំមុន ទើបហៅឱ្យឈប់ដើម្បីត្រួតពិនិត្យមើល ពេលនោះជនសង្ស័យបានលូកដៃចូល ក្នុងកាបូបបម្រុងយកអាវុធ ទើបនគរបាលចាប់ដៃជាប់ហើយទះ១ដៃ បណ្តាលឱ្យជនសង្ស័យ ដួលធ្លាក់កាំភ្លើងពីដៃ រួចក៏ឃាត់តែម្តងទៅ ។
ក្រោយសាកសួរជនសង្ស័យ ២ នាក់នេះរួចកម្លាំងនគរបាលបានបន្តទៅឃាត់ខ្លួន ជនជាតិចិន៧នាក់ទៀត បច្ចុប្បន្នជនសង្ស័យទាំងអស់ត្រូវ បញ្ជូនមកកាន់អធិការដ្ឋានខណ្ឌ ដើម្បីចាត់ការតាមច្បាប់ ៕ សុថាត់
The post ចាប់ខ្លួនជនជាតិចិន ៩ នាក់ ពាកព័ន្ធមុខសញ្ញាប្លន់ នៅខណ្ឌពោធិ៍សែនជ័យ ក្រុងភ្នំពេញ appeared first on Khmer Readers.