Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

ដេប៉ូលក់​សាំង​ ២ ​កន្លែងនៅ​ព្រែក​ឯង​ លក់​សាំង​មិន​គ្រប់​លីត្រ ​ប្រឈមនឹង​ការបិទអាជីវកម្ម

$
0
0

នៅ​ ថ្ងៃទី ១២ ខែ​គ​ម្ភៈ ឆ្នាំ ២០១៨ កាំកុងត្រូលបាន​រកឃើញ ដេប៉ូ​លក់​ប្រេងឥន្ធនៈ ចំនួន​ពីរ​កន្លែង​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ក្នុង​ខណ្ឌ​ច្បារអំពៅ គឺ​ដេប៉ូ TELA សា គ្រី 888 និង ដេប៉ូ SOKIMEX ប្រេងឥន្ធនៈ​ព្រែក​ឯង នៅតែ​បន្ត​លក់​ប្រេង​មិន​គ្រប់​ចំណុះ​តាម​កុង​ទ័​រ និង បន្លំ​គុណភាព​ប្រេង​មិន​ព្រម​កែ ប្រែ​តាម​ការណែនាំ​របស់​មន្ត្រី​កាំកុងត្រូល​នោះឡើយ​ ។​

​​ក្រុម​ត្រួតពិនិត្យ​ប្រេងឥន្ធនៈ​របស់​អគ្គនាយក​ដ្ឋា​ន​កាំកុងត្រូល នៃ​ក្រសួងពាណិជ្ជកម្ម បាន​យក​រថយន្ត​មន្ទីរពិសោធន៍​ប្រេងឥន្ធនៈ​ចល័ត ទៅ​ចុះ​ត្រួត ពិនិត្យ​បរិមាណ និង គុណភាព​ប្រេងឥន្ធនៈ​នៅតាម​ស្ថានីយ និង ដេប៉ូ​មួយចំនួន​ដែល​ធ្លាប់​ធើ្វ​កិច្ចសន្យា ក្នុងការត្រួតពិនិត្យ​ដំបូង​រួចមកហើយ នៅ​ខណ្ឌ​ច្បារអំពៅ ក្នុង​គោលបំណង​តាមដាន​រក​ភាព​អនុលោម​ទៅតាម​ការកែតម្រូវ​ឲ្យ​សម​ស្របតាម​បទដ្ឋាន និង ផ្លូវច្បាប់ ។ ដោយឡែក​ដេប៉ូ​ចនួន ពីរ​មិន​ព្រម​កែ​កុ​ទ័​រ​ឡើយ គឺ​ដេប៉ូ TELA សា គ្រី 888 ដែលមាន​ទីតាំងនៅ​លើផ្លូវ​ជាតិ​លេខ​១ សង្កាត់​បឹង​ឈូក ខណ្ឌ​ច្បារអំពៅ ដែលមាន​ម្ចាស់​ឈ្មោះ ឡេង សា​គ្រី និង មួយទៀត ដេប៉ូ SOKIMEX ប្រេងឥន្ធនៈ​ព្រែក​ឯង ដែលមាន​ទីតាំង​ផ្ទះ​លេខ ១៤១ ផ្លូវជាតិ​លេខ ១ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ ដែលមាន​ម្ចាស់​ឈ្មោះ ទៀង សុផល ។​

ក្រោយពី​ពិនិត្យថា​ម្ចាស់​ទីតាំង​ទាំងពីរ ខាងលើ​មិន​ព្រម​កែ​កុង​ទ័​រ​តាម​ការកំណត់​ក្រុមការងារ​ត្រួតពិនិត្យ​ប្រេងឥន្ធនៈ បានរៀបចំ​ជា​របាយការណ៍​ដាក់ជូន​ថ្នាក់ដឹកនាំ​ក្រសួងពាណិជ្ជកម្ម ដើម្បី​ពិចារណា ចំពោះ​ម្ចាស់​ស្ថានីយ ដេប៉ូ​ដែល​មិន​ព្រម​កែតម្រូវ អំពី​ការព្យួរ​អាជ្ញាប័ណ្ណ​ធើ្វ​អាជីវកម្ម​ប្រចាំឆ្នាំ​បញ្ឈប់​ការធ្វើ​អាជីវកម្ម​តែម្តង ៕ សុថា​ត​

ប្រភព៖ Popular

The post ដេប៉ូលក់​សាំង​ ២ ​កន្លែងនៅ​ព្រែក​ឯង​ លក់​សាំង​មិន​គ្រប់​លីត្រ ​ប្រឈមនឹង​ការបិទអាជីវកម្ម appeared first on Khmer Readers.


Viewing all articles
Browse latest Browse all 1748

Trending Articles