ប៉ុន្មានថ្ងៃនេះ ក្រោយពីបានភ្លក់រសជាតិ នៃការចាប់ខ្លួនស្ងាត់ៗ របស់អតីតសកម្មជនបក្សសង្គ្រោះជាតិនៅប្រទេសថៃ ដែលធ្លាប់បានជេរប្រមាថ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជារួចមក ក៏មានការចេញជា Clip Video ខ្លីមួយ មានការចេញមុខសុំទោសពីសំណាក់ម្ចាស់សាមីខ្លួនយ៉ាងញ័រមាត់ផងដែរ ដូចខាងក្រោមនេះ ៖
រឿងរ៉ាវមិនទាន់ចប់នៅឡើយទេ នៅមានអតីតសកម្មជនមួយចំនួនទៀតដែលចេញមុខចេញមាត់ ជេរប្រមាថជាហូរហែរ មាននៅប្រទេសថៃ និងកូរ៉េជាដើម ប៉ុន្តែនាពេលថ្មីៗនេះក្រោយពីការចាប់ខ្លួនបុរសដែលជេរប្រទេចសម្ដេច ហ៊ុន សែន រួចមកក៏មានការចេញជាវីដេអូហាក់ដូចជាស្លូតជាងមុន តែបង្ហាញពីអារម្មណ៍ហួសចិត្ត ដោយនិយាយថា ខ្លួនរិះគន់សោះ ហេតុអ្វីក៏ចាប់ខ្លួនគេស្ងាត់ៗ ។ តែតាមការពិតពួកនេះ មិនមែនត្រឹមតែរិះគន់នោះទេ ផ្ទុយទៅវិញគឺជេរប្រទេច និងប្រមាថចំៗទៅនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាច្រើនលើកច្រើនសារ រហូតដល់កូនចៅរបស់សម្ដេច នាយករដ្ឋមន្រ្តី ទ្រាំលែងបានលេងផ្លូវកាត់តែម្ដង ។ សូមស្ដាប់ការបកស្រាយរបស់ក្មេងម្នាក់នៅប្រទេសថៃ ដែល្បីខាងរិះគន់ រដ្ឋាភិបាល និងជេរដូចអ្នកឯទៀតផងដែរ ។
តែឈប់សិន! រឿងនេះមិនទាន់បញ្ចប់នៅឡើយទេ នៅមានអតីតបក្សសង្គ្រោះជាតិម្នាក់ទៀត ដែលសកម្មក្នុងការជេរប្រទេច និងប្រមាថដល់ជីវិតរបស់សម្ដេច ហ៊ុន សែន នៅប្រទេសកូរ៉េឯណោះ ។ យើងសង្ឃឹមថា សារមួយនេះនឹងផ្ញើរដល់ថ្នាក់ដឹកនាំជាតិ ផងដែរ ដើម្បីចាត់ការជនខិលខូចនេះ តាមវិធីដែលអាចធ្វើទៅបាន ។ សូមបញ្ជាក់ថា អំពើបែបនេះ ជាអំពើញ៉ុះញ៉ង់ដើម្បីឲ្យមានការបែកបាក់ជាតិ ហើយអ្នកដែលរងគ្រោះពិតប្រាកដ គឺប្រជាពលរដ្ឋខ្មែរក្នុងប្រទេសទាំងមូល ពុំមែនសកម្មជនស៊ីឈ្នួលទាំងឡាយនោះឡើយ ។
តោះស្ដាប់ភាសាញ៉ុះញ៉ង់របស់អតីតសកម្មជនបក្សសង្គ្រោះជាតិបន្ដិចមើល៍ ៖
យើងខ្ញុំសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋខ្មែរ នឹងមិនជឿទៅលើសកម្មភាពញ៉ុះញ៉ង់របស់អតីតសកម្មជនបក្សសង្គ្រោះជាតិទាំងនេះនោះឡើយ ព្រោះថាវាមិនមានផលចំណេញដល់ជាតិនោះទេ ថែមទាំងបរទេសមើលងាយថែមទៀត ។ អ្វីដែលត្រូវធ្វើជាចាំបាច់ក្នុងពេលនេះ គឺតាមដានគ្រប់អ្នកនយោបាយដែលមានឈ្មោះបោះឆ្នោតនាពេលខាងមុខ ដើម្បីជ្រើសរើសវិធីថ្មី ក្នុងការបញ្ចេញមតិរបស់ខ្លួន ។ យើងសង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋខ្មែរនឹងទទួលខុសត្រូវក្នុងនាមជាម្ចាស់សម្លេងឆ្នោត និងមិនធ្វើរឿងដែលស្ដាយក្រោយឡើយ ៕
ប្រភពវីដេអូ និងរូបភាព៖ Facebook
The post ចាប់ខ្លួនអតីតសកម្មជនបក្ស CNRP ជេរ ហ៊ុន សែនមួយនៅថៃស្ងាត់ជ្រាប ឥឡូវនេះ មាននៅកូរ៉េមួយទៀតហើយ appeared first on Khmer Readers.