Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

បើលោក ខឹម វាសនា កាន់ការងារប្រទេសជាតិ តើគាត់ដោះស្រាយបញ្ហាព្រំដែនយ៉ាងម៉េច?

$
0
0

លោក ខឹម​ វាសនា ប្រមុខគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ពុំទាន់កាន់ការងារប្រទេសជាតិនោះទេ ប៉ុន្តែលោកតែងតែលើកឡើងអំពីដំណោះស្រាយ ចាំបាច់ និងសមស្របទៅតាមស្ថានភាពជាក់ស្ដែងរបស់ប្រទេសខ្លួន ។ លោកបានបកស្រាយបញ្ហាជាច្រើនជុំវិញបញ្ហាមួយដែលរដ្ឋាភិបាល មិនហ៊ានប្រឈមមុខក្នុងការដោះស្រាយនោះឡើយ គឺបញ្ហាព្រំដែនខ្មែរ និងបរទេសជិតខាង ។

លោកបាននិយាយក្នុងសារសម្លេងខ្លីមួយដែលបង្ហោះលាយឡំទៅនឹងអាវុធ ជាច្រើនដែលពិភពលោកកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ននេះ ដោយលោកបាននិយាយថា ៖

ជាទស្សនៈ ប្រសិនណាបើចង់ឲ្យមានប្រសិទ្ធភាពនៅលើតុចចារ ដាច់ខាតត្រូវតែធ្វើឲ្យប្រទេសយើង(កម្ពុជា) ខ្លាំងជាមុនសិន…

លោកបានបន្ដទៀតថា សេដ្ឋកិច្ចជារឿងសំខាន់ណាស់ ហើយរាល់ប្រទេសនីមួយៗចំណាយទៅលើកម្លាំងទ័ពខ្លាំង និងច្រើនបំផុត ដើម្បីធ្វើឲ្យប្រទេសមួយខ្លាំង ដែលធ្វើឲ្យមានប្រសិទ្ធភាពនៅលើតុចចារ ។

លោកបានបញ្ជាក់ថា ស្រុកខ្មែរសេដ្ឋកិច្ចពឹងផ្អែកលើយួនទាំងស្រុង ដើម្បីរស់ ដែលលោកប្រៀបប្រដូចទៅនឹងក្រពះទីពីរ របស់យួន ទៅហើយ ដូចជាភ្លើងអគ្គិសនីជាដើម ដែលទិញទាំងស្រុងពីយួន (វៀតណាម) តែឈ្លោះគ្នាភ្លាមគេអាចបិទភ្លើងអគ្គិសនី នោះភ្លាមយើងនឹងជួបវិបត្តិភ្លាម ។

លោក ខឹម វាសនា បានប្រដូចទៅនឹងប្រទេសអ៊ីស្រាអែលដែលមានកម្លាំងទ័ពដ៏ខ្លាំងក្លា ជាប់លេខ ១១ លើពិភពលោក ដែលមានប្រជាពលរដ្ឋប៉ុន្មានលាននាក់ប៉ុណ្ណោះ ដោយសារតែការធ្វើបែបនេះហើយ ទើបធ្វើឲ្យអ៊ីស្រាអែលជាប្រទេសដែលខ្លាំងមួយនៅលើតុចចារផ្សេងៗក្នុងពិភពលោក ។

លោកបានលើកសម្ដីរបស់ សម រង្ស៊ី ផងដែរថា «ចចារដោយស្មើរភាពគ្នា» ដែលលោកបាននិយាយថា សម្ដីបែបនេះជាសម្ដីគ្មានបានការនោះឡើយ ។ លោកបញ្ជាក់ដដែលៗថា ជាទស្សនៈ ត្រូវតែធ្វើឲ្យប្រទេសយើងខ្លាំងខាងកម្លាំងទ័ពជាមុនសិន ។

លោកបានបញ្ជាក់ផងដែរថា ៖

មុននឹងធ្វើចឹងបាន ត្រូវឲ្យប្រជាពលរដ្ឋយល់ជាមុនសិន គេ ៨០លាននាក់ហើយ (វៀតណាម និងថៃ) ជុំវិញខ្លួន យើងតែ ១៤ លាននាក់ យើងត្រូវយល់ពីស្ថានភាពប្រទេសខ្លួន ។

លោកបានលើកសរសើរប្រជាពលរដ្ឋអ៊ីស្រាអែល មានត្រឹមតែ ជាង ៨លាននាក់ប៉ុណ្ណោះ តែកម្លាំងទ័ពមានរហូតដល់ ៣លាននាក់ ហើយថែមទាំងលើកសរសើរទៀតថា ៖

ជនជាតិអ៊ីស្រាអែលទាំងអស់ ស្ទើរតែរកមិនឃើញថាមានដុះក្បាលពោះ និង គ្មានមុខរបរផ្ទាល់ខ្លួន

សូមស្ដាប់លោក ខឹម វាសនាបកស្រាយរឿងបញ្ហាព្រំដែននិងដំណោះស្រាយបន្ដិចមើល៍ តើសមហេតុផលឬទេ?

 

ប្រភព៖ Facebook, រូបភាព៖ Google

The post បើលោក ខឹម វាសនា កាន់ការងារប្រទេសជាតិ តើគាត់ដោះស្រាយបញ្ហាព្រំដែនយ៉ាងម៉េច? appeared first on Khmer Readers.


Viewing all articles
Browse latest Browse all 1748

Trending Articles