Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

ជូនដំណឹងបន្ថែមពីអាកាសធាតុ ចុះត្រជាក់ខ្លាំង ៖ តំបន់ខ្លះចុះត្រជាក់ដល់១០-១២អង្សាសេ

$
0
0

ភ្នំពេញៈ តាមការអង្កេត និងតាមដានលើស្ថានភាពសីតុណ្ហភាពជាក់ស្ដេង បានបង្ហាញថា សីតុណ្ហភាពអប្បរមានៅព្រះរាជាណាចក្រកម្ពុជា បានថយចុះយ៉ាងគំហុក ដោយតំបន់ខ្លះអាចចុះត្រជាក់ដល់១០អង្សាសេ។ នេះបើយោងសេចក្ដីជូនដំណឹងបន្ថែម ស្ដីពីស្ថានភាពធាតុអាកាសចុះត្រជាក់ខ្លាំង របស់ក្រសួងធនធានទឹក នៅថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១។

បើតាមក្រសួងធនធានទឹក និងឧតុនិយម តំបន់មួយចំនួនសីតុណ្ហភាពបានធ្លាក់ចុះយ៉ាងគំហុក ដែលក្នុងនោះ មានតំបន់ជួរភ្នំដងរែក សីតុណ្ហភាពអប្បរមា បានថយចុះមកនៅក្នុងរង្វង់ពី ១០-១២អង្សាសេ, តំបន់ខ្ពង់រាប ថយចុះមកនៅក្នុងរង្វង់ពី ១៣-១៤,៥អង្សាសេ និងតំបន់ទំនាបកណ្ដាល បានថយចុះមកនៅក្នុងរង្វង់ពី ១៥-១៩,៥អង្សាសេ។

យោងតាមការព្យាករ ធាតុអាកាសចុះត្រជាក់នេះ នឹងបន្តកើតមានរហូតដល់ថ្ងៃទី៩ ខែកុម្ភៈ (នៅតំបន់ភ្នំ តំបន់ខ្ពង់រាប) និងដល់ថ្ងៃទី៨ ខែកុម្ភៈ សម្រាប់តំបន់ដទៃទៀត។

ក្រសួងបានអំពាវនាវឲ្យសាធារណជន ជាពិសេសចំពោះវីរកងទ័ពដែលកំពុងឈរជើងតាមបន្ទាត់ព្រំដែន (ជួរភ្នំដងរែក) បង្កើនការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាព៕

The post ជូនដំណឹងបន្ថែមពីអាកាសធាតុ ចុះត្រជាក់ខ្លាំង ៖ តំបន់ខ្លះចុះត្រជាក់ដល់១០-១២អង្សាសេ appeared first on Khmer Readers.


Viewing all articles
Browse latest Browse all 1748

Trending Articles