Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

សមត្ថកិច្ច​ថៃ​ចាប់​ខ្លួន​ពលករ​ខ្មែរ​ប្រុស​ស្រី​ចំនួន​ ១៧នាក់​ បន្ទាប់​ពី​​ពួកគេជួបជុំ​គ្នា​ផឹក​សុី​

$
0
0

សមត្ថកិច្ច​ថៃ​ចាប់​ខ្លួន​ពលករ​ខ្មែរ​ប្រុស​ស្រី​ចំនួន​ ១៧នាក់​ បន្ទាប់​ពី​ទាំងអស់​នោះ​ប្រជុំ​គ្នា​ផឹក​កសុី​ នៅ​មុខ​បន្ទាប់​ស្នាក់​នៅ​បំពាន​សេចក្ដី​ប្រកាស​របស់​រាជរដ្ឋាភិបាល​ថៃ​ ។ ហេតុ​ការណ៍​នេះបាន​កេីត​ឡើង​នៅវេលា​ម៉ោង​០៥​ល្ងាច​ថ្ងៃ​អង្គារ​ ទី​១៤​ ខែ​មេសា​ ឆ្នាំ​២០២០​ ​នៅមុខផ្ទះលេខ​៤/៦​ ​ស្ថិត​ក្នុង​ភូមិ​១២​ ឃុំ​ខ្លងលួង​ ស្រុក​ខ្លងលួង​ ខេត្ត​ប៉ាធុមថានី​ ប្រទេស​ថៃ​ ។

រូបភាពចំនួន ៣ សន្លឹកដែលត្រូវបានបង្ហោះ និងចែកចាយនៅលើបណ្ដាញសង្គមហ្វេសប៊ុកបានរងការរិះគន់យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋថៃ និងខ្មែរនៅក្នុងស្រុក និងក្រៅស្រុកផងដែរ ដែលរូបភាពនោះជារូបភាពដែលយុវជនប្រុសស្រីប្រមាណជា ១៧ នាក់បានប្រជុំគ្នាផឹកស៊ី ដែលបន្ទាប់ពីរដ្ឋាភិបាលប្រទេសថៃ បានហាមប្រាមមិនឲ្យមានការជួបជុំគ្នា ហើយធ្វើការបិទការលក់ស្រាទូទាំងប្រទេស ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន​ពលករ​ខ្មែរ​ទាំង​អស់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ថៃ​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​តម្រួត​ខ្លងលួង​ ដើម្បី​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​របស់​ប្រទេស​ថៃ​ ។

ប្រភព ៖ បណ្ដាញសង្គមហ្វេសប៊ុក ភក្ត្រា​ ពលករខ្មែរ

The post សមត្ថកិច្ច​ថៃ​ចាប់​ខ្លួន​ពលករ​ខ្មែរ​ប្រុស​ស្រី​ចំនួន​ ១៧នាក់​ បន្ទាប់​ពី​​ពួកគេជួបជុំ​គ្នា​ផឹក​សុី​ appeared first on ខ្មែរអ្នកអាន.


Viewing all articles
Browse latest Browse all 1748

Trending Articles