Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

លោក ខឹម វាសនា តិទៀនតេជគុណ សាន សុជាចំៗរឿងបាចសាចព្រះធម៌ខុសទៅពលរដ្ឋខ្មែរ

$
0
0

នៅលើបណ្ដាញសង្គមហ្វេសប៊ុក ហាក់ដូចជាមានភាពសេរីក្នុងការបញ្ចេញមតិ និងផ្សព្វផ្សាយនូវព័ត៌មាន ក៏ដូចជាមេរៀនផ្សេងៗដែលក្នុងនោះ សង្ឃ និងទេសនាធម៌ជាច្រើនល្បីៗក្នុងប្រទេសកម្ពុជា ក៏នឹងកំពុងផ្សព្វផ្សាយផងដែរ ។ លោក ខឹម វាសនា ប្រមុខគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ក្នុងនាមលោកជាអ្នកនយោបាយផង និងអ្នកគាស់រំលើងមេរៀនត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធផង លោកបានប្រាប់ថា លោកតិទៀនតេជគុណ សាន សុជា គឺព្រោះតែលោកយកមេរៀនដែលព្រះពុទ្ធបានត្រាស់ដឹង យកទៅបាចសាចខុស ដោយលោកបានសង្កត់ធ្ងន់ថា លោកនឹងមិនប៉ះពាល់ ឬជ្រលក់មាត់ជាមួយតេជគុណសាន សុជានោះទេ បើលោកមិនបាចសាចគំនិត ឬធម៌ខុស ។

លោកបានសរសេរយ៉ាងពិស្ដារនូវសំណេរមួយដ៏វែង ដែលបកស្រាយ និងវាយប្រហារចំៗទៅកាន់អ្នកទេសនាធម៌ល្បីម្នាក់នេះ ពាក់ព័ន្ធនឹងអាខោនក្លែងក្លាយដែលមុខសញ្ញាថាជាគណនីក្លែងក្លាយរបស់តេជគុណ សាន សុជា ខណៈតេជគុណសាន សុជាបានបដិសេដ និងចង់ឲ្យលោក ខឹម វាសនា សុំទោសចំពោះការចោទប្រកាន់នេះ ។ ប៉ុន្តែលោក ខឹម វាសនា បានតបទៅវិញថា បើទោះបីជាគណនីហ្វេសប៊ុកមួយនេះក្លែងក្លាយ ក៏ដោយក៏មិនបានប៉ះពាល់ដល់ធាតុល្អរបស់លោកដែលបានដាក់ការសង្ស័យនោះដែរ ព្រោះវាជាការភាន់ច្រឡំ ហើយខណៈពេលនោះ តេជគុណ សាន សុជាផ្ទាល់ក៏មិនចេញមុខ បង្ហោះសារបដិសេដថាជាគណនីរបស់លោកដែរ ដោយទុកឲ្យសមាជិក ឬលោក ខឹម វាសនា ខ្លួនផ្ទាល់មានការភាន់ច្រឡំ ។ លោក ខឹម វាសនា បានសរសេរយ៉ាងដូច្នេះថា ៖

ឥលូវពូដឹងរឿងពិតហើយ ក្រោយពីពូបានផុសសំណេរទាក់ទងនឹងតេជគុណសាន សុជា។ មានក្មួយៗផ្ញើសារមកប្រាប់ពូថាដែលតេជគុណសាន សុជាលោកចង់អោយពូសារភាពកំហុសជាសាធារណៈដោយលោកនិយាយថាក្នុងនាមពូជាអ្នកស្រលាញ់ភាពបរិសុទ្ធ គឺរឿង account sothearan chea ពូស្ដាប់ហើយ ពូសើចហួសតែចិត្ត ពូនឹកក្នុងចិត្តថា សាន សុជា ពិតជាសាន សុជាមែនគឺពិតជាសាន សុជាដែលពូបានគិតហ្នុងមែន គ្មានខុសអ្វីបន្តិចអំពីសាន សុជាដែលពូធ្លាប់បានគិតនោះឡើយ។

ពូសូមរំលឹកតេជគុណសាន សុជាដោយចំពោះ តេជគុណអានសំណេររបស់ខ្ញុំនេះ ហើយគិតពិចារណាអោយខ្លាំង ខ្ញុំដឹងថាសន្ដានតេជគុណគ្មានបញ្ញាដែលអាចយល់សំណេររបស់ខ្ញុំនេះបានទេ ប៉ុន្តែខ្ញុំនៅតែមិនអស់ចិត្តក្រែងលោមានខណៈណាមួយដែលចិត្តជាសន្ដានរបស់តេជគុណធ្លាក់ចុះធ្វើអោយតេជគុណអាចគិតឃើញអ្វីៗតាមសភាពពិតរបស់វា។ ខ្ញុំសូមប្រាប់តេជគុណដោយត្រង់ៗដោយចំពោះថា តេជគុណតាមសេចក្តីល្អរបស់ខ្ញុំ និងបញ្ញារបស់ខ្ញុំ២០០លានផែនដីទៀតក៏តេជគុណតាមមិនទាន់ផង ខ្ញុំឈប់ស្ងៀមហើយអោយតេជគុណដើរតាមខ្ញុំ២០០លានផែនដី ក៏តេជគុណតាមសេចក្តីល្អ និងបញ្ញារបស់ខ្ញុំមិនទាន់ដែរ។

ប៉ុន្តែសភាពពិតទោះបីខ្ញុំចង់ឈប់ដើម្បីរងចាំតេជគុណដើរទៅទាន់ ក៏ខ្ញុំមិនអាចធ្វើទៅកើតដែរ ព្រោះទាំងតេជគុណ និងខ្ញុំកូណាគឺដើរទៅមុខទាំងអស់គ្នាដូច្នេះតេជគុណមិនដឹងជាប៉ុន្មានពាន់លានផែនដីទេបានតេជគុណដើរទាន់សេចក្តីល្អ និងបញ្ញារបស់ខ្ញុំ។ អ្វីដែលតេជគុណគួរតែរិះគន់ខ្ញុំកូណា គឺចំណេះដឹងអំពីធម៌ព្រោះតេជគុណបួសរៀនផ្នែកនេះ ហើយតេជគុណបង្រៀនអភិធម្មផង ឯខ្ញុំគម្ពីរព្រះពុទ្ធសាសនាតែបន្តិចក៏មិនដែលបានបើកមើលដែរ ដូច្នេះតេជគុណគួរតែទិតៀនខ្ញុំរឿងចំណេះអំពីព្រះពុទ្ធសាសនានេះ ប៉ុន្តែតេជគុណមិនដែលទិតៀនខ្ញុំអំពីរឿងនេះសោះឡើយ តើព្រោះហេតុអ្វី? បើខ្ញុំនិយាយខុសក្នុងនាមតេជគុណជាអ្នកផ្សព្វផ្សាយមេរៀនព្រះពុទ្ធ ម្ដេចក៏តេជគុណទុកអោយមនុស្សដូចខ្ញុំបាចសាចគំនិតមិនត្រឹមត្រូវអញ្ចឹង? តើចិត្តតេជគុណវាយ៉ាងម៉េចចំពោះស្ថានភាពនេះ?

តែតាមពិតតេជគុណមិនហ៊ានរិះគន់ការពន្យល់ធម៌របស់ខ្ញុំទេ ហើយថែមទាំងលួចស្ដាប់ដើម្បីលួចយកចំណេះអំពីការពន្យល់របស់ខ្ញុំទៅកែសម្រួល ច្នៃអោយទៅជាចំណេះដឹងរបស់តេជគុណទៀតផង តើតេជគុណឯណាទៅហ៊ានរិះគន់ការនិយាយធម៌របស់ខ្ញុំទៅកើត? ដូច្នេះផ្នែកបញ្ញានេះ តេជគុណដឹងក្នុងចិត្តស្រាប់ហើយថាតេជគុណមិនដល់ខ្ញុំទេ មែនឬមិនមែន? តេជគុណថាមកដើម្បីអោយគេលឺគ្រប់គ្នាថាតេជគុណហ៊ានប្រឈមមុខផ្នែកបញ្ញានេះជាមួយខ្ញុំកូណាទេ? តេជគុណដឹងច្បាស់ជាងគេក្នុងចិត្តតេជគុណ ខ្ញុំមិនចង់បំបាក់តេជគុណត្រង់ចំណុចនេះទេ។ ដែលខ្ញុំទិតៀនតេជគុណគឺត្រង់តេជគុណប្រឹងណាស់បាចសាចគំនិតឆ្កួតលីលាដោយយកព្រះធម៌ដែលសម្ដែងដោយព្រះពុទ្ធមកបិទបាំងដើម្បីបានមុខមាត់ជាម្ចាស់គ្រូតែប៉ុណ្ណោះ កុំអីមនុស្សប្រហែលតេជគុណនេះខ្ញុំមិនទៅជ្រលក់មាត់ទេ ប៉ុន្តែការបាចសាចគំនិតខុស ជាបញ្ហាធំណាស់ដែលខ្ញុំត្រូវតែគិតគូរ។

ចំណែកឯចិត្តល្អ ចិត្តជាកុសល ខ្ញុំកូណាក៏លើសតេជគុណហៅមិនលឺដែរ តែចំណុចនេះអាចតេជគុណស្ទង់មិនដឹងពីព្រោះមនុស្សចិត្តដូចតេជគុណអាចគ្មានចិត្តល្អស្ទង់មនុស្សដែលមានចិត្តល្អ ខ្ពស់ដាច់ឆ្ងាយពីតេជគុណមិនបានមែន តែខ្ញុំច្បាស់ណាស់ ភាពជាមនុស្សល្អរបស់ខ្ញុំនេះនៅដាច់ឆ្ងាយហួសអាល័យពីតេជគុណ។ បញ្ញាក៏លើសតេជគុណ ភាពជាមនុស្សល្អក៏ឆ្ងាយដាច់អាល័យពីតេជគុណ តែបើរឿងខ្ញុំច្រឡំអាខោន Sothearan Chea ថាជាតេជគុណ តើរឿងប៉ុណ្ណឹងខ្ញុំអាចទៅជាមនុស្សអន់ជាងតេជគុណកើតដែរ? ម្ដេចក៏តេជគុណខំម្លេះ ដើម្បីបង្ហាញថាតេជគុណគ្រាន់បើជាងខ្ញុំ? ខ្ញុំនិយាយខាងលើហើយតើ ខ្ញុំនៅឈប់អោយតេជគុណដើរទៅមុខពីរបីរយលានផែនដីទៀត ក៏តេជគុណមានបញ្ញា និងចិត្តល្អមិនស្មើខ្ញុំដែរ។ តើតេជគុណយល់ត្រង់ហ្នឹងទេ?

តេជគុណខំបង្ហាញម្លេះថាខ្ញុំនេះអន់ជាងតេជគុណដោយយកភាពភាន់ច្រឡំរបស់ខ្ញុំត្រង់អាខាន Sothearan Chea ជាតេជគុណនេះ។ ខ្ញុំឃើញចិត្តតេជគុណត្រង់ចំណុចនេះ ខ្ញុំចង់តែសើច។ ខ្ញុំឃើញចិត្តតេជគុណដូចនៅលើបាទដៃខ្ញុំ ខ្ញុំយកចិត្តខ្ញុំដែលល្អទៅថ្លឹងរឿងច្រឡំអាខោននេះ នោះចម្លើយចិត្តខ្ញុំវាចេញមកថា ទេ! រឿងនេះបងវាសនាគាត់ច្រឡំត្រូវហើយ បើអាខូចសុធារ៉ាន់នេះវាធ្វើគ្រប់បែបយ៉ាងដើម្បីអោយបងវាសនាគាត់ច្រឡំអញ្ចឹងនោះ អញថ្លឹងចិត្តអញមើលពីណាក៏ច្រឡំដែរ។ ហើយម្យ៉ាងទៀត អញឃើញអាសុធារ៉ាន់នេះវាធ្វើល្បិចកលគ្រប់បែបយ៉ាងដោយបន្លំជាអញដើម្បីអោយបងវាសនាច្រឡំ អញឃើញអញ្ចឹង អញក៏លួចសម្ងំស្ងៀម អញនឹកអរថាចាំមើលបងវាសនាមុខតែចូលអន្ទាក់របស់អា សុធារ៉ាន់ ជានេះហើយ ហើយពេលដែលគាត់ច្រឡំ នោះគាត់នឹងជាប់អន្ទាក់អញដែលចង់ហើយ អញហក់ទៅចាប់គាត់ភ្លាម ដើម្បីបង្ហាញថាគាត់អាក្រក់ណាស់ តើអញសមក្បាលនឹងត្បូងចបទេ?

អ្ហែងជួយគិតមើល មួយត្បូងចបដូចមិនសមទេអី បួនដប់ត្បូងចបទៅបានសម អញគឺមនុស្សអញ្ចឹង។ តេជគុណសាន សុជា ខ្ញុំស្គាល់គម្ពោធតេជគុណឯងច្បាស់ណាស់ នេះខ្ញុំមិនទាន់និយាយថាតេជគុណឯង និងអាខោន Sothearan Chea មានអីពាក់ពាន់នឹងគ្នាផង។ ខ្ញុំនិយាយថាអាខោន Sothearan Chea ដាច់គ្នាពីតេជគុណឯងផងទៅចុះ។ នៅខ្ញុំសួរថាសុធារាន់ ជានោះជានរណា? បើតេជគុណឯងគ្រាន់តែនិយាយថា អាត្មាមិនដឹងទេ ចុះបើខ្ញុំនិយាយថាខ្ញុំមិនជឿ តើតេជគុណឯងមានភស្ដុតាងអីបញ្ជាក់ថាមិនមែន ហើយបើគ្រាន់តែមិនមែន ចុះបើខ្ញុំថាមិនមែនមែន តែគ្មានអីពាក់ពាន់គ្នាគឺមិនអាចទេ តេជគុណដឹងក្នុងចិត្តជាងគេទាំងអស់។

តេជគុណឯងឃើញហើយតើ សកម្មភាពអាខោន Sothearan Chea នេះវាធ្វើអីខ្លះ ចុះហេតុអីនៅពេលហ្នុង តេជគុណម៉េចក៏មិនផុសប្រាប់គេជាសាធារណៈថាអាខោន Sothearan Chea នេះមិនមែនជាតេជគុណឯងទៅ? ម៉េចចាំអោយនៅចប់រឿង ទើបចេញមកប្រកាសថាមិនមែន? តែនេះមកពីតេជគុណចង់ទុកអោយខ្ញុំចូលអន្ទាក់អាសុធារាន់ ជាមែនទេ? តើតេជគុណឯងងាកទៅខាងណា? ចង់មានរឿងដេញដោលគ្នាពីរឿងអាខោន Sothearan Chea ឬយ៉ាងម៉េច? តិចក្តិតនៅកណ្ដាលវាល? ខ្ញុំអោយអញ្ចេះមួយទៀតទៅចុះ ថាខ្ញុំច្រឡំមែនទៅចុះ ហើយអាខោន Sothearan Chea នេះមិនពាក់ពាន់ជាមួយតេជគុណឯងទៅចុះ តើតេជគុណឯងឆ្លើយយ៉ាងម៉េចចំពោះការដែលតេជគុណឯងផុសអោយខ្ញុំចេញមកសារភាពរឿងហ្នឹង?

តេជគុណយល់ថា ហ្នឹងចាប់ខ្ញុំជាប់ហើយហ្នឹង? ប្រឹងគិត២០០ឆ្នាំទៀតទៅ បើថាចាប់ជាប់ហើយ ប្រាប់ទៅ ខ្ញុំនឹងទៅជួបដេញដោលគ្នា បើច្បាស់ ចាក់ហើយដកដៃ ចាំស្ដាប់មេស៊ីសង តេជគុណឯងចាក់លេខហ្នឹងហើយមែនទេ? ច្បាស់ហើយថាលេខហ្នឹងមែនទេ? បើច្បាស់ហើយ ដកដៃចេញ ទុកអោយមេស៊ីសង។ តេជគុណ សាន សុជា ខ្ញុំប្រាប់តេជគុណអោយហើយថាតាមខ្ញុំ២០០លានផែនដីទៀតក៏តេជគុណតាមបញ្ញា បញ្ញាណា មិនមែនភាពក្រឡិចក្រឡុច ឆ្លាតវៃហ្នុងទេ គឺបញ្ញា និងសេចក្តីល្អរបស់ខ្ញុំមិនទាន់ដែរ តើតេជគុណយល់ទេ? ខ្ញុំថាតេជគុណឯងមិនយល់ទេ។ តែបើមិនយល់គ្រាន់តែចាំទៅបានហើយ ឬថាមិនចាំទៀត?

បើមិនចាំទៀត ចេញមកទៀតមក។ ក្មួយៗគិតមើល បើជាព្រះពុទ្ធហើយព្រះអង្គមានកំហុសឆ្គងណាមួយដោយអចេតនា ព្រោះតែកំហុសនេះ ព្រះអង្គអាចក្លាយខ្លួនទៅជាមនុស្សអាក្រក់ជាងទេវទត្តទេ? ពូលើកយកឧទាហរណ៍អញ្ចឹង មានអ្នកគាំទ្រលោកចេញមកនិយាយថាពូនឹងយកខ្លួនឯងទៅប្រៀបធៀបនឹងព្រះពុទ្ធទៀតឥលូវហើយ ពូគ្រាន់តែចង់ប្រាប់មនុស្សទាំងអស់ថា មនុស្សម្នាក់ដែលល្អដាច់ពីមនុស្សម្នាក់ទៀត ហើយព្រោះតែកំហុសដោយអចេតនាណាមួយ ហើយកំហុសអចេតនានោះរៀបចំដោយបុគ្គលខូចចង់ឈ្នះមនុស្សល្អហ្នុងទៀតផង តើព្រោះតែកំហុសនេះ បុគ្គលដែលល្អនោះអាចក្លាយទៅជាមនុស្សអាក្រក់ជាងមនុស្សដែលក្រោមខ្លួនទាំងអស់ហ្នុងកើតទេ? ឆ្កួតអីក៏ឆ្កួតយ៉ាងនេះ! ព្រោះតែចង់ឈ្នះ គិតអីក៏គិតមិនឃើញ នឹកថាខ្លួនឯងចាក់កៅអូវត្រូវហើយហ្នឹងអ្ហី! តេជគុណអើយ ចង់ដឹងសាកមើលទៅ ខ្ញុំថាមិនចង់បំបាក់ទេ តែចរិតសន្ដានតេជគុណឯងនេះ សម្ងំចាំរកមើលតែប្រហោងទេ តែខ្ញុំប្រាប់ថាពីររយលានផែនដីទៀតក៏អត់សង្ឃឹមដែរណាតេជគុណសាន សុជា៕

ប្រភព ៖ បណ្ដាញសង្គម

The post លោក ខឹម វាសនា តិទៀនតេជគុណ សាន សុជាចំៗរឿងបាចសាចព្រះធម៌ខុសទៅពលរដ្ឋខ្មែរ appeared first on ខ្មែរអ្នកអាន.


Viewing all articles
Browse latest Browse all 1748

Latest Images

Trending Articles



Latest Images