កាលពីជំនាន់យួនខាងជើងវ៉ៃយួនខាងត្បូង ដើម្បីបង្រួបបង្រួមទឹកដី ទោះបីជាកងទ័ពយួនខាងជើងល្បីខាងយុទ្ធសាស្ត្រ ខ្លាំងប៉ុណ្ណាក៏ដោយ ឱ្យតែអត់ស្បៀង កងទ័ពប្រាកដដាច់ពោះស្លាប់។ ស្រាប់តែពេលនោះសម្ដេចសីហនុ ទ្រង់ជួយយួនខាងជើងច្រើនណាស់ ជួយលាក់កងទ័ពយួនយៀកកុងនៅក្នុងទឹកដីខ្មែរជាង២០ម៉ឺននាក់ ហើយជាអ្នកដឹកជញ្ជូន ស្រូវអង្ករ ថ្នាំពេទ្យ របស់របរប្រើប្រាស់ជាច្រើនទៀត ទាំងឡានៗ រហូតដល់ធ្វើជាផ្លូវដើម្បីមានភាពងាយស្រួល ក្នុងការដឹកជញ្ជូនឲ្យយួនខាងជើងថែមទៀត ទោះបីជាប្រទេសខ្មែរយើង នៅពេលនោះកំពុងតែជួបនឹងការខ្វះខាត ទើបងើបផុតពីអាណានិគមបារាំងក៏ដោយ។
ក្រោយពីអន្តរជាតិបានការថ្កោលទោសសម្ដេចសីហនុ ពីការលាក់កងទ័ពយួនយៀកកុងនៅក្នុងទឹកដីខ្មែរនិងធ្វើផ្លូវដឹកជញ្ជូនស្បៀងជួយយួនខាងជើង។ សម្ដេចសីហនុមិនដឹងថាត្រូវដោះស្រាយយ៉ាងណា ក៏យកលេសថាឈឺយាងទៅប្រទេសបារាំងបាត់ ទុកកិច្ចការងារប្រទេស ឲ្យលោកសេនាប្រមុខលន់ នល់ ដោះស្រាយ។ លោកសេនាប្រមុខលន់ នល់ បានដឹងថាស្ថានភាពនៅក្នុងស្រុកខ្មែរ កំពុងតែមានភាពតានតឹងខ្លាំងណាស់ ដោយសារវត្តមានកងទ័ពជាយួនយៀកកុង នៅក្នុងស្រុកខ្មែរ។ លោកសេនាប្រមុខលន់ នល់ ក៏ឡើងយន្តហោះទៅប្រទេសបារាំង ដើម្បីយាងសម្ដេចសីហនុឲ្យមកដោះស្រាយ តែសម្ដេចសីហនុ យកលេសនេះ លេសនោះ រហូត មិនព្រមយាងមកប្រទេសខ្មែរដើម្បីដោះស្រាយទេ។
នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ មានព្រឹត្តិការណ៍ការបោះឆ្នោតដោយសភា ដើម្បីដកសេចក្ដីទុកចិត្តពីសម្ដេចសីហនុ ព្រោះទ្រង់ជាប្រមុខរដ្ឋ អត់មកដោះស្រាយបញ្ហាប្រទេសជាតិ។ ក្នុងពេលនោះលោកសេនាប្រមុខលន់ នល់ អត់បានចូលរួមទេ ព្រោះលោកសេនាប្រមុខលន់ នល់ ស្មោះនឹងសម្ដេចសីហនុខ្លាំងណាស់។ រហូតដល់ទ្រង់សិរីមត: បានទៅដល់ផ្ទះលោកសេនាប្រមុខលន់ នល់ ហើយភ្ជង់កាំភ្លើង ហើយទ្រង់ទ្រង់សេរីមត: បាននិយាយថា អាសម្លាញ់ អញធ្វើនេះដើម្បីជាតិទឹកដី ហេតុអ្វីអាសម្លាញ់ឯង មិនជួយអញ? នៅពេលនោះលោកសេនាប្រមុខលន់ នល់ បានងក់ក្បាល ហើយយល់ព្រម។
រំលងបានប៉ុន្មានថ្ងៃក្រោយមក លោកសេនាប្រមុខលន់ នល់ និងទ្រង់សេរីមត: បានសហការជាមួយកងទ័ពអាមេរិច ដើម្បីវ៉ៃកំទេចមូលដ្ឋានកងទ័ពយួនយៀកកុងនៅតាមព្រំដែនខ្មែរ និងដេញប្រជាជនយួនដែលរស់នៅក្នុងស្រុកខ្មែរ ចេញពីស្រុកខ្មែរគ្មានសល់។ ដល់ដើមខែមេសា ឆ្នាំ១៩៧០ សម្ដេចសីហនុ ដោយទ្រង់ខ្លាចបាត់បង់អំណាច ទ្រង់ក៏យាងទៅប្រទេសចិន ផ្សាយតាមវិទ្យុប៉េកាំងថា ឲ្យប្រជាពលរដ្ឋខ្មែររត់ចូលព្រៃ ដើម្បីវ៉ៃលោកសេនាប្រមុខលន់ នល់ យកអំណាចហើយទ្រង់វិញ។ កងទ័ពយួនយៀកកុងដែលសេសសល់ បានរត់ពួននៅក្នុងព្រៃម៉ាគី ហើយទៅសហការជាមួយកងទ័ពខ្មែរក្រហមរបស់លោកប៉ុល ពត បូករួមនឹងប្រជាពលរដ្ឋខ្មែរដែលចូលព្រៃ ក៏លើកកងទ័ពវ៉ៃតទល់នឹងលោកសេនាប្រមុខលន់ នល់ ។
ដោយបញ្ហាការផ្ដាច់ជំនួយរបស់អាមេរិច ព្រោះអាមេរិចបានដកកងទ័ពចេញពីឥណ្ឌូចិននៅឆ្នាំ១៩៧៣ និងបញ្ហាគ្រប់គ្រងប្រព័ន្ធរដ្ឋបាលរបស់លោកសេនាប្រមុខលន់ នល់ មានបញ្ហាជាច្រើន ដែលមិនអាចដោះស្រាយចេញ បូករួមនឹងបញ្ហានៅលើសមរភូមិ កងទ័ពសាធារណរដ្ឋ ពួកគាត់អត់មានទឹកចិត្តនៅក្នុងការធ្វើសង្គ្រាម ព្រោះថាសម្លាប់ខ្មែរគ្នាឯង ក៏របបសាធារណរដ្ឋខ្មែរ របស់លោកសេនាប្រមុខលន់ នល់ ត្រូវដួលរលំនៅថ្ងៃ ១៧ ខែមេសា ឆ្នាំ១៩៧៥ ។
ប្រភព ៖ បណ្ដាញសង្គម
The post កូនខ្មែរគួរអាន! ព្រឹត្តិការណ៍ប្រវត្តិសាស្រ្តដែលគ្មានរៀននៅក្នុងសាលារៀនខ្មែរ (ភាគ១) appeared first on ខ្មែរអ្នកអាន.