មានការបែកធ្លាយរូបភាពដែលថតបានជាភាសាយួន ពីសំណាក់ប្រទេសយួនដែលបានបញ្ជាក់ថាទឹកដីខ្មែរ សល់ត្រឹម 181,000 គម² ប៉ុណ្ណោះ ដែលទឹកដីពិតប្រាកដ និងជាតួរលេខមាននៅអង្គការសហប្រជាជាតិ ឯណោះ គឺ 181,035 គម² ។ នេះបើតាមការបង្ហោះពីសំណាក់បណ្ដាញសង្គមហ្វេសប៊ុក ព័ត៌មាន សុខភាព កម្សាន្ត និង រៀនភាសាថៃ เรียนภาษาไทย ដោយបានសរសេររៀបរាប់ជាច្រើនបន្ទាត់រិះគន់ទៅកាន់តារា ផងដែរ ដែលសារនេះបានបង្ហោះកាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០១៩ថ្មីៗនេះ ។
ពេលថ្មីៗនេះមានការបង្ហោះទឹកដីកម្ពុជាដាក់ត្រឹមតែ 181,000 km² ប៉ុណ្ណោះដែលទឹកដីសរុបរបស់កម្ពុជាគឺមាន 181,035 km² ។ បើទោះបីជាមានការបកស្រាយថាគេដាក់បែបនេះគឺដើម្បីឲ្យងាយចាំក៏ដោយក្ដី ក៏មហាជនបានចោទសួរថាបន្ថែមថាតើការដាក់ផែនទីដែលមានការបង្ហាញទឹកដីខ្លីៗបែបនេះ វៀតណាមមានបំណងអ្វី? រឿងនេះមានការសង្ស័យពីបណ្ដាញសង្គមហ្វេសប៊ុក ខណៈរឿងពាក់ព័ន្ធនឹងវៀតណាម ឬយួនបានផុសផុលនៅលើបណ្ដាញសង្គមហ្វេសប៊ុកក្នុងរយៈកាលនេះ ដែលរួមមានរដ្ឋាភិបាលចែកដី ៤០ហិកតាទៅកាន់វៀតណាមរស់នៅក្នុងខេត្តកំពង់ឆ្នាំង ការចុះហត្ថលេខាលើសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ១៩៨៥ និង ២០០៥ ស្ដីពីការបោះបង្គោលព្រំដែនយួន-ខ្មែរ ការធ្វើស្ដូប ៧ មករា គ្រប់ខេត្តក្រុង ការដាក់រូបវិមានឈ្នះៗ ក្នុងរូបលុយ១៥០០០៛ជាដើម ។
ពាក់ព័ន្ធទៅនឹងការបង្ហោះចែកចាយនេះ អ្នកវិភាគសង្គម និងប្រវត្តិសាស្រ្តវ័យក្មេងជាច្រើននាក់បានយល់ឃើញស្រដៀងគ្នាថា ជាការធ្វើតេស្ដការងើបឡើងប្រឆាំងនឹងវៀតណាមរបស់ខ្មែរទៅលើទឹកដីរបស់ខ្លួន ព្រោះទឹកដីប្រទេសកម្ពុជាសរុបនៅអង្គការសហប្រជាជាតិ ពុំមានប្រែប្រួល ឬដាក់ជាលក្ខណៈងាយសម្គាល់ដូចជាផែនទីពីប្រទេសយួននេះឡើយ ដែលនេះជាល្បិចរបស់យួន ដែលអ្នកវិភាគសង្គម និងនយោបាយ ព្រមទាំងប្រវត្តិសាស្រ្តខ្មែរយល់ឃើញ និងប្រាប់ប្រជាពលរដ្ឋខ្មែរឲ្យមានការប្រុងប្រយ័ត្ន និងតាមដាននយោបាយខ្មែរឲ្យបានគ្រប់ៗគ្នា ដើម្បីដឹងព័ត៌មានភ្លាមៗ ពីយួននេះឯង ។

គួរបញ្ជាក់ផងដែរថារូបភាពនេះគឺត្រូវបានបង្ហោះចេញពីបណ្ដាញសង្គមដែលបានរៀបរាប់ខាងលើ និងមានសរសេរយ៉ាងដូច្នេះថា ៖
រឿងទឹកដីនេះបើអ្នកសិល្បៈគ្រប់គ្នាហ៊ានស៊ែរ ហ៊ានបញ្ចេញមតិចេញមុខការពារសួរនាំដូចរឿងនាយចឺមធានាថាអាខ្មោចជិតខាងកម្ពុជាក៏មិនហ៊ានគ្រោកមកលងដែរ តែក្រុមអ្នកសិល្បៈខ្មែរគាត់សុំត្រឹមម៉ារស់តាម Fan ព្រោះស៊ែរទៅខ្លាចមានគ្រោះ បើគិតដូច្នោះសូមបងប្អូនអ្នកសិល្បៈត្រៀមខ្លួនចូលសញ្ជាតិ VN ទៅមិនបាច់ឈឺឆ្អាលទេ សម្ងំចាំយកលាភពី Fan ចុះ Idol Idol ។





ប្រភព ៖ បណ្ដាញសង្គម
The post នោះ! យួនដាក់ទឹកដីខ្មែរសល់តែ 181,000 គម² ប៉ុណ្ណោះ បាត់ទៅណាអស់ 35 គម²? appeared first on ខ្មែរអ្នកអាន.