Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

អ្នកគ្រូបង្រៀនបារម្ភសុវត្ថិភាពក្រោយពីមានករណីរំលោភសម្លាប់គ្រូម្នាក់នៅខេត្តបាត់ដំបង

$
0
0

គ្រូបង្រៀនជាច្រើនបានបង្ហាញការព្រួយបារម្ភនៅលើបណ្ដាញសង្គមហ្វេសប៊ុក ខណៈថ្មីៗនេះមានករណីប្រទះឃើញអ្នកគ្រូបង្រៀនម្នាក់នៅស្រុកសំឡូត ដែលជាស្រុកមួយឋិតក្នុងខេត្តបាត់ដំបង ស្លាប់ បន្ទាប់ពីបាត់ខ្លួនពីផ្ទះត្រឹមមួយថ្ងៃប៉ុណ្ណោះ កាលពីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០១៩ ។ ហេតុការណ៍នេះបណ្ដាលឲ្យមានការព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួនរបស់អ្នកគ្រូបង្រៀនជាច្រើនដែលបានមន្ទីរអប់រំចាត់ចែងឲ្យទៅបង្រៀននៅតំបន់ដាច់ស្រយាលនានា ក្នុងប្រទេសកម្ពុជា ។

អ្នក​គ្រូ​បង្រៀន​ម្នាក់​ត្រូវ​បាន​គេ​​ប្រទះ​​ឃើញ​ស្លាប់​​នៅ​ត្រង់​ចំណុច​ឃ្លាំង​ផ្ទុះ ស្ថិត​នៅ​ភូមិ​បឹង​រុន ឃុំ សំឡូត ​ស្រុក​​សំឡូត​ ខេត្ត​បាត់​ដំបង​​​កាលពីវេលា​ម៉ោង​​៥​ល្ងាច​ថ្ងៃ​ទី​១៦​​ខែ​ធ្នូ ក្រោយ​​ពី​បាត់​ខ្លួន​​​មិន​ឃើញ​មក​​ផ្ទះ​កាល​ពី​ថ្ងៃ​ទី​ ១៥ ខែ​ធ្នូ​ វេលា​ម៉ោង​​ប្រមាណ​ ១១ ​ពេល​ចេញ​ពី​បង្រៀន​សិស្ស​។​ នេះបើយោងតាម​របាយការណ៍របស់សមត្ថកិច្ច។

ជន​រង​គ្រោះ​ឈ្មោះ​ អូន​ ចន្ថា ​ជា​គ្រូ​បង្រៀន​​នៅ​សាលា​បឋម​សិក្សា​ភូមិ​អំពិល​លើ​​បច្ចុប្បន្ន​នៅ​ភូមិ​បឹង​រុន​ឃុំ​សំឡូត​​មាន​ប្តីឈ្មោះ ​ណាង ​មាន​កូន​១​។សមត្ថកិច្ច​ជំនាញ​រង់​ចាំ​​លទ្ធផល​ការ​ធ្វើ​​កោសល្យ​វិច័យ​ ខណៈ​ការ​សន្និដ្ឋាន​ជំហាន​ដំបូង​អាច​ជា​ករណី​រំលោភ​។ គេហទំព័រកម្ពុជា​នឹង​រាយការណ៍បន្ថែម​ទៀត​ទាក់ទងនឹង​ករណីនេះ។ 

The post អ្នកគ្រូបង្រៀនបារម្ភសុវត្ថិភាពក្រោយពីមានករណីរំលោភសម្លាប់គ្រូម្នាក់នៅខេត្តបាត់ដំបង appeared first on ខ្មែរអ្នកអាន.


Viewing all articles
Browse latest Browse all 1748

Trending Articles