សិស្សថ្នាក់ទី១១ និងទី១២ បានធ្វើការស្នើរសុំការអន្តរាគមន៍ពីសំណាក់ក្រសួងពាក់ព័ន្ធពិសេសក្រសួងអប់រំឲ្យមានការអន្តរាគមន៍បន្ទាន់ករណីគ្រូ និងគណៈគ្រប់គ្រងសាលា និងគ្រូ ៤ នាក់ គម្រាមបណ្ដេញចេញបើមិនរៀនបំប៉ន ឬចាប់ខ្លួនបើសិនជាពុំចូលរៀន ខណៈមានករណី គ្រូ ៩ នាក់ បានរៀបចំគម្រោងការស្ងាត់ៗស៊ីញ៉េដកគ្រូ ៥នាក់ចេញ និងចេញលិខិតឧទ្ទេសនាមបញ្ឈប់ពីវិទ្យាល័យឈើតុំ ដែលឋិតនៅក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីពេលថ្មីៗកន្លងទៅនេះ ។
រឿងហេតុនេះបានផ្ទុះការតវ៉ាឡើងជាបន្ដបន្ទាប់ពីសំណាក់គ្រូ៣នាក់ ដែលត្រូវបានគ្រូ ៩ នាក់ផ្សេងទៀតរៀបចំគម្រោងការបណ្ដេញចេញនោះដោយបាន Live Video បកស្រាយ ដែលហាក់ស៊ីសង្វាក់គ្នាជាមួយនឹងសិស្សជាច្រើន ដែលបានកំពុងតវ៉ាស្រដៀងគ្នាក្នុងរឿងនេះដែរ ។ គួរបញ្ជាក់ផងដែរថា ជនដែលចូលរួមប្រព្រឹត្តិរឿងបណ្ដេញគ្រូទាំងនេះមានដូចជា ៖
នាយិកាឈ្មោះ អ៊ុល ចន្នី

នាយករងឈ្មោះ ឆេង ចាន់រឿន



សម្លេងនៃការគម្រាម និងទ្រគោះបោះបោកបានធ្វើឡើងនៅក្នុងឃ្លីបវីដេអូខាងក្រោមនេះ ៖
បើតាមប្រភពព័ត៌មាន បួននាក់នេះជាអ្នកចេញមុខចេញមាត់ជាងគេក្នុងការគម្រាមសិស្ស មួលបង្កាច់ទៅលើសិស្ស ដែលចោទថាមានគ្រូៗប្រាប់ឲ្យធ្វើការប្រឆាំងតវ៉ានៅពីក្រោយខ្នង ជាមួយហើយរឿងនេះដែរ ក៏មានការថតសម្លេងជាបន្ដបន្ទាប់ផងដែរ ដែលមានភស្ដុតាងជាច្រើនជុំវិញបញ្ហានេះ ។ សូមស្ដាប់ការសំណូមពរ និងអំពាវនាវរបស់សិស្សដែលមកពីវិទ្យាល័យឈើតុំខាងក្រោម ៖
ប្រភព ៖ បណ្ដាញសង្គម
The post សិស្សវិទ្យាល័យឈើតុំ ស្នើរក្រសួងអប់រំអន្តរាគមន៍ ករណីនាយករងគម្រាមបណ្ដេញ និងចាប់ខ្លួនសិស្ស appeared first on ខ្មែរអ្នកអាន.