Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

ប៉េអឹមម្នាក់ចេញមុខ គាំទ្របញ្ឈប់ឡានពេទ្យ ខ្លាចមានការបង្កភេវរកម្ម លើថ្នាក់ដឹកនាំ(វីដេអូ)

$
0
0

កាលពីល្ងាចថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០១៩ មានការបង្ហោះខ្សែវីដេអូមួយដែលបង្ហាញពីការឃាត់ឡានពេទ្យដែលបើកសឺរ៉ែនមិនឲ្យចូលទៅមុខក្បួនធ្វើដំណើរអ្នកធំ មានការប្រតិកម្មកើតឡើងយ៉ាងច្រើនជុំវិញបញ្ហានេះ ដោយមានអ្នកខ្លះបានធ្វើការជេរប្រមាថទៅលើអ្នកធំទាំងនោះផងដែរ ។ ជាមួយគ្នានេះ មានអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកចេញមុខមកការពារថាមិនឲ្យទៅមុខ គឺដោយសារតែអាចថាមានឡានភេវរជន ប៉ុនប៉ងធ្វើភេវរកម្មទៅលើថ្នាក់ដឹកនាំក៏អាចថាបាន ។ ដោយឡែកមានមនុស្សជាច្រើនសើចចម្អកទៅលើរឿងនេះ ដោយចាត់ទុកថាជាលេសដើម្បីការពារមុខមាត់អ្នកធំប៉ុណ្ណោះ ព្រោះតាមប្រភពរបស់ Cambodia Traffic TV បានប្រាប់ឲ្យដឹងថា ឡានពេទ្យបានមកដល់មុនឡានថ្នាក់ដឹកនាំផង ។

នៅលើ Comment បណ្ដាញសង្គមហ្វេសប៊ុកថ្មីៗនេះ មានមតិរិះគន់ជាច្រើនជុំវិញបញ្ហាស្កាក់ឡានពេទ្យ មិនឲ្យទៅមុខ ព្រោះប៉ះចំក្បួនអ្នកធំនៅព្រលានយន្ដហោះអន្តរជាតិ ។ ការរិះគន់ និងវាយប្រហារបានផ្ទុះឡើងជាបន្ដបន្ទាប់រហូតដល់មានអ្នកចែករំលែកវីដេអូដែលបង្ហោះដោយទំព័រហ្វេសប៊ុក Cambodia Traffic TV រហូតដល់ ៥ម៉ឺនចែករំលែកឯណោះ ។

អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកម្នាក់ឈ្មោះថា PM Kim AN ទំនងជាមន្រ្តីនគបាលប៉េអឹមបានចេញមកការពារដោយលើកឡើងថា ៖ រិះគន់ដោយការស្អប់និងការច្រណែន គឺខុសពីរិះគន់ដោយការស្ថាបនា! ជាធម្មតាបើរត់នៅលើផ្លូវចង្អៀតទន្ទឹមគ្នាឬផ្ទុយគ្នា ក្បួនអ្នកធំគឺគួរតែអែបកៀនឲ្យឡានពេទ្យទៅមុន តែបើទីតាំងហាមឃាត់ដែលមានក្បួនថ្នាក់ដឹកនាំសំខាន់កំពុងចេញដំណើរស្រាប់តែឡានពេទ្យគ្មានប្រភពចេញមក មិនគួរឲ្យរត់ចូលក្បួនថ្នាក់ដឹកនាំឡើយ។ ឧទាហរណ៍ថាឡាននោះជាឡានភេរវកម្មវិញ តើនឹងមានសោកនាដកម្មអ្វីកើតឡើងខ្លះ?

គណនីបណ្ដាញសង្គមហ្វេសប៊ុកឈ្មោះ មនុស្ស រុក្ខជាតិ បានសរសេរថា PM Kim AN ឡានភេរវកម្ម ។ មន្រ្តីនគរបាលក៏សរសេរតបថា ៖ មនុស្ស រុក្ខជាតិ រូបភាពភេវរកម្មអាចក្លែងបានគ្រប់បែបយ៉ាង តើអ្នកដឹងដោយរបៀបណាថាក្នុងឡានពេទ្យជាអ្នកជម្ងឺ? ចុះបើក្នុងឡានពេទ្យគ្រាន់តែឡានទទេរឬគ្រាន់តែជាឡានដឹកសម្ភារៈពេទ្យហើយតៃកុងឡានឈ្លើយចូលចិត្តបើកសារ៉ែនពេលរត់លើផ្លូវ ហើយសមត្ថកិច្ចគ្រាន់តែបំពេញតួនាទីការពារសុវត្ថិភាពថ្នាក់ដឹកនាំបរទេសពីការធ្វើភេរវកម្ម គឺខុសមែនទេ?

Vanna : PM Kim AN ចុះបើអោយឡានពេទ្យទៅមុនអោយផុតទៅមិនបានទេ? ឡានពេទ្យមិនមែនបើកយឺតឯណាវ៉ាតែបន្តិចទៅបាត់ហើយផ្លូវស្រឡះចឹង។និយាយរិះគន់ការពិតថាគេស្អប់ច្រណែនមិនដែលហ៊ានទទួលការពិតសោះ មានមើលពត៌មាននាយករដ្ឋមន្ត្រីជប៉ុនប៉ុន្មានថ្ងៃមុនទេ?

PM Kim AN : Vanna រូបភាពភេវរកម្មអាចក្លែងបានគ្រប់បែបយ៉ាង តើអ្នកដឹងដោយរបៀបណាថាក្នុងឡានពេទ្យជាអ្នកជម្ងឺ? ចុះបើក្នុងឡានពេទ្យគ្រាន់តែឡានទទេរឬគ្រាន់តែជាឡានដឹកសម្ភារៈពេទ្យហើយតៃកុងឡានឈ្លើយចូលចិត្តបើកសារ៉ែនពេលរត់លើផ្លូវ ហើយសមត្ថកិច្ចគ្រាន់តែបំពេញតួនាទីការពារសុវត្ថិភាពថ្នាក់ដឹកនាំបរទេសពីការធ្វើភេរវកម្ម គឺខុសមែនទេ?

បើទោះជាមានហេតុផលជាច្រើនរបស់គណនី ហ្វេសប៊ុកជាច្រើនបានធ្វើការថ្កោលទោសទៅលើចំណាត់ការរបស់មន្រ្តីនគបាល និងប៉េអឹមនៅក្នុងខ្សែវីដេអូនោះ ដដែល ដោយបានចាត់ទុកថាជាទង្វើអសីលធម៌ ដែលអ្នកលេងបណ្ដាញសង្គមបានលើកឡើង អំពីរឿងខុសអំពីស្ដេចរបស់ប្រទេសជប៉ុន ដែលបើកផ្លូវឲ្យឡានពេទ្យធ្វើដំណើរទៅមុខមុនក្បួនរបស់ប្រមុខរដ្ឋនៃប្រទេសនេះ ។ នេះជារឿងផ្ទុយស្រឡះពីប្រទេសកម្ពុជា ដែលមន្រ្តីនគរបាល និងប៉ូលីសប៉េអឹម ព្យាយាមការពារអ្នកធំជាជាងអាយុជីវិតរាស្រ្ត ៕

The post ប៉េអឹមម្នាក់ចេញមុខ គាំទ្របញ្ឈប់ឡានពេទ្យ ខ្លាចមានការបង្កភេវរកម្ម លើថ្នាក់ដឹកនាំ(វីដេអូ) appeared first on ខ្មែរអ្នកអាន.


Viewing all articles
Browse latest Browse all 1748

Latest Images

Trending Articles



Latest Images