លោក ខឹម វាសនា ប្រមុខគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានចូលរួមធ្វើការលើកស្លាកធំបំផុតដំបូងរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលមានកំពស់ស្លាក ៨ម៉ែត្រ និងទទឹង ៦ ម៉ែត្រ នៅតាមបណ្ដោយផ្លូវជាតិលេខ ៦អា (6A) ឋិតត្រង់ចំណុចស្ពានលេខ ២៩ ដែលមានទីតាំងឋិតនៅក្នុងភូមិបែកពាង ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាមកាលពីព្រឹកថ្ងៃអង្គារ ទី១៥ ខែតុលា ឆ្នាំ២០១៩ នេះ ដែលមានសមាជិកអ្នកចូលរួមដើម្បីលើកស្លាកនេះចំនួនប្រមាណជា ៣០០នាក់ ។ នេះបើតាមការបង្ហោះចែកចាយនៅលើបណ្ដាញសង្គមហ្វេសប៊ុក របស់គណបក្ស ។
ស្លាកគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលមានជើងរចនាប្រកបដោយការច្នៃប្រឌិតបានលេចចេញជារូបរាងហើយ នៅលើទឹកដីកំពង់ចាម តាមបណ្ដោយផ្លូវជាតិលេខ ៦អា នៅក្នុងភូមិបែកពាង ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម ដែលមានសមាជិកអ្នកចូលរួមលើកស្លាកប្រមាណ ៣០០នាក់ ដែលក្នុងនោះមានវត្តមានរបស់ លោកប្រមុខគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គឺលោក ខឹម វាសនាផងដែរ ។
គួរបញ្ជាក់ផងដែរថា ការលើកស្លាកគណបក្សនេះជាប្រវត្តិសាស្រ្តដំបូងបំផុតហើយរបស់គណបក្សមួយនេះ បើទោះបីជាគ្មានអាសនៈក្នុងរដ្ឋសភាក្ដី សកម្មភាពជាទូទៅរួមមានការធ្វើវេទិការមូលដ្ឋាន ការលើកស្លាក ប្រជុំប្រចាំខែតែងតែប្រព្រឹត្តិទៅឥតឈប់ឈរ ពីសំណាក់អ្នកគាំទ្ររបស់គណបក្ស ហើយក៏បានធ្វើការបើកស្នាក់ការគណបក្សជាច្រើនខេត្តក្រុងផងដែរ ដែលគោលបំណងគណបក្សមួយនេះ លោក ចិនថុន តំណាងគណៈកម្មាធិការអចិន្ត្រៃយ៍បក្ស បានលើកឡើងថា គឺដើម្បីងាយស្រួលធ្វើការងាររបស់បក្ស ៕















ប្រភព ៖ បណ្ដាញសង្គម
The post លោក ខឹម វាសនា ចូលរួម លើកស្លាកយក្សបក្ស LDP ដំបូង ជាមួយសមាជិក ៣០០នាក់ appeared first on ខ្មែរអ្នកអាន.