Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

ឡានសង្គ្រោះបន្ទាន់យកអ្នកជម្ងឺទៅពេទ្យមិនឲ្យទៅ ព្រោះប៉ះក្បួនដំណើរអ្នកធំ(វីដេអូ)

$
0
0

ជាទូទៅឡានសង្គ្រោះបន្ទាន់មានអាទិភាព និងត្រូវធ្វើការបើកផ្លូវឲ្យទៅមុនគេ ព្រោះជីវិតមនុស្សសំខាន់ខ្លាំងណាស់ ពុំមានលើកទី២ទៀតនោះទេ ។ ដោយឡែកនៅក្នុងវីដេអូមួយដែលបង្ហោះនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក ត្រូវបានទទួលការថ្កោលទោសជាខ្លាំងដោយសារតែ ឡានពេទ្យសង្គ្រោះបន្ទាន់ មិនត្រូវបានអនុញ្ញាតិឲ្យទៅមុខទៀតនោះទេ ព្រោះប៉ះក្បួនដំណើររបស់អ្នកធំ ។

ឡានសង្គ្រោះបន្ទាន់ដែលដាក់សឺរ៉ែនលឺៗសំដៅទៅកាន់ផ្លូវអ្នកធំមួយខ្សែត្រូវបានមហាជនថ្កោលទោសចំពោះអ្នកដែលឃាត់ ដែលជាមន្រ្តីប៉ូលីស ដែលការពារក្បួនដំណើរអ្នកធំជាជាងការពារអាយុជីវិតប្រជាពលរដ្ឋ ។ ហេតុការណ៍នេះត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយរងការវាយប្រហារជាខ្លាំងទៅលើក្រុមសមត្ថកិច្ចទាំងនោះ ដែលការពារមេ ឬអ្នកធំជាជាងការពារជីវិតប្រជាពលរដ្ឋ ។

ប្រជាពលរដ្ឋខ្មែរមួយចំនួនដែលលេងបណ្ដាញសង្គមហ្វេសប៊ុកសម្ដែងការហួសចិត្តជាខ្លាំងដោយសារតែរឿងនេះ ហើយពួកគេយល់ថាជារឿងដែលមិនត្រឹមត្រូវទាល់តែសោះ ព្រោះជីវិតមនុស្សសំខាន់ជាងអ្វីទាំងអស់ហេតុដូចម្ដេចបានជាប៉េអឹម ប៉ូលីសទាំងនោះធ្វើការឃាត់អ្នកបើកឡានដែលមនុស្សត្រូវការសង្គ្រោះបន្ទាន់យ៉ាងដូច្នេះ ។

បើតាមអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកម្នាក់គាត់បានលើកឡើងថា ច្បាប់គឺ ឡានពេទ្យទៅមុន ឡានទឹកទៅបន្ទាប់ និងឡានបរមរាជវាំងគឺត្រូវទៅក្រោយ ។ ប៉ុន្តែរឿងដែលហួសចិត្តនៅពេលនេះបានកើតឡើងហើយ ។ តើប្រជាពលរដ្ឋខ្មែរគ្រប់រូបទទួលយកបានទេ? តើមេស្ដីបន្ទោស ដកពីតំណែងពិតជាសំខាន់ជាងជីវិតមនុស្សនៅលើឡានសង្គ្រោះបន្ទាន់ឬ?

ប្រភព ៖ បណ្ដាញសង្គម

The post ឡានសង្គ្រោះបន្ទាន់យកអ្នកជម្ងឺទៅពេទ្យមិនឲ្យទៅ ព្រោះប៉ះក្បួនដំណើរអ្នកធំ(វីដេអូ) appeared first on ខ្មែរអ្នកអាន.


Viewing all articles
Browse latest Browse all 1748