Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

លោក ខឹម វាសនា ថាអ្នកបង្រៀនវិបស្សនានៅបាត់ដំបង មិនយល់មេរៀនត្រាស់ដឹងព្រះពុទ្ធ

$
0
0

លោក ខឹម វាសនា បានធ្វើការបកស្រាយពាក់ព័ន្ធនឹងការបង្រៀនរបស់លោក គួច សុងហាក់ ដែលបានធ្វើវិបស្សនាកម្មអស់រយៈពេល ២៤ ឆ្នាំថាជាមនុស្សមិនបានយល់នូវធម៌ និងមេរៀនរបស់ព្រះសម្មាសម្ពុទ្ធ ដែលលោកបានធ្វើការលើកឡើងពីចំណុចដែលលោក គួច សុងហាក់ ដែលនិយាយរឿងជាតិក្រោយ ដែលប្រាសចាកពីសេចក្ដីពិតក្នុងធម្មជាតិដែលព្រះសម្មាសម្ពុទ្ធបានបង្ហាញមនុស្ស ។ សូមអានការបកស្រាយរបស់លោក ខឹម វាសនា ចំពោះលោក គួច សុងហាក់ដូចតទៅ ៖

លោកគ្រូគួច សុងហាក់មិនយល់ធម៌ឬមេរៀនដែលព្រះពុទ្ធបង្រៀនទេ។ ស្តាប់សំដីដ៏ខ្លីរបស់គាត់នាពេលនេះក៏យើងសំគាល់បានថាគាត់មិនយល់ធម៌ទេ អីចឹងហើយបានជាគាត់វិបស្សនាអស់ពេលដ៏យូរប្រហែល២៤ឆ្នាំទៅហើយ តែគាត់មិនបានសម្រេចធម៌អ្វីទេសូម្បីថ្នាក់សោតា។ ក្នុងឃ្លីបវីដេអូនេះ គាត់និយាយរឿងជាតិក្រោយ តើមនុស្សមានជាតិក្រោយឬ?

តើគាត់បានយល់ពាក្យព្រះពុទ្ធទ្រង់សម្តែងថា “អ្នកណាយល់ថាសត្វស្លាប់ហើយកើតមកវិញ និងស្លាប់ហើយសូន្យគឺជាការយល់ខុស”ដែរឬទេ? តាមការនិយាយរបស់គាត់នេះ គឹសត្វស្លាប់ហើយកើតមកវិញតែម្តង។ ត្រង់ហ្នឹងជាចំនុចមួយធំដែលធ្វើអោយខ្ញុំសម្គាល់បានថាគាត់មិនយល់ធម៌ទេ។ ការនិយាយរបស់គាត់គឺសត្វស្លាប់ហើយកើតមកវិញ១០០% បើចង់ដឹងច្បាស់អ្នកទៅសួរគាត់ពីរឿងហ្នឹងចុះ មិនខុសទេ។

ក្នុងឃ្លីបនេះគាត់និយាយថា ប្រជាពលរដ្ឋខ្មែរយល់ព្រះពុទ្ធសាសនាច្បាស់លាស់ណាស់ តែមិនបានបដិបត្តិ អូ! ព្រជាពលរដ្ឋខ្មែរយល់ព្រះពុទ្ធសាសនាច្បាស់លាស់! គាត់ដឹងថាប្រជាពលរដ្ឋខ្មែរយល់ព្រះពុទ្ធសាសនាមិនច្បាស់លាស់ទេ តែគាត់ជាប់លោកធម៌ខ្លាចមហាជនខ្មែរ។ គាត់ប្រើពាក្យព្រះពុទ្ធទូន្មានប្រៀនប្រដៅ ព្រះពុទ្ធសាសនា គាត់ជាប់ជាតិមុខជាតិក្រោយ គាត់ជាប់លោកធម៌ ហើយខ្លួនគាត់ក៏បានប្រើពាក្យ ខ្ញុំសូមទូន្មានដែរនៅក្នុងឃ្លីបនេះ។

អញ្ចឹងហើយបានជានៅមជ្ឈមណ្ឌលវិបស្សនា គាត់ហាមគេមិនអោយនិយាយរឿងនយោបាយ ធ្វើដូចនយោបាយអាក្រក់ខ្លាំងណាស់ តាមពិតអ្នកនយោបាយសប្បុរសប្តូរជីវិតដើម្បីសេចក្តីសុខមួយប្រទេស ហើយមានតែមនុស្សអញតូចទេទើបអាចប្តូរជីវិតដូរយកសេចក្តីសុខអោយមនុស្សមួយប្រទេសបាន ចុះមនុស្សជាប់លោកធម៌ដូចគាត់ តើអាចធ្វើការងារប្តូរជីវិតដើម្បីគេបានដែរឬទេ? អញ្ចឹងហើយបានជាសាលាវិបស្សនាសម្បូរមនុស្សប្រភេទគាត់នៅត្រួតត្រាកន្លែងសំខាន់ៗណាស់។

ពូដឹងថាមានLDPច្រើនណាស់ទៅវិបស្សនានឹងមិនពេញចិត្តពាក្យពូនេះ តែមិនជាថ្វីទេ សម្រេចលើក្មួយចុះ ពូគ្រាន់តែបំពេញតូនាទីរបស់ពូទេ។ មនុស្សមុនវិបស្សនា ត្រូវយល់មេរៀនបរិយត្តិអោយត្រូវសិន ថាអញនេះគ្មានទេ គឺជាអារម្មណ៍ភាន់ច្រឡំទេ តែជាសេចក្តីពិតថាមនុស្សមានការដឹងថាមានខ្លួននេះជាការពិតរបស់យើងឬរបស់លោកិយចិត្ត ដូច្នេះយើងវិបស្សនាលោកិយចិត្តនេះអោយលែងភាន់ច្រលំ ហើយក្លាយទៅជាលោកុត្តរចិត្តដោយលែងភាន់ច្រលំថាមានអញ។ ពូនឹងរកពេលផ្សាយផ្ទាល់ និយាយពីរឿងនេះដើម្បីសម្អាតអ្វីដែលព្រះពុទ្ធសម្តែងទុកអោយមនុស្សពិចារណារកប្រយោជន៍តាមបញ្ញារបស់គេចុះ។

The post លោក ខឹម វាសនា ថាអ្នកបង្រៀនវិបស្សនានៅបាត់ដំបង មិនយល់មេរៀនត្រាស់ដឹងព្រះពុទ្ធ appeared first on ខ្មែរអ្នកអាន.


Viewing all articles
Browse latest Browse all 1748

Trending Articles